នាយករដ្ឋមន្ត្រីស្រីរបស់អ៊ីតាលីដាក់ពាក្យ ប្តឹ.ង ទារសំណងពីអ្នកកាត់តវីដេអូ
ប្រទេសអ៊ីតាលី ៖ នាយករដ្ឋមន្ត្រីស្រីរបស់ប្រទេសអ៊ីតាលី លោកស្រី Giorgia Meloni បានដាក់ពាក្យ ប.ណ្តឹង. ទៅតុលាការ ដើម្បីទាមទារប្រាក់ថ្លៃការខូចខាត ចំនួន១សែនអឺរ៉ូ ពីបុរស២នាក់ ។ លោកស្រីអះអាងថា បុរសទាំងពីរបានកាត់តរូបភាពឌីជីថលដោយយកផ្ទៃមុខរបស់លោកស្រី ទៅដាក់ក្នុងវីដេអូ អា.សអា.ភា.ស ក្នុងបណ្តាញសង្គម និងមានអ្នកចូលមើលរាប់លាននាក់ ។
សារព័ត៌មានរបស់អ៊ីតាលីរាយការណ៍ថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ តុលាការនៅទីក្រុង Sardinia បានកោះហៅនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Meloni ចូលមកធ្វើជាសាក្សី និងបញ្ជាក់ពីកំហុសរបស់បុរសទាំង២នាក់ ដែលបានប្រព្រឹត្តខុសកាលពីខែកក្កដា ឆ្នាំ២០២៣ ក្រោយពីលោកស្រីបានដាក់ពាក្យប្តឹងពួកគេពីបទបង្ខូចកេរ្តិ៍ឈ្មោះ ។
មេធាវីការពារក្តីរបស់លោកស្រី Meloni និយាយថា បុរសទាំង២នាក់នេះ ក្នុងនោះម្នាក់អាយុ៤២ឆ្នាំ និងម្នាក់ទៀតអាយុ៣៧ឆ្នាំ ហើយពួកគេក៏ជាឪពុករបស់ក្មេងផងដែរ ។ ពួកគេបានកាត់តរូបភាពវីដេអូ ដោយយកផ្ទៃមុខរបស់លោកស្រី Meloni ទៅដាក់ក្នុងវីដេអូអាសអាភាសជាច្រើន បន្ទាប់មក ពួកគេបានបង្ហោះវីដេអូទាំងនេះចូលក្នុងវែបសាយអាសអាភាសរបស់អាមេរិក ។
សារព័ត៌មានអ៊ីតាលីរាយការណ៍ទៀតថា វីដេអូទាំងនេះបានបង្ហោះក្នុងបណ្តាញសង្គមអស់រយៈពេលជាច្រើនខែ និងមានអ្នកប្រើប្រាស់បណ្តាញសង្គមមកពីជុំវិញពិភពលោក ចូលមើលវីដេអូនេះរាប់លាននាក់ ។ ការកាត់តវីដេអូទាំងនេះបានធ្វើឡើងតាំងពីមុនពេលលោកស្រី Meloni កាន់តំណែងជានាយករដ្ឋមន្ត្រីអ៊ីតាលី នៅឆ្នាំ២០២២ មកម៉្លេះ ហើយជនសង្ស័យត្រូវគេចាប់ខ្លួននៅឆ្នាំ២០២០ ក្រោយពីការស៊ើបអង្កេតរបស់សមត្ថកិច្ច ។
មេធាវីរបស់លោកស្រី Meloni បានសម្ភាសន៍ជាមួយសារព័ត៌មាន BBC ថា ប្រាក់ចំនួន១សែនអឺរ៉ូនេះ គឺជាប្រាក់សំណងសម្រាប់ការខូចខាតកេរ្តិ៍ឈ្មោះរបស់លោកស្រី ហើយលោកស្រីនឹងយកប្រាក់នេះទៅបរិច្ចាគឱ្យអង្គការសប្បុរសធម៌ផ្សេងៗ ដែលធ្វើការផ្នែកជួយជនរងគ្រោះក្នុងអំពើហិង្សាក្នុងគ្រួសារ ។
ចំណែកលោកស្រី Meloni លើកឡើងថា ៖ «ការដាក់ពាក្យបណ្តឹងរបស់ខ្ញុំ ដើម្បីជាការផ្ញើសារទៅកាន់ស្ត្រីទាំងអស់ដែលខូចកេរ្តិ៍ឈ្មោះដោយសារជនខិលខូច ថា ចូរកុំភ័យខ្លាចក្នុងការដាក់ពាក្យប្តឹងជនខិលខូចទាំងនេះ» ។
បច្ចុប្បន្ន ជនខិលខូចភាគច្រើនបានកាត់តរូបភាព និងវីដេអូផ្សេងៗដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប AI ដោយសារបច្ចេកវិទ្យានេះអាចធ្វើត្រាប់តាមមនុស្ស ឬបន្លំធ្វើជាបុគ្គលណាម្នាក់ដោយស្វ័យប្រវត្តិ និងមានលក្ខណៈដូច១០០% ព្រោះវាបានរៀនសូត្រពីផ្ទៃមុខ និងសំឡេងរបស់បុគ្គលនោះ ៕

















• បឹងយក្សលោម ជាបឹងមួយដែលមានអាយុច្រើនជាងគេក្នុងចំនោមបឹងនានានៅកម្ពុជា មានជំរៅដល់ទៅ៧២ម៉ែត្រ។ ចំណែកទឹកវិញណាត្រជាក់ណាស់ហើយថ្លាល្អទៀតគួរអោយចង់មុជថែមទៀត។
• រមណីយដ្ឋានកាំពី ស្ថិតនៅភាគខាងជើងតាមផ្លូវជាតិលេខ ៧ ប្រហែល ១៥គ.ម ពីក្រុងក្រចេះ។ ទៅដល់ស្ពានព្រែកកាំពី គេនឹងឃើញទិដ្ឋាភាពមួយដ៏ចម្លែកនេះ គឺផ្ទៃទឹកទន្លេមេគង្គទាំងមួលត្រូវពុះជ្រៀកជាចំណែកតូចៗ ដោយពំនូតកោះរាប់ម៉ឺន ដែលមានរុក្ខជាតិទឹកដុះឡើងខៀវស្រងាត់។ កាំពីជារមណីយដ្ឋានធម្មជាតិមួយដ៏អស្ចារ្យរបស់ខេត្តក្រចេះ ហើយក៏ជាកន្លែងជម្រកសត្វផ្សោត ដែលជាទីពេញនិយមរបស់ភ្ញៀវទេសចរផងដែរ
• កោះលន តំបន់រ៉ាមសារ ស្ទឹងត្រែងមរកត ត្រូវគេស្គាល់ថាជាតំបន់ដីសើម ដែលជាផ្នែកដ៏សំខាន់សម្រាប់បរិស្ថានធម្មជាតិ ដោយសារវាជួយការពារការបាក់ច្រាំង ទប់ស្កាត់ទឹកជំនន់ ស្រូបជាតិពុល លើកកម្ពស់គុណភាពទឹក ហើយបានផ្ដល់ជាទីតាំងសម្រាប់សត្វស្លាប និងសត្វគ្រប់ប្រភេទដែលកម្រ និងជិតផុតពូជប្រើប្រាស់ធ្វើជាជំរក បង្កាត់ពូជ ធ្វើសំបុក ព្រៃឈើ និងជាទីតាំងសម្បូរជីវចម្រុះរស់នៅទៀតផង
• ភ្នំដោះក្រមុំ ស្ថិតនៅទីរួមខេត្តមណ្ឌលគីរី មានលក្ខណៈស្រដៀងគ្នាទៅនឹងភ្នំជាច្រើនទៀត ដែលមាននៅក្នុងស្រុកមនោរម្យ និង ស្រុកអូររាំង នៃខេត្តមណ្ឌលគីរី ក៏៏ប៉ុន្តែភ្នំនេះ ត្រូវបានចាត់ទុកជាកន្លែងសក្ការៈមួយយ៉ាងសំខាន់ ទន្ទឹមនឹងនេះ គេបានចាត់ទុកភ្នំដោះក្រមុំ ជាមជ្ឈមណ្ឌលវប្បធម៌ របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕



























