(ភ្នំពេញ)៖ យ៉ាងហោចមានកុមារកំព្រាឥតទីពឹងមានចំនួន១៦៣នាក់ កំពុងទទួលបានការគាំពារពី «មណ្ឌលមែកឈើ» ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលការផ្តល់ជូននេះមានទាំងជម្រករស់នៅ គ្រឿងឧបភោគបរិភោគ ផ្ដល់ការសិក្សាអប់រំ និងសម្ភារផ្សេងៗទៀត សំដៅជួយស្ដារអនាគតពួកគេឱ្យល្អប្រសើរឡើងវិញ ដើម្បីកសាងទំពាំងដែលមានសមត្ថភាពជូនប្រទេសជាតិ តែទោះជាយ៉ាងណាចំនួនកុមារកាន់តែកើនឡើងជាបន្តបន្ទាប់ ដែលជាហេតុធ្វើឱ្យមណ្ឌលមានការខ្វះខាតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMCFyzp-3tGxrNjfbPWAkxuUx3-yU_pfYE_4nJyNx-s8-G9le632Xl2fN7qwe2jrIpSrovAsVQWfY5Qdmtq3NGjJxsyp9ikO1TpXRHX4_ZDl7EcMl5vjvrhaJmFngyzYFWMUdpefWlr_IJ2r5twwpCOGKMrhdq2pVASkOI2V0L_pvP8vVuHIU6UNRfY-w/s6000/HPS07668.jpg

ដោយមើលឃើញយ៉ាងដូចនេះស្របជាមួយនឹងទិវានៃសេចក្តីស្រលាញ់ និងក្នុងគោលបំណងជួយដល់កុមារកំព្រាដែលខ្វះខាត ឱ្យទទួលបាននូវការទំនុកបំរុងគ្រប់គ្រាន់ ដើម្បីពួកគេមានលទ្ធភាពរៀនសូត្រ និងឱកាសទទួលយកការយកចិត្តទុកដាក់ដូចក្មេងៗដទៃ ក៏ដូចជាដើម្បីអនាគតកាន់តែប្រសើរផងនោះ កាលពីពេលថ្មីៗកន្លងមកនេះលោកស្រី ហ៊ុក ស្រីហួរ អគ្គនាយិកា ក្រុមហ៊ុន ភីភីអេហ្វេ យាំុមី មេនូហ្វេកឆឺរីង ឯ.ក រួមទាំងបុគ្គលិកជាច្រើននាក់ នាំយកនូវអំណោយ រួមទាំងសម្ភារៈសិក្សា ក៏ដូចការរៀបចំអាហារដ៏មានរសជាតិឈ្ងុយឆ្ងាញ់ ជូនដល់ក្មេងទាំង ១៦៣នាក់នោះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOF-mho3WZqTmLnGD3tvG1EPO-3lz73NH2tNt9ydxVMwqk5ivOeDSaj_DwFhKBhc34G8OuecInZzAaOCpcVTgFfqm-kqWhjLLc1C2Z3jQXrN2XqShRB9S2JitWZdsroXNdJ7mDkPY0GZQxuYTzM-gvdTgCxiU2AfPuSOk0_HtLhygUzOoqnQuZfw6XIyc/s6000/HPS07687.jpg

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ភីភីអេហ្វេ យាំុមី មេនូហ្វេកឆឺរីង ឯ.ក ជាក្រុមហ៊ុនរបស់កូនខ្មែរ ដែលទើបបង្កើតឡើងក្នុងឆ្នាំ២០២១ បានកំពុងផលិត និងកែច្នៃម្ហូបអាហាររបស់ខ្មែរជាច្រើនប្រភេទដូចជា បុកត្រីឆ្អើរ បុកកន្ទុយហេស កាពិផាវ ប្រហុកអង្ក្រង​ ប្រហុកឡាប ទឹកឆា សាច់ប្រឡាក់គ្រឿងស្រាប់ ។ល។ នៅក្រោមម៉ាកសញ្ញា អ៊ីអ៊ែនអឹម យ៉ាំមី ដែលកំពុងចរាចរលើទីផ្សារពាសពេញប្រទេសកម្ពុជា និងមាននៅក្រៅប្រទេសមួយចំនួនដូចជា កូរ៉េ អូស្ត្រាលី និងអាមេរិច​ជាដើម។​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoOz3uVGfjFGayXBFH6t_DeLWSNNYerbKzE0Pf2XI7yoLUJrbxmTLZS0I4WaEw1c9BjOApwRVoZ1xFNH88ddBJaBIS-buCJfXIu-4KcrlUYhF2XpQiHtjGjZTqlFTae-fOvikgJAsFViAv0JhGCF_9qRx5yxbB391J77H6gTvoSl_TeIkuiMAHiaR4N0c/s6000/ROY02241.jpg

នាឱកាសនោះក្រៅពីការរៀបចំអាហារដ៏មានរសជាតិឈ្ងុយឆ្ងាញ់ ជូនដល់ក្មេងទាំង ១៦៣នាក់នោះ លោកស្រី ហ៊ុក ស្រីហួរ អគ្គនាយិកា ក្រុមហ៊ុន ភីភីអេហ្វេ យាំុមី មេនូហ្វេកឆឺរីង ឯ.ក រួមទាំងបុគ្គលិកជាច្រើននាក់ ក៏មានការផ្តល់ជូននូវអំណោយ និងសម្ភារៈមួយចំនួនដូចជា៖ អង្ករ, ទឹកត្រី, ទឹកសុីអុីវ, អំបិល, ទឹកសុទ្ធ, មីសួរ, មីម៉ាម៉ា, ស្ករស, សៀវភៅសរសេរ, សៀវភៅសម្រាប់អានបង្កើនចំណេះដឹង, ប៊ិចខៀវ​ ប្រហម និងខ្មៅដៃ រួមទាំងមានជ័រលុប ប្រដាប់ខួងខ្មៅដៃ បន្ទាត់ គូល័រផាត់ពណ៍ជាច្រើនទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo3JMQquqGgwboVKW9iRmOvKA4zR2auxpCvZDlQlB_neSIsM1ceQjpAnPQ96Xt7JJAT9brppEcuj-2o35pq8RjfhLYYRFYYSgdRuTylvOM2qyQ5zEM5iVm-T5ownG3TF-k6hldb7nvPe6K-JBhewyzfQKkQ6FHWGYtWMV-B48ku9Rjk6BdKikH2TADc30/s6000/ROY02317.jpg

លោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ មណ្ឌលមែកឈើ ​​បានបញ្ជាក់ថា ទឹកចិត្តដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន ភីភីអេហ្វេ យាំុមី មេនូហ្វេកឆឺរីង ឯ.ក គឺជាការចូលរួមចំណែកមួយដ៏សំខាន់ក្នុងការជួយដល់កុមារដែលរងគ្រោះ កំព្រារឥតទីពឹងទាំង ១៦៣នាក់ ដែលកំពុងតែស្នាក់នៅ «មណ្ឌលមែកឈើ» មណ្ឌលមែកឈើ ដើម្បីក្មេងៗបន្តមានឱកាសក្នុងការរស់នៅ រៀនសូត្របន្ត ឱ្យបានកាន់តែល្អប្រសើរឡើងជាមួយនឹងការជួយស្ដារអនាគតពួកគេឱ្យល្អប្រសើរឡើងវិញ។

លោក ផន ផល្លា ក្រៅពីការថ្លែងអំណរគុណដ៏សែនជ្រាលជ្រៅហើយនោះ លោកក៏បានគោរពជូនពរដល់ក្រុមហ៊ុន សូមឱ្យកាន់តែមានភាពរីកចម្រើនប្រសើរឡើងជាបន្តបន្ទាប់ និងទទួលបានជោគជ័យគ្រប់ភារៈកិច្ចដែលបានធ្វើ លោកស្រីក៏សូមឱ្យក្រុមហ៊ុន ភីភីអេហ្វេ យាំុមី មេនូហ្វេកឆឺរីង ឯ.ក កុំភ្លេចក្មេងៗដែលនៅ «មណ្ឌលមែកឈើ» ដោយសូមបន្តជួយដល់ក្មេងៗជាបន្តបន្ទាប់ទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-cs0rK_wNkmOZZG3xnOu9yWrrQjBJt-TwHzX6OYnrVLaFZ_8p6QUiHKw2FwpvetSXQOU_PVBCDgNUcG-HzXmBM8rxwEV36yGFdnJR_Hs24z2TIKdBwOXCjrbCzxaB-xT4UACFt38-ec8BzcqvYoKzytTVTwI-ckz9Mes96BW_Xfo-4fdI_5rFka0HHfE/s6000/ROY02248.jpg

បើតាម លោក ផន ផល្លា ក្មេងៗដែល «មណ្ឌលមែកឈើ» មានក្មេងខ្លះនៅតូចត្រូវបំបៅទឹកដោះជាច្រើននាក់ហើយក្នុងនោះ

ក្មេងដែលគ្រប់អាយុសិក្សា «មណ្ឌលមែកឈើ» បានបញ្ជូនពួកគាត់ឱ្យទៅចូលរៀនដូចក្មេងៗដ៏ទៃនៅសាលារដ្ឋ ក្រៅពីនោះនៅមណ្ឌល ផ្ទាល់ក៏មានការបង្រៀនបន្ថែមទៅលើចំណេះដឹងខាងភាសាខ្មែរ និងភាសាអង់គ្លេសផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZlhD05ocC4kHeAARkcVK6Liaph6dihJ46FJPvxkSZPDcHQMJFKIvAepNzb1j94lGUZqLYnPLM46QkBzvJDABuqtkoOVdTX74HRYRorNylzAoDVcx6xHOGcmaMSL30TowbCbUgyU2wGMIhShFOWglVauzMAGk7DKmSk2ySEqe7yhMoA1HMdOCkO07fOMs/s6000/ROY02314.jpg

មកដល់ពេលនេះ «មណ្ឌលមែកឈើ» ក៏នៅមានការខ្វះខាតផងដែរទៅលើតម្រូវការចាំបាច់មួយចំនួនដូចជា ការហូបចុកប្រចាំថ្ងៃ សម្ភារសិក្សា សម្លៀកបំពាក់ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ រួមទាំថ្នាំពេទ្យផងដែរ ដោយសារមណ្ឌលមិនមានជំនួយប្រចាំខែសម្រាប់ផ្គត់ផ្គង់នោះទេ ខណៈដែលការចំណាយក្នុងមួយខែអស់ថវិកាជាច្រើនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHiLqBX2n5SboAnYkdHIH1qRn1VL3Njq_8iKhgppqLv3e2zXb5OmnRMvsKtEOjci0NqIuEDOI0JoQvdcks01MHgcRsySkCgjplSxAXw_9EzLyYE_hjIopa19Ev754mYy9DYWukhyphenhyphenr_UCHVYUKGoU4Q_dDjPhCzZ9yiAnWrTO7pTOnJZ6TD_hhfaVpS2lY/s6000/ROY02316.jpg

លោក ផន ផល្លា ក៏បានបន្តអំពាវនាវដល់សប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស សូមចូលរួមជួយចែករំលែកទាំងក្តីស្រលាញ់ ទាំងអំណោយតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីជួយដល់កុមារកំព្រាឥតទីពឹងនៅ «មណ្ឌលមែកឈើ» ដើម្បីឱ្យក្មេងៗ អាចមានឱកាសមានជម្រករស់នៅ មានគ្រឿងឧបភោគបរិភោគគ្រប់គ្រាន់ បានសិក្សាអប់រំ សំដៅជួយស្ដារអនាគតពួកគេឱ្យល្អប្រសើរឡើងវិញផងដែរ៕

 

ប្រិយមិត្តអាចធ្វើការទំនាក់ទំនងទៅកាន់សហគ្រាសផ្ទាល់

តាមរយៈផេកផ្លូវការ E&M YUMMY : https://www.facebook.com/emyummyfood

ឬតាមរយៈលេខទូរស័ព្ទ 017 268 868 / 010 268 868

ឬតាមរយៈតេទ្បេក្រាម https://t.me/+8sJuqUANfIEyMjFl

ឬតាមរយៈTik Tok https://www.tiktok.com/@emyummycambodia?_t=8fRFztvRkmY&_r=1