មហស្ចារ្យ! ស្ពានបុរាណអាយុកាលជិត១០០០ឆ្នាំ នៅសៀមរាប ដាក់ឲ្យប្រើប្រាស់បានរហូតមកដល់សព្វថ្ងៃ
ស្ពានកំពង់ក្តី ដែលត្រូវបានគេស្គាល់ថាជា ស្ពានព្រះទិស ឬស្ពានប្រាប់ទោស ឬស្ពាននាគ គឺជាស្ពានដ៏ចំណាស់របស់ខ្មែរ ដែលបានសាងសង់ឡើងតាំងពីសម័យអង្គរដ៏រុងរឿងថ្កើនថ្កាន ប៉ុន្តែអ្វីដែលកាន់តែគួរឲ្យស្ងើចសរសើរ បច្ចុប្បន្នស្ពានមួយនេះគឺនៅតែមានសភាពមាំទាំ និងដាក់ឲ្យធ្វើដំណើរតាមធម្មតា។.jpg)
ស្ពានកំពង់ក្តីគឺមានទីតាំងស្ថិតនៅក្បែរផ្សារកំពង់ក្តី នៅក្នុងឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។ ស្ពាននេះមានប្រវែង៧៥ម៉ែត្រ កម្ពស់ ១៤ម៉ែត្រ ដែលបានកសាងឡើងដើម្បីឆ្លងកាត់ពីខេត្តសៀមរាបទៅខេត្តកំពង់ធំ និងទៅខេត្តផ្សេងទៀតដែលនៅប៉ែកខាងកើតនៃប្រទេស។ ដោយសាងសង់កាត់ស្ទឹងជីក្រែង វាមានរាងដូចជានាគរាជកំពុងលូនក្រាបដើម្បីឲ្យអ្នកដំណើរឆ្លងកាត់ពីលើ តាមបណ្តោយផ្លូវជាតិលេខ៦។
ស្ពានប្រាប់ទិសកំពង់ក្តី គឺជាស្ពានបុរាណ ដែលវែងជាងគេរបស់ខ្មែរកាលពីសម័យអង្គរ។ ស្ពាននេះត្រូវបានកសាងឡើងក្នុងសតវត្សទី១២ នៃគ្រិស្តសករាជ ១១៨១-១២២០ ក្នុងរចនាបថបាយ័ន ក្រោមស្នាព្រះហស្តរបស់ព្រះមហាក្សត្រខ្មែរដ៏មានកិត្យានុភាព គឺព្រះបាទជ័យវរ្ម័នទី៧។
ទោះជាយ៉ាងណា ស្ពាននេះក៏ត្រូវបានជួសជុលចំនួន ២ ដងរួចមកហើយដែរ គឺលើកទី១នៅឆ្នាំ ១៩២៥ ដោយសាលាបារាំងចុងបូព៌ា និងលើកទី២ នៅឆ្នាំ ១៩៦៥ ដោយក្រសួងសាធារណៈការនិងដឹកជញ្ជូនក្រោមជំនួយបច្ចេកទេសរបស់សាលាបារាំងចុងបូព៌ា៕




























.png)





លោកស្រី ទ្រី ដាណា ថាខ្លួនក៏អាណិតប្ដី ដែលស្រលាញ់លោកស្រី តែប្តីខ្លួននៅជាប់ចំណងជាមួយគ្រួសារខ្លាំងពេក។ លោកស្រីមិនដឹងថាហេតុអ្វីប្តីរបស់ខ្លួនត្រូវគិតគ្រប់ពេល ទាំងដែលបានបែកផ្ទះទៅហើយ។ ជីវិតគ្រួសារពិបាកបំផុត នៅពេលបងប្អូនមើលឃើញយើង ដូចជាធនាគារមួយ ទាំងយើងខំប្រឹងញើសស្រក់ហូររាល់ថ្ងៃ។ ពេលខ្លះ ខ្លួនឆ្ងល់ថា តើត្រូវធ្វើអ្វីខ្លះទៀត តើខ្លួនជំពាក់ពួកគាត់មែនទេ។ សំពាធបែបនេះ លោកស្រីមិនអាចទទួលបានទៀតទេ ហើយខ្ញុំនឹងគិតឡើងវិញ»។







