Home ព័ត៌មានជាតិ ៥កន្លែងនៅភូមិភាគឦសាន ស័ក្កសមបំផុតនៅថ្ងៃចូលឆ្នាំខ្មែរ

៥កន្លែងនៅភូមិភាគឦសាន ស័ក្កសមបំផុតនៅថ្ងៃចូលឆ្នាំខ្មែរ

78
0

តំបន់ភូមិភាគឦសាន ជាតំបន់ទេសចរណ៍បែបធម្មជាតិ គយគន់ព្រៃប្រឹក្សា ដ៏គួរអោយទាក់ទាញមួយនៅក្នុងប្រទេសកម្ពុជា។

ស្របពេលដែលបុណ្យប្រពៃណីជាតិខ្មែរ កាន់តែកៀកចូលមកដល់នោះ ថ្ងៃនេះគេហទំព័រយើងខ្ញុំសូមណែនាំកន្លែងទេសចរណ៍ដ៏មានសក្តានុពលមួយចំនួននៅតំបន់ភូមិភាគឦសាន៖

• ទឹកជ្រោះប៊ូស្រា មានចំងាយ៤៣គីឡូម៉ែត្រពីទីរួមខេត្តមណ្ឌលគិរី តាមបណ្តោយផ្លូវទៅស្រុកពេជ្រចិន្តា។ ទឹកជ្រោះប៊ូស្រាជាតំបន់កំសាន្តល្អជាងគេក្នុងខេត្តមណ្ឌលគិរី។មកស្គាល់ពីទឹកជ្រោះធម្មជាតិ៣កន្លែងនៅក្នុងប្រទេសកម្ពុជា - Cambodia Property | Upload Free• បឹងយក្សលោម ជាបឹងមួយដែលមានអាយុច្រើនជាងគេក្នុងចំនោមបឹងនានានៅកម្ពុជា មានជំរៅដល់ទៅ៧២ម៉ែត្រ។ ចំណែកទឹកវិញណាត្រជាក់ណាស់ហើយថ្លាល្អទៀតគួរអោយចង់មុជថែមទៀត។News• រមណីយដ្ឋានកាំពី ស្ថិតនៅភាគខាងជើងតាមផ្លូវជាតិលេខ ៧ ប្រហែល ១៥គ.ម ពីក្រុងក្រចេះ។ ទៅដល់ស្ពានព្រែកកាំពី គេនឹងឃើញទិដ្ឋាភាពមួយដ៏ចម្លែកនេះ គឺផ្ទៃទឹកទន្លេមេគង្គទាំងមួលត្រូវពុះជ្រៀកជាចំណែកតូចៗ ដោយពំនូតកោះរាប់ម៉ឺន ដែលមានរុក្ខជាតិទឹកដុះឡើងខៀវស្រងាត់។ កាំពីជារមណីយដ្ឋានធម្មជាតិមួយដ៏អស្ចារ្យរបស់ខេត្តក្រចេះ ហើយក៏ជាកន្លែងជម្រកសត្វផ្សោត ដែលជាទីពេញនិយមរបស់ភ្ញៀវទេសចរផងដែររមណីយដ្ឋានទឹកជួរទន្លេមេគង្គ-កាំពី - រដ្ឋបាលខេត្តក្រចេះ• កោះលន តំបន់រ៉ាមសារ ស្ទឹងត្រែងមរកត ត្រូវគេស្គាល់ថាជាតំបន់ដីសើម ដែលជាផ្នែកដ៏សំខាន់សម្រាប់បរិស្ថានធម្មជាតិ ដោយសារវាជួយការពារការបាក់ច្រាំង ទប់ស្កាត់ទឹកជំនន់ ស្រូបជាតិពុល លើកកម្ពស់គុណភាពទឹក ហើយបានផ្ដល់ជាទីតាំងសម្រាប់សត្វស្លាប និងសត្វគ្រប់ប្រភេទដែលកម្រ និងជិតផុតពូជប្រើប្រាស់ធ្វើជាជំរក បង្កាត់ពូជ ធ្វើសំបុក ព្រៃឈើ និងជាទីតាំងសម្បូរជីវចម្រុះរស់នៅទៀតផងhttps://cambodiapropertyreport.com//storage/posts/December2022/390.jpg• ភ្នំដោះក្រមុំ ស្ថិតនៅទីរួមខេត្តមណ្ឌលគីរី មានលក្ខណៈស្រដៀងគ្នាទៅនឹងភ្នំជាច្រើនទៀត ដែលមាននៅក្នុងស្រុកមនោរម្យ និង ស្រុកអូររាំង នៃខេត្តមណ្ឌលគីរី ក៏៏ប៉ុន្តែភ្នំនេះ ត្រូវបានចាត់ទុកជាកន្លែងសក្ការៈមួយយ៉ាងសំខាន់ ទន្ទឹមនឹងនេះ គេបានចាត់ទុកភ្នំដោះក្រមុំ ជាមជ្ឈមណ្ឌលវប្បធម៌ របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕https://img.harbor-property.com/bkcontent/2023/07/01/153800001.jpeg