Home ព័ត៌មានអន្តរជាតិ The New York Editorial លើកឡើងថា «ប្រទេសថៃពិតជាបានបំពានច្បាប់អន្តរជាតិ ពិតមែន»

The New York Editorial លើកឡើងថា «ប្រទេសថៃពិតជាបានបំពានច្បាប់អន្តរជាតិ ពិតមែន»

12
0

ថៃរងនូវភាពអាម៉ាសផ្ទួនៗ ដោយបន្ទាប់ពីសម្ដេចធិបតីបានលាតត្រដាងការពិតប្រាប់ទៅកាន់កាសែត Reuters និង Fox News ឥឡូវនេះស្រាប់តែកាសែត The New York Editorial របស់សហរដ្ឋអាមេរិកមួយទៀត បានលើកឡើងចំៗអំពីប្រទេសថៃទាក់ទងនឹងសកម្មភាពដ៏អមនុស្សធម៌ និងបំពានច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនជាមួយកម្ពុជា ដោយការធ្វើសង្គ្រាមខុសច្បាប់អន្ថរជាតិប្រឆាំងនឹងជនស៊ីវិល។ កាសែតនេះ ថែមទាំងបានហៅប្រទេសថៃ គឺជាប្រទេសមួយដែលបានបំផ្លាញសន្តិសុខក្នុងតំបន់ទាំងស្រុងទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhNw7UBBIaOxFLg33JnXaNFFFczVkBRLBODQBnkfgHY42xu4eXDIZH2SoE4KCUImjrZ7GVx1Hdw0ZnAkNCM1ILOBq2XQgrbXQ0jGbCsG_Afgh9NGl2AI2Z0JZiM1HC67RoESOVppo3HdzxEtcqlVvNnwGdb20bf4oEIDJUljDPvW-QYW0JZR7EmmwBe4bZ/s725/photo_2026-02-20_11-53-17%20(2).jpg

យោងតាមខ្លឹមសារអត្ថបទដែលបានចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ កាសែត The New York Editorial បានរាយការណ៍អំពីពិតជាក់ស្តែងមួយចំនួនថា ប្រទេសថៃបានរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ តាមរយៈការប្រើប្រាស់កម្លាំងយោធាហួសហេតុ និងអាវុធហាមឃាត់។ តាមទិន្នន័យនេះ ប្រទេសថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ដើម្បីវាយប្រហារតាមអាកាសជាការសងសឹកទៅនឹងការផ្ទុះមីនដែលបង្ករបួសដល់ទាហានម្នាក់ ដែលទង្វើនេះត្រូវបានអ្នកស៊ើបអង្កេតចាត់ទុកថាជាការឆ្លើយតបដែល ហួសហេតុបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2H4x3K1x1dJPhsF__vCMGJb5FSNL4UHbHD3Ai6i34554t5fMIosa4Jk1ALpHs764JvougkhO9jShLx8X13uzqaEaZZnO_o7KC2cA6PVdI2IG1nd1JrC3Nh2SF-IhzLiOgSKdNL5r4gnjMd8-gLlN7SLDYiK_pjVCisekwuYwvcjKIqLGrfrYSWWYscSDf/s640/photo_2026-02-20_11-53-17.jpg

តាមប្រភពដដែលនេះ ប្រទេសថៃបានប្រើប្រាស់អាវុធខុសច្បាប់ ដូចជាគ្រាប់បែកចង្កោម ដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសជាច្រើន ដោយសារតែផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើជនស៊ីវិល បានបង្កឱ្យក្មេងប្រុសកម្ពុជាស្លូតត្រង់អាយុ ១០ ឆ្នាំម្នាក់ នៅខេត្តព្រះវិហារបានបាត់បង់ជីវិត។ មិនតែប៉ុណ្ណោះ ថៃបានប្រើប្រាស់យុទ្ធសាស្ត្រផ្លូវចិត្ត ដោយបានចាក់សំឡេងរំខាននៅពេលយប់ម៉ោង៣ទាបភ្លឺ បង្កើតការភ័យខ្លាចដល់ពលរដ្ឋនៅក្នុងតំបន់។ ស្ថានភាពនៅកម្ពុជានៅតែធ្ងន់ធ្ងរ ដោយមានប្រជាជនកម្ពុជាជិត ៩៨.០០០ នាក់នៅតែត្រូវផ្លាស់ទីលំនៅដោយសារតែជម្លោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpmccgfoNfsPI-FTND4QVpV79IPjJUVcl3MzH7zzu6uDR5vK7G11HuSNF_Rr-E0q3roc2RwqhNCSF0DTZmKl4l_5MNuFGC2BMUNGxt42PFkE7spmgu9dpwGSgQJQmlgnjx2cLh-sN3nGMcqAlyxuerZD5huU0JE2xYFFn3moPeP_T-Y_hlv6JQy03vHMIN/s1280/photo_2026-02-20_11-53-18%20(2).jpg

The New York Editorial បានបង្ហាញពីការសន្និដ្ឋានចុងក្រោយរបស់ខ្លួនយ៉ាងច្បាស់ថា ទោះបីជាការបង្កឱ្យមានវិបត្តិជារឿងមិនល្អ ប៉ុន្តែការបើកការវាយប្រហារដោយខុសច្បាប់ និងការប្រើប្រាស់អាវុធហាមឃាត់លើជនស៊ីវិល គឺជាការរំលោភច្បាប់អន្តរជាតិដែលមិនអាចប្រកែកបាន។ កាសែតអន្តរជាតិមួយនេះ បានហៅសកម្មភាពដែលថៃបានប្រព្រឹត្តថាជាល្បែងនយោបាយ ដោយមានភស្តុតាងបានបង្ហាញថា រដ្ឋាភិបាលថៃបានប្រើប្រាស់បញ្ហាព្រំដែន ធ្វើជាយុទ្ធសាស្ត្រឃោសនាបោះឆ្នោត ដើម្បីទាញយកប្រជាប្រិយភាព និង ការបង្កើតវិបត្តិគឺជារឿងមិនល្អ ប៉ុន្តែការបង្កសង្គ្រាមខុសច្បាប់ប្រឆាំងនឹងជនស៊ីវិល គឺជារឿងអាក្រក់បំផុត៕