Home សុខភាព សូមប្រុងប្រយ័ត្ន! អាកាសធាតុក្តៅខ្លាំងអាចបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាល

សូមប្រុងប្រយ័ត្ន! អាកាសធាតុក្តៅខ្លាំងអាចបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាល

24
0

កុំធ្វេសប្រហែសក្នុងការថែទាំសុខភាពពេលអាកាសធាតុក្តៅខ្លាំង ពីព្រោះអាចបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាល (Heat Stroke) ដែលមានគ្រោះថ្នា.ក់ខ្លាំងរហូតដល់បាត់បង់ជីវិ.ត ។ គួរសង្កេតអាការៈរបស់ខ្លួន ដឹងពីវិធីបង្ការ និងចៀសវាងនៅក្រោមកំដៅថ្ងៃខ្លាំង រីឯក្រុមងាយរងផលប៉ះពាល់ខ្លាំងជាងគេ ដូចជា ៖មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ កុមា.រ និងអ្នកធ្វើការក្រោមកំដៅថ្ងៃ ត្រូវផឹកទឹកឱ្យបានញឹកញាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIgSrTk20BkL5re8hynRcqxnwA_wckEEXBFvJJXykD4VTSym5bsDJPl_2jJZPa5Y1HZ2ajn9bV6vffSE9dFxbOwY-1Z3KRSxUh5CywUhQQU1HxhH_0Iw3yWQdvjjjChlL58oHyKBMPgtNpyWHKqhiNVEKAQxNaNM0rbOhtXMWU5Bk9yAZszFzduc0vZUzP/s1280/photo_2026-02-21_09-07-17.jpg
អាកាសធាតុក្តៅខ្លាំងមិនត្រឹមតែធ្វើឱ្យយើងមិនស្រួលខ្លួនប៉ុណ្ណោះទេ គឺវាធ្វើឱ្យសុខភាពប្រឈមនឹងហានិភ័យជាច្រើន ជាពិសេស ការដាច់សរសៃឈាមខួរក្បាល ដែលអាចធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិត ប្រសិនបើមិនទទួលការជួយសង្គ្រោះទាន់ពេលវេលាទេនោះ ។

ក្រៅពីនេះ អាកាសធាតុក្តៅខ្លាំងកើតឡើងស្របពេលគ្នាជាមួយបញ្ហាជាច្រើនទៀត រួមមាន ៖ គ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ និងខ្វះខាតទឹក ដែលបញ្ហាទាំងនេះនឹងប៉ះពាល់សុខភាពដោយផ្ទាល់ និងប្រយោល ដែលទាមទារឱ្យយើងយកចិត្តទុកដាក់ថែទាំសុខភាពសមាជិកគ្រួសារដើម្បីចៀសផុតពីគ្រោះថ្នាក់ ។

ក្រុមងាយរងផលប៉ះពាល់ដោយសារអាកាសធាតុក្តៅខ្លាំង រួមមាន ៖ មនុស្សចាស់, កុមារ, ស្ត្រីមានផ្ទៃពោះ, អ្នកជំងឺបេះដូង សួត តម្រងនោម ទឹកនោមផ្អែម និងលើសឈាម, អ្នកធ្វើការក្រោមកំដៅថ្ងៃ ឬការងារប្រើកម្លាំង ដូចជា ៖ កម្មករសំណង់ កសិករ អ្នកដឹកជញ្ជូន និងផឹកទឹកតិច ។ អ្នករស់នៅក្នុងផ្ទះមានអាកាសធាតុក្តៅខ្លាំងដោយសារគ្មានខ្យល់ចេញ-ចូលគ្រប់គ្រាន់ ក៏ប្រឈមនឹងមានបញ្ហាសុខភាពដែរ ទោះជាមិនបានចេញក្រៅផ្ទះក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTbwY7ed2CzZj7rkzAjY5S-xenVd88DtNU9rJW10gdAyY6-BY3jgFPcsD-3HSI67dzKhnt2jFjKMuZmECXBRb-35D5Cge3h23IZz9BrtIWYAgh_uScVdMapZaLkaWuDIDRj8jDE8h-ZjiFKn8W5O42ZAKiPQ4E2B5Smxce6_XPq88MLRvJOLYqWoYlrDSJ/s990/photo_2026-02-21_09-07-17%20(2).jpg

គ្រូពេទ្យណែនាំពីការថែទាំសុខភាពពេលអាកាសធាតុក្តៅខ្លាំងតាមវិធីមួយចំនួន ៖

១-ផឹកទឹកគ្រប់គ្រាន់ ៖ ផឹកទឹកជាប្រចាំ ទោះជាមិនស្រេកក៏ដោយ ជាពិសេស មនុស្សចាស់ត្រូវផឹកទឹកឱ្យញឹកញាប់ ។ រីឯអ្នកត្រូវកំណត់ឱ្យកាត់បន្ថយការផឹកទឹកដោយសារមានជំងឺប្រចាំកាយ គួរពិភាក្សាជាមួយគ្រូពេទ្យ ។
២-កាត់បន្ថយសីតុណ្ហភាពក្នុងរាងកាយ ៖ ស្ថិតនៅកន្លែងម្លប់, ងូតទឹក ឬជូតខ្លួនដោយកន្សែងជ្រលក់ទឹកត្រជាក់ និងប្រើប្រាស់កង្ហារជួយកាត់បន្ថយកំដៅ ។
៣-ចៀសវាងសកម្មភាពក្រោមកំដៅថ្ងៃខ្លាំង ៖ ជាពិសេស ចាប់ពីពេលថ្ងៃត្រង់ រហូតដល់រសៀល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguYHNfFdLzsBFmlCA_gp5x5sLE6UvtPdEBOITXWc5X_wnf9YzEl7GszkEMVKJC1ZjHN7uNZdKhipeP6ujcejk1c9c28ou-9z29ezjWYvvU-3ZtU759GjkbT8SagyfD2LZc35fb4aYnRoIexUu7u3JfRYKZSxa3z-DRme6LqMdSkkK3pb3dC-6PDUJ56H4Y/s940/photo_2026-02-21_09-07-18.jpg

ការធ្វើការក្រោមកំដៅថ្ងៃខ្លាំងត្រូវមានវិធីថែទាំសុខភាពដើម្បីកុំឱ្យប្រឈមនឹងការដាច់សរសៃឈាមខួរក្បាល រួមមាន ៖ ផឹកទឹក១កែវ រៀងរាល់២០នាទីម្តង (ពេលកំពុងធ្វើការ), សម្រាកក្រោមម្លប់, ធ្វើការជាដៃគូដើម្បីជួយគ្នាពេលមានហេតុការណ៍មិនស្រួល ។

អាការៈមួយចំនួនឈានទៅដាច់សរសៃឈាមខួរក្បាល គឺអស់កម្លាំង និយាយមិនច្បាស់ ក្តៅខ្លួនខ្លាំង ស្បែកស្ងួត ឬបែកញើសខុសធម្មតា វិលមុខ និងសន្លប់ ដែលទាមទារឱ្យយើងយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព ជាពិសេស ថែទាំមនុស្សចាស់ និងកុមារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLZGi448FvwXJQlC5nmuDaNxYZSgbmfGWgB_OnG5VSf000cy_-1XaZDOeTelMNCLn7t1BPd_-1-zqtw9ZL3uWQ9uaER2a7zl-tbgsttc1gDzGR8xkgFE6C-bxB9-XI_e0XGNLCNAeKCBpCACVkUw7Rc6TVODsmJrxMGreqDdMm6WhtK_CdRDIdP2gTIg_4/s1280/photo_2026-02-21_09-07-19.jpg

សរុបមក យើងមិនអាចគេចពីអាកាសធាតុក្តៅបានទេ ប៉ុន្តែអាចកាត់បន្ថយផលប៉ះពាល់ដោយសារអាកាសធាតុក្តៅបាន និងត្រៀមខ្លួនជាមុន ។ ការផឹកទឹកជាប្រចាំ សម្រាន្តឱ្យគ្រប់គ្រាន់ និងចៀសវាងនៅក្រោមកំដៅថ្ងៃ គឺជាកត្តាសំខាន់ជួយឱ្យចៀសផុតពីការដាច់សរសៃឈាមខួរក្បាល ៕