អស់ស្ទះ! រ៉ូស ហ៊ានប្រៀបធៀបក្រេដីតខ្លួនស្មើនឹង វណ្ណដា តារាចម្រៀងរ៉េបលំដាប់ប្រទេស
ក្រោយពីផ្ទុះរឿងអាស្រូវបាយមួយពេលតម្លៃខ្លួន៣០០០ដុល្លារហើយត្រូវមហាជនរិះគន់ពេញបណ្តាញសង្គម ពេលនេះស្រាប់តែ រ៉ូស និយាយថាខ្លួននាងមានក្រេដីតស្មើនឹង វណ្ណដា តារាចម្រៀងរ៉េបលំដាប់ប្រទសដោយសារតែអាចច្រៀងបានរហូតទៅដល់៥ភាសាទាំងភាសាជាតិ។ គ្រាន់តែឃើញឃ្លានេះហើយហ្វេនៗគាំងចិត្តព្រមទាំងលើកឡើងថា រ៉ូស ល្មមភ្ញាក់ខ្លួនហើយ។
នៅល្ងាចថ្ងៃទី១២ កុម្ភៈ រ៉ូស ដែលកំពុងល្បីបាយមួយពេលតម្លៃខ្លួន៣០០០ដុល្លារ បានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមថា «បើគិតៗទៅក្រេដីតនាងស្មើ វណ្ណដា ដែរព្រោះនាងអាចច្រៀងបទបរទេសបាន៥ភាសា ខ្មែរ ចិន ថៃ អង់គ្លេស វៀតណាម»។ ពាក្យសម្តីនេះដែរបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមគាំងចិត្តសឹងតែមិនគួរឱ្យជឿថា រ៉ូស អាចនឹករកឃ្លានេះនិយាយចេញមកកើត។
អ្នកប្រើហ្វេកប៊ុក បានចូលទៅបញ្ចេញមតិជាហូរហែលើការបង្ហោះរបស់ រ៉ូស ថា វណ្ណដា ច្រៀងតែពីរភាសាទេសល់លុយរាប់លានដោយចោទសួរទៅ រ៉ូស វិញច្រៀងបាន៥ភាសាហើយសល់ប៉ុន្មាន។ អ្នកខ្លះបានបញ្ចេញមតិថា ច្រៀង៥ភាសាតែពិបាកស្តាប់។ ចំណែកមតិផ្សេងទៀតបានលើកឡើងថា ល្មមភ្ញាក់ខ្លួនហើយ រ៉ូស ព្រមជាមួយនឹងការបញ្ចេញមតិជាច្រើនទៀត។
មុននឹងឈានដល់ការបង្ហោះលើកក្រេដីតខ្លួនឯងស្មើនឹងតារារ៉េប វណ្ណដា រ៉ូស កំពុងមានរឿងអាស្រូវមិនល្អព្រោះតែបង្ហោះពីតម្លៃខ្លួនបាយមួយពេលត្រូវចាយ៣០០០ដុល្លារដោយសារជាតារាល្បីក្រោយពីមានថៅកែចិនទាក់ទងមកសួរតម្លៃខ្លួន។ ទោះយ៉ាងណា បន្ទាប់ពីរងនូវសម្តីរិះគន់រួមទាំងប្រធានសមាគមសិល្បករខ្មែរចេញមុខប្រតិកម្មផង រ៉ូស បានចេញវីដេអូបកស្រាយថ្មីដោយនិយាយថាថៅកែចិនទាក់ទងមកនាងដើម្បីផ្សាយពាណិជ្ជកម្ម ដោយនាងដាក់តម្លៃខ្លួនទៅមិនក្រោម៣០០០ដុល្លារនោះទេសម្រាប់ការផ្សាយ តែនាងបានបដិសេធវិញដោយសារផលិតផលនោះជាល្បែងអនឡាញ។
ក្រោយពីរងមតិរិះគន់យកពាក្យសិល្បៈមកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនក្នុងរឿងមិនគប្បី រ៉ូស ក៏បានបង្ហោះអត្តសញ្ញាណប័ណ្ណសមាគមសិល្បករខ្មែរជំនាញជាតារាចម្រៀង ដោយមានបំណងលែងចង់ដើរលើវិថីសិល្បៈ ព្រោះមានតែអ្នកជាន់ពន្លិច សុំត្រឹមមានឈ្មោះជាអ្នករកស៊ីអនឡាញឬជាស្រ្តីជំនួញវិញ។
ការយកពាក្យជាអ្នកសិល្បៈដើម្បីជាខែលហើយបែរជាទៅធ្វើរឿងមិនគួរគប្បីសមាគមសិល្បករខ្មែរចេញសេចក្តីថ្លែងការណ៍មិនគាំទ្រ និងបដិសេធជាដាច់ខាតចំពោះសិល្បកររូបណា ដែលយកវិជ្ជាជីវៈសិល្បៈរបស់ខ្លួន ឬ យកឈ្មោះជាសិល្បករ ទៅប្រព្រឹត្តទង្វើមិនគួរគប្បី ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ហើយនាំមកនូវការបាត់បង់តម្លៃជាសិល្បករ និងអាប់ឱនដល់កិត្តិយសសិល្បករ៕













/2024/02/12/image/jpeg/lwfJ3rjkUUFdsgo1HhFJtguDuCwxaKD3WKLhs8c0.jpg)




![รีวิว] Lao Airlines การบินลาว สายการบินประจำชาติ เส้นทางสุวรรณภูมิ-หลวงพระบาง | Eat Chill Wander](https://www.eatchillwander.com/wp-content/uploads/2019/02/lao-airline-review06-1024x680.jpg)
















គូសបញ្ជាក់ថា ខេត្តសៀមរាប ជាខេត្តប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ដែលសម្បូរពោរពេញដោយសក្តានុពលទេសចរណ៍ ទាំងផ្នែកវប្បធម៌ បេតិកភណ្ឌ ក៏ដូចជាធម្មជាតិ កំពុងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការរៀបចំ និងអភិវឌ្ឍសម្បទាទេសចរណ៍សម្រួលដល់ការទស្សនាឱ្យកាន់តែល្អប្រសើរ និងសម្បូរបែប ក៏ដូចជាដើម្បីបំពេញតម្រូវការ និងផ្តល់អនុស្សាវរីយ៍ល្អៗដល់អ្នកទេសចរដែលបានមកកម្សាន្ត៕


