Home ព័ត៌មានអន្តរជាតិ សិង្ហបុរីជាប់ចំណាត់ថ្នាក់ទី២ លើពិភពលោកក្នុងការប្រើប្រាស់ AI ច្រើនបំផុតនៅកន្លែងធ្វើការ

សិង្ហបុរីជាប់ចំណាត់ថ្នាក់ទី២ លើពិភពលោកក្នុងការប្រើប្រាស់ AI ច្រើនបំផុតនៅកន្លែងធ្វើការ

94
0

តើដឹងទេថា បុគ្គលិកតាមស្ថាប័នជាច្រើនក្នុងប្រទេសសិង្ហបុរី កំពុងតែប្រើប្រាស់បច្ចេកវិទ្យាសិប្បនិម្មិត (AI) ជួយធ្វើការរាល់ថ្ងៃ? របាយការណ៍ថ្មីបំផុតបង្ហាញថា ពេលនេះ កម្លាំងពលកម្មសិង្ហបុរីបាននាំមុខគេក្នុងការប្រើប្រាស់ AI ដើម្បីជំរុញលទ្ធផលការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ដែលធ្វើឱ្យសិង្ហបុរីឈានទៅជាប់ចំណាត់ថ្នាក់ទី២ លើពិភពលោក ដែលបានកែប្រែប្រព័ន្ធការងារជំនាន់ថ្មីជាមួយ AI។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCf4cX9Pk2E38BmByKRjA2XJGZT7APr1MxqdQDxtcqpgFSOhB6xz1N3FTNYuv4Df3C-f8TeKvbE1aPOH7BYE_HRJuRujlBFe15MM6ex63FnzUZSjKNolu6vU6dq6uoP6eSxLFystua4ioMQ-hrvMtxCs9od8Zxzopb4YmbL-a0myrKiPvVhps0z9HjZ0U/s1200/photo_2026-06-19_10-53-40%20(2).jpg
បើតាមរបាយការណ៍សន្ទស្សន៍ការងារឆ្នាំ២០២៦ (2026 Work Trend Index) របស់ក្រុមហ៊ុន Microsoft ត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ គឺប្រទេសសិង្ហបុរីបានជាប់ចំណាត់ថ្នាក់ទី២ លើពិភពលោក ដែលបុគ្គលិកសកម្ម និងមានទំនួលខុសត្រូវក្នុងការប្រើប្រាស់បច្ចេកវិទ្យា AI ច្រើនបំផុតនៅកន្លែងធ្វើការ រីឯប្រទេសអារ៉ាប់រួម (UAE) ជាប់ចំណាត់ថ្នាក់ទី១។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhbL6lyN6F9m9jSJvgbUjzDeN7N2-W-SJ45QnsCyP9b2QIEz2YjRiPPR6jG202VFvHhOw2w_0MZOXoWYUC5OxznWn05p_X2HB0XggrkztRmm1q1JW-0nM0YU90DOdbojlXTedZiAZWPGPrkbxLE0XWNzGI4mnHUJv6ISA2SvKnlrYbdA0-l-Cjjpu9NV4/s1280/photo_2026-06-19_10-53-40.jpg
របាយការណ៍បញ្ជាក់ថា ការប្រើប្រាស់ AI ក្នុងប្រទេសនេះ មិនមែនគ្រាន់តែជាការសាកល្បងទេ គឺវាបានក្លាយជាឧបករណ៍ស្នូលក្នុងការបង្កើតលទ្ធផលការងារ។ មូលហេតុធ្វើឱ្យការប្រើប្រាស់ AI នៅសិង្ហបុរី រីកចម្រើនខ្លាំងជាងសហរដ្ឋអាមេរិក រួមទាំងបណ្តាប្រទេសអឺរ៉ុប ដោយសាររដ្ឋាភិបាលសិង្ហបុរីបានចំណាយថវិកាជាង១ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍន៍បច្ចេកវិទ្យា និងបណ្តុះបណ្តាលធនធានមនុស្ស ដោយអប់រំពី AI ដោយឥតគិតថ្លៃដល់ពលរដ្ឋ ដើម្បីធានាថា គ្មាននរណាម្នាក់មិនចេះប្រើបច្ចេកវិទ្យាទំនើប។ ក្រៅពីនេះ សិង្ហបុរី ជាមជ្ឈមណ្ឌលផ្ទុកទិន្នន័យ (Data Centers) និងជាទីតាំងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXMcaUdCHOGjtFvrCGsFgXNTWwwHxW36h-nA379YNDp2bipNty-g1IxdP-dLO1Z2gOggMPoVKDi7SH1HvncrWX3vnFA0f29hdZbdVZGE1wO5zY1_a96CpwOT5w6GQBzgz3pAnnfzKBLWsQaSuTlaW4Y1icd24MyUQ0jUA-ArKLmanJcpp5qizlch13jkY/s678/photo_2026-06-19_10-53-41.jpg
អ្នកប្រើប្រាស់ AI ក្នុងការងារ ស្មើ៦៦% អាចបង្កើតលទ្ធផលការងារយ៉ាងល្អប្រសើរនាពេលនេះ ខណៈកាលពីឆ្នាំ២០២៥ ពួកគេមិនធ្លាប់ទទួលបានលទ្ធផលការងារល្អបែបនេះឡើយ។ ទោះយ៉ាងណា បុគ្គលិកខ្លះទៀតប្រាប់ថា មិនពឹងផ្អែកលើ AI ទាំងស្រុងទេ បើទោះជាវាជួយសម្រួលដល់ការងារច្រើនយ៉ាងណាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhytkGG1Ljwgh5mc2U4BxYrl9uGUbf1jjN_Skoox1Sx1ZLrW2ug8befKOxc7sEieVRl7fw0UjiTy1Siyxm2NLzRXJwM_D3Qjm1mqblN-zq-Yh9sz94ozB89KkChD1Sff8yYjjtuECfPjp3KI7tHiWCI9iPqDz9NWNgpLJ0lxdSpHSclVU-fQihF32zPVQQ/s850/photo_2026-06-19_10-53-55.jpg

នាយកក្រុមហ៊ុន Microsoft ប្រចាំប្រទេសសិង្ហបុរីឱ្យដឹងថា បុគ្គលិកសិង្ហបុរីស្ថិតក្នុងចំណោមក្រុមមនុស្សដែលត្រៀមខ្លួនរៀនសូត្រពីចំណេះដឹងបច្ចេកវិទ្យាថ្មីៗខ្លាំងបំផុត បើប្រៀបធៀបនឹងប្រទេសផ្សេងៗ ដោយពួកគេបាននិងកំពុងប្រើប្រាស់ AI ដើម្បីធ្វើការតាមវិធីថ្មី។ ទោះយ៉ាងណា ការងារទាំងនោះនៅតែត្រូវការការសម្រេចចិត្តពីមនុស្សនៅដំណាក់កាលចុងក្រោយ៕