Home ព័ត៌មានអន្តរជាតិ អ្នកជំនាញលើកឡើងពីមូលហេតុបណ្តាលឱ្យខេត្តឈៀងម៉ៃមានបរិយាកាសកខ្វក់

អ្នកជំនាញលើកឡើងពីមូលហេតុបណ្តាលឱ្យខេត្តឈៀងម៉ៃមានបរិយាកាសកខ្វក់

79
0

ប្រទេសថៃ ៖ ខេត្តឈៀងម៉ៃ ប្រទេសថៃ នៅតែប្រឈមនឹងបញ្ហាបរិយាកាសកខ្វក់ជាបន្តបន្ទាប់ ហើយអ្នកជំនាញនានាលើកឡើងថា ខេត្តនេះមានបរិយាកាសកខ្វក់ ដោយសារតែខេត្តនៅជិតគ្នា និងប្រទេសជិតខាងដុតព្រៃមិនឈប់ឈរ ទើបបណ្តាលឱ្យមានផ្សែងពាសពេញបរិយាកាស ។ រីឯមជ្ឈមណ្ឌលទឹកភ្លៀងប្រចាំភាគខាងជើងបានពន្លឿនការដោះស្រាយបញ្ហាធូលីខ្លាំង ដោយការបញ្ជូនយន្តហោះធំៗមកកាន់តំបន់ប្រឈម ។

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ខេត្តឈៀងម៉ៃ នៅតែមានធូលីតូចៗយ៉ាងក្រាស់ និងធ្វើឱ្យពលរដ្ឋពិបាកធ្វើដំណើរដោយសារមើលផ្លូវពុំឃើញ ។ បើតាមទិន្នន័យរបស់មជ្ឈមណ្ឌលគ្រប់គ្រងហេតុការណ៍ខេត្តឈៀងម៉ៃដែលរាយការណ៍ពីកំដៅ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បង្ហាញថា ខេត្តឈៀងម៉ៃ មានតំបន់ក្តៅ ចំនួន៨៩តំបន់ ហើយមានតំបន់ក្តៅច្រើនបំផុតនៅស្រុកឈៀងដាវ ស្មើ៣២តំបន់ ។https://static.bangkokpost.com/media/content/20210304/c1_2077759_210304055332.jpg

ចំណែកការវាស់គុណភាពខ្យល់ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ របស់ការិយាល័យត្រួតពិនិត្យបរិស្ថាន និងការបំពុលប្រចាំខេត្តឈៀងម៉ៃ, ឈៀងរ៉ាយ, ឡាំផូន និងម៉េហុងសន បង្ហាញថា តំបន់ជាច្រើនមានធូលីពុល PM 2.5 កម្រិតខ្លាំង ហើយគុណភាពអាកាសធាតុស្ថិតក្នុងកម្រិតប៉ះពាល់ដល់សុខភាពពលរដ្ឋរស់នៅក្នុងតំបន់ ដូចជា ៖ ឃុំឆាងភឿក, ឃុំស្រ៊ីភូមិ និងឃុំសុថេប ស្រុកមឿង ខេត្តឈៀងម៉ៃ ព្រមទាំងឃុំមឿងណាក់ ស្រុកឈៀងដាវ ខេត្តឈៀងម៉ៃ ។

លោក Panich Inta អ្នកជំនាញផ្នែកវាស់ស្ទង់ធូលី PM 2.5 មកពីសាកលវិទ្យាល័យបច្ចេកវិទ្យាប្រទេសថៃនិយាយថា ស្ថានការណ៍ផ្សែងអ័ព្ទ និងធូលី PM 2.5 នៅខេត្តឈៀងម៉ៃ ដែលកំពុងជួបបញ្ហានាពេលបច្ចុប្បន្ននេះ គឺបណ្តាលមកពីមូលហេតុចម្បងចំនួន២ គឺ ៖ ការដុតព្រៃក្នុងតំបន់ភាគខាងជើងខេត្តឈៀងម៉ៃ និងការដុតព្រៃក្នុងប្រទេសជិតខាង ។ ហេតុនេះ ការដុតព្រៃនៅតាមតំបន់នានាបានកើនឡើងជាបន្តបន្ទាប់ រួមផ្សំនឹងបរិយាកាសមិនផ្លាស់ប្តូរ ទើបធ្វើឱ្យផ្សែងទាំងនេះនៅវិលវល់ និងប្រមូលផ្តុំកាន់តែច្រើនលើបរិយាកាស ។https://media.nationthailand.com/images/news/2018/03/18/30341186/800_815b4481deef879c9ace6b7d09cf7f4a.jpeg

ផ្សែង និងធូលីពុលបានប្រមូលផ្តុំគ្នានៅលើបរិយាកាស ហើយបើទោះជាពេលរសៀលមានខ្យល់បក់មកជួយធ្វើឱ្យបរិយាកាសល្អប្រសើរឡើងក្តី ប៉ុន្តែវាគ្រាន់តែផ្លាស់ប្តូរទិសដៅខ្យល់ឡើង-ចុះប៉ុណ្ណោះ ហើយវាមិនបានធ្វើឱ្យផ្សែង និងធូលីលើបរិយាកាសរសាត់ទេ ។ ជំហានដំបូង គេវាយតម្លៃថា ប្រសិនបើរយៈពេល២ថ្ងៃ ទៅ៣ថ្ងៃនេះ នៅតែគ្មានខ្យល់ព្យុះទេនោះ ខេត្តឈៀងម៉ៃនៅតែប្រឈមនឹងបរិយាកាសកខ្វក់បែបនេះបន្តទៀត ពីព្រោះនៅតំបន់ផ្សេងៗនៅតែបន្តដុតព្រៃជាបន្តបន្ទាប់ ជាពិសេស ការដុតព្រៃជាច្រើនកន្លែងនៅប្រទេសជិតខាង ។

លោក Panich Inta អ្នកជំនាញផ្នែកវាស់ស្ទង់ធូលីបន្តថា ៖ «បើបរិយាកាសស្ងប់ខ្យល់ ផ្សែង និងធូលីនៅប្រទេសជិតខាងនឹងបក់ចូលមកតំបន់ភាគខាងជើងប្រទេសថៃ ចាប់ពី២ថ្ងៃ ទៅ៣ថ្ងៃ ជាពិសេស ខេត្តម៉េហុងសន, ខេត្តឈៀងរ៉ាយ និងខេត្តឈៀងម៉ៃ ។ វាជាបញ្ហាដែលយើងនៅតែពុំអាចដោះស្រាយបាន ហើយពលរដ្ឋរស់នៅក្នុងតំបន់ទាំងនេះត្រូវថែទាំសុខភាពខ្លួនឯង ជាពិសេស គួរពាក់ម៉ាស់ប្រភេទ N 95 ដែលអាចការពារខ្យល់ពុលបាន» ។https://static1.straitstimes.com.sg/s3fs-public/styles/large30x20/public/articles/2023/04/07/THAILAND-ENVIRONMENT-POLLUTION-103553_2.jpg?VersionId=oFxozUz1qrzhAsza2GZZoN9LzhZJdBGK

ចំណែកលោក Rangsan Busmuang ប្រធានមជ្ឈមណ្ឌលទឹកភ្លៀងប្រចាំភាគខាងជើងនិយាយថា លោកបានបញ្ជូនយន្តហោះធំៗជាច្រើនគ្រឿងមកកាន់ខេត្តឈៀងម៉ៃ ដើម្បីដោះស្រាយបញ្ហាធូលីពុល ហើយយន្តហោះទាំងនេះបានផ្លាស់ប្តូរវេនគ្នាបំពេញភារកិច្ចតាមលក្ខណៈអាកាសធាតុ ។ រីឯនាយកដ្ឋានឧតុនិយមរាយការណ៍ថា នឹងមានខ្យល់ព្យុះរដូវក្តៅ ទើបមជ្ឈមណ្ឌលទឹកភ្លៀងប្រចាំភាគខាងជើងត្រៀមបំពេញភារកិច្ចនៅស្រុកអមកយ, ស្រុកហត និងស្រុកម៉េជែម ខេត្តឈៀងម៉ៃ ព្រមទាំងស្រុកវាំងនឿ, ស្រុកង៉ាវ ខេត្តឡាំប៉ាង រួមទាំងស្រុកលី ខេត្តឡាំភូន ។

នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ លោក Srettha Thavisin បានថ្លែងក្រោយពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ភ្លៀងធ្លាក់ក្នុងតំបន់នឹងជួយធ្វើឱ្យស្ថានការណ៍ល្អប្រសើរឡើង ហើយរដ្ឋាភិបាលនឹងដោះស្រាយបញ្ហានេះបន្តទៀត ។ លោកនាយករដ្ឋមន្ត្រីថៃព្រួយបារម្ភពីភ្ញៀវទេសចរ និងពលរដ្ឋរស់នៅក្នុងតំបន់ផងដែរ ព្រោះបរិយាកាសកខ្វក់នឹងប៉ះពាល់ដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ច ហើយលោកនាយករដ្ឋមន្ត្រីជឿថា ការដោះស្រាយរបស់រដ្ឋាភិបាលនាពេលកន្លងមក បានធ្វើឱ្យស្ថានការណ៍ខ្យល់ពុលធ្លាក់ចុះច្រើនជាងឆ្នាំ២០២៣ ៕https://img.jakpost.net/c/2019/03/30/2019_03_30_68847_1553952951._large.jpg