Home ព័ត៌មានជាតិ អាកាសធាតុប្រែប្រួលមិនទៀង! ខែមេសានេះ នឹងឡើងកម្តៅដល់៣៨អង្សាសេ តែក៏អាចមានភ្លៀងលាយឡំផ្គររន្ទះ

អាកាសធាតុប្រែប្រួលមិនទៀង! ខែមេសានេះ នឹងឡើងកម្តៅដល់៣៨អង្សាសេ តែក៏អាចមានភ្លៀងលាយឡំផ្គររន្ទះ

78
0

បន្ទាប់ពីបានធ្វើការតាមដានវិភាគ និងព្យាករណ៍ពីស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក បានចេញសេចក្តីប្រកាស ឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន អំពីស្ថានភាពអាកាសធាតុរដូវប្រាំងនៅក្នុងខែមេសា និងដើមរដូវវស្សា ខែឧសភា ឆ្នាំ២០២៤។

យោងទៅលើស្ថានភាពវិវត្តនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត និងតំបន់អេក្វាទ័រ
បង្ហាញឱ្យឃើញថា៖

-ចាប់ពីខែមេសាដល់ខែឧសភា បាតុភូតអែលនីញ៉ូ (El Nino) នឹងថយចុះរហ័ស ពីកម្រិត ៨០ភាគរយ ក្នុងខែមេសា មកនៅត្រឹមកម្រិត ២៥ភាគរយក្នុងខែឧសភា។
-ដោយឡែកបាតុភូតអែនសូអព្យាក្រឹត (ENSO-Neutral) នឹងកើនឡើងដល់កម្រិត៧០ភាគរយនៅ ក្នុងខែឧសភា។

ដោយឡែកស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា មានសីតុណ្ហភាពនៅខ្ពស់ជាងមធ្យម ដែលសីតុណ្ហភាពមធ្យមអប្បបរមា ២៦ និងសីតុណ្ហភាពមធ្យម អតិបរមា៣៨°C ដែលជាកត្តាធ្វើឱ្យអាកាសធាតុក្តៅខ្លាំង។ អាចមានភ្លៀងធ្លាក់កក់ខែក្នុងកម្រិតពីតិចទៅមធ្យម ជាមួយនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន។

ហេតុដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះអាកាសធាតុក្តៅ បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន ច្រើននៅក្នុងខែមេសា និងខែឧសភា ឆ្នាំ២០២៤នេះ៕

May be an image of text