Home Blog Page 122

លីម តិចម៉េង ខ្លាចពាក្យថា «កំពូលតារាចម្រៀង»

0

អ្នកមួយចំនួនអាចនឹងពេញចិត្តចំពោះពាក្យថា «កំពូលតារាចម្រៀង» ប៉ុន្តែយ៉ាងណាសម្រាប់ លីម តិចម៉េង មិនចំណូលជាមួយនឹងពាក្យដែលស្តាប់ទៅព្រឺសម្បុរនេះទេថែមទាំងបង្ហាញជាសាធារណៈកុំឱ្យហៅលោកបែបនេះអី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGPvGB9aYLEbrlgEn0JVRVlOZr60I-6bV-tAZBUuRokmxJ9JueyaXHOcj3RonnshNiKQqPwBgjDAViIcbfhHTjUVDwfNSfuAZgCRjY3iEl6NYeBtcjX3kcJnE7EmjCOQnAScQ9riRIGGfeL_6AFWcCqDXKb5Gi0ZRB8YCRjzmBsqstrccyZ3P7n00WeoFg/s1440/image_2026-01-10_13-45-31%20(2).png

បើនិយាយទៅដល់ឈ្មោះ លីម តិចម៉េង ទស្សនិកជននឹងនឹកដល់ថាតារាចម្រៀងរូបនេះគឺជាម្ចាស់ពានដែលមានភាពល្បីល្បាញជាងគេមានការគាំទ្រភ្លូកទឹកភ្លូកដី មានអ្នករង់ចាំទស្សនារាប់រយខេនៅលើបណ្តាញសង្គម។ ទោះបីជាសម័យកាលរបស់ខ្លួនបានបញ្ចប់ប៉ុន្តែរាល់ពេលកម្មវិធីប្រគំតន្រ្តីម្តងៗឬឱកាសផ្សេងៗ លីម តិចម៉េង តែងតែទទួលបានកាដូយ៉ាងច្រើនសន្ធឹកសន្ធាប់ពីអ្នកគាំទ្ររបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu9-GmKJR2d3ijXx3LQ2YaNp3zx95yV6qTW3Mx5fZsPWg9aJPnhXfKs-SzuvcAPVtep1vojjm8DCZPG8LQ8I2cSg_Jx0tDRTbmNO6VLr2mOhBDD4l5qsU9KA_lUqaw_glTVSFCGMbip6S1RR1aimQ7EMMz8wGCRzr6EeRWOte_SrwT29MJzzUguk-JhVkz/s1440/image_2025-12-10_15-19-02.png

ងាកចេញពីសិល្បៈបន្តិចជារឿយៗ លីម តិចម៉េង បាននិយាយច្រើនពាក់ព័ន្ធនឹងបញ្ហាសង្គម កំឡុងពេលមានសង្គ្រាមជាមួយថៃ និងជារឿយៗដាស់ស្មារតីដល់យុវជនខ្មែរឱ្យប្រព្រឹត្តផ្លូវល្អជាទំពាំងល្អសម្រាប់សង្គមជាតិ។ យ៉ាងណាមិញ ទោះបីជាមានកេរ្តី៍ល្អក្នុងអាជីពតែម្ចាស់ពានរូបនេះពុំពេញចិត្តនូវពេលមានគេហៅថា «កំពូលតារាចម្រៀង» ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXWZnTbYLpcTee4GBGuybrUH6i2u986ncxHkN60FdoqneM2ms8wlaZjKLB8wCgH6oGym4ZUYHk40k8k-FL7pHvmABMo3jKuUvK_kzOjSVI8qeOQK3WXnR89wK6NRQMVNIDhG-UUnoqHDIxl5F1S2VUGPQU53K1FXwbta98V3zh25uLHC8UU_gPjUuUFdIp/s1080/Screenshot_20260219_164620_Facebook.jpg

ម្ចាស់ពាន Cambodian Idol រដូវកាលទី៤បានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមហ្វេកប៊ុកនាថ្ងៃទី១៩ ថា «ខ្ញុំមិនមែនជា « កំពូល តារាចម្រៀង » ទេ ! សុំចិត្ត កុំហៅបែបនេះអី ! មិនមែនប្រកាន់អ្វីទេ តែស្តាប់ឮហើយរន្ធត់ចិត្តណាស់»។ សំណេរនេះដែរអ្នកគាំទ្រក៏បានចូលទៅបញ្ចេញមតិផ្សេងៗជាច្រើន។ កន្លងមកក៏មានអ្នកលេងបណ្តាញសង្គមខ្លះបានបញ្ចេញមតិប្រតិកម្មខ្លះដែរអំពីការហៅរបស់ពិធីករ ពិធីការិនី នៅក្នុងកម្មវិធីដែលហៅតារាកិត្តិយសថា កំពូលតារាចម្រៀង ។ អ្នកខ្លះបញ្ចេញមតិថាការហៅបែបនេះហាក់ដូចជាលើសបន្តិច៕

ពលរដ្ឋថៃចង់ឱ្យ Anutin តែងតាំងអតីតមេបញ្ជាការយោធភូមិភាគ២ Boonsin ជារដ្ឋមន្ត្រីក្រសួងការពារជាតិ

0

អតីតមេបញ្ជាការយោធភូមិភាគ២ លោក Boonsin Padklang ត្រូវបានពលរដ្ឋថៃស្គាល់ថា គឺជាបុគ្គលល្បីល្បាញខាងធ្វើសង្គ្រា.មឈ្លានពា.នកម្ពុជាកាលពីឆ្នាំ២០២៥ និងញុះញង់ឱ្យថៃបង្កជម្លោះ ចោទប្រកាន់កម្ពុជាគ្រប់រឿង បិទព្រំដែនជាឯកតោភាគី រហូតដល់ពលរដ្ឋថៃគោរពលើកតម្កើងដូចបុព្វបុរស ។ បុគ្គលនេះក៏ទទួលការកោតសរសើរពីព្រះមហាក្សត្រថៃដែរ និងប្រគល់តំណែងធ្វើជាអង្គរក្សពិសេសដោយសារមានស្នាដៃខាងបង្កសង្គ្រា.ម ទើបពលរដ្ឋថៃចង់ឱ្យលោក Anutin Charnvirakul តែងតាំងបុគ្គលនេះជារដ្ឋមន្ត្រីក្រសួងការពារជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBHLOcri0sxVFSQXlpoEV0nJ0FZUCX8m7J5lcLQGKwm8Z1RpTlivvlV9hiUiLk74HrChfgRRqyAWK8rwtKpi2PC4t7AQmdp34MJVadNDHloqZPZ5FTtK-8PbeUd1axM03B9OsC09DvwrYrlqkzaMAo9EFNUkwDyla6inG6K16cwtsjqV4raDDWiB1_RXrH/s960/image_2025-08-07_14-57-42%20(2).png

បុគ្គល Boonsin បានធ្វើសង្គ្រាមឈ្លានពានកម្ពុជាកន្លងមក ក្រោមលេសការពារអធិបតេយ្យប្រទេសថៃ និងណែនាំឱ្យមេដឹកនាំថៃយកផែនទីដែលថៃបង្កើតដោយខ្លួនឯងមកប្រើប្រាស់ ជាហេតុធ្វើឱ្យពលរដ្ឋថៃចង់បាន Boonsin ធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងចង់ឱ្យលោក Anutin កាន់អំណាចដឹកនាំរដ្ឋាភិបាលយូរអង្វែង ពីព្រោះបុគ្គលទាំង២រូបសុទ្ធតែមានជំហរដាច់ខាតប្រឆាំងនឹងកម្ពុជា ដើម្បីតែប្រជាប្រិយភាព និងផលប្រយោជន៍របស់ខ្លួន ។

ការបង្កសង្គ្រាមឈ្លានពានកម្ពុជា គឺជាផែនការរបស់លោក Anutin ជាមួយកងទ័ពដើម្បីកេងចំណេញសន្លឹកឆ្នោត និងកាន់អំណាចបន្ត បន្ទាប់ពីប្រជាប្រិយភាពរបស់មេដឹកនាំថៃរូបនេះធ្លាក់ចុះខ្លាំងដោយសារអសមត្ថភាព ។ រីឯ Boonsin ក៏មិនខុសគ្នាដែរ គឺជាបុគ្គលគ្មានចំណេះដឹងផ្នែកសេដ្ឋកិច្ច ដឹងតែបង្កសង្គ្រាមតែម្យ៉ាង ហើយបានបិទព្រំដែនជាមួយកម្ពុជា ដោយមិនខ្វល់ពីផលប៉ះពាល់សេដ្ឋកិច្ចថៃឡើយ ដូចជា ៖ ពលរដ្ឋថៃនៅព្រំដែនបាត់បង់ចំណូល អាជីវកម្មដួលរលំ គ្មានទេសចរណ៍ វិនិយោគិនបរទេសគ្មានទំនុកចិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeJSYD8NczZdH3Cb16Q6hLooKTJPaQMxS9dZTXvf00LoCrpiCgJUzG-7F236Uait80BgxkFQDtVSfGMPFfwqMvoztbLF89Qf33LmaNSPkjWVPMGPZDBA5sllqfC3S44Fg9kmOX1R5EA1ctIb9NfSoaLiHMf0te_8De43rp2nPIr7OQ98vEnVRCpsojOZ2Y/s1280/photo_2025-08-12_09-08-01.jpg

ប៉ុន្តែវាជាអ្វីដែលពលរដ្ឋថៃជ្រុលនិយមចង់បានបែបនេះ គឺបិទព្រំដែនផ្តាច់ទំនាក់ទំនងជាមួយកម្ពុជាជារៀងរហូត, ធ្វើរបងព្រំដែន, លុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០១ និងបណ្តេញពលរដ្ឋកម្ពុជាទាំងអស់ចេញពីប្រទេសថៃ ពីព្រោះពលរដ្ឋថៃជ្រុលនិយមមិនបាននៅក្បែរព្រំដែន មិនដឹងពីផលប៉ះពាល់ឡើយ ។ លើសពីនេះ បើបុគ្គលណាម្នាក់ហ៊ានទាមទារឱ្យបើកព្រំដែនឡើងវិញ បុគ្គលនោះនឹងរងការចោទប្រកាន់មិនខាន ។

ពលរដ្ឋថៃសំណូមពរឱ្យលោក Anutin ប្រធានគណបក្សភូមិចៃថៃ រក្សាគោលនយោបាយដាច់ខាតជាមួយកម្ពុជា ហើយវាកាន់តែល្អ ប្រសិនបើ Anutin តែងតាំង Boonsin ជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងថា Boonsin ស័ក្តិសមនឹងតំណែងនេះ ដើម្បីការពារអធិបតេយ្យនៅគ្រប់តំបន់ព្រំដែន ទាំងជាប់មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgW9FL4oyE0WRlzI6Gv9yoBso3Ppq70EzLQ0ATOLTk-tTx8gr4oSeTTOldNWRH9596kAB_6vBaBEN_mAzYpblzEy2Svwt-cEQTiDp3fnwzoxE_-V2P7uJC2OKrq3BF_6F9GNIhODBDpzy-X3N-gkP9oIiDBFqPEwwRa9jfG3kL2mAhlF-yqVUyDF6rmmHj/s1280/photo_2025-08-12_09-08-01%20(2).jpg

តាមការចុះផ្សាយរបស់សារព័ត៌មាន Top News នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រសិនបើ Boonsin ឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ គឺនឹងប្រកាន់ជំហរម៉ឺងម៉ាត់អាចវាយប្រហារសត្រូវ ប៉ុន្តែការឡើងកាន់តំណែងនេះអាស្រ័យលើគោលនយោបាយរបស់រដ្ឋាភិបាលបច្ចុប្បន្ន ។

គួរបញ្ជាក់ថា រដ្ឋាភិបាលថៃបានបោកប្រាស់ពលរដ្ឋរបស់ខ្លួនឱ្យយល់ខុសថា ទឹកដីកម្ពុជាជាច្រើនកន្លែងនៅព្រំដែនដែលកងទ័ពថៃតម្រៀបទូរកុងទឺន័រ និងរាយបន្លាលួសនេះ គឺជាទឹកដីថៃពីមុន ទាំងដែលការពិតជា គឺជាទឹកដីកម្ពុជាត្រូវបានកងទ័ពថៃកាន់កាប់ដោយខុសច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik1pI1AhQqMamLx_3-PAktPu7WsfBXl4T4I3nb4ezb-HstpkjvO7DORJb3-qjuRk31FWfvXpjZ3Z6zssNcE8taBkG-sVYc86kwVi79ouoGhyphenhyphenTBxo23ADP9tmIq8dgwfTbf9DOLPo5siBDO7uIe7H4CPgzHi6mxUWfMAcLcgOZzfzHrqNLe5348gbe4Plqc/s1280/photo_2025-08-12_09-08-03.jpg

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបកអាក្រា.តពីទង្វើអសីលធម៌របស់ថៃដល់សារព័ត៌មានអន្តរជាតិ Reuters និង Fox News ធ្វើឱ្យពិភពលោកឃើញពីទង្វើអាក្រក់របស់ថៃកាន់តែច្បាស់ថា កងទ័ពថៃកំពុងកាន់កាប់ទឹកដីកម្ពុជាបន្ទាប់ពីការប្រយុទ្ធគ្នាកាលពីឆ្នាំ២០២៥ ទោះជាមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយលោកប្រធានាធិបតី Donald Trump ក៏ដោយ ៕

តើរដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់ Anutin អាចនឹងគ្រប់គ្រងប្រទេសបានត្រឹមតែរយៈពេល២ឆ្នាំឬ?

0

ទាំងគណបក្សនយោបាយ ទាំងអន្តរជាតិសុទ្ធតែដឹងថា លោក Anutin Charnvirakul ប្រធានគណបក្សភូមិចៃថៃ អាចបន្តអំណាចរបស់ខ្លួនរហូតដល់ពេលនេះ ដោយសារទិញសន្លឹកឆ្នោត កេងបន្លំលទ្ធផលបោះឆ្នោត និងបំផុសឱ្យពលរដ្ឋមានស្មារតីជាតិនិយមជ្រុលរឿងព្រំដែនកម្ពុជា-ថៃ ថែមទាំងបង្កើតគោលនយោបាយបន្តបិទព្រំដែនជាមួយកម្ពុជា លុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០១ និងធ្វើរបងព្រំដែនតាមការទាមទាររបស់ម្ចាស់ឆ្នោត ។ អតីតសមាជិកព្រឹទ្ធសភាម្នាក់និយាយថា រដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់លោក Anutin មិនអាចគ្រប់គ្រងប្រទេសយូរអង្វែងទេ ។

អតីតសមាជិកព្រឹទ្ធសភា និងជាមេធាវីនៅប្រទេសថៃ លោក វ៉ាន់ឆ័យ សនស៊ិរី បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាននៅសប្តាហ៍ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ថា រដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់លោក Anutin Charnvirakul អាចគ្រប់គ្រងប្រទេសថៃត្រឹមតែរយៈពេល២ឆ្នាំប៉ុណ្ណោះ ត្រូវផ្លាស់ប្តូររដ្ឋាភិបាលថ្មីហើយ ដោយសារការខ្វែងគំនិតគ្នាពីអ្នកនយោបាយ ។

ឆ្លើយតបនឹងអ្នកសារព័ត៌មានដែលសួរថា ៖ «តើរដ្ឋាភិបាលថៃនឹងអាចដឹកនាំប្រទេសបានតែ២ឆ្នាំ មែនទេ?» លោក វ៉ាន់ឆ័យ និយាយថា អ្នកដែលមកចូលរួមជាមួយគណបក្សភូមិចៃថៃ របស់លោក Anutin មិនមែនមកដោយសារមានគំនិតដូចគ្នា ឬដោយសារការស្រឡាញ់ ឬមានបំណងល្អជាមួយគ្នានោះទេ ប៉ុន្តែពួកគេមកចូលរួមដោយសារតែអំណាចប៉ុណ្ណោះ ពីព្រោះដឹងថា លោក Anutin នឹងបង្កើតរដ្ឋាភិបាល ។

អ្នកនយោបាយជាច្រើនបានដង្ហែគ្នាមកចូលរួមជាមួយគណបក្សភូមិចៃថៃ ដោយសារចង់បានតំណែងជារដ្ឋមន្ត្រី ហើយតើលោក Anutin អាចផ្តល់តំណែងរដ្ឋមន្ត្រីទៅអ្នកនយោបាយបាន២០តំណែងដែរឬទេ? មិនអាចទេ ពីព្រោះត្រូវផ្តល់តំណែងរដ្ឋមន្ត្រីឱ្យអ្នកនយោបាយក្នុងគណបក្សភូមិចៃថៃផង និងអ្នកនយោបាយមកពីគណបក្សផ្សេងផង ។

នៅឆ្នាំដំបូងដែលរដ្ឋាភិបាលលោក Anutin គ្រប់គ្រងប្រទេស គឺអ្នកនយោបាយមកពីគណបក្សផ្សេងគ្នាព្យាយាមធ្វើការឱ្យចុះសម្រុង ប៉ុន្តែនៅឆ្នាំបន្ទាប់ នឹងពិបាក ។ ប្រសិនបើត្រូវផ្លាស់ប្តូរគណៈរដ្ឋមន្ត្រី ត្រូវទម្លាក់តំណែងរដ្ឋមន្ត្រីមួយចំនួន ធ្វើឱ្យរដ្ឋមន្ត្រីធ្លាក់តំណែងមិនពេញចិត្ត រីឯអ្នកមិនបានតំណែងរដ្ឋមន្ត្រីក៏ខឹងសម្បារ នៅទីបំផុត នឹងមានទំនាស់ផ្ទៃក្នុងគណបក្សខ្លួនឯង (គណបក្សភូមិចៃថៃ) ដែលនេះជាមូលហេតុធ្វើឱ្យរដ្ឋាភិបាលរបស់លោក Anutin មិនអាចកាន់អំណាចបានយូរ ។ នេះបើតាមការលើកឡើងរបស់លោក វ៉ាន់ឆ័យ អតីតសមាជិកព្រឹទ្ធសភា និងជាមេធាវី ។

គួរបញ្ជាក់ថា លោក Anutin បានប្រកាសពីគោលជំហរនយោបាយគណបក្សខ្លួនដើម្បីឱ្យពលរដ្ឋបោះឆ្នោតឱ្យ គឺប្រកាន់គោលជំហរដាច់ខាតជាមួយកម្ពុជា ដូចជា ៖ បិទព្រំដែនរៀងរហូតក្រោមហេតុផលការពារអធិបតេយ្យ ។ ការប្រកាសគោលជំហរដាច់ខាតនេះ ដោយសារខ្លួនលោកអសមត្ថភាពដឹកនាំប្រទេសកន្លងមក និងរងការរិះគន់ខ្លាំងពីពលរដ្ឋរឿងយឺតយ៉ាវក្នុងការជួយសង្គ្រោះពលរដ្ឋពីទឹកជំនន់ភាគខាងត្បូង បណ្តោយឱ្យបទល្មើសឆបោកអនឡាញ ជួញដូរគ្រឿងញៀន កើនឡើងស្ទើរគ្រប់ទីកន្លែង ។

អ្វីដែលធ្វើឱ្យលោក Anutin ទទួលការគាំទ្រខ្លាំងដោយសារបើកដៃឱ្យកងទ័ពថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជា លើកទី២ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីកាន់កាប់ទឹកដីកម្ពុជានៅព្រំដែនដោយខុសច្បាប់ ក្រោមលេសចោទប្រកាន់កម្ពុជាបង្ករឿងដាក់មីនទៅវិញ ​៕

កម្រមានណាស់ ប៊ូសស្រ្តង ធ្វើមហាព្រឹត្តិការណ៍ធំៗ៤នៅសៀមរាប ថ្ងៃទី២០,២១,២២ កុម្ភៈ

0

កក្រើកខេត្តសៀមរាបហើយ! ប៊ូសស្រ្តងលេងឈុតធំ រៀបចំព្រឹត្តិការណ៍4ធំៗ 3ថ្ងៃជាប់គ្នា ដើម្បីរួមចំណែកជួយជំរុញវិស័យទេសចរណ៍ជាតិឱ្យបរទេសបានស្គាល់កាន់តែល្បីល្បាញ, ជួយលើកតម្កើងវប្បធម៍ជាតិខ្មែរឱ្យខ្ពស់កប់ពពក, ជួយផ្សព្វផ្សាយប្រដាល់គុនខ្មែរទៅកាន់អន្តរជាតិ, ជួយអភិរក្សខ្លែងឯកខ្មែរ, និងជួយលើកតម្កើងស្រ្តី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqrKi8EyTeix1B0niiBM6gJd3cOPcYimv1gIOAzsYTYG9vkRp2eSk6-p5XGpMRPR4QVsxYRzXI6nLv9Oe2YqMzZjF2pTuUqcnig7ud0mQpDe1G8smqHLuahz51kxAIcpSjJDidXSk2e-YM-C8wUzRoty9URO2SBd-xR6W3G2zitZLfLAfjauwpP2mp_GKk/s2500/BS%203%20(15).JPG
ព្រឹត្តការណ៍ប៊ូសស្រ្តង នឹងប្រារព្ធឡើងនៅថ្ងៃទី20,21 និង22 កុម្ភៈ ឆ្នាំ2026 ដោយរួមមានការប្រកួតបង្ហោះខ្លែងឯក និងខ្លែងសេរី, ព្រឹត្តិការណ៍ប្រកួតបីស្រ្តី ឈ្នះម៉ូតូថ្មី ទូរទស្សន៍ និងទូរស័ព្ទដៃទំនើប, ព្រឹត្តិការណ៍ប៊ូសស្រ្តងគុនខ្មែរ និងព្រឹត្តិការណ៍ប៊ូសស្រ្តងប្រគំតន្រ្តី មានកំពូលតារារ៉េបលោក G-Devith, ទេព ពិសិដ្ឋ, OG និងតារាចម្រៀងជាច្រើនរូបទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitXInQYyly0NjnUD1AQQKI5UsMchitusCFieuc10Q7ldKq9zzTF4JNFN4CtYMPsswfaYjb6n6WAMBY0QA4sPHTVG1Utrz3mdzaaoG7Me27cy_xtYVLV6rLaVcfXVmR1mZp5jIfL-1GgUpORixceyKrDeeAj3zOg1Lu337IITi7W2M16LHqh4vtueG-L5x7/s1250/BS%201%20(16).JPG
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បងប្អូនជាតិ និងភ្ញៀវអន្តរជាតិ អាចចូលរួមដោយសេរី។ ជាពិសេស ពេលទិញប៊ូសស្រ្តងញុំាប៉ូវកម្លាំង កុំភ្លេចពិនិត្យក្រវិលកំប៉ុងផង ប្រយ័ត្នឈ្នះរង្វាន់ធំពីប៊ូសស្រ្តង ច្រលំបោះកំប៉ុងចោល ក្លាយជាអាសារបង់ ព្រោះប៊ូសស្រ្តងរង្វាន់ច្រើនណាស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7tkPh-Z8wwjMMLQpMy0C1hwdfTHej8bjIAASYHDYQsVY9IKy-oTZFQnRL9OmHEIKqQy0MmggXGQoWs3irHDjrTUEGEC9we4pg5gSu-dzJHN13Sx90giO8r288KLnKNkEXMbY5LfpP_k61eM28zZuqrhi-0gX3Ana4prpf1JP3o7BAR74VOgZxbP3aW89s/s2500/BS%202%20(14).JPG

ប៊ូសស្រ្តង ឆ្ងាញ់ រសជាតិដិតជ្រៅ! មានរង្វាន់សេដ្ឋីក្មេង កែប្រែជីវិតភ្លាមៗ!

Tzuyu ឆ្លើយតបផាំងៗក្រោយមានមតិប្រមា.ថរាងកាយនាង

0

ថ្មីៗនេះអ្នកប្រើប្រាស់អ៊ីនធឺណិតម្នាក់បានផ្ញើសារទៅកាន់ Tzuyu សមាជិក TWICE តាមរយៈកម្មវិធីផ្ញើសារអ្នកគាំទ្រដែលបានបង់ប្រាក់Bubbleដោយសរសេរថា «អ្នកមិនអាចស្រកខ្លាញ់នៅលើជើងរបស់អ្នកបានទេ? សូម្បីតែអ្នករាំបម្រុងក៏ស្គមជាងអ្នកដែរ»។ Tzuyu បានឆ្លើយតបដោយកំប្លែងថា «អរគុណ។ សន្សំលុយរបស់អ្នក ហើយប្រើវាសម្រាប់អ្វីដែលមានប្រយោជន៍»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKQfFaGDnsSzte_g5C1KC4JBgJ5Ap5jBCnejeg497KrBRe7EgUvYnLA5nM3HHxM0ic9IK2AwzmErWlo_mDwqJc0X7sCqQljNsGEpx_6EYckLzC5i7fmPWr-4e_55WppMv-zjMLaNAbIj8NofkjlbEbHcC5q4nfRoHu90JJjKJlgsW2IhO_w3JMRhyphenhyphenXVr0n/s821/image_2026-02-20_11-24-47%20(2).png
នៅពេលដែលរូបភាព Screenshot នៃសារឆ្លើយឆ្លងនេះបានបង្ហោះនៅលើអ៊ីនធឺណិតវាបានរីករាលដាលពាសប្រព័ន្ធផ្សព្វផ្សាយសង្គមហើយរលកនៃការរិះគន់បានផ្ទុះឡើងយ៉ាងឆាប់រហ័ស។ មិនត្រឹមតែ អ្នកគាំទ្រ TWICE ប៉ុណ្ណោះទេ ប៉ុន្តែអ្នកគាំទ្រ K-pop អន្តរជាតិជាទូទៅក៏បាននិយាយប្រឆាំងនឹងមតិយោបល់អវិជ្ជមានដែលតម្រង់ទៅលើ Tzuyu ផងដែរ។
មតិយោបល់នេះបានលេចចេញឡើងបន្ទាប់ពីការប្រគំតន្ត្រីរបស់ TWICE នៅថ្ងៃទី ១៥ ខែកុម្ភៈ នៅពេលដែលវីដេអូនៃការសម្តែងរបស់ Tzuyu ទទួលបានការចាប់អារម្មណ៍នៅក្រៅប្រទេស ដោយមានអ្នកគាំទ្រអន្តរជាតិមួយចំនួនសួរអំពីស្តង់ដារសម្រស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilKoYzYh-Zr_IorromXlZZ9jaivA-rBzVST25FnA3yaa9KzanAwCoBmpQkAU-iAdBbVHGTIYoLjtZBSjMjKNzm4MmQ-okOB0j_hheMdeWjWENKLmGek6szTGMQXuOY9Uy08CCaBsTKtAgfalLqGTVKcie8wqqsJabupUbrtAI41HdT5Al_2Wo_WY0nrjRZ/s1969/image_2026-02-20_11-24-47.png

នៅក្នុងវីដេអូនោះ Tzuyu បានសម្តែងដ៏មានឥទ្ធិពលមួយក្នុងឈុតខ្លីមួយគូជាមួយនឹងស្បែកជើងកវែង។ អ្នកគាំទ្រអន្តរជាតិម្នាក់បានបញ្ចេញមតិថា «ខ្ញុំពិតជាស្អប់ស្តង់ដារសម្រស់កូរ៉េណាស់។ ជើងស្ដើងមែនទេ? នោះជារឿងគួរឱ្យអស់សំណើចណាស់។ គួរតែមានតារាស្រីដូច Tzuyu បន្ថែមទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUSUmbdhFm9w38gYC-H1s0l3n8pdIw1dNdfObq9EIc4WrUcz7ObwcNEY4B4hSsUx9os8mTxWjLjo2OVZ0dwZqhrF8o4ObktjuQOg5U855Vlu-zA0fvQzf-l8VsNn9zsW5dOQyJuVxAwdopUs07tgk9BZy7BjNZP2LK9dzZQBbncpLCgp8Se_pL66fDAZGj/s1241/image_2026-02-20_11-24-49.png

ទស្សនៈនេះគាំទ្ររូបរាងរបស់ Tzuyu ដែលមិនស្របតាមស្តង់ដារ «ស្លីម» នៅក្នុងប្រទេសកូរ៉េខាងត្បូងទេ ប៉ុន្តែផ្ទុយទៅវិញគឺការខិតខំប្រឹងប្រែងដើម្បីរូបរាងដែលមានសុខភាពល្អ និងមានរាងស្អាត។ ហេតុការណ៍នេះបានបង្កឱ្យមានការជជែកវែកញែកម្តងទៀតក្នុងចំណោមសហគមន៍អ្នកគាំទ្រ Kpop ទូទាំងពិភពលោកអំពីស្តង់ដារតឹងរ៉ឹងនៃរូបរាងនៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េខាងត្បូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuHJJiYQ7Jy93QUGVjq7EmY5B9OZtfNGXBNbMCHmfSCQVF2W8PnlfbyicD75FFj2m6x87HXw9H_8hHTvvc4iTbyhW6pNWa-3wXwF3MRhomjw5CaGuD8OG-1rkbuKh9pw05wZDOcjov-MekTUmjsHOcKPXoMCsWPgG32glGhX91wAHXCNrtRkkvIwMjZuH1/s700/image_2026-02-20_11-24-48.png

បន្ទាប់ពីការឆ្លើយតបដ៏ស្ងប់ស្ងាត់របស់ Tzuyu អ្នកទស្សនាជាច្រើនបានសម្តែងការគាំទ្ររបស់ពួកគេ។ Tzuyu កើតនៅឆ្នាំ ១៩៩៩ ជាជនជាតិតៃវ៉ាន់។ នាងជាសមាជិកក្មេងជាងគេនៃក្រុមចម្រៀង TWICE។ ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់នាងក្នុងឆ្នាំ ២០១៥ Tzuyu ត្រូវបានគេសរសើរថាជាសមាជិកដ៏ស្រស់ស្អាតបំផុតម្នាក់របស់ក្រុម ក៏ដូចជាក្រុមនារីដទៃទៀតនៃជំនាន់របស់នាងផងដែរ។ កាលពីខែតុលា ឆ្នាំ២០២៥ Tzuyu រួមជាមួយសមាជិកបីនាក់ផ្សេងទៀតបានសម្តែងយ៉ាងស្វាហាប់នៅក្នុងកម្មវិធី Victoria’s Secret Fashion Show 2025 នៅសហរដ្ឋអាម៉េរិក។

រូបរាងដ៏ទាក់ទាញរបស់ Tzuyu បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម។ អាវទ្រនាប់ ដែលលក់រាយក្នុងតម្លៃ ៣៩.៩៥ ដុល្លារ ដែល Tzuyu បានពាក់នោះ បានលក់អស់ភ្លាមៗនៅលើគេហទំព័រផ្លូវការរបស់ Victoria’s Secret នៅក្នុងប្រទេសជប៉ុន ចិន សហរដ្ឋអាម៉េរិក ហ្វីលីពីន និងតំបន់ជាច្រើនទៀត៕

លេចធ្លាយភស្តុតាង Jennie និង Kai បង្កាត់ភ្លើងស្នេហ៍ចាស់ឡើងវិញ

0

Kai និង Jennie បានណាត់ជួបជាសាធារណៈចាប់ពីខែតុលា ឆ្នាំ២០១៨ ដល់ខែមករា ឆ្នាំ២០១៩។ បន្ទាប់ពីការបែកបាក់របស់ពួកគេ ពាក្យចចាមអារ៉ាមអំពីការជួបជុំគ្នារបស់ពួកគេបានលេចចេញម្តងម្កាល ជាពិសេសនៅពេលដែលព័ត៌មានលម្អិតចៃដន្យបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់អ៊ីនធឺណិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9RS0z3cHOMBxOVfaCXH5F7QdvQTQ61EktSHSq7AyRoJsMbzEhLKd5dsOlqPCstn3djDKDz0D8qnHrlWMOGmj94KHFZwQEwS6d_hXBYVLTLWGYYPCMg1pfnLMu6f-5Qm9yIagXdTzXIscw78jKcR08qyhSuBsYO64xFsFmXMr1u4LS0x7JmyaHFbKbW0mm/s640/image_2026-02-20_08-15-31%20(3).png

ថ្មីៗនេះការសង្ស័យបានកើតឡើងម្តងទៀត នៅពេលដែលភស្តុតាងថ្មីមួយចំនួនបានរីករាលដាលតាមអ៊ីនធឺណិត។ នៅថ្ងៃទី១៦ ខែកុម្ភៈ Kai បានបង្ហោះវីដេអូមួយនៅលើ Bubble ដែលបង្ហាញពីលោកកំពុងញ៉ាំអាហារជាមួយក្មួយស្រីរបស់ខ្លួននៅភោជនីយដ្ឋានមួយ។នៅក្នុងរូបភាពនោះ អ្នកទស្សនាបានប្រទះឃើញអាវធំមួយដែលដាក់នៅលើកៅអីមួយដែលស្រដៀងនឹងស្ទីលដែល Jennie ធ្លាប់ស្លៀកពីមុននៅលើ Instagram។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBW1ztnCRMmIeAg7kdQX3ou2g3vP7Z5GdMH9awNNeFDlLGbC59CjbV1POGKCCD1p2lz6mfj0HrQnyBnLaQZ_bfTHl83Fm_PEIRF0hHwks82PXhYM3bjM-GD-7eoMNuj5Poekvq6lPwHPiWayERj2FrsAIEhqlonNtROPRjLccjHW70HelcqLDdHPuPsDFU/s640/image_2026-02-20_08-15-31.png
មិនត្រឹមតែឈប់ត្រឹមនេះទេ រូបថតមួយសន្លឹកដែល Jennie បានចែករំលែកអំពីអាហាររបស់នាងក៏ត្រូវបានគេយកមកពិនិត្យយ៉ាងដិតដល់ផងដែរ។ ការឆ្លុះបញ្ចាំងលើស្លាបព្រាត្រូវបានគេចោទថាជាការមើលឃើញរូបរាងរបស់ Kai។ ព័ត៌មានលម្អិតទាំងនេះត្រូវបានចងក្រងយ៉ាងឆាប់រហ័ស ផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងបង្កឱ្យមានមតិជាច្រើន។ ខណៈពេលដែលអ្នកទស្សនាមួយចំនួនជឿថានេះជាសញ្ញានៃការជួបជុំគ្នាឡើងវិញ អ្នកផ្សេងទៀតជាច្រើននៅតែមានការសង្ស័យចំពោះការស្មាននេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6_U9oKldTw2vHYXwCCWIj7IGwYyEn53SBpXaV0rlr4vKnwLHwIuRUwucZWRnXiBHwFJU8U4Aplj4JMb3F4iVvxGvyqnKP_EaK7vXHwj-zXpFZPIocXapNhxONiKrAAfvsGr4Qln8N5n9SB7mVJ73cZfpm9UVOQCRiCagOGwLwIsk-31NK1GxD63vwetPS/s640/image_2026-02-20_08-15-31%20(2).png

គួរបញ្ជាក់ផងដែថា កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ សារព័ត៌មាន Dispatch បានចេញផ្សាយរូបថតជាច្រើនសន្លឹករបស់ Kai សមាជិក EXO និង Jennie សមាជិក Blackpink ដែលកំពុងណាត់ជួប។ ទីភ្នាក់ងារសារព័ត៌មានបានរាយការណ៍ថា អ្នកទាំងពីរបានជួបគ្នាក្នុងខែតុលា ឆ្នាំ២០១៨ ហើយថែមទាំងបានចំណាយពេលជាមួយគ្នានៅទីក្រុងប៉ារីសដើម្បីចូលរួមកម្មវិធី Fashion Week ទៀតផង។ ក្រោយមក SM Entertainment និង YG Entertainment បានបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7MfnfQYkiURckE3u0TXbyhcic2tFzEtFibVPt1uSd34tkOvtdGwmA92h8Xp88DBvQt5zFDz5rGWLTTeMVIpUaunUtw_UMT0WDigV47LjQiujf2R52AXWmyOdVF1Ji755Qwtv6RQEh_alRKhfQLrLa8liGj1mTvzYgezhg9emREbAD_UF4YJF9grM0o45y/s1920/image_2026-02-20_10-38-59.png

ទោះជាយ៉ាងណាក៏ដោយ ដោយសារតែពួកគេទាំងពីរជាសមាជិកនៃក្រុមចម្រៀង Kpop កំពូលពីរ ទំនាក់ទំនងនេះបានបង្កើតសម្ពាធយ៉ាងខ្លាំងយ៉ាងឆាប់រហ័ស។ ជាពិសេស Jennie ទើបតែចេញផលិតផលទោលដំបូងរបស់នាងនៅពេលនោះ ដែលធ្វើឱ្យនាងកាន់តែមានភាពចម្រូងចម្រាស។ មិនដល់មួយខែផង បន្ទាប់ពីព័ត៌មាននេះបានផ្ទុះឡើង នៅចុងខែមករា ឆ្នាំ២០១៩ ក្រុមហ៊ុនទាំងពីរបានប្រកាសថា គូស្នេហ៍នេះបានបែកគ្នាដើម្បីផ្តោតលើអាជីពរបស់ពួកគេ៕

កាក់ ថាលោកនិងតារាចម្រៀង សុខ ពិសី មិនមានបញ្ហាអ្វីទេរាប់អានគ្នាធម្មតាណាស់តែហ្វេន

0

ស្នេហារវាងហ្វេនទៅកាន់អាយដលបានបង្កឱ្យមានរឿងវែងឆ្ងាយអស់ពីរឿងមួយចូលរឿងមួយរហូតដល់ តារាចម្រៀង សុខ ពិសី ត្រូវចេញមកបកស្រាយ ខណៈ កាក់ ក៏ចេញវីដេអូបន្ថែមទៀតដោយបញ្ជាក់ថាលោកនឹង សុខ ពិសី គឺមិនមានបញ្ហានឹងគ្នាឡើយរាប់អានគ្នាធម្មតាណាស់តែហ្វេនៗប៉ុណ្ណោះដែលមានការជេរប្រមាថប្រកែកគ្នាមិនចេះចប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi6BmI2-L8A10SZ94yUZZtv_ZHIc1dcg9-Q4R5BVd4Joe7prBTiRexWxSnzhiIYUG7Oyc7Vi-s3WLeyxYm9hn1_qgrxlNJipeoGheIAbuw5kMAxi4v1WCYH6umqNUGjy62T2aT7pQHc0ADKDTPjEAIXmlE4Ux6wMei1xNb4Hq5JdE_Sx6qzR4hzGEGCZY4/s2048/image_2026-01-26_08-36-23.png
នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ អ្នកបង្កើតមាតិកា កាក់ បានចេញវីដេអូមួយដោយនិយាយថាគ្រប់យ៉ាងសុទ្ធតែមានការយល់ច្រឡំហើយហ្វេនៗមិនគួរជេរលោក នីកូ និងដាក់បន្ទុកដល់ សុខ ពិសី នោះទេ។ កាក់ថា លោក នីកូ មិនខុសនោះទេពីព្រោះនោះគឺជាការងាររបស់គាត់ហើយលោកក៏មិនបានឈឺចិត្តស្អិតទ្រូងលើរឿងនេះដែរ ខណៈ សុខ ពិសី ក៏មិនខុសដូចគ្នាគឺគាត់មិនបានផ្តល់ក្តីសង្ឃឹមឱ្យលោកដូចគ្នាប៉ុន្តែខ្លួនលោកទៅវិញនោះទេដែលផ្តល់ក្តីសង្ឃឹមឱ្យខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRhCokHb8aQ2i3faqfNHZvt_kM9X1kH0CaYXZqPl5_Gdffv5wH3521X3NIyEjj9j_3eollZaxFkdhOEyjb3gtVoZQlzm8rs2YQq3BliR0DqTdIleS5sKmPe6YFR3hzEicl0n015bmo8UfPOCe5vXlW0vpRQpoGr8wj9T3wiMxj6eLO-k_jDUXWh8Jpxg05/s2048/image_2026-01-26_08-36-27.png

កាក់ បន្តថាតាំងពីដើមឡើយលោកមិនអាចបង្ខំ សុខ ពិសី បានទេហើយតារាចម្រៀងរូបនេះបានទុកលោកប្រៀបដូចជាប្អូនប្រុស ហើយបាននិយាយថាបើស្រលាញ់គាត់ ស្រលាញ់ឱ្យដូចជាបងស្រី។ កាក់ ថាលោកនិងសុខ ពិសី គឺធម្មតាមិនមានរឿងអ្វីត្រូវឈ្លោះគ្នាទេ ឈ្លោះតែអ្នកគាំទ្រ ហើយនៅពេលឃើញមានការឈ្លោះប្រកែកគ្នាកាប់ចាក់គ្នាក្នុងខម្មិនលោកក៏ណែនទ្រូងដូចគ្នា។ អ្នកបង្កើតមាតិការរូបនេះលើកឡើងទៀតថា មានផេកភីអ៊ីមួយចំនួនបានយកលោកទៅបង្ហោះបន្តបង្កឱ្យមានការយល់ច្រឡំហើយក៏មានការជេរប្រមាថមកកាន់លោកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP17gHdpVErFdBdIynVOLjk-j64Qtpk-8dD_d_fyu5r9iKKy4VzyB48DnWP2tBxKmT77cOAzkMftz2iAao7l9dTrkyX9rtBidTEiPTO-o-6kPxliAB2MwpkUr2b5MUNrky4qN1k6nKhc8fZBZM7fGI-HjngEQoDS2mu3abdZ95EBF2xazRroKzvHtLcuXp/s2048/image_2026-01-26_11-55-46.png

កាក់ បានទទួលស្គាល់ថាលោកពិតជាស្រលាញ់តារាចម្រៀង សុខ ពិសី មែនទែនមិនមែនជាការសម្តែងប៉ុន្តែគាត់មិនបានស្រលាញ់លោកគឺជារឿងគាត់ ប៉ុន្តែបែរជាគាត់ទៅជាអ្នកខុសទៅវិញដែលធ្វើឱ្យលោកជាអ្នកតាមស្រលាញ់មានអារម្មណ៍ថាខុស។ កាក់ បានស្នើសុំឱ្យហ្វេនៗកុំដាក់សម្ពាធដល់តារាចម្រៀង សុខ ពិសី ទោះបីជាគាត់ស្រលាញ់អ្នកណាក៏ដោយជារឿងរបស់គាត់៕

វណ្ណឌី ជាបងប្រុសល្អតែងតែគាំទ្រនៅក្បែរ វណ្ណដា ជានិច្ច

0

ម៉ាន់ វណ្ណឌី បងប្រុសរបស់តារារ៉េប ម៉ាន់ វណ្ណដា ត្រូវបានអ្នកគាំទ្រសម្លឹងឃើញថាលោកតែងតែគាំទ្រនៅក្បែរប្អូនប្រុសជានិច្ចទោះបីជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។ ជាក់ស្តែងថ្មីៗនេះ វណ្ណដា ក៏បានបង្ហើបចម្រៀងខ្លីថ្លែងពីជីវិតរបស់ខ្លួនជាមួយនឹងបងប្រុសសំណព្វចិត្តផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJQ2o_xZggVm_VSO9MQkldvApSqIbXyXOWK4-XKY7Kjyu9EAFpHi_ExyqXlKh3kRk8kQJToQueS2c5oA0aG2CLGccfZy7C1MvK7ENy85f8-bR6f1zsmQLk9lwc9TTP4mP2rqUGkSilE_I8x1HurWUEqOXjhY3OnK5cS59Xpo44sAAALnBKHO6Y1Ri9HRBw/s960/image_2026-02-19_14-37-05%20(2).png

ឈានមកដល់ចំណុចមួយដែលខ្ពស់ដូចសព្វថ្ងៃពិតណាស់មនុស្សខ្លះក៏បានចាកចេញពី វណ្ណដា ចំណែកឯអ្នកខ្លះទៀតក៏បានចូលមកក្នុងជីវិត វណ្ណដា មានទាំងថ្មី មានទាំងចាស់ ប៉ុន្តែអ្វីដែលមិនផ្លាស់ប្តូរគឺបងប្រុសរបស់តារារ៉េបរូបនេះនៅតែគាំទ្រប្អូនប្រុសជារៀងដរាប។ ថ្មីៗនេះទស្សនិកជនមានការចាប់អារម្មណ៍ទ្វេដងបន្ទាប់ពី វណ្ណដា បានទម្លាក់វីដេអូចម្រៀងខ្លីជាមួយនឹងបងប្រុសដោយរៀបរាប់ពីអនុស្សាវរីយ៍ធាតុដើមរបស់ខ្លួនជាអ្នកកោសដូងប៉ុន្តែពេលនេះព្រេងវាសនាបានផ្លាស់ប្តូរទាំងស្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVVYKc8V2iqf7YSaxch_YD2j2IHo3ptbDW09rnKWs3juHi9FMhrt1BUoFO_UIjZb3JCRrm7BUqVsK7Af1RwmYId-PjHzDt5bKTIX14vxBhltF40_PQK9r0V-NdPWT9BxYQhs20cb6-cIjYatLDEY-QxD2ka75xGahMDuitZ3lkS77m7FzRideC7Xge-jsl/s960/image_2026-02-19_14-37-05.png

នៅយប់ថ្ងៃទី១៨ ខែកុម្ភៈ វណ្ណដា ស្រាប់តែទម្លាក់ចម្រៀងខ្លី ដោយភ្ជាប់មកជួយនឹងរូបភាពបងប្រុស ជាមួយនឹងចំណងជើងថា « BIG BROTHER, BEST BROTHER»។ នៅក្នុងចម្រៀងខ្លីនេះ វណ្ណដា បាននិយាយរៀបរាប់ថារូបគេនិងបងប្រុសស្តាប់ចម្រៀងហ៊ីបហបតាំងពីរៀនថ្នាក់ទី២ ខណៈបានរៀបរាប់ពីជីវិតផ្លាស់ប្តូរពីអ្នកកោសដូងស្រាប់តែវាសនាផ្លាស់ប្តូរលុយហូរចូលមិនឈប់ឈរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4Xos6_mdAmkmrRcggT2IYX8CcP8bCssL6LH7nvOWUxiMbVCKmrrMiHpFX5nazmPLZNSku_iarF5mDZ0R3MfHT7Zfb14qbip9mz7u2NSEt8sBrrpNMmvFyD_c3YZWXhvvmUrkK39ROHmEJX60zKWSpo1LKRG8o2yl_v2PxFdTXfVoRJLSkoJNhI-h5wkUn/s1440/image_2026-02-19_14-47-27.png
ការទម្លាក់ចម្រៀងខ្លីៗនេះបានធ្វើឱ្យមតិហ្វេនៗយល់ឃើញថា វណ្ណឌី គឺជាបងប្រុសល្អតែងតែគាំទ្រប្អូនប្រុសជានិច្ច បើទោះបីជាមិនសូវបង្ហាញរូបភាពនៅលើបណ្តាញសង្គមក្តី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKb3VzZc-LXaIbQGBXiC8WPbix23v5VE1XetA14gJYy0Qv_QkP2lrun9_iQWIpn2_K90oLrLkAKkrG2bVlzI-zGS7fldzjbQuDNK_TKaOObVuJGgdU1-hmY0N6VaOeWTvJVwZyJHbvZiAMIrfoGBufn5FwB_fvAvkcYDoNBpp3xbSEp4u6GezxqhmZ_a40/s2048/image_2026-02-19_14-47-28.png

គួរឱ្យដឹងថា វណ្ណដា និង វណ្ណឌី ធ្លាប់បានចេញចម្រៀងជាមួយគ្នាមានចំណងជើងថា «OUT DA MUD»ក្នុងឆ្នាំ ២០២០ ខណៈបងប្រុសរបស់តារារ៉េបរូបនេះធ្លាប់បានបង្ហាញក្នុង MV មួយចំនួនដូចជាបទ «NO DISRESPECT» កាលពីឆ្នាំ២០២៥ជាដើម៕

ព្រះនាង ចេណ្ណា បង្ហាញព្រះភក្រ្តក្នុងកម្មវិធីមួយនិងបកស្រាយចម្រៀងជាភាសាចិន

0

បន្ទាប់ពីមហាជនបង្ហាញអារម្មណ៍រំភើបចិត្តមានមោទនភាពក្រោយទទួលដំណឹងថា ព្រះនាង ចេណ្ណា ចូលរួមសម្តែងខ្សែភាពយន្តចិនរបស់ IQIYI ពេលនេះទ្រង់បានចូលរួមកម្មវិធីបន្តទៀតនៅឯប្រទេសចិន។ លើសពីនេះព្រះនាង ចេណ្ណា បានបកស្រាយចម្រៀងជាភាសាចិនធ្វើឱ្យមានការចាប់អារម្មណ៍បន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGNFs7DCuVtAz2N7vR5dXntpzYaM2Iq5BVQ9LmhcoRHX1tYDX6e60cB97aScLUvipWoKinVBaNEBIVfZRmsKIUb7FtpHrz4lYh9_FICXyTcFplOOTEd_bEkQU-O7vsTpc67gSLD8tYBN9EA0U3-blUKOmb_11AbCHUHU6EU3juTGBBD1D5Fi5PktV1B0uv/s1440/image_2026-02-20_08-36-58.png

នៅលើទំព័រហ្វេកប៊ុក ព្រះនាង ចេណ្ណា ដែលជាសិល្បការិនីមួយរូបរបស់កម្ពុជាបានបង្ហោះវីដេអូមួយដោយភ្ជាប់មកជាមួយនឹងការបញ្ជាក់ថា «នេះជាកិត្តិយសមួយ ដែលខ្ញុំបានចូលរួមសម្តែងនៅក្នុងរាត្រីដ៏មានន័យ និងពោរពេញដោយវប្បធម៌តន្ត្រី Hainan Spring Festival Gala ក្នុងខេត្តហៃណាន ប្រទេសចិន»។ ព្រះនាងបានបន្ថែមថាទ្រង់បានបកស្រាយចម្រៀងភាសាចិន «Who Doesn’t Say My Hometown Is Good» ដើម្បីបង្ហាញពីក្ដីស្រឡាញ់ និងមោទនភាពចំពោះស្រុកកំណើត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKdlvhbXF_sMbFrjyA0zHfRvK8gUoe5DymFJwbkyRHIk1OCRlHqsvmUbBRsbIs1Oqvm8BJR6d9lzgULn76dUM9har9o8uXGZGVfJIrmU9ntU6I2lekp-J6O8rZ0tOtvh6TVixE7UAF-A87vdXR5mKcXenV9F4QBpuky_w-yL_2VbkyL2EmFvIDXxhd2ykH/s1440/SnapInsta_to_620798596_18064852997648363_7233714977260258430_n.jpg

វីដេអូមួយនេះបានទាក់ទាញការចាប់អារម្មណ៍ទស្សនិកជនយ៉ាងឆាប់រហ័សនិងបានសាយភាយនៅលើអ៊ីនធឺណិតអមដោយមតិកោតសរសើរជាច្រើន។ គួរឱ្យដឹងថា ជារឿយៗព្រះនាង ចេណ្ណា តែងតែចូលរួមកម្មវិធីនានាជាច្រើននៅឯប្រទេសចិននិងបានកសាងប្រជាប្រិយភាពមានអ្នកគាំទ្រច្រើននៅទីនោះ។ ជាក់ស្តែងកន្លងមកមានហ្វេនៗជនជាតិចិនបានជូនបាច់ផ្កាឱ្យទ្រង់នៅពេលថតកម្មវិធីចប់ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSBRibxgl1KzhjteG58AKmdnfP5flZvMIEyydRKWLLxRwHjg6ql_dmTRBWg7doFV6n7RgL3wYdwKYmncP1BkO8ZeWhcYzk8EPoKHcIfdDDvsCeMDqGaz4wrWfjInVlMfiqyG7-oUw6-8ffWP6Lxtu47_7Nh8xrwC60cVBYFQgIhUGzMuuCqbqf-v0W6yvS/s1080/SnapInsta_to_629206482_18067210811648363_6479739156031460314_n.jpg
មិនត្រឹមតែមានកេរ្តិ៍ឈ្មោះនិងកំពុងកសាងមុខមាត់នៅប្រទេសចិនប៉ុណ្ណោះទេទស្សនិកជនក៏រំពឹងថានាថ្ងៃអនាគត ព្រះនាងចេណ្ណា កាន់តែរីកមុខរីកមាត់នៅលើឆាកអន្តរជាតិបន្ថែមទៀតតាមរយៈទេពកោសល្យរបស់ទ្រង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHvWRTj4SyajW0umWcrSQmBepzdF2eCGhkE0FBKFxv_yv8-znTkVGjBhflJNit0tyfvS7sIrd4Q8rxteaiIyzrlFNSG4SXI0_AvQNEVVEFFU_CJB-s6SUAGGH8dPn6wstRLnPv1vDxpU5YGATWSFjnuSqI7KniNF5IP9q78x_AMHB2Yua-L5gLpoo-ye5e/s1440/image_2026-02-20_08-36-57.png

គួរឱ្យដឹងថាបទថ្មីចុងក្រោយរបស់ ព្រះនាង ចេណ្ណា មានចំណងជើងថា «សារភាពគ្មានន័យ» ទទួលបានការគាំទ្រយ៉ាងខ្លាំងល្បីល្បាញនៅលើបណ្តាញសង្គមទិកតុកមានអ្នកចូលលេងយ៉ាងច្រើនកុះករ៕

សម្ដេចធិបតី បន្តលាតត្រដាងនូវទង្វើអសីលធម៌របស់ថៃដល់សារព័ត៌មានអន្តរជាតិដ៏ធំមួយទៀត

0

បន្ទាប់ពីទើបត្រូវមួយដំបងរបស់សម្ដេចធិបតីតាមរយៈបទសម្ភាសន៍ជាមួយកាសែត Reuters មិនទាន់បាត់ឈឺស្រួលបួលផង ឥឡូវនេះប្រទេសថៃបានត្រូវថែមមួយដំបងទៀត ក្រោយកិច្ចសម្ភាសន៍រវាងសម្ដេចជាមួយទីភ្នាក់ Fox News របស់អាមេរិកត្រូវបានចេញផ្សាយ។ ការណ៍នេះកំពុងទាក់ទាញចំណាប់អារម្មណ៍របស់អន្តរជាតិជាខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd_Rzp43whcfgXWicgaDdTkPSVfV1qNyuUTwlsth0EQvGsWU5JErAb-GetcJALVQKZgNs53TJ55G8yzD3vjC6QVJD_0XV4ieizjd9udRM7TlI0CPUzk1A7SXfMbCkvpWGYNaWgiYoyMtcC8hCYuz2deLzGPrXLjV1O9Ibz81tIYnKTxRZMx1zobALEnIh7/s1280/photo_2026-02-20_09-31-25.jpg
ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះនៃការទៅដល់ទឹកដីសហរដ្ឋអាមេរិក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រើពាក្យសម្ដីជាអាវុ.ធវា.យប្រហា.រលើមុខមាត់ប្រទេសថៃផ្ទួនៗជាប់គ្នា ជាមួយនឹងការបើកបង្ហាញប្រាប់ពិភពលោកអំពីបញ្ហាដែលកំពុងកើតមានលើប្រទេសកម្ពុជា និងប្រជាជនស្លូតត្រង់របស់កម្ពុជា បង្កឡើងដោយសកម្មភាពកាន់កាប់ដោយខុសច្បាប់ រំលោ.ភបំពានដែនអធិបតេយ្យ និងការប្រើប្រាស់កម្លាំងគំរា.មកំហែ.ងពីសំណាក់យោធាថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6o-YECV-fRAfe7pYUms9VHX6s5kaGUpXyvTps6UtgQ1WekCHgwtG24dzjM9_65M_nlbBVn52vnprKocGusOHmArap8ItDqkSzR4EIWr0IiRF5uE_YhmN0Urm6ngZchqGIoNawoHaZCMlm8I0PoRyoyg9I0E8JyNKrIbxfsiemSTneqa1a9bvHE8qaSHc7/s1280/photo_2026-02-20_09-31-25%20(3).jpg

តាមរយៈបទសម្ភាសន៍ជាមួយទីភ្នាក់ងារ Fox News នាថ្ងៃព្រហស្បត្តិ៍ ទី១៩ កុម្ភៈនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តប្រាប់ការពិតរឿងធំៗចំនួន៣ទៅកាន់ពិភពលោក ដោយទី១៖ អំពីរឿងកងទ័ពថៃ ចូលឈ្លានពានកាន់កាប់ដីកម្ពុជាដោយខុសច្បាប់ ទី២៖ អំពីរឿងកំពង់ផែរាម មិនមែនផ្តាច់មុខសម្រាប់ប្រទេសណាមួយនោះទេ ទី៣៖ អំពីការបង្រ្កាបបទល្មើសអនឡាញនៅកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigKy2Trlrbl5PhG8UprR8Mb9Yq9-lsr44lFhe1H2sSLEaYrdIC2mHzXywGjLCH1yufG6KdjnALIxhrayndvwKMycqd_ZBeB2lPXe7hgfUZNkX7kH7GI2ZmrSlzbfbxlVxFvQJYbO0Sx9Pq3-l2zycmk4ITXLJwRxVbg1wpE0_i5LRxdBUtsu1d59L6a1ab/s1280/photo_2026-02-20_09-31-25%20(2).jpg
នៅពេលត្រូវបានសួរថា «ប្រសិនបើវត្តមានរបស់ថៃ នៅតែបន្តរុញច្រានចូលទៅក្នុងទឹកដីរបស់អ្នក តើកម្ពុជាមានគម្រោងឆ្លើយតបយ៉ាងដូចម្តេច? តើក្នុងកាលៈទេសៈណាដែលបទឈប់បាញ់នឹងមិនអាចទ្រទ្រង់បាន?» សម្ដេចធិបតីបានមានប្រសាសន៍ថា «ជំហររបស់យើងតែងតែប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី ការសន្ទនាដោយសន្តិវិធី ពីព្រោះយើងមិនជឿថា ការប្រើប្រាស់សង្គ្រាម ដើម្បីបញ្ឈប់សង្គ្រាមគឺគ្មាននិរន្តរភាព ឬជាក់ស្តែងនោះទេ។ នេះជាមូលហេតុដែលយើងបានស្នើសុំឱ្យប្រទេសថៃ ត្រលប់ទៅរកកិច្ចព្រមព្រៀងដែលយើងមានវិញ រួមទាំងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ដែលលោកប្រធានាធិបតី Trump បានធ្វើជាសាក្សី ដែលបានកំណត់លក្ខខណ្ឌច្បាស់លាស់មួយ ដើម្បីដោះស្រាយបញ្ហានេះ ពីព្រោះជម្លោះរវាងប្រទេសថៃ មូលហេតុចម្បងគឺជម្លោះទឹកដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6veD3bUaInZlTfnVAqdAC3PTLpmv04HXomo88eDVD1hxOw0xNC6JmfpMdZbvVxUeB3SOwaGlVLOF7STWQHVdQRNQp3o2E8FCsfv57qSITktdtU8yQBkh9YjwR-HAuatskdTrLPj9vpcZbGGOnLm52kO3-SLVLsvalaLMHWSdHGug6ArEtd4Yl1jNRUxDg/s1280/photo_2026-02-20_09-31-25%20(4).jpg

យើងបានដឹងរួចមកហើយថា ប្រាំមួយខែកន្លងមកនេះ លោកប្រធានាធិបតី Trump បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល និងធានាឱ្យមានបទឈប់បាញ់លើកដំបូងរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ ហើយកិច្ចព្រមព្រៀងបទឈប់បាញ់ ក៏មានការចូលរួមពីប្រធានអាស៊ាន គឺលោកនាយករដ្ឋមន្ត្រី Anwar។ ដូច្នេះខ្ញុំគិតថា លោកប្រធានាធិបតី ដូណាល់ ត្រាំ គាត់មានគោលដៅផ្ទាល់ខ្លួនរបស់គាត់គឺចង់ឃើញសន្តិភាព និងស្ថិរភាព។ ខ្ញុំបាននិយាយជាមួយគាត់ គាត់តែងតែនិយាយថា ជីវិតរបស់ប្រជាជនគឺមានសារៈសំខាន់ខ្លាំងណាស់។ ដូច្នេះការបញ្ឈប់សង្គ្រាមគឺជាអាណត្តិផ្ទាល់ខ្លួនរបស់គាត់។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK8C6p8nkYF-mp3j0uFlGSC4TmsRK4cVwltheqGQQZLIBdFsGeXdSfToBNNd_IKKZ8XgKzwGSBJJKYdnxQ8M-8QVT3m-bBQF0z361UOOMWIJFcddUZqlVS_R0c4lG3K2C8r72a-yr0wk12hLz-jCXTthvH3p92vWLJnQfB6NbdGj9HVRX-xjgAgyiJcE8Q/s1280/photo_2026-02-20_09-31-26.jpg

ការថ្លែងរបស់សម្ដេចដូចខាងលើបានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជ្រើសរើសយន្តការការទូត និងគោរពតាមកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ធ្វើឲ្យពិភពលោកមើលឃើញកាន់តែច្បាស់ពីចេតនាពិតប្រាកដរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះទឹកដីជាមួយភាគីថៃ។ ដូច្នេះចង់ឬមិនចង់ក៏ដោយ ប្រទេសថៃត្រូវប្រឈមនឹងភាពអាម៉ាស ព្រមទាំងការគិតអវិជ្ជមានពីសហគមន៍អន្តរជាតិ ជុំវិញសកម្មភាពដែលយោធាខ្លួនបានប្រព្រឹត្ត៕