Home Blog Page 121

The New York Editorial លើកឡើងថា «ប្រទេសថៃពិតជាបានបំពានច្បាប់អន្តរជាតិ ពិតមែន»

0

ថៃរងនូវភាពអាម៉ាសផ្ទួនៗ ដោយបន្ទាប់ពីសម្ដេចធិបតីបានលាតត្រដាងការពិតប្រាប់ទៅកាន់កាសែត Reuters និង Fox News ឥឡូវនេះស្រាប់តែកាសែត The New York Editorial របស់សហរដ្ឋអាមេរិកមួយទៀត បានលើកឡើងចំៗអំពីប្រទេសថៃទាក់ទងនឹងសកម្មភាពដ៏អមនុស្សធម៌ និងបំពានច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនជាមួយកម្ពុជា ដោយការធ្វើសង្គ្រាមខុសច្បាប់អន្ថរជាតិប្រឆាំងនឹងជនស៊ីវិល។ កាសែតនេះ ថែមទាំងបានហៅប្រទេសថៃ គឺជាប្រទេសមួយដែលបានបំផ្លាញសន្តិសុខក្នុងតំបន់ទាំងស្រុងទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhNw7UBBIaOxFLg33JnXaNFFFczVkBRLBODQBnkfgHY42xu4eXDIZH2SoE4KCUImjrZ7GVx1Hdw0ZnAkNCM1ILOBq2XQgrbXQ0jGbCsG_Afgh9NGl2AI2Z0JZiM1HC67RoESOVppo3HdzxEtcqlVvNnwGdb20bf4oEIDJUljDPvW-QYW0JZR7EmmwBe4bZ/s725/photo_2026-02-20_11-53-17%20(2).jpg

យោងតាមខ្លឹមសារអត្ថបទដែលបានចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ កាសែត The New York Editorial បានរាយការណ៍អំពីពិតជាក់ស្តែងមួយចំនួនថា ប្រទេសថៃបានរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ តាមរយៈការប្រើប្រាស់កម្លាំងយោធាហួសហេតុ និងអាវុធហាមឃាត់។ តាមទិន្នន័យនេះ ប្រទេសថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ដើម្បីវាយប្រហារតាមអាកាសជាការសងសឹកទៅនឹងការផ្ទុះមីនដែលបង្ករបួសដល់ទាហានម្នាក់ ដែលទង្វើនេះត្រូវបានអ្នកស៊ើបអង្កេតចាត់ទុកថាជាការឆ្លើយតបដែល ហួសហេតុបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2H4x3K1x1dJPhsF__vCMGJb5FSNL4UHbHD3Ai6i34554t5fMIosa4Jk1ALpHs764JvougkhO9jShLx8X13uzqaEaZZnO_o7KC2cA6PVdI2IG1nd1JrC3Nh2SF-IhzLiOgSKdNL5r4gnjMd8-gLlN7SLDYiK_pjVCisekwuYwvcjKIqLGrfrYSWWYscSDf/s640/photo_2026-02-20_11-53-17.jpg

តាមប្រភពដដែលនេះ ប្រទេសថៃបានប្រើប្រាស់អាវុធខុសច្បាប់ ដូចជាគ្រាប់បែកចង្កោម ដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសជាច្រើន ដោយសារតែផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើជនស៊ីវិល បានបង្កឱ្យក្មេងប្រុសកម្ពុជាស្លូតត្រង់អាយុ ១០ ឆ្នាំម្នាក់ នៅខេត្តព្រះវិហារបានបាត់បង់ជីវិត។ មិនតែប៉ុណ្ណោះ ថៃបានប្រើប្រាស់យុទ្ធសាស្ត្រផ្លូវចិត្ត ដោយបានចាក់សំឡេងរំខាននៅពេលយប់ម៉ោង៣ទាបភ្លឺ បង្កើតការភ័យខ្លាចដល់ពលរដ្ឋនៅក្នុងតំបន់។ ស្ថានភាពនៅកម្ពុជានៅតែធ្ងន់ធ្ងរ ដោយមានប្រជាជនកម្ពុជាជិត ៩៨.០០០ នាក់នៅតែត្រូវផ្លាស់ទីលំនៅដោយសារតែជម្លោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpmccgfoNfsPI-FTND4QVpV79IPjJUVcl3MzH7zzu6uDR5vK7G11HuSNF_Rr-E0q3roc2RwqhNCSF0DTZmKl4l_5MNuFGC2BMUNGxt42PFkE7spmgu9dpwGSgQJQmlgnjx2cLh-sN3nGMcqAlyxuerZD5huU0JE2xYFFn3moPeP_T-Y_hlv6JQy03vHMIN/s1280/photo_2026-02-20_11-53-18%20(2).jpg

The New York Editorial បានបង្ហាញពីការសន្និដ្ឋានចុងក្រោយរបស់ខ្លួនយ៉ាងច្បាស់ថា ទោះបីជាការបង្កឱ្យមានវិបត្តិជារឿងមិនល្អ ប៉ុន្តែការបើកការវាយប្រហារដោយខុសច្បាប់ និងការប្រើប្រាស់អាវុធហាមឃាត់លើជនស៊ីវិល គឺជាការរំលោភច្បាប់អន្តរជាតិដែលមិនអាចប្រកែកបាន។ កាសែតអន្តរជាតិមួយនេះ បានហៅសកម្មភាពដែលថៃបានប្រព្រឹត្តថាជាល្បែងនយោបាយ ដោយមានភស្តុតាងបានបង្ហាញថា រដ្ឋាភិបាលថៃបានប្រើប្រាស់បញ្ហាព្រំដែន ធ្វើជាយុទ្ធសាស្ត្រឃោសនាបោះឆ្នោត ដើម្បីទាញយកប្រជាប្រិយភាព និង ការបង្កើតវិបត្តិគឺជារឿងមិនល្អ ប៉ុន្តែការបង្កសង្គ្រាមខុសច្បាប់ប្រឆាំងនឹងជនស៊ីវិល គឺជារឿងអាក្រក់បំផុត៕

ថៃព្រ.មានកម្ពុជាឲ្យគ្រប់គ្រងលើបញ្ហាភ្លើងឆេះព្រៃ បើមិនចង់ឲ្យផ្ទុះសង្រ្គា.មជាលើកទី៣

0

ខឹ.ងចិត្តរឿងខ្លួនឯងត្រូវអាម៉ាសមុខផង ឃើញកម្ពុជារីកមុខមាត់លើឆាកអន្តរជាតិផងមិនដឹងគួរធ្វើបែបណាសម បែរជាមកទើសរឿងភ្លើងឆេះព្រៃ! ដោយថ្មីៗនេះអ្នកនាំពាក្យកងទ័ពភូមិន្ទថៃបានចេញសេចក្ដីថ្លែងការណ៍រិះគ.ន់កម្ពុជាអំពីបញ្ហាភ្លើងឆេះព្រៃនៅតំបន់ព្រំដែន ដោយចោ.ទប្រកា.ន់ទាំងគ្មានមូលដ្ឋានថា ករណីភ្លើងឆេះទាំងនោះគឺជាការញុះញង់ ហើយព្រ.មានពីការប្រយុទ្ធគ្នាជាលើកទី៣ ថាអាចនឹងកើតមានប្រសិនបើកម្ពុជាមិនព្រមចាត់វិធានការលើបញ្ហានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidJw_ZKLk68bNWF18DKJowvfIdHyh57zQUmRT7kmJ6QowhNkrY_qSIHfLWmG8e-KrA2BIhnV2vxl3pewMCn8x5PHO2ecXjIcZa-52FRPekY1noLlSIjhRiNdAdipMHvv4-RcCZ8jOssylDj6ND2W1kIsb-HDu3L01tUsVM7SRJcAVrurWUULuMi2qtpc3z/s1280/photo_2026-02-20_15-16-31.jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ PPTVHD 36 នៅថ្ងៃទី១៩ ខែកុម្ភៈ បានឲ្យដឹងថា លោកវីនថៃ ស៊ូវ៉ារី អ្នកនាំពាក្យកងទ័ពថៃ បានធ្វើសេចក្ដីថ្លែងការណ៍ស្ដីពីបញ្ហាជាច្រើនទាក់ទងនឹងព្រំដែនថៃ-កម្ពុជា ជាពិសេសបទសម្ភាសន៍របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ជាមួយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9CY65uTcGY3otYbs8IF8s9gaWEPe0P9jwK-oO5S1I1DhwwbL5ZBd-Akci4PpJxtO8oKyNCQ9dn1jDNX3j1Rg2ks9sh2AVdCSxtyb36mJpY0hl4p2MymFfmlKlGpqtGGT0TxXLWYKM20ATdmcpMpl3xb-iHikTh5H8FBQmheCcS3PMmUL9Q_YowxYd-bgX/s1280/photo_2026-02-20_15-16-31%20(2).jpg
តាមការលើកឡើងរបស់លោក វីនថៃ៖ លោកបានទទួលរបាយការណ៍ពីយោធាថៃមកថា៖ កន្លងមក មានករណីភ្លើងឆេះព្រៃ កើតមានឡើងនៅតាមព្រំដែនរវាងកម្ពុជា-ថៃ ដែលបានបង្កជាបញ្ហាអគ្គិភ័យជាច្រើនករណី នៅតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqplLnvojDJ_M9Ym0oo-xVf67XPH56wfotu6cN7gtdUDGENaWNS2fcVjJpPAUvDDxF6qcK9HZEdfjGvoYln67urQGAVn7CqjKJR730qv-0yiO2TFNQRVwe8bvXqQYNTF8zZLGf03frOlFrd3xOyHc0kHHAhVT0BVM8r3comFVqE8aXcgxm4F3L71Yv-NQs/s1280/photo_2026-02-20_15-16-32.jpg

ខណៈមិនមានការស៊ើបអង្កេតលម្អិតអំពីប្រភពនៃករណីភ្លើងឆេះព្រៃទាំងនោះច្បាស់លាស់ អ្នកនាំពាក្យរូបនេះបែរជាប្រើពាក្យសម្ដីធ្ងន់ៗបែបគំរាមមកកាន់កម្ពុជាថា៖ « ភាគីកម្ពុជាត្រូវមានចំណាត់ការគ្រប់គ្រង និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ទៅលើបញ្ហាភ្លើងឆេះព្រៃនេះ ប្រសិនបើភាគីកម្ពុជា មិនចង់មានសង្គ្រាមជាមួយនឹងថៃជាលើកទីបី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim8Sy2pWuTUtNjj5DcYohMmtHallACuM3-zzLvTkeI5Qj9-0ItF9X9OlA92j__5yzzqLriuInpegorIH2GVI7GuYTH0ApTfYkeD37DMgfDN91cOziZC8EG1dMv45ZK1xl88Di5izb5FqESh3R3KhGMLSgG0M_nbIBxg83TjCMjYGJPNDzUpYF4sfwyvpgf/s1280/photo_2026-02-20_15-16-32%20(2).jpg

ពាក្យសម្តីរបស់អ្នកនាំពាក្យកងទ័ពភូមិន្ទថៃដែលបានសង្កត់ធ្ងន់ដូចខាងលើនេះ បានគូសបញ្ជាក់ថា ប្រទេសថៃហាក់មានគំរោងជាមុនរួចហើយ ក្នុងការវាយដណ្តើមទឹកដីពីកម្ពុជាបន្ថែមទៀត។ ដូចគ្នានេះដែរ ការលើកឡើងខាងលើធ្វើឡើងបន្ទាប់ពីសារព័ត៌មានអន្តរជាតិនានាបានចុះផ្សាយជាបន្តបន្ទាប់នូវរបាយការណ៍ដែលលាតត្រដាងថាយោធាថៃនៅតែកាន់កាប់លើទឹកដីកម្ពុជា បើទោះជាមានបទឈប់បា.ញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1StjEWIHao_JpyE3c05pk40EzWyK7itdsYdl7mo_r4Rq3KxAp0cTlFYZWppyhkHhy8j4lijdw_21KJNVc85Klb-YJehyphenhyphenpPrMuhLLpO6ARhThxsqYknTX01EqV3o8ZY5xbUTkxaPRLkKo4FcZ_PCuVmLTpT13NtlgDpv32T3NtBSDHBPEpceNx5AAJiZAM/s1280/photo_2026-02-20_15-16-32%20(3).jpg

ដោយសារមិនមានភស្តុតាងដើម្បីបញ្ជាក់ថាខ្លួនស្អាតស្អំនិងឆ្លើយតបទៅកាន់របាយការណ៍ដែលនាយករដ្ឋមន្រ្តីកម្ពុជាលើកឡើងក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានអន្តរជាតិបាន នាយករដ្ឋមន្រ្តីថៃ លោក អានុទីន បានត្រឹមតែដើរគេចអ្នកកាសែតជៀសវាងពីការសួរសំណួរ ចំពេលដែលអ្នកនាំពាក្យកងទ័ព រួមទាំងរដ្ឋមន្រ្តីការបរទេសថៃបានត្រឹមច្រានចោលដោយខ្លីថា «ទាំងនោះគឺជារឿងដែលមិនពិត» ៕

សកម្មជនជ្រុលនិយមថៃ សុន្ឋិ លឹមថងគុល ដួ.លបោ.កក្បាលនៅក្នុងផ្ទះម្នាក់ឯងប៊ិះនឹងអស់បុណ្យ

0

នេះហើយដែលចាស់ៗពីដើមតែងពោលថា «កម្មពៀរមានពិត» ! សុន្ឋិ លឹមថងគុល ដែលយើងទាំងអស់គ្នាស្គាល់ថាជា មេដឹកនាំសកម្មជនជ្រុលនិយមថៃ ធ្លាប់បានប្រកាសក្ដែងៗអំពីមហិច្ចតាចង់វាយដណ្ដើមយកទឹកដីខ្មែរត្រឹមពេលដ៏ខ្លី ឥឡូវនេះមិនទាន់បានសម្រេចក្ដីសម្រៃផង បែរជាត្រូវជួបគ្រោះថ្នាក់នៅក្នុងផ្ទះខ្លួនឯង រអិលដួ.លបោ.កក្បាលចំជ្រុងសរសដេរប៊ិះនឹងអស់បុណ្យ តែចេះសំណាងបានកូនចៅនាំទៅមន្ទីរពេទ្យទាន់ពេល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGN7VS6ogz4cfVea-MT4lmZzw79_uBCGXMl7CByi8Q7NS7vw6fpCfJWHYDhgfodytRFNaqROF9RKZmYNk1z1NWXSPH8wY6qzHHpBA49Xc_PRWeD6yWfNy-SbbnElVo2J-ab1iXdb29XtoEo7qyBgWuxtBr_i3DydGJV9zaL_OYdrqaQ1EDK5P1yL87G1OY/s1024/photo_2026-02-20_16-06-40%20(3).jpg
យោងតាមការបង្ហោះនៅថ្ងៃទី២០ ខែកុម្ភៈ លើទំព័រផេកហ្វេសប៊ុក “Talking About Everything with Sondhi” បានចែករំលែកថា លោក សុនឌី លឹមថងគុល បានជួបប្រទះគ្រោះថ្នាក់រអិលដួលទាំងព្រឹកព្រលឹមនៅផ្ទះរបស់លោក រហូតបានបែ.កក្បាលខ្លាំងត្រូវការដេរចំនួន ២០ ថ្នេរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgul3LOBcFMVsMKpEbBkb6lYsT_CGHfhPohPD_jq_QbcsObi1f6MR_8bSPWbGwJy4KWNxF9rNQKqt_arlsDlHAfGKohp_kfH_VhaU90KdVakfC9Cj9zQsJAc3jkhVsonP7-xMT7mEBEDByYF4_CEeUJWEHktAcyxvWzY02bxo0zRij0yDobUgc_nDKuxFVU/s1280/photo_2026-02-20_16-06-39.jpg

តាមការរៀបរាប់បន្ថែមរបស់ប្រភពខាងលើ ហេតុការណ៍នេះកើតឡើងនៅពេលលោក សុន្ឋី បានត្រឡប់មកដល់ផ្ទះដូចជាទម្លាប់ប្រចាំថ្ងៃដើម្បីរៀបចំសូត្រធម៌អធិស្ឋានក្រោយមកពីធ្វើការ។ តែទោះយ៉ាងណា គ្រាន់តែឈានជើងចុះពីលើឡាន ហើយដើរឡើងជណ្តើរទៅបានបន្តិច លោក សុនធី មានអារម្មណ៍ដូចជាមាននរណាម្នាក់រុញគាត់ រួចក៏ចាប់ផ្ដើមបាត់បង់លំនឹង និងដួលបោ.កក្បាលទៅនឹងបង្គោលមួយហូរឈា.មស្រោចខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNt-PpDbUPzbOP8enBNuZNDeqqZpLWJdquy87A3FVBgogJPy5DRJlK_U6XCY2ANEW8uZN6vmgWLFo3EHU9hBBP6pCtgNpf3MKA2lovtL5ylvnxfCDjXN-8pafu7gRGPlfrufuMPNkztkmKEq0WrGG5kuxa5s30FmUqWusJ0onXZVoVxf6pyJ0ErYK8e2IJ/s1280/photo_2026-02-20_16-06-40.jpg
នេះសរបញ្ជាក់ឲ្យឃើញថា ការគោរពប្រណិបត្តិព្រះបានត្រឹមតែពាក្យសម្ដីដែលចេញពីមាត់ ប៉ុន្តែក្នុងចិត្តពោរពេញទៅដោយភាពលោ.ភលន់ ការចង់ដណ្ដើម ឬឈ្នានីសអ្នកដទៃ មិននាំឲ្យយើងក្លាយជាមនុស្សមានបុណ្យដែលព្រះតាមថែររក្សានោះទេ។ ជាក់ស្ដែង ដូចជា សុន្ឋិ លីមថងគុល នេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែបុគ្គលជ្រុលនិយមរូបនេះ នៅតែចិញ្ចឹមចិត្តចង់បានទឹកដីខ្មែរ និងថែមពង្វក់ក្មេងៗថៃជំនាន់ក្រោយឲ្យស្គាល់តែពីប្រវត្តិសាស្រ្តក្លែងក្លាយថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf4guPprk0mQpM4zYiSNj2_-L4p3kZJ12agxSs0Fr20V4-B_PWWLr7pzij3nM1SW8z7t8YkyoiIbxA1bGTYcSBOLXsl7zHoKKv9xJRwWoUC2grVNDAimMu4FSelfvxbMIf86YAz5Z6wBtYU1rgbdC81G5ypLE5hLph_OQ8dzOvzQx6eB4awkhb_gaBKzug/s1280/photo_2026-02-20_16-06-40%20(2).jpg

មិនតែប៉ុណ្ណោះនៅមុនពេលមានការប៉ះទង្គិចគ្នាជាលើកទី២ កាលពីឆ្នាំ២០២៥ មេក្លោងដឹកនាំក្រុមបាតុករបង្កចលាចលរូបនេះ បានប្រកាសនៅកណ្ដាលចំណោមហ្វូងមនុស្សរាប់សែននាក់ថា ប្រសិនបើខ្លួនមានសិទ្ធិអំណាចដឹកនាំប្រទេស នោះខ្លួននឹងចំណាយពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណើដើម្បីវាយយកកម្ពុជាឲ្យដល់ទីក្រុងភ្នំពេញតែម្ដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSWdcunzwgF_QSxXKiv4lfdWiTAJOCIRffMM_kgEn-z93px3T1HXHMK43kiF9F5KMHRhkNSLSa-c7N2jveXEZyCv1RMBtI54rxw7BSPehxBPbyk3U2PNz7NuAgeQT6TQSxLAE4LFrzx1OoFJaDJ6MR1gD9rHoe39BAtV3LKPVpWteX__KHtZQtmUGYYaTz/s800/photo_2026-02-20_16-06-40%20(4).jpg
តែទោះជាយ៉ាងណា ការណ៍នេះវាមិនអាចក្លាយមកជាការពិតបានទេ ហើយវានឹងនៅតែស្ថិតក្នុងការស្រមើស្រមៃរបស់លោក ព្រោះបើគិតមកទល់ពេលនេះលោកកំពុងសម្រាកព្យាបាលក្បាលនៅមន្ទីរពេទ្យនៅឡើយ៕

វណ្ណថាន បញ្ចេញថ្វីដៃយ៉ាងអស្ចារ្យក្នុងពិធីមង្គលការដែលកំពុងល្បីថាសាមញ្ញ

0

ថ្មីៗនេះពិធីមង្គលការរបស់កូនកំលោះ សុខ សេរីឧត្តម និងកូនក្រមុំ លី សូវុនដារីតា បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែកម្មវិធីទាំងមូលប្រព្រឹត្តទៅយ៉ាងសាមញ្ញប៉ុន្តែមិនធម្មតា។ នៅក្នុងពិធីមង្គលនេះគេក៏ឃើញវត្តមានតារាចម្រៀង វណ្ណថាន ចូលរួមក្នុងវង់តន្រ្តីផងដែរជាពិសេសទទួលបានការសរសើរពីសម្តេចពុកទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiS-IIuRRGBx6NtFD1PU3xo1hGAmfOEVxi4mz0jHzDot7JYWxGCIxNQxOLaDQ6YE_RyLyG8szGHVCXB3dmhuL2D8iPulcgFs19VvJwqxUYk1oEm7rdkR1FqVNiFfrOcW2N7v_JekyGxdAW5CTjr-lizZIwhpy9eKKHcJpFPT8I79RSh1Nq4-hYFql1rLgR/s2048/image_2026-02-21_09-05-11.png
ជឿជាក់ថាទស្សនិកជនអាចនឹងបានឃើញភាគច្រើននៅពេលពិធីមង្គលការរបស់ត្រកូលអភិជនតែងតែប្រព្រឹត្តទៅយ៉ាងអធិកអធមអមដោយផ្កាស្រស់តុបតែងលម្អយ៉ាងស្រស់ស្អាតប៉ុន្តែថ្មីៗនេះពិធីមង្គលការបែបសាមញ្ញៗកំពុងតែអង្រួនបេះដូងទស្សនិកជនដូចគ្នា។ ក្នុងពិធីទាំងមូលគេឃើញការរៀបចំតុបតែងលម្អយ៉ាងសាមញ្ញបំផុតតាមបែបប្រពៃណីខ្មែរមិនឆើតឆាយឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghEtr9uNtl1Vg54cdSnDSXp93ASCgZFFCpGgVvGBSQ2VBBTrvvOFTFyLEtsaXgah4GSTYhUNLpbZVFLP12XPoUIE2ny898gvtIm65qCkJD8hKK-6AdNAg_TwNKUGnheA7qENfrFbL8BEqGVWJIueqbIDczRH7iKbOmN3PP5imGpe9jFPoNaUxKpdQJPCxs/s2048/image_2026-02-21_08-36-57.png
ងាកទៅកាន់កូនក្រមុំវិញការតុបតែងខ្លួនរៀបចំយ៉ាងធម្មជាតិបំផុតដែលស្ទើរតែមិនធ្លាប់ឃើញពីមុនឡើយ។ គួរឱ្យដឹងថា កូនកំលោះគឺជាកូនប្រុសរបស់ ឯកឧត្តម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ទន់ ឯកសូហ្វី ចំណែកឯកូនក្រមុំគឺជាកូនស្រីរបស់លោកឧកញ៉ាសៅ សេងហាក់ សហព័ន្ធខ្មែរកីឡាហាប់គីដូ និងលោកជំទាវរស់ តារ៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh21PIgZDOoe0WSr8vQl9sCPrSG1zD29ld7ra-qFf6fOT0Ifw-p9u2tgWg4inSiaVvSFiNkJ7pt54Q7-aeqSqu4uuJg-09vUD5ZYUKN8w1xFpj0UVaR15zC6gt5UczyhM3RpxUnbkb4uY0NkSbsptsKjbG5BdCEuZqKJ7W7DyhednEq56NJDAqaJYENSGBZ/s2048/image_2026-02-21_09-05-10.png

នៅក្នុងពិធីមង្គលនេះរំលេចទៅដោយសិល្បករ សិល្បការិនីជាច្រើនរូបហើយអ្វីដែលប្លែកជាងសព្វមួយដងគឺមានវត្តមានរបស់តារាចម្រៀង វណ្ណថាន។ មានចំណេះជំនាញពូកែខាងឧបករណ៍ភ្លេងខ្មែរជាច្រើនមុខ វណ្ណថាន បានបញ្ចេញស្នាដៃរបស់ខ្លួនដោយលេងឧបករណ៍ដូចជា ខ្លុយ ស្គរទឹក រនាត និងឃឹម ដោយរួមផ្សំជាមួយនឹងអ្នកប្រគំភ្លេងជាច្រើនទៀត។ ទេពកោសល្យរបស់តារាចម្រៀង វណ្ណថាន ក៏ទទួលបានការសរសើរពីថ្នាក់ដឹកនាំកំពូលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGnVpnNRBfyqxypIh9FyIDhUvG1Ycl98ncKgvNIwXOEBCAni9dxRvwIRBk3gFllhteDqwHmbaaG6EG98Utbc15PkZXpxNCRjI064Z09QZg-BhUcsGemTOMzatrOx0AfsU9O5gmtKvweGoqf4MXbuF1JSfAfq5D3pyf3QXKice-_h-ErzVeoaInK8LH8Thi/s2048/image_2026-02-21_09-05-12.png

គួរបញ្ជាក់ផងដែរថាតារាចម្រៀង វណ្ណថាន គឺចេះលេងឧបករណ៍ភ្លេងជិត៣០បានយ៉ាងស្ទាត់ជំនាញហើយទទួលបានការស្ញែងសរសើរយ៉ាងខ្លាំងទាំងអ្នកគាំទ្រក្នុងស្រុកនិងក្រៅស្រុក៕

G-Dragon ពង្រីកឥទ្ធិពលរបស់ខ្លួននៅមជ្ឈិមបូព៌ា

0

ថ្មីៗនេះ G-Dragon បានបង្ហាញខ្លួនជាសិល្បករសំខាន់នៅក្នុងកម្មវិធី «Krazy Super Concert» ដែលបានប្រារព្ធឡើងនៅឯ Dubai Media City Amphitheater ប្រទេសអារ៉ាប់រួម។ នេះគឺជាការសម្តែងលើឆាកផ្លូវការលើកដំបូងរបស់លោកនៅមជ្ឈិមបូព៌ា ដែលជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងឧស្សាហកម្មនេះ ដោយសារវាបានសម្គាល់ការពង្រីកប្រតិបត្តិការរបស់ខ្លួនហួសពីអាម៉េរិកខាងជើង និងអឺរ៉ុបទៅកាន់ទីផ្សារថ្មីមួយដោយទាក់ទាញអ្នកចូលរួមប្រមាណ ២០,០០០ នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWHXSAOEYcSe2EjiiHOKREo19Q8L-3nh5vUJlMipKFLJToy_fAP4J7CEThA2WjYfqmH4WQpDgbe9bk6vQgup7dvXoEO1-gxTvzfi6UsDBijjZ9MlPPkytoYXYw7bedqZ9cQTl2G8I3_bO6IB_aIlHTb_4VtvafTH1VV7sqvzn1NS4DUbMXN2Abdle4Iut2/s1230/image_2026-02-20_15-36-54.png

ការប្រគំតន្ត្រីបានចាប់ផ្តើមជាមួយបទល្បីៗរបស់ G-Dragon ដែលបង្កើតជាពេលវេលាដែលទស្សនិកជនរាប់ម៉ឺននាក់បានច្រៀងរួមគ្នា។ ជាពិសេស អំឡុងពេលសម្តែងបទ« Crooked» អ្នកគាំទ្របានយកឈ្នះលើឧបសគ្គភាសា និងជាតិសាសន៍ ដោយភ្ជាប់សំឡេងរបស់ពួកគេដើម្បីបង្កើតសមុទ្រសំឡេងរួបរួមគ្នា ដែលបង្ហាញពីអំណាចនៃអ្នកគាំទ្រទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcQQExJ5sQePY7RFlS8V6LNbGOhK4HD4Ue5R1ryUSPEGy3NcoC6c00oUQTZektLdkEfFbRvj71OiejXodPYuQDMfzxM9PkcoagyMr9DXpTeXpKtlxPxSEEJi190QJCufRvmHp4Gjjq6_JV9BfM8W2PCfn1wbOIG73ebcmrIdFGZpax7RA-QPaPHllg1UGC/s1350/image_2026-02-20_15-36-52.png

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ G-Dragon បានបង្ហាញការគ្រប់គ្រង និងភាពស្ងប់ស្ងាត់បែបវិជ្ជាជីវៈក្នុងអំឡុងពេលសម្តែងរបស់ខ្លួន។ លោកបានធ្វើអន្តរកម្មយ៉ាងសកម្មជាមួយទស្សនិកជនក្នុងស្រុករវាងបទចម្រៀងនីមួយៗ ដែលបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយអ្នកគាំទ្រ ខណៈពេលដែលអាកប្បកិរិយាដ៏ស្ងប់ស្ងាត់ ប៉ុន្តែទាក់ទាញរបស់ G-Dragon បានពង្រឹងឋានៈរបស់លោកជាសិល្បករឈានមុខគេ។ការប្រគំតន្ត្រីនៅទីក្រុងឌូបៃមិនត្រឹមតែជាការសម្តែងនៅក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពច្បាស់លាស់មួយចំពោះការពង្រីកវិសាលភាពទូទាំងពិភពលោករបស់ K-pop ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijH4R2Sg_1uCwv0e8sArRMkquItlyYOF4TO-3ZL9rKZBI1BgxnYD58FazMOUt5nQ5ddOzf0oS-pm6df33yq73eascbGkdP9qp4PreEjPwLhSD3AJr7NzZ-hZTvBYwuVVh8_o29fVYw-H8MgfJhKNGu_Jff8HnBrgsaZJS9IvlX-owzgf66bocxHjdqVrTc/s1673/image_2026-02-20_15-36-53%20(2).png

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗជាច្រើនក៏បានរាយការណ៍អំពីការប្រគំតន្ត្រីរបស់ G-Dragon នៅទីក្រុងឌូបៃផងដែរ។ Billboard បានលើកឡើងពីការពង្រីកការប្រគំតន្ត្រីជាសកល និងបានបញ្ជាក់ពីតួនាទីរបស់តារាចម្រៀងរូបនេះជាសិល្បករនាំមុខ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY0GIVRrLGu4zprsdzEnpiOYH_B1g_neNN2vakHs2MHfKoPdgOVVgfusEyVSFFDm-dyUfboSIThsx_5WeVysCgPw4t2bu37AQXjlb5TdeBQpfM3ddkx4XmSskAf4h-cNlb-UNcfBAqbpECXXyWuFfpIzlfXmNof3zLsXrFeXy2zhXa-oaaxb0JeHBkfiPs/s1350/image_2026-02-20_15-36-53.png

ទស្សនាវដ្តី Forbes បានគូសបញ្ជាក់ពីការបង្ហាញខ្លួនលើកដំបូងរបស់តារាចម្រៀងរូបនេះនៅមជ្ឈិមបូព៌ាថាជាឧទាហរណ៍នៃសិល្បករ K-pop កំពូលម្នាក់ដែលកំពុងពង្រីកឥទ្ធិពលទីផ្សាររបស់ពួកគេ។ ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់ជាច្រើនក៏បានរាយការណ៍អំពីព្រឹត្តិការណ៍នេះផងដែរ ដោយបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការសម្តែងលើកដំបូងរបស់ G-Dragon នៅមជ្ឈិមបូព៌ា៕

ការស្រូបខ្យល់ពុលអាចបង្កហានិភ័យដល់សុខភាពក្លាយជាជំងឺរ៉ាំរ៉ៃបាន

0

យើងធ្លាប់តែដឹងថាខ្យល់ពុលប៉ះពាល់យ៉ាងខ្លាំងដល់ផ្លូវដង្ហើម និងសួត ប៉ុន្តែការសិក្សាមួយបានរកឃើញថា ការប៉ះពាល់នឹងការបំពុលខ្យល់កាន់តែខ្លាំង មានទំនោរទៅនឹងការកើនឡើងនៃហានិភ័យនៃជំងឺភ្លេចភ្លាំង ដែលភាសាបច្ចេកទេសហៅថា អាល់ហ្សៃមឺរ(Alzheimer’s)។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Emory នៅសហរដ្ឋអាមេរិក បានវិភាគលើទំនាក់ទំនងរវាងការប៉ះពាល់នឹងការបំពុលខ្យល់ ជំងឺអាល់ហ្សៃមឺរ និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀត ដោយបានបោះពុម្ពផ្សាយកាលពីឆ្នាំ ២០២៣ នៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ PLOS Medicine។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJP_r7EYO0VFIXKNDS2fykj1ltjPSVziUZQJnT1md1BL5G4FHqnu_6F-GSCQO2Wj05JcbgeGYOUatZMCaVmZ4IJdWJbE3_MjXIE-J3oiTER2yzZFF6IMiwNaeG7zPRp3VlBZk8wZWoWvX8dqr5P7_9E-xtQ5z5kmw7tbMTYBy3msTQwE96EMmtDsFloBQY/s1280/photo_2026-02-21_10-56-47.jpg

ការសិក្សានេះបានពិនិត្យទៅលើអ្នកទទួលផលពីកម្មវិធី Medicare ដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ ចំនួនប្រហែល ២៧.៨ លាននាក់ ដោយតាមដានការប៉ះពាល់របស់ពួកគេទៅនឹងភាគល្អិតតូចៗ (PM2.5) និងករណីថ្មីៗនៃជំងឺភ្លេចភ្លាំង ក្នុងរយៈពេលជាមធ្យម ៥ ឆ្នាំ។ ក្នុងអំឡុងពេលនោះ មនុស្សប្រហែល ៣ លាននាក់ទៅហើយ ត្រូវបានរកឃើញថាមានជំងឺភ្លេចភ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimPyiWm3xFWD2C8Z0ps2aN3fdZaR_v57F_L2d6fuxBCf3V0SwO08fsSHvHz_eyuRtbusplGHCjd_k7etd7Nc1Gt3Lwon1Qjoa5hZeEGILf3HGwH29-Jo7ylTr9z_RJcZ_nlK76U1Z8Lduy2_8QdC2g0Cg5KPIS7MQydUgeIf0k3bX43tQPMtfTQ-iANLq3/s825/photo_2026-02-21_10-56-47%20(2).jpg

លទ្ធផលបានបង្ហាញថា ការប៉ះពាល់នឹងខ្យល់ពុលកម្រិត PM2.5 ជាមធ្យមក្នុងរយៈពេល ៥ ឆ្នាំ មុនពេលចាប់ផ្តើមមានជំងឺអាល់ហ្សៃមឺរ គឺមានទំនោរទៅនឹងការកើនឡើងនៃជំងឺនេះ។ រាល់ការកើនឡើងនៃកំហាប់ PM2.5 ចំនួន ៣.៨ មីក្រូក្រាមក្នុងមួយម៉ែត្រគូប ($3.8 \mu g/m^3$) ហានិភ័យនៃការវិវត្តទៅជាជំងឺនេះបានកើនឡើងប្រហែល ៨.៥%។ ទំនាក់ទំនងនេះត្រូវបានគេសង្កេតឃើញកាន់តែច្បាស់ចំពោះបុគ្គលដែលមានប្រវត្តិធ្លាប់កើតជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) ដែលហានិភ័យបានកើនឡើងដល់ប្រហែល ១០.៥% ក្រោមលក្ខណៈវិនិច្ឆ័យដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbNZcpzsQHAG0L5KfzQEIHpnmmtIDLz2L1dVc_HK-GJNRSe4ALAIIewQiN9lQusYJt02cQ4GHKP9baIWlbrCFkYa6IzFLpHUNqAgGfiDBR-nzw8iKCfni3NHtH7khPPeEABswvU8pdO8t1iReKAh1ckTuAXci_TEltCORf9jIT0M9mCnb7Jxl1R0nKatEF/s1170/photo_2026-02-21_10-56-47%20(3).jpg

ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងនេះមិនមានសញ្ញាគួរឱ្យកត់សម្គាល់ចំពោះអ្នកដែលមានជំងឺលើសសម្ពាធឈាម ឬជំងឺបាក់ទឹកចិត្តនោះទេ។ ទោះបីជាស្ថានភាពទាំងនេះត្រូវបានគេស្គាល់ថាជាកត្តាហានិភ័យនៃជំងឺអាល់ហ្សៃមឺរក៏ដោយ ក៏ពួកវាដើរតួជា “ដំណាក់កាលមធ្យម” ប៉ុណ្ណោះ ដែលមានន័យថា តួនាទីរបស់ពួកវាក្នុងការផ្សារភ្ជាប់ការប៉ះពាល់នឹងការបំពុលខ្យល់ទៅនឹងការកកើតជំងឺអាល់ហ្សៃមឺរ គឺនៅមានកម្រិតទាបនៅឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2x432KE61OBeFTZi98D-TJngeSkkEd8WJei_7W5Wyq_vfUjsu68ePVAdR9xYxqbdfZflyyAtSxW8-RCg4tN3qeXgTnHRC79_7baniwDoFgrwt3e7jakapGYVNffHzCLtiv9ELvEa5XECaa07wvJ_uXr0BYIXIam6tsCQ-C_6w5OMqVgAkYg7QTvkQ4xk7/s1200/photo_2026-02-21_10-56-47%20(4).jpg
ក្រុមអ្នកស្រាវជ្រាវបានពន្យល់ថា នេះបញ្ជាក់ថាការបំពុលខ្យល់រួមចំណែកដល់ជំងឺភ្លេចភ្លាំងដោយផ្ទាល់ ជាជាងតាមរយៈជំងឺរ៉ាំរ៉ៃផ្សេងទៀត ហើយបុគ្គលដែលមានប្រវត្តិជំងឺដាច់សរសៃឈាមខួរក្បាល អាចនឹងងាយរងគ្រោះខ្លាំងជាងគេដោយសារការបំពុលខ្យល់។ បន្ថែមពីនោះ សម្រាប់មនុស្សចាស់ដែលមានសុខភាពខ្សោយស្រាប់ ហើយរស់នៅក្នុងបរិស្ថានដែលមានខ្យល់មិនល្អ ការធ្វើឱ្យខ្យល់ស្អាតឡើងវិញ គឺជាវិធីដ៏ល្អបំផុតមួយដើម្បីការពារពួកគាត់កុំឱ្យកើតជំងឺវង្វេងវង្វាន់៕

ដុងសិល្បៈណាស់! ក្មួយស្រី លីន សោម៉ា បង្ហើរសំឡេងយ៉ាងគ្រលួច

0

ពិតជាមានដុងសិល្បៈណាស់ក្មួយស្រីរបស់តារាចម្រៀង លីន សោម៉ា កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជនបន្ទាប់ពីនាងតូចច្រមក់នេះអាចបកស្រាយបទចម្រៀងបានយ៉ាងល្អ។ ទោះយ៉ាងណា សោម៉ា បានបញ្ជាក់ថាក្មួយរបស់នាងមិនមែនកាត់រកនាងនោះទេគឺកាត់រកឪពុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaUn59wMT7-KfsH3j_eTgz-whcZ-4pjXLrg_MUsRBHlJRMMqjknZU9ICO96nsJ_vil9_n8rg1cooHY9efDirlP_tOiyhawzorSkbPwIrLGMFyY9-WVL-JoZZRO_xGsvkSKdPsmXSdxOwV0DJzuYmrSd7Fpwg_Lq8lqbB5OmgqYeYfoJAEEKWIORMrF0i3A/s2048/image_2026-02-20_14-08-54.png

នៅយប់ថ្ងៃទី១៩ ខែកុម្ភៈ លីន សោម៉ា ម្ចាស់ពាន Beat The Best រដូវកាលទី២ បានបង្ហោះវីដេអូមួយជាមួយនឹងក្មួយស្រីដែលជាកូនពន្លកត្រកូល «លីន»។ សោម៉ា និងក្មួយស្រី លីន ចាន់ដាលីស បានបកស្រាយបទចម្រៀងមានចំណងជើងថា «ប្រុសព្រានស្នេហា» ពីសំនៀងដើម អ្នកស្រីញ៉ឹប ដាវី ។ វីដេអូមួយនេះបានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនយ៉ាងឆាប់រហ័សអមមកជាមួយនឹងមតិកោតសរសើរជាច្រើនជាពិសេសគឺមកកាន់ក្មួយស្រីរបស់ លីន សោម៉ា តែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinmeFh3-bj8v0xcfPqiXgIuPv5nn_LJUQ71znwqTZTaWP1PGYlv3gkFWvuQIhuT9Kx-rrJh-6VEG9jAJOOPpswg5Cp_sg30L42B1pc9PZSNhocOgsgbo595xJZ0OJkZuvHJ_DamcykjBUi35jSfqry60ocD31xo5g7xqDG5NXyDqa21ghG4eTfG6pyPJ5x/s2048/image_2026-02-20_14-08-57.png

សន្ទុះនៃការគាំទ្រនេះ តារាចម្រៀងក្នុងទ្រនំហង្សមាសបានបញ្ជាក់ថាក្មួយរបស់នាងមិនមែនកាត់មករកនាងជាអ៊ីនោះទេប៉ុន្តែគឺកាត់តាមឪពុកដែលមានឈ្មោះថា លីន ចាន់ចាវ ហើយក្មួយរបស់នាងចេះច្រៀងតាំងពីអាយុ២ខួបមកម្ល៉េះ។ គួរឱ្យដឹងថាវីដេអូរបស់ លីន សោម៉ា និងក្មួយស្រី លីន ចាន់ដាលីស បកស្រាយចម្រៀងពីដើមនេះមានអ្នកចូលទស្សនជិត២លានដងគិតត្រឹមម៉ោង២រសៀលថ្ងៃទី២០ ខែកុម្ភៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgntg1XB2xuA4n7IHqvM8CRIQ8YNVw5rm8o3bW4DYb7S4Eo3mQlqCfnAv8OzcIG6Zi0MK3CT9D1hJVgAPcmNSeLmpFImb5CsUPW3Wbf0sV5gPth2fS9v1t511DOc4V6JUAxpYYzFcDMEdDj9I3BTUsa9toDct_s7YgaWMfe46U-r5in3s9T_n7c0VdZayyF/s706/image_2026-02-20_16-57-51.png
មែនទែនទៅ លីន សោម៉ា និងបងប្រុស លីន ចាន់ចាវ ធ្លាប់បានចេញបទចម្រៀងជាមួយគ្នាផងដែរខណៈឪពុករបស់ ចាន់ដាលីស ក៏ធ្លាប់ច្រៀងនៅតាមកម្មវិធីមួយចំនួនផងដែរ។ នេះបញ្ជាក់ឱ្យទស្សនិកជនឃើញថាគ្រួសាររបស់ លីន សោម៉ា គឺពិតជាមានឈាមសិល្បៈពេញទំហឹងតែម្តង៕

សូមប្រុងប្រយ័ត្ន! អាកាសធាតុក្តៅខ្លាំងអាចបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាល

0

កុំធ្វេសប្រហែសក្នុងការថែទាំសុខភាពពេលអាកាសធាតុក្តៅខ្លាំង ពីព្រោះអាចបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាល (Heat Stroke) ដែលមានគ្រោះថ្នា.ក់ខ្លាំងរហូតដល់បាត់បង់ជីវិ.ត ។ គួរសង្កេតអាការៈរបស់ខ្លួន ដឹងពីវិធីបង្ការ និងចៀសវាងនៅក្រោមកំដៅថ្ងៃខ្លាំង រីឯក្រុមងាយរងផលប៉ះពាល់ខ្លាំងជាងគេ ដូចជា ៖មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ កុមា.រ និងអ្នកធ្វើការក្រោមកំដៅថ្ងៃ ត្រូវផឹកទឹកឱ្យបានញឹកញាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIgSrTk20BkL5re8hynRcqxnwA_wckEEXBFvJJXykD4VTSym5bsDJPl_2jJZPa5Y1HZ2ajn9bV6vffSE9dFxbOwY-1Z3KRSxUh5CywUhQQU1HxhH_0Iw3yWQdvjjjChlL58oHyKBMPgtNpyWHKqhiNVEKAQxNaNM0rbOhtXMWU5Bk9yAZszFzduc0vZUzP/s1280/photo_2026-02-21_09-07-17.jpg
អាកាសធាតុក្តៅខ្លាំងមិនត្រឹមតែធ្វើឱ្យយើងមិនស្រួលខ្លួនប៉ុណ្ណោះទេ គឺវាធ្វើឱ្យសុខភាពប្រឈមនឹងហានិភ័យជាច្រើន ជាពិសេស ការដាច់សរសៃឈាមខួរក្បាល ដែលអាចធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិត ប្រសិនបើមិនទទួលការជួយសង្គ្រោះទាន់ពេលវេលាទេនោះ ។

ក្រៅពីនេះ អាកាសធាតុក្តៅខ្លាំងកើតឡើងស្របពេលគ្នាជាមួយបញ្ហាជាច្រើនទៀត រួមមាន ៖ គ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ និងខ្វះខាតទឹក ដែលបញ្ហាទាំងនេះនឹងប៉ះពាល់សុខភាពដោយផ្ទាល់ និងប្រយោល ដែលទាមទារឱ្យយើងយកចិត្តទុកដាក់ថែទាំសុខភាពសមាជិកគ្រួសារដើម្បីចៀសផុតពីគ្រោះថ្នាក់ ។

ក្រុមងាយរងផលប៉ះពាល់ដោយសារអាកាសធាតុក្តៅខ្លាំង រួមមាន ៖ មនុស្សចាស់, កុមារ, ស្ត្រីមានផ្ទៃពោះ, អ្នកជំងឺបេះដូង សួត តម្រងនោម ទឹកនោមផ្អែម និងលើសឈាម, អ្នកធ្វើការក្រោមកំដៅថ្ងៃ ឬការងារប្រើកម្លាំង ដូចជា ៖ កម្មករសំណង់ កសិករ អ្នកដឹកជញ្ជូន និងផឹកទឹកតិច ។ អ្នករស់នៅក្នុងផ្ទះមានអាកាសធាតុក្តៅខ្លាំងដោយសារគ្មានខ្យល់ចេញ-ចូលគ្រប់គ្រាន់ ក៏ប្រឈមនឹងមានបញ្ហាសុខភាពដែរ ទោះជាមិនបានចេញក្រៅផ្ទះក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTbwY7ed2CzZj7rkzAjY5S-xenVd88DtNU9rJW10gdAyY6-BY3jgFPcsD-3HSI67dzKhnt2jFjKMuZmECXBRb-35D5Cge3h23IZz9BrtIWYAgh_uScVdMapZaLkaWuDIDRj8jDE8h-ZjiFKn8W5O42ZAKiPQ4E2B5Smxce6_XPq88MLRvJOLYqWoYlrDSJ/s990/photo_2026-02-21_09-07-17%20(2).jpg

គ្រូពេទ្យណែនាំពីការថែទាំសុខភាពពេលអាកាសធាតុក្តៅខ្លាំងតាមវិធីមួយចំនួន ៖

១-ផឹកទឹកគ្រប់គ្រាន់ ៖ ផឹកទឹកជាប្រចាំ ទោះជាមិនស្រេកក៏ដោយ ជាពិសេស មនុស្សចាស់ត្រូវផឹកទឹកឱ្យញឹកញាប់ ។ រីឯអ្នកត្រូវកំណត់ឱ្យកាត់បន្ថយការផឹកទឹកដោយសារមានជំងឺប្រចាំកាយ គួរពិភាក្សាជាមួយគ្រូពេទ្យ ។
២-កាត់បន្ថយសីតុណ្ហភាពក្នុងរាងកាយ ៖ ស្ថិតនៅកន្លែងម្លប់, ងូតទឹក ឬជូតខ្លួនដោយកន្សែងជ្រលក់ទឹកត្រជាក់ និងប្រើប្រាស់កង្ហារជួយកាត់បន្ថយកំដៅ ។
៣-ចៀសវាងសកម្មភាពក្រោមកំដៅថ្ងៃខ្លាំង ៖ ជាពិសេស ចាប់ពីពេលថ្ងៃត្រង់ រហូតដល់រសៀល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguYHNfFdLzsBFmlCA_gp5x5sLE6UvtPdEBOITXWc5X_wnf9YzEl7GszkEMVKJC1ZjHN7uNZdKhipeP6ujcejk1c9c28ou-9z29ezjWYvvU-3ZtU759GjkbT8SagyfD2LZc35fb4aYnRoIexUu7u3JfRYKZSxa3z-DRme6LqMdSkkK3pb3dC-6PDUJ56H4Y/s940/photo_2026-02-21_09-07-18.jpg

ការធ្វើការក្រោមកំដៅថ្ងៃខ្លាំងត្រូវមានវិធីថែទាំសុខភាពដើម្បីកុំឱ្យប្រឈមនឹងការដាច់សរសៃឈាមខួរក្បាល រួមមាន ៖ ផឹកទឹក១កែវ រៀងរាល់២០នាទីម្តង (ពេលកំពុងធ្វើការ), សម្រាកក្រោមម្លប់, ធ្វើការជាដៃគូដើម្បីជួយគ្នាពេលមានហេតុការណ៍មិនស្រួល ។

អាការៈមួយចំនួនឈានទៅដាច់សរសៃឈាមខួរក្បាល គឺអស់កម្លាំង និយាយមិនច្បាស់ ក្តៅខ្លួនខ្លាំង ស្បែកស្ងួត ឬបែកញើសខុសធម្មតា វិលមុខ និងសន្លប់ ដែលទាមទារឱ្យយើងយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព ជាពិសេស ថែទាំមនុស្សចាស់ និងកុមារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLZGi448FvwXJQlC5nmuDaNxYZSgbmfGWgB_OnG5VSf000cy_-1XaZDOeTelMNCLn7t1BPd_-1-zqtw9ZL3uWQ9uaER2a7zl-tbgsttc1gDzGR8xkgFE6C-bxB9-XI_e0XGNLCNAeKCBpCACVkUw7Rc6TVODsmJrxMGreqDdMm6WhtK_CdRDIdP2gTIg_4/s1280/photo_2026-02-21_09-07-19.jpg

សរុបមក យើងមិនអាចគេចពីអាកាសធាតុក្តៅបានទេ ប៉ុន្តែអាចកាត់បន្ថយផលប៉ះពាល់ដោយសារអាកាសធាតុក្តៅបាន និងត្រៀមខ្លួនជាមុន ។ ការផឹកទឹកជាប្រចាំ សម្រាន្តឱ្យគ្រប់គ្រាន់ និងចៀសវាងនៅក្រោមកំដៅថ្ងៃ គឺជាកត្តាសំខាន់ជួយឱ្យចៀសផុតពីការដាច់សរសៃឈាមខួរក្បាល ៕

គ្រាន់តែសើចឱ្យបាន២នាទីសោះ អាចជួយដល់សុខភាពបេះដូងដូចបានហាត់ប្រាណ២០នាទី

0

ការសើចបង្ហាញពីក្តីរីករាយ ឬការសម្រេចគោលដៅ និងផ្តល់អត្ថប្រយោជន៍ដល់សុខភាពបេះដូង បើទោះជាយើងសើចតិច ឬច្រើនក៏ដោយ ។ ការសើចកើតឡើងពីធម្មជាតិដើម្បីកាត់បន្ថយភាពតានតឹង បញ្ចេញសារធាតុ Endorphin ជួយឱ្យអារម្មណ៍ស្រស់ស្រាយ សម្រួលសាច់ដុំ ជួយប្រព័ន្ធការពាររាងកាយ គ្រប់គ្រងចង្វាក់បេះដូង និងសួត ដែលវាដូចគ្នានឹងថ្នាំដ៏វិសេសសម្រាប់ធ្វើឱ្យសុខភាពផ្លូវកាយ និងផ្លូវចិត្តរឹងមាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG1ZfUqKIihx1C368YOqVofxLjTlv0DNkqxzcu0lc7jSTslKk9ftnYFyUy8-Jar-hVS6sXAooAIqkt6k1aIGrmW_ehKkqLkDxG22iot8mphbF-dueHUC-7bftbsTO49CBlqUsN8bv98VFiPlyz-JjT51ov1jsSmvA_pUtVu0d3zrTeL9YYo_8FUscSdfC2/s1280/photo_2026-02-20_15-13-24.jpg
យោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Maryland Medical Center សហរដ្ឋអាមេរិក បង្ហាញថា ការសើចអាចជំរុញឱ្យចលនាសរសៃឈាមរត់ល្អ ដែលជាកត្តាសំខាន់សម្រាប់សុខភាពបេះដូង ។ ប្រសិនបើសើចរយៈពេល២នាទី នឹងផ្តល់អត្ថប្រយោជន៍ដល់សុខភាពបេះដូង ដូចគ្នានឹងការដើរហាត់ប្រាណរយៈពេល២០នាទីដែរ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1gUzZSdp7tD8NuKd94EYv__KocZjknXPlNb2GEAbXYo2NtZSnI-eL3qZaKkoSenPmET2mU_xa3n1YB0wQWdArEFKGmPUsk91mGw0GUaw0cPnpryd4MioBRQ_wWc4vXN-rs7LgnuV_LAtnRu-bS4_h-MtqYEg8Aat325J-1VQKfLpaaJUyDSF6QJq7moyC/s1100/photo_2026-02-21_09-03-08%20(2).jpg

    សាកលវិទ្យាល័យបានជ្រើសរើសមនុស្សអាយុច្រើនដែលមានសុខភាពល្អ ចំនួន២០នាក់ ដោយឱ្យពួកគេអានអត្ថបទកំប្លែង និងអត្ថបទសោកសៅក្នុងពេលដំណាលគ្នាដើម្បីប្រៀបធៀបលទ្ធផល ដោយការវាស់សរសៃឈាមតាមបច្ចេកទេស Flow-Mediated Dilation (FMD) មុនពេល និងក្រោយពេលអានអត្ថបទ ។ លទ្ធផលបង្ហាញថា បន្ទាប់ពីពួកគេសើចរួច គឺសរសៃឈាមរីកធំ រីឯការតានតឹងផ្លូវចិត្តធ្វើឱ្យសរសៃឈាមរួមតូច ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD3pE8Vjg_TZMwRdqJZM0MboV7mHKhXc7tEb_NY51ah0b5J_ReaC7AGUqxM9jktodfF_hWDPslP1DK5qqPoM6BAphkpMc4rOpc8oWYjVbkOxfx89GgsHeq6BpelZ_ihl60QHOj-9Q3FropYLa-5l5hvSSVP4AOhTG1Uxo_RWh0LjLPnvUvhfto48gafcxl/s1200/photo_2026-02-21_09-03-08%20(3).jpg
    ហេតុនេះ អាចសន្និដ្ឋានថា ការសើចមិនមែនគ្រាន់តែជាសេចក្តីសុខបណ្តោះអាសន្ននោះទេ វាផ្តល់អត្ថប្រយោជន៍ដល់បេះដូង សរសៃឈាម ខួរក្បាល និងអរម៉ូនភាពតានតឹង ។ បើតាមភស្តុតាងផ្នែកវិទ្យាសាស្ត្រ គឺការសើចជួយឱ្យឈាមរត់ល្អ កាត់បន្ថយស្ត្រេស ជួយសុខភាពបេះដូង បើទោះការសើចមិនអាចជំនួសការហាត់ប្រាណ ប៉ុន្តែការសើចជាប្រចាំក៏អាចថែទាំសុខភាពបានដែរ ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjao5Hx99PVFEBhCdWwpp02IP_7XQiwYXeuUnS8gz699g5LC0Djg8QU-pot8EMfjx6yMxZahsD0WOBrLg9oPaMHU6pQfzjcUxq9SBco2NG6KkJQfVX9oiXhbFBzQy_dGuZ7WfVvy4cBMriRl9-9Q8zzVjmNJjpOXMeGgN1XNyVgDAgeKSaeGO3waVAnFJOH/s1200/photo_2026-02-21_09-03-08.jpg
    ក្រៅពីនេះ ក៏មានការស្រាវជ្រាវផ្សេងទៀតថា ការសើចតិចតួចធ្វើឱ្យប្រឈមនឹងជំងឺសរសៃឈាមបេះដូង ដែលនេះជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងការសើច និងសុខភាពបេះដូង ។ ទោះយ៉ាងណា អ្នកជំនាញសុខភាពថា ការសើចជួយឱ្យផ្លូវចិត្តល្អ និងផ្តល់ផលល្អដល់សុខភាពក៏ពិតមែន ប៉ុន្តែមិនអាចជំនួសការហាត់ប្រាណទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaOxT9WVkdMccaxctVEXZzGW9bsKdvc88t9CFQfsbt6JOqicDuVopnNESrI8Na2ojcmuz-ZiEB_H9vwPrSX7-AZqNc0sdAme12a6FtuI8q2J1qEZS-6jl_8R21i82KGR0zzQ4EtV_h7XgO15rNwA8VYj_xp97J9t5ibb70xpdj6algVK_N3KUq7L0HAdgw/s1280/photo_2026-02-21_09-03-09.jpg

    ការបង្កើនសំណើចក្នុងជីវិតប្រចាំថ្ងៃអាចធ្វើឡើងតាមរយៈទស្សនាភាពយន្ត ឬកម្មវិធីកំប្លែង, ចំណាយពេលរីករាយជាមួយមិត្តភក្តិ ឬក្រុមគ្រួសារ ហើយការសើចតិចៗជារៀងរាល់ថ្ងៃអាចជាការថែទាំសុខភាពបេះដូងដ៏ងាយស្រួល ៕

Trump បញ្ជាឱ្យក្រសួងការពារជាតិអាមេរិកបញ្ចេញឯកសារពាក់ព័ន្ធនឹងមនុស្សក្រៅភព និងយាន UFO

0

ពលរដ្ឋអាមេរិកចាប់ផ្តើមចាប់អារម្មណ៍នឹងមនុស្សក្រៅភពឡើងវិញ បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិក លោក Barack Obama ផ្តល់សម្ភាសន៍ទៅកាន់ពិធីករក្នុងកម្មវិធី Podcast កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ថា មនុស្សក្រៅភព (Alien) មានពិតមែន ថែមទាំងទាក់ទងមកផែនដីក្នុងអំឡុងពេលលោកកាន់តំណែង ប៉ុន្តែមានឱកាសតិចណាស់ដែលអាចឃើញពួកគេ ។ រីឯលោកប្រធានាធិបតី Donald Trump មិនជឿពីមនុស្សក្រៅភពទេ ទោះជាមនុស្សជាច្រើនប្រាប់ថា មនុស្សក្រៅភពមានមែន និងធ្លាប់ឃើញយាន UFO ជាច្រើនលើកក៏ដោយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdgAgKpaf1nwYwBUr-byN8aC_NsExkN8uw2AjAEj8BRkHsOMRzVkG34dp0qTt0L5a8UsnJQvCp8WQd9SmjNiY04tNWWXO3NE7vT2kIbVrsIL6EyOvFeL3T7qKK4MH3JIspYVIDlD1IEy6bB8mxEbUCAGdcpfkGJxcxxrlt6mt59i20ZN5F-TrteR6lUSaW/s1280/photo_2026-02-21_08-53-09%20(3).jpg
លោកប្រធានាធិបតី Trump បញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបញ្ចេញឯកសារពាក់ព័ន្ធនឹងមនុស្សក្រៅភព, យាន UFO និងយាន UAP ដែលពលរដ្ឋទាមទារឱ្យបញ្ចេញឯកសារជាច្រើនឆ្នាំមកនេះ ដោយលោកបង្ហោះសារក្នុងបណ្តាញសង្គម Truth Social នៅថ្ងៃទី២០ ខែកុម្ភៈ នេះថា ដោយសារមានការចាប់អារម្មណ៍ខ្លាំងពីមនុស្សក្រៅភព ទើបលោកបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ និងមន្ត្រីពាក់ព័ន្ធ ស្វែងរក និងបញ្ចេញឯកសាររបស់រដ្ឋាភិបាលអាមេរិកសរសេរពីមនុស្សក្រៅភព និងយាន UFO គ្មានអត្តសញ្ញាណផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOT1Eo3Ln-zLzZtsx-lvabkScyyyQulbMKLqDC7MD4ngo12OsAQ1naFJXjaL3LY-oWMclUAc7inllglWOAj1ICDDaS2meQ0-_yIGI5sTmN4fwVLEC4d9yW9BJUqgIoNGu4eiQNqCDqPa_iOiiunTriStUOu_s5FaaMaJlM5x1zf5QUoCPr79Y9h8hPPtAv/s800/photo_2026-02-21_08-53-09.jpg

លោកប្រធានាធិបតី Trump បញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិបញ្ចេញឯកសារមនុស្សក្រៅភព គឺបន្ទាប់ពីអតីតប្រធានាធិបតីអាមេរិក លោក Obama ផ្តល់សម្ភាសន៍ទៅកាន់ពិធីករ លោក Brian Tyler Cohen ក្នុងកម្មវិធី Podcast កាលពីថ្ងៃទី១៤ ខែកុម្ភៈ ថា មានមនុស្សក្រៅភពពិតមែន ប៉ុន្តែលោកមិនធ្លាប់ឃើញ ហើយមនុស្សក្រៅភពមិនត្រូវបានលាក់ទុកនៅតំបន់៥១ (Area 51) លើវាលខ្សាច់ក្នុងរដ្ឋ Nevada ដែលជាទីកន្លែងអាថ៌កំបាំងបំផុតរបស់កងទ័ពអាកាសអាមេរិកទេ ។ លោកក៏បដិសេធការលាក់ទុកមនុស្សក្រៅភពនៅក្រោមដីផងដែរ លើកលែងតែមានការឃុបឃិតគ្នាលាក់បាំងព័ត៌មានមិនឱ្យប្រធានាធិបតីអាមេរិកជ្រាប ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWxbyqkIZvrZldZLd9cMm-zGrEB3E727ZmBueDyRIE9V46sludUc8nvJauHJI9n-a-MdaZgyQ2BSdN796lAhtX-dB7zDrt5uATf6hkULeT8BYI0Frnd27i0DgmyVNe-pJ4cAlYDXAVFGEYz7C36I7fKcWDAHtWlBI9nkjt95rX4v7chAgz0HGNcCAtf-aT/s1200/photo_2026-02-21_08-53-09%20(2).jpg
    ពេលធ្វើដំណើរទៅប្រទេសហ្សកហ្ស៊ី កាលពីថ្ងៃទី១៩ ខែកុម្ភៈ លោកប្រធានាធិបតី Trump បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានពីលោក Obama ថាមនុស្សក្រៅភពមានពិតមែន ដោយលោក Trump ថា លោក Obama មិនគួរនិយាយបែបនេះ លោកខុសធ្ងន់ណាស់ ។ រីឯខ្លួនលោកវិញ (Trump) មិនដឹងថាមានមនុស្សក្រៅភពឬអត់ ពីព្រោះគ្មានភស្តុតាងអ្វីទាំងអស់ដែលបញ្ជាក់ពីមនុស្សក្រៅភពរស់នៅក្រៅផែនដី ។

    រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការចាប់អារម្មណ៍ពីយាន UFO និងយាន UAP បន្ទាប់ពីរដ្ឋាភិបាលអាមេរិកបានត្រួតពិនិត្យរបាយការណ៍ជាច្រើនពីយានរបស់មនុស្សក្រៅភពដែលគ្មានអត្តសញ្ញាណពិតប្រាកដ ខណៈអ្នកខ្លះបារម្ភពីមនុស្សក្រៅភពអាចបង្ហាញខ្លួនក្នុងនាមជាសត្រូវ ក៏បង្ហោះយានមកតាមដានបច្ចេកវិទ្យាទំនើបរបស់អាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7ojim2t7HT0fu0KNHUa0c1Iv0MsB2yk3XMlNpVQejqGdDcZhHtWm-X0b-PWsAf6JjM58_rd5PaKPfJed51a5o5qgslHionYNSBpKATCVhwXlBMBaJrWQNIX6RJp_iXXJ6L7YW2w0sF07BdrBh-QgIPNdN-Oj96QipuJTgg5ydencYZ-mMb-ZbV-9u0ttb/s1280/photo_2026-02-21_08-53-10.jpg

    កាលពីខែមីនា ឆ្នាំ២០២៤ មន្ទីរបញ្ចកោណបានផ្សព្វផ្សាយឯកសារមួយថា គ្មានភស្តុតាងបង្ហាញពីយាន UAP គឺជាបច្ចេកវិទ្យាបង្កើតឡើងដោយមនុស្សក្រៅភពទេ ។ ការប្រទះឃើញយានជាច្រើនគួរឱ្យសង្ស័យនោះ គឺអាចគ្រាន់តែជាបាឡុងពិនិត្យអាកាសធាតុ, យន្តហោះស៊ើបការណ៍ និងផ្កាយរណប តែប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZFNaoLxRLDPArH7lA7gD4dq91Ld_BAiIdjPj7fav-Z1RnN59lGHvud56ymRTC3qTbjHgKPH631mvCCSfGGoyDpm3l38vxGbxAQQwRB4bajEy0GculA_EOCmq6F9JAko4r1RJ0aro3I9chdOzKq59G3Qb8gd0SQj9bnX96AZSmXjLqlZiZO3uHZBUXpcQ1/s1200/photo_2026-02-21_08-53-10%20(2).jpg

    គួរបញ្ជាក់ថា ពាក្យសម្តីរបស់លោក Obama ដែលថាមនុស្សក្រៅភពបានទាក់ទងមកកាន់មនុស្សលើផែនដីពិតមែនក្នុងអំឡុងពេលលោកកាន់តំណែងជាប្រធានាធិបតីអាមេរិក គឺត្រូវបានសារព័ត៌មាននានាលើពិភពលោក ព្រមទាំងទស្សនាវដ្តីយកទៅផ្សព្វផ្សាយព្រោងព្រាតបណ្តាលឱ្យផ្ទុះការចាប់អារម្មណ៍ជាថ្មី និងសន្និដ្ឋានថា លោក Obama ជ្រាបពីមនុស្សក្រៅភពស្ថិតនៅទីណា ៕