Home ព័ត៌មានអន្តរជាតិ Trump បញ្ជាឱ្យក្រសួងការពារជាតិអាមេរិកបញ្ចេញឯកសារពាក់ព័ន្ធនឹងមនុស្សក្រៅភព និងយាន UFO

Trump បញ្ជាឱ្យក្រសួងការពារជាតិអាមេរិកបញ្ចេញឯកសារពាក់ព័ន្ធនឹងមនុស្សក្រៅភព និងយាន UFO

16
0

ពលរដ្ឋអាមេរិកចាប់ផ្តើមចាប់អារម្មណ៍នឹងមនុស្សក្រៅភពឡើងវិញ បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិក លោក Barack Obama ផ្តល់សម្ភាសន៍ទៅកាន់ពិធីករក្នុងកម្មវិធី Podcast កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ថា មនុស្សក្រៅភព (Alien) មានពិតមែន ថែមទាំងទាក់ទងមកផែនដីក្នុងអំឡុងពេលលោកកាន់តំណែង ប៉ុន្តែមានឱកាសតិចណាស់ដែលអាចឃើញពួកគេ ។ រីឯលោកប្រធានាធិបតី Donald Trump មិនជឿពីមនុស្សក្រៅភពទេ ទោះជាមនុស្សជាច្រើនប្រាប់ថា មនុស្សក្រៅភពមានមែន និងធ្លាប់ឃើញយាន UFO ជាច្រើនលើកក៏ដោយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdgAgKpaf1nwYwBUr-byN8aC_NsExkN8uw2AjAEj8BRkHsOMRzVkG34dp0qTt0L5a8UsnJQvCp8WQd9SmjNiY04tNWWXO3NE7vT2kIbVrsIL6EyOvFeL3T7qKK4MH3JIspYVIDlD1IEy6bB8mxEbUCAGdcpfkGJxcxxrlt6mt59i20ZN5F-TrteR6lUSaW/s1280/photo_2026-02-21_08-53-09%20(3).jpg
លោកប្រធានាធិបតី Trump បញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបញ្ចេញឯកសារពាក់ព័ន្ធនឹងមនុស្សក្រៅភព, យាន UFO និងយាន UAP ដែលពលរដ្ឋទាមទារឱ្យបញ្ចេញឯកសារជាច្រើនឆ្នាំមកនេះ ដោយលោកបង្ហោះសារក្នុងបណ្តាញសង្គម Truth Social នៅថ្ងៃទី២០ ខែកុម្ភៈ នេះថា ដោយសារមានការចាប់អារម្មណ៍ខ្លាំងពីមនុស្សក្រៅភព ទើបលោកបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ និងមន្ត្រីពាក់ព័ន្ធ ស្វែងរក និងបញ្ចេញឯកសាររបស់រដ្ឋាភិបាលអាមេរិកសរសេរពីមនុស្សក្រៅភព និងយាន UFO គ្មានអត្តសញ្ញាណផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOT1Eo3Ln-zLzZtsx-lvabkScyyyQulbMKLqDC7MD4ngo12OsAQ1naFJXjaL3LY-oWMclUAc7inllglWOAj1ICDDaS2meQ0-_yIGI5sTmN4fwVLEC4d9yW9BJUqgIoNGu4eiQNqCDqPa_iOiiunTriStUOu_s5FaaMaJlM5x1zf5QUoCPr79Y9h8hPPtAv/s800/photo_2026-02-21_08-53-09.jpg

លោកប្រធានាធិបតី Trump បញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិបញ្ចេញឯកសារមនុស្សក្រៅភព គឺបន្ទាប់ពីអតីតប្រធានាធិបតីអាមេរិក លោក Obama ផ្តល់សម្ភាសន៍ទៅកាន់ពិធីករ លោក Brian Tyler Cohen ក្នុងកម្មវិធី Podcast កាលពីថ្ងៃទី១៤ ខែកុម្ភៈ ថា មានមនុស្សក្រៅភពពិតមែន ប៉ុន្តែលោកមិនធ្លាប់ឃើញ ហើយមនុស្សក្រៅភពមិនត្រូវបានលាក់ទុកនៅតំបន់៥១ (Area 51) លើវាលខ្សាច់ក្នុងរដ្ឋ Nevada ដែលជាទីកន្លែងអាថ៌កំបាំងបំផុតរបស់កងទ័ពអាកាសអាមេរិកទេ ។ លោកក៏បដិសេធការលាក់ទុកមនុស្សក្រៅភពនៅក្រោមដីផងដែរ លើកលែងតែមានការឃុបឃិតគ្នាលាក់បាំងព័ត៌មានមិនឱ្យប្រធានាធិបតីអាមេរិកជ្រាប ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWxbyqkIZvrZldZLd9cMm-zGrEB3E727ZmBueDyRIE9V46sludUc8nvJauHJI9n-a-MdaZgyQ2BSdN796lAhtX-dB7zDrt5uATf6hkULeT8BYI0Frnd27i0DgmyVNe-pJ4cAlYDXAVFGEYz7C36I7fKcWDAHtWlBI9nkjt95rX4v7chAgz0HGNcCAtf-aT/s1200/photo_2026-02-21_08-53-09%20(2).jpg
    ពេលធ្វើដំណើរទៅប្រទេសហ្សកហ្ស៊ី កាលពីថ្ងៃទី១៩ ខែកុម្ភៈ លោកប្រធានាធិបតី Trump បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានពីលោក Obama ថាមនុស្សក្រៅភពមានពិតមែន ដោយលោក Trump ថា លោក Obama មិនគួរនិយាយបែបនេះ លោកខុសធ្ងន់ណាស់ ។ រីឯខ្លួនលោកវិញ (Trump) មិនដឹងថាមានមនុស្សក្រៅភពឬអត់ ពីព្រោះគ្មានភស្តុតាងអ្វីទាំងអស់ដែលបញ្ជាក់ពីមនុស្សក្រៅភពរស់នៅក្រៅផែនដី ។

    រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការចាប់អារម្មណ៍ពីយាន UFO និងយាន UAP បន្ទាប់ពីរដ្ឋាភិបាលអាមេរិកបានត្រួតពិនិត្យរបាយការណ៍ជាច្រើនពីយានរបស់មនុស្សក្រៅភពដែលគ្មានអត្តសញ្ញាណពិតប្រាកដ ខណៈអ្នកខ្លះបារម្ភពីមនុស្សក្រៅភពអាចបង្ហាញខ្លួនក្នុងនាមជាសត្រូវ ក៏បង្ហោះយានមកតាមដានបច្ចេកវិទ្យាទំនើបរបស់អាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7ojim2t7HT0fu0KNHUa0c1Iv0MsB2yk3XMlNpVQejqGdDcZhHtWm-X0b-PWsAf6JjM58_rd5PaKPfJed51a5o5qgslHionYNSBpKATCVhwXlBMBaJrWQNIX6RJp_iXXJ6L7YW2w0sF07BdrBh-QgIPNdN-Oj96QipuJTgg5ydencYZ-mMb-ZbV-9u0ttb/s1280/photo_2026-02-21_08-53-10.jpg

    កាលពីខែមីនា ឆ្នាំ២០២៤ មន្ទីរបញ្ចកោណបានផ្សព្វផ្សាយឯកសារមួយថា គ្មានភស្តុតាងបង្ហាញពីយាន UAP គឺជាបច្ចេកវិទ្យាបង្កើតឡើងដោយមនុស្សក្រៅភពទេ ។ ការប្រទះឃើញយានជាច្រើនគួរឱ្យសង្ស័យនោះ គឺអាចគ្រាន់តែជាបាឡុងពិនិត្យអាកាសធាតុ, យន្តហោះស៊ើបការណ៍ និងផ្កាយរណប តែប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZFNaoLxRLDPArH7lA7gD4dq91Ld_BAiIdjPj7fav-Z1RnN59lGHvud56ymRTC3qTbjHgKPH631mvCCSfGGoyDpm3l38vxGbxAQQwRB4bajEy0GculA_EOCmq6F9JAko4r1RJ0aro3I9chdOzKq59G3Qb8gd0SQj9bnX96AZSmXjLqlZiZO3uHZBUXpcQ1/s1200/photo_2026-02-21_08-53-10%20(2).jpg

    គួរបញ្ជាក់ថា ពាក្យសម្តីរបស់លោក Obama ដែលថាមនុស្សក្រៅភពបានទាក់ទងមកកាន់មនុស្សលើផែនដីពិតមែនក្នុងអំឡុងពេលលោកកាន់តំណែងជាប្រធានាធិបតីអាមេរិក គឺត្រូវបានសារព័ត៌មាននានាលើពិភពលោក ព្រមទាំងទស្សនាវដ្តីយកទៅផ្សព្វផ្សាយព្រោងព្រាតបណ្តាលឱ្យផ្ទុះការចាប់អារម្មណ៍ជាថ្មី និងសន្និដ្ឋានថា លោក Obama ជ្រាបពីមនុស្សក្រៅភពស្ថិតនៅទីណា ៕