Home ព័ត៌មានជាតិ ធនាគារជាតិ បើកឱ្យពលរដ្ឋយកក្រដាសរៀល រហែកទៅដូរយកក្រដាសថ្មី

ធនាគារជាតិ បើកឱ្យពលរដ្ឋយកក្រដាសរៀល រហែកទៅដូរយកក្រដាសថ្មី

149
0

ដើម្បីចូលរួមចំណែកអបអរសាទរខួបលើកទី ៤៤ នៃការបោះផ្សាយក្រដាសប្រាក់រៀល (២០ មីនា ១៩៨០ – ២០ មីនា ២០២៤) ក៏ដូចជាគាំទ្រគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ ប្រាក់រៀល ធនាគារជាតិនៃកម្ពុជា បានសហការជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ តាមខេត្ត-ក្រុង នឹងរៀបចំយុទ្ធនាការ “ស្រលាញ់ប្រាក់រៀល” ដោយទទួលប្តូរក្រដាស់ប្រាក់រៀលចាស់ ទក់ រហែក និងជំនួសវិញនូវក្រដាសប្រាក់ថ្មីគ្រប់ប្រភេទជូនសាធារណជន ចាប់ពីថ្ងៃទី ២០-២៩ ខែ មីនា ឆ្នាំ ២០២៤ វេលាម៉ោង ៧:៣០ នាទីព្រឹក ដល់ម៉ោង ៣:០០ នាទីរសៀល។https://scontent.fpnh1-1.fna.fbcdn.net/v/t1.6435-9/69993732_987725028234695_2917122820867620864_n.jpg?_nc_cat=106&ccb=1-7&_nc_sid=5f2048&_nc_ohc=LznF_PLeCRUAX_yChhG&_nc_oc=AdhI3BdEyMyozBxvTqpUZsRoa6HV1ZQSvqMMzsz6dFPXhVZZC2JZolpId-L8-KZ4ab8&_nc_ht=scontent.fpnh1-1.fna&oh=00_AfCwLSe7QX--6eZDnQ9dXf9QlkxWlyqsnSDoTDbnn_qYYQ&oe=66219D6C

ដោយក្នុងនោះ ពលរដ្ឋអាចអញ្ជើញមកប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវា នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា និងសាខាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរាជធានី-ខេត្តទូទាំង ប្រទេស នៅក្នុងអំឡុងពេលយុទ្ធនាការខាងលើ។

ការទទួលប្តូរក្រដាសប្រាក់ រៀលចាស់ ទក់ រហែក នឹងមិនគិតកម្រៃសេវានោះទេ ចាប់ពីម៉ោង ៧:៣០ នាទី ដល់ម៉ោង ១១:០០ នាទី រៀងរាល់ថ្ងៃធ្វើការ ទោះជាមិននៅ ក្នុងអំឡុងពេលយុទ្ធនាការប្តូរប្រាក់រៀលក៏ដោយ។

គួរបញ្ជាក់ថា កម្ពុជាបង្កើតក្រដាសប្រាក់រៀលលើកដំបូងរបស់ខ្លួននៅឆ្នាំ១៩៥៥ ក្នុងសម័យសង្គមរាស្រ្តនិយម ដោយប្រវត្តិនៃការដាក់ឈ្មោះរៀលនេះ ត្រូវបានប្រជានជនកម្ពុជាសម័យមុនមានជំនឿ ដ៏ពេញនិយមថាឈ្មោះរូបិយបណ្ណកម្ពុជា “រៀល” បានមកពីត្រីមេគង្គរៀល នៃទន្លេមេគង្គ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7KmHGwWNpcnwsrrbjikKaY70YH4hz7ocBpybsy-ypiNNycU1-D-2YUoawLY-yf23V6p-CNpe_oNkpdAiTRklloFdzEkzl_wlbDr01FSZmSh_ujmRRWnynZzHKtMbTY3IE6TTpt4kTYv8PH_m5kBBtaRNN4kd0ugZfz39ZFGP0WmbsNeNSSs7R2ojETyQ/s1280/photo_2024-03-20_08-19-32.jpg