Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុន Pepsi នឹងសាងសង់រោងចក្រផលិតភេសជ្ជៈ២កន្លែងនៅវៀតណាម

ក្រុមហ៊ុន Pepsi នឹងសាងសង់រោងចក្រផលិតភេសជ្ជៈ២កន្លែងនៅវៀតណាម

279
0

ប្រទេសវៀតណាម ៖ រដ្ឋាភិបាលវៀតណាមបានលើកឡើងកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ថា Pepsi គឺជាក្រុមហ៊ុនផលិតអាហារ និងភេសជ្ជៈដ៏ធំរបស់សហរដ្ឋអាមេរិក មានគម្រោងវិនិយោគបន្ថែមទៀតស្មើទឹកប្រាក់ចំនួន៤០០លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រថ្មី២កន្លែងនៅប្រទេសវៀតណាម ។ រីឯដំណើរការផលិតក្នុងរោងចក្រទាំងពីរនេះ ក្រុមហ៊ុននឹងប្រើប្រាស់ថាមពលកកើតឡើងវិញនៅក្នុងស្រុក ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuBwNleMA48u8PPPnqEpymwhTVNCUYZT7VZdefXhNHv4QepQJJYRBRzn1KJ7OjzAXpVkfTNZ0aaKZkeckjucMgHHOYrrqWS8oxyjDyaosP76KK_bb2r6qEgaQ1q2iHLUH91w1IxlHXcNjIe-CdapP4I0Y7ot-ub8_9wc7xvNk32qoX7jciQzNWkBQulgk/s1920/titan_vid.png

រោងចក្ររបស់ក្រុមហ៊ុន Pepsi សម្រាប់ផលិតភេសជ្ជៈ នឹងសាងសង់នៅខេត្ត Long An ដែលស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម ហើយការដើមទុនសម្រាប់សាងសង់រោងចក្រនេះ គឺស្មើនឹង៣០០លានដុល្លារអាមេរិក ។ រីឯរោងចក្រមួយកន្លែងទៀតនឹងប្រើប្រាស់សម្រាប់ការកែច្នៃអាហារ គេនឹងសាងសង់នៅខេត្ត Ha Nam ស្ថិតនៅភាគខាងជើងប្រទេសវៀតណាម ដោយគ្រោងចំណាយប្រាក់ក្នុងការសាងសង់ ចំនួន៩០លានដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmRSTS283YXi4pFDPMoWwe_5velfxRiyX30FE69EKAr5MWK8WW5pFkZn-szuZUBJF9eU528YAOBP42DdcjysPiyN-V_Ytp8HgxeTObUJ2lG_FRm9Oh824JC4u7G7xK1Od23ksj5X70TtlMWJGyEB5mBd8cZkk_Ua9Of0kpc2tzUvrsqkxNAVA30i6vy1k/s1001/PepsiCoPlant_Lead.jpg

កាលពីឆ្នាំ២០២៣ ក្រុមហ៊ុន Pepsi លើកឡើងថា ក្រុមហ៊ុនបានទទួលលិខិតអនុញ្ញាតដើម្បីសាងសង់រោងចក្រនៅខេត្ត Ha Nam ហើយក្រុមហ៊ុនមានគម្រោងចាប់ផ្តើមការផលិតក្នុងរោងចក្រនេះ នៅត្រីមាសទី៣ ឆ្នាំ២០២៥ ខាងមុខ ។ ក្រុមហ៊ុន Pepsi បានចាប់ផ្តើមប្រកបអាជីវកម្មនៅប្រទេសវៀតណាម តាំងពីឆ្នាំ១៩៩៤ មកម៉្លេះ ហើយបច្ចុប្បន្ន ក្រុមហ៊ុនមានរោងចក្រសរុបចំនួន៥កន្លែង នៅវៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0mnoCkHCGDtd2s1VSwC9odBubHVXIC8Z6tzMXS-6tvPB956RD5YfhVLFUnv5_s3jG2DCgFRKFPiuMGBXiIsdXbd3GV77s0Lkth8R4tQwikVb__Wa-CmlxjWUtibhVe7wiTeJPuZ9L05bEAbrnz6bldmFbpzQ8AVMpKmzttwbk3heFexxxeSO4R0bCob8/s709/A1-26.jpg

សារព័ត៌មានរ៉យទ័ររាយការណ៍ទៀតថា ការប្រកាសសាងសង់រោងចក្រចំនួន២កន្លែងទៀតនេះ គឺក្រោយពីភ្នាក់ងារតំណាងឱ្យក្រុមហ៊ុនអាមេរិកស្មើជាង៦០កន្លែង បានធ្វើដំណើរមកប្រទេសវៀតណាម រយៈពេល៣ថ្ងៃ នៅខែមីនា ឆ្នាំ២០២៤ ដើម្បីពិនិត្យមើលការផលិតទំនិញនៅតាមក្រុមហ៊ុនមួយចំនួន ។ ទោះយ៉ាងណា នៅពុំទាន់មានការបញ្ជាក់ព័ត៌មានលម្អិតពាក់ព័ន្ធការចំណាយពេលវេលាក្នុងការសាងសង់រោងចក្រទាំង២កន្លែងនេះទេ ៕