Home តារាជាតិ ម្ចាស់ប្រ៊េនមួយរូបទម្លាយពីអត្តចរិតរបស់នារីវ័យក្មេងដែលសង្ស័.យជាគូស្នេហ៍ថ្មីរបស់ វណ្ណដា

ម្ចាស់ប្រ៊េនមួយរូបទម្លាយពីអត្តចរិតរបស់នារីវ័យក្មេងដែលសង្ស័.យជាគូស្នេហ៍ថ្មីរបស់ វណ្ណដា

90
0

ម្ចាស់ប្រ៊េនមួយរូបដែលធ្លាប់យក ឡូរីន មកធ្វើជា BA ទម្លាយពីអត្តចរិត Lora ដែលជានារីវ័យក្មេងកំពុងមានពាក្យចចាមអារ៉ាមស្នេហាជាមួយនឹង វណ្ណដា ថានាងជាមនុស្សមានអត្តចរិតថ្លៃថ្នូរនិងគួរឱ្យស្រលាញ់។ ទោះយ៉ាងណា ការលើកឡើងរបស់ម្ចាស់ប្រ៊េនរូបនេះក៏រងនូវមតិរិះគន់មួយចំនួនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi3QX20GuBOVWOzO93xl9g24ENpRO1GadpUKJrek4DLQXFmWi3VQqVB_r_s9u9lh5R83Ox_Mtbzrz657RFBbf0HbULLe3vNSeKrmIiIwVa_IyoSkTcfkHtdXN1xWVBRir4zKu0h6EZNTaPsHGd634pfwUMgSJ0VEDjkrI30eTdLCHtxZnUPCnNOUWfJFQ/s2048/image_2026-06-19_09-03-05.png
ដូចប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថានារីវ័យក្មេងម្នាក់អនាគតជា CEO មានឈ្មោះហៅក្រៅថា Lora ត្រូវបានក្រសែភ្នែកមហាជនសម្លឹងមើលយ៉ាងយកចិត្តទុកដាក់បន្ទាប់ពីរូបនាងមានពាក្យចចាមអារ៉ាមជុំវិញទំនាក់ទំនងស្នេហាបើទោះបីជាអ្នកទាំងពីរពុំទាន់ចេញមកទទួលស្គាល់ឬបដិសេធជាសាធារណៈក៏ដោយ។ នៅពេលរូបភាពនិងវីដេអូកៀកកិតរវាងអ្នកទាំងពីរបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបង្ហោះរូបភាពនិងវីដេអូនិងជីកកកាយវីដេអូពីមុនៗរបស់ Lora ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-ViopJlQHTW6tic7OkVkYaf1AS87ptvEIbgiHClp_qQlCX0zXPzKaEFIDZIRY3FqXys73PT7eX1NTFT_g8yYO0nEMxTNH9-MxjSjpzGuH-SNzWjo9VF6w7vZPF4Pzzcn3T8_TXiqmUOf1o0pooFqjFlQuPcoIhgF934AdxcDr0_oVmSzoXha9buNxl8Y/s2048/image_2026-06-19_09-03-03.png

យ៉ាងណាមិញ ទន្ទឹមនឹងរឿងនេះស្រាប់តែមានម្ចាស់ប្រ៊េនមួយរូបដែលគេដឹងថាធ្លាប់ជួល ឡូរីន មកធ្វើជា BA ដំបូងរបស់ខ្លួនចេញមកបញ្ជាក់ពីការរាប់អាននិងមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹង Lora។ ម្ចាស់ប្រ៊េនរូបនេះបានអះអាងថាខ្លួនមិនបានតោងជុំវិញរឿងកំពុងល្បីនោះទេប៉ុន្តែពួកគេមានការរាប់អានជាបងប្អូនរាប់ឆ្នាំមកហើយ ហើយអ្នកដែលនាងស្និទ្ធស្នាលគឺជាម្តាយរបស់ Lora ។ ម្ចាស់ប្រ៊េនរូបនេះបន្តទៀតថា រ៉ាអ៊ីម (Lora ) គឺជាក្មេងស្រីដែលខ្លួនតែងតែសរសើរតាំងពីមិនទាន់មានរឿងផ្ទុះមកម្ល៉េះ ហើយក្មេងម្នាក់នេះគឺជាអ្នកថ្លៃថ្នូរ មានមុខមាត់ មានកិត្តិយស ហើយប្រសិនជាប្អូនរបស់នាងដូចជាអ្វីដែលល្បីមែន នាងមានតែការរំភើប ហើយខ្លួនមានការជឿជាក់ថា Lora មានភាពថ្លៃថ្នូរ ចរិតល្អ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzlnQ3OIu1Xaz9UikEkqmEa3FesSJHAb-iLWHzeSo9p2yLVVCvd5GowDc1NIOoyeO-gT_PnVl-cB9EdiHcWrd6DmUD7jXhYfKfn_KC5Q-9AuUZIXnZZPj8Jhwi6aO8cpkwamRt-z_hrwM1tlOXUTv14uEOoIQbNCUjkRF0x1z_zbCSZK6I1-TCyae2_o4/s1280/photo_2026-06-19_09-03-31.jpg
ទោះយ៉ាងណា ការទម្លាយអត្តចរិត Lora ពីម្ចាស់ប្រ៊េនរូបនេះបង្កឱ្យមានមតិប្រតិកម្មចម្រុះផងដែរ។ មតិមួយចំនួនបានរិះគន់ការនិយាយនេះដោយចោទថាហាក់ដូចជាចង់ប្រៀបធៀប Lora និង ឡូរីន។ លើសពីនេះទៀត ម្ចាស់ប្រ៊េនរូបនេះធ្លាប់ជួល ឡូរីន មកធ្វើជា BA មិនគួរបញ្ចេញសកម្មភាពបែបនេះនោះទេទោះបីជាការងារកន្លងមករវាងនាង និង ឡូរីន មិនរលូនក៏ដោយ៕