Home ព័ត៌មានជាតិ សមាគមឧកញ៉ាកម្ពុជាប្រកាសថា នឹងបញ្ចប់ងារចំពោះឧកញ៉ាណាដែលប្រព្រឹត្តករណីទាំង៥នេះ

សមាគមឧកញ៉ាកម្ពុជាប្រកាសថា នឹងបញ្ចប់ងារចំពោះឧកញ៉ាណាដែលប្រព្រឹត្តករណីទាំង៥នេះ

113
0

ផ្នែកតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមឧកញ៉ាកម្ពុជា កាលពីពេលថ្មីៗនេះបានឲ្យដឹងថា យោងតាមមាត្រា១៩ នៃព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីអំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងភាពជាតំណាងគោរវន្តទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា និងភាពជាដៃគូររបស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងនោះ សមាគមឧកញ៉ាកម្ពុជា ក៏ជាសមាជិកគណៈកម្មការអន្តរក្រសួងពិនិត្យនិងវាយតម្លៃលើសំណើរសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា ដែលគណៈកម្មការនេះនឹងត្រូវរៀបចំអនុក្រឹត្យស្តីពីបែបបទ និងនិតិវិធីនៃការស្នើសុំ និងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ាផងដែរ។

យោងតាមមាត្រា២២ នៃព្រះរាជក្រិត្យដដែលបានបញ្ញត្តិថា លោកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ប្រកបមុខរបរស្របច្បាប់ និងចៀសវាងសកម្មភាពណាដែលធ្វើឲ្យប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់គោរមងារឧកញ៉ា។

ជាមួយគ្នានោះ មាត្រា២៣ បានបញ្ញត្តិ ពីការបញ្ចប់គោរមងារឧកញ៉ា ដែលស្ថិតក្នុងករណីណាមួយក្នុងមូលហេតុទាំង៥ដូចខាងក្រោមនេះ៖
– គោរមវន្តសុំលាលែងពីគោរមងារឧកញ៉ាដោយស្ម័គ្រចិត្ត
-គោរមវន្តមិនបំពេញកាតព្វកិច្ចបង់វិភាគទានប្រចាំឆ្នាំរយៈពេល៣ឆ្នាំជាប់ៗគ្នា ដោយគ្មានមូលហេតុ
-គោរមងារត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ
-ត្រូវបានរកឃើញថាគោរមវន្ត បានប្រព្រឹត្តល្មើសនឹងមាត្រា២២ នៃព្រះរាជក្រឹត្យខាងលើ
-ត្រូវបានរកឃើញថា សំណុំឯកសារស្នើសុំគោរមងារឧកញ៉ារបស់គោរមវន្តមានការក្លែងបន្លំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4ovj6G2n2Yp0yJQhyOQ-rXnkqG3SyAKs4RvE-HgrwM-sJuUgo5lBLK5cqJlG3p5tANXtEWT3pUgRcgeWHFi-gaCfckVGfWf0dvrZ83sHDEHQ7woSLDalzP6ubJDRRFUapxVKRtiCq1JgjcpC56d7TVyGJ3Pms_b6PGw-O-UOiZMLSwZTrDty8GCQK-N4/s1280/photo_2024-03-18_15-53-05.jpg