Home សុខភាព គ្រាន់តែសើចឱ្យបាន២នាទីសោះ អាចជួយដល់សុខភាពបេះដូងដូចបានហាត់ប្រាណ២០នាទី

គ្រាន់តែសើចឱ្យបាន២នាទីសោះ អាចជួយដល់សុខភាពបេះដូងដូចបានហាត់ប្រាណ២០នាទី

23
0

ការសើចបង្ហាញពីក្តីរីករាយ ឬការសម្រេចគោលដៅ និងផ្តល់អត្ថប្រយោជន៍ដល់សុខភាពបេះដូង បើទោះជាយើងសើចតិច ឬច្រើនក៏ដោយ ។ ការសើចកើតឡើងពីធម្មជាតិដើម្បីកាត់បន្ថយភាពតានតឹង បញ្ចេញសារធាតុ Endorphin ជួយឱ្យអារម្មណ៍ស្រស់ស្រាយ សម្រួលសាច់ដុំ ជួយប្រព័ន្ធការពាររាងកាយ គ្រប់គ្រងចង្វាក់បេះដូង និងសួត ដែលវាដូចគ្នានឹងថ្នាំដ៏វិសេសសម្រាប់ធ្វើឱ្យសុខភាពផ្លូវកាយ និងផ្លូវចិត្តរឹងមាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG1ZfUqKIihx1C368YOqVofxLjTlv0DNkqxzcu0lc7jSTslKk9ftnYFyUy8-Jar-hVS6sXAooAIqkt6k1aIGrmW_ehKkqLkDxG22iot8mphbF-dueHUC-7bftbsTO49CBlqUsN8bv98VFiPlyz-JjT51ov1jsSmvA_pUtVu0d3zrTeL9YYo_8FUscSdfC2/s1280/photo_2026-02-20_15-13-24.jpg
យោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Maryland Medical Center សហរដ្ឋអាមេរិក បង្ហាញថា ការសើចអាចជំរុញឱ្យចលនាសរសៃឈាមរត់ល្អ ដែលជាកត្តាសំខាន់សម្រាប់សុខភាពបេះដូង ។ ប្រសិនបើសើចរយៈពេល២នាទី នឹងផ្តល់អត្ថប្រយោជន៍ដល់សុខភាពបេះដូង ដូចគ្នានឹងការដើរហាត់ប្រាណរយៈពេល២០នាទីដែរ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1gUzZSdp7tD8NuKd94EYv__KocZjknXPlNb2GEAbXYo2NtZSnI-eL3qZaKkoSenPmET2mU_xa3n1YB0wQWdArEFKGmPUsk91mGw0GUaw0cPnpryd4MioBRQ_wWc4vXN-rs7LgnuV_LAtnRu-bS4_h-MtqYEg8Aat325J-1VQKfLpaaJUyDSF6QJq7moyC/s1100/photo_2026-02-21_09-03-08%20(2).jpg

    សាកលវិទ្យាល័យបានជ្រើសរើសមនុស្សអាយុច្រើនដែលមានសុខភាពល្អ ចំនួន២០នាក់ ដោយឱ្យពួកគេអានអត្ថបទកំប្លែង និងអត្ថបទសោកសៅក្នុងពេលដំណាលគ្នាដើម្បីប្រៀបធៀបលទ្ធផល ដោយការវាស់សរសៃឈាមតាមបច្ចេកទេស Flow-Mediated Dilation (FMD) មុនពេល និងក្រោយពេលអានអត្ថបទ ។ លទ្ធផលបង្ហាញថា បន្ទាប់ពីពួកគេសើចរួច គឺសរសៃឈាមរីកធំ រីឯការតានតឹងផ្លូវចិត្តធ្វើឱ្យសរសៃឈាមរួមតូច ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD3pE8Vjg_TZMwRdqJZM0MboV7mHKhXc7tEb_NY51ah0b5J_ReaC7AGUqxM9jktodfF_hWDPslP1DK5qqPoM6BAphkpMc4rOpc8oWYjVbkOxfx89GgsHeq6BpelZ_ihl60QHOj-9Q3FropYLa-5l5hvSSVP4AOhTG1Uxo_RWh0LjLPnvUvhfto48gafcxl/s1200/photo_2026-02-21_09-03-08%20(3).jpg
    ហេតុនេះ អាចសន្និដ្ឋានថា ការសើចមិនមែនគ្រាន់តែជាសេចក្តីសុខបណ្តោះអាសន្ននោះទេ វាផ្តល់អត្ថប្រយោជន៍ដល់បេះដូង សរសៃឈាម ខួរក្បាល និងអរម៉ូនភាពតានតឹង ។ បើតាមភស្តុតាងផ្នែកវិទ្យាសាស្ត្រ គឺការសើចជួយឱ្យឈាមរត់ល្អ កាត់បន្ថយស្ត្រេស ជួយសុខភាពបេះដូង បើទោះការសើចមិនអាចជំនួសការហាត់ប្រាណ ប៉ុន្តែការសើចជាប្រចាំក៏អាចថែទាំសុខភាពបានដែរ ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjao5Hx99PVFEBhCdWwpp02IP_7XQiwYXeuUnS8gz699g5LC0Djg8QU-pot8EMfjx6yMxZahsD0WOBrLg9oPaMHU6pQfzjcUxq9SBco2NG6KkJQfVX9oiXhbFBzQy_dGuZ7WfVvy4cBMriRl9-9Q8zzVjmNJjpOXMeGgN1XNyVgDAgeKSaeGO3waVAnFJOH/s1200/photo_2026-02-21_09-03-08.jpg
    ក្រៅពីនេះ ក៏មានការស្រាវជ្រាវផ្សេងទៀតថា ការសើចតិចតួចធ្វើឱ្យប្រឈមនឹងជំងឺសរសៃឈាមបេះដូង ដែលនេះជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងការសើច និងសុខភាពបេះដូង ។ ទោះយ៉ាងណា អ្នកជំនាញសុខភាពថា ការសើចជួយឱ្យផ្លូវចិត្តល្អ និងផ្តល់ផលល្អដល់សុខភាពក៏ពិតមែន ប៉ុន្តែមិនអាចជំនួសការហាត់ប្រាណទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaOxT9WVkdMccaxctVEXZzGW9bsKdvc88t9CFQfsbt6JOqicDuVopnNESrI8Na2ojcmuz-ZiEB_H9vwPrSX7-AZqNc0sdAme12a6FtuI8q2J1qEZS-6jl_8R21i82KGR0zzQ4EtV_h7XgO15rNwA8VYj_xp97J9t5ibb70xpdj6algVK_N3KUq7L0HAdgw/s1280/photo_2026-02-21_09-03-09.jpg

    ការបង្កើនសំណើចក្នុងជីវិតប្រចាំថ្ងៃអាចធ្វើឡើងតាមរយៈទស្សនាភាពយន្ត ឬកម្មវិធីកំប្លែង, ចំណាយពេលរីករាយជាមួយមិត្តភក្តិ ឬក្រុមគ្រួសារ ហើយការសើចតិចៗជារៀងរាល់ថ្ងៃអាចជាការថែទាំសុខភាពបេះដូងដ៏ងាយស្រួល ៕