ពេជ្រ ថៃ តារាចម្រៀងក្នុងទ្រនំហង្សមាសកើតចេញពីម្ចាស់ពាន The Voice Kids Cambodia ត្រូវរងនូវសម្តីសើ.ចចំអ..កពីអ្នកមួយចំនួនដែលប.ណ្តុះបង្អា.ប់រូប.រាងថាជាមនុស្សក្រិ..ន។ ក្រោយពីរងនូវសម្តីពេ.បជ្រា.យ ពេជ្រ ថៃ រៀបរាប់យ៉ាងរំជួលចិត្តថាហេតុអ្វីអ្នកមួយចំនួនបំបា.ក់ទឹកចិត្តគេឬចង់ឱ្យគេចា.កចេញពីពិភពលោកនេះ។តូចតែខ្លឹម! អាយដលតូចពេជ្រ ថៃ ទម្លាយបទពិសោធន៍គ្មានសល់  ក្រោយប្រឡងជាប់បាក់ឌុបទទួលបាននិទ្ទេស «C» – Koh Santepheap Daily

នាពេលថ្មីៗនេះ ពេជ្រ ថៃ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅលើបណ្តាញសង្គមរបស់ខ្លួនក្នុងកម្មវិធីអាពាហ៍ពិពាហ៍មួយដោយបង្ហាញនារីស្រស់ស្អាតម្នាក់ជាបងថ្លៃទឹកមុខប្រកបដោយភាពរីករាយ។ ទោះយ៉ាងណា រូបភាពរបស់ ពេជ្រ ថៃ បានលេចឡើងនៅក្នុងផេកផ្សេងព្រមទាំងមានមតិសើចចំអកជាច្រើនមកកាន់ ពេជ្រ ថៃ។ អ្នកបញ្ចេញមតិទាំងនោះលើកឡើងស្រដៀងៗគ្នាថា ពេជ្រ ថៃ ជាមនុស្សក្រិន និងបានសរសេរថាបោកគេតាំងពីប្រលងម្ល៉េះ ក្រិន គឺ ក្រិនហើយ។លេចរឿងម្ចាស់ពាន The Voice Kid ពេជ្រ ថៃ ត្រូវក្មេងៗព្រួតវាយនៅសាលា –  នគរដ្រេហ្គន

ពាក្យសម្តីពេបជ្រាយពីរូបរាងរបស់ខ្លួននេះដែរ ពេជ្រ ថៃ បានបង្ហោះរូបភាព screenshot ការសើចចំអកទាំងនោះរៀបរាប់ទាំងរំជួលចិត្តនារសៀលថ្ងៃទី១៣ កុម្ភៈ នេះថា «ពេលនេះខ្ញុំជឿហើយ ពុកម៉ែបងប្អូនខ្មែរមួយចំនួន តើខ្ញុំបោកអីគេ មិចដឹងច្បាស់មេស ហើយខ្ញុំបាននិយាយធ្វើអីប៉ះពាល់ដល់ពុកម៉ែបងប្អូនណាម្នាក់ទេ? ហេតុអីបាននិយាយបែបនេះ ឬក៏ខ្ញុំបានធ្វើអីប៉ះពាល់ដល់សង្គមអត់? ហេតុអីបានបំបាក់ទឹកចិត្តខ្ញុំបែបនេះ ?ឬចង់ឱ្យខ្ញុំចាកផុតពីលោកនេះ តាំងពីប្រឡងមកដល់ពេលនេះខ្ញុំមិនដែលតបត ឈ្លើយ មិនគោរពចាស់ទុំឡើយ តែខ្ញុំនៅតែទទួលនូវពាក្យបែបនេះជានិច្ច »។
ពេជ្រ ថៃ សង្កត់ធ្ងន់ថា «ចាំឱ្យច្បាស់ខ្ញុំមិនចុះចាញ់ឡើយខ្ញុំនៅតែបន្តការងារដែលខ្ញុំស្រឡាញ់នេះរហូត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyd12YYAAT8QEy09i_Hq_zTSt2Udt7Z1wusHGQ5doYJs2iZRZYw9vHufLHf54pIecexrF9UHBBKjG87mAqE_dh2XzvHgz2EDd8UQibEK01QBi7fft8jKv3uCU_8RBxTrFWHQ2HgPkw-VcvG85EAWG4gVU_CM2iJncIGLXDKiC5e3YNwqHNhX1t4NlkISU/s833/image_2024-02-13_16-51-47.png

ពេជ្រ ថៃ បានក្លាយជាម្ចាស់ពានក្នុងកម្មវិធីប្រលងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី១កាលពីខែ តុលា ឆ្នាំ២០១៧ ដែលបច្ចុប្បន្នម្ចាស់ពានរូបនេះជាតារាចម្រៀងក្នុងទ្រនំហង្សមាសនិងជានិស្សិតផ្នែកច្បាប់ម្នាក់៕