Home Blog Page 1215

Lee Do Hyun បំពេញតួនាទីជាសង្សារល្អទោះកំពុងជាប់កាតព្វកិច្ចបម្រើយោធា

0

នៅថ្ងៃទី២៣ ខែកុម្ភៈ សារព័ត៌មាន Dispatch បានបញ្ចេញរូបថតជាច្រើនសន្លឹករបស់តារាសម្តែងកំពុងឡើងកូដ Lee Do Hyun និង Lim Ji Yeon ជាគូស្នេហ៍ណាត់គ្នាដោយគេប្រទះឃើញអ្នកទាំងពីរនៅក្នុងភោជនីយដ្ឋានមួយ។ ទោះបីជា Lee Do Hyun កំពុងបំពេញកាតព្វកិច្ចបម្រើយោធាយ៉ាងណានៅតែឆ្លៀតពេលផ្តល់ភាពកក់ក្តៅដល់គូស្នេហ៍ដែលកំពុងធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ ហើយពួកគេបានលើកឡើងថា មានសង្សារក្មេងគឺពូកែយល់ចិត្តបែបនេះឯង។Lee Do-hyun Skincare Routine: A Comprehensive Guide – unnielooks

ជាមួយគ្នានេះដែរ មានសេចក្តីរាយការណ៍ថាគូស្នេហ៍មួយគូនេះ រីករាយនឹងខ្លួនឯង ហើយមិនខ្វល់ពីការចាប់អារម្មណ៍ពីអ្នកដទៃនោះទេ។ ចំណងស្នេហ៍របស់គូស្នេហ៍មួយគូនេះនៅតែរឹងមាំដដែល។ រូបថតដែលទើបបញ្ចញនេះត្រូវបានសន្និដ្ឋានពីរូបថតដែល Lee Do Hyun ដែលបច្ចុប្បន្នកំពុងបម្រើការក្នុងជួរកងទ័ពកំពុងជួបមិត្តស្រីរបស់ខ្លួនបន្ទាប់ពីទទួលបានវិស្សមកាល។Actress Lim Ji Yeon Confirmed To Have Broken Up With Boyfriend | Soompi

តារាសម្តែង Lim Ji Yeon អាយុ ៣៣ ឆ្នាំ ត្រូវបានគេស្គាល់ថាជា «Queen of hot scenes» នៅក្នុងប្រទេសកូរ៉េ តាមរយៈខ្សែភាពយន្ត 18+ ។ ភាពស្រស់ស្អាតក៏ត្រូវបានវាយតម្លៃជាវិជ្ជមានសម្រាប់ការសម្ដែងរបស់នាងតាមរយៈខ្សែភាពយន្តជាច្រើនដែលមិនមែនជាភាពយន្ត18+ ។ ចំពោះតារាសម្តែង Lee Do Hyun វិញក្មេងជាងមិត្តស្រីខ្លួន ៥ឆ្នាំ ហើយរូបគេទទួលបានភាពល្បីល្បាញតាមរយៈ Youth of May, 18 Again,និង Hotel Del Luna ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFW5OAeOD4NFSHnRqx0pwVFxBjTmSTldeYp50EN00U3bjHLrO1A7Sz8rDEQgkqeNwyi05eBQe4MX2zRZJrrCVx7RrCZ2VKeCQNlEytXRLR4bwTLSDuhWqXbgfkGBDp7UjQXlywHPTXPFy9oTopRM_xMFSfH243eXsR3IFkgPclhh2U7FvM41hcUPkIxM8/s1010/image_2024-02-23_12-04-01%20(3).png

គូស្នេហ៍មួយគូនេះបានចាប់ចិត្តគ្នានៅពេលមានឱកាសសម្តែងក្នុងរឿង The Glory ដែលជាភាពយន្តទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ Dispatch បានទម្លាយថាអ្នកទាំងពីរមានទំនាក់ទំនងជាមួយគ្នាខណៈតំណាងក្រុមហ៊ុនគ្រប់គ្រងរបស់ទាំងពីរក៏បានបញ្ជាក់ពីទំនាក់ទំនងស្នេហារបស់ពួកគេកំពុងតែស្វែងយល់ចិត្តគ្នាផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpxJnFa8sA8h5O9XN7d9lucKDKla6na0PjMvBLZ_dAAbWYZpnt-93VIPrf3quTt29oP3gdruzcvhR10MvgEzMXi4DH6iDnSYqh3_HgcUU2jt6eoBiLU5qKQ8OYypI-aas06xzbEyeM-Uk7Hysi9JoM5sjaeAF-bichM797yoUkyQTmPriHweUzOfDOlFI/s1153/image_2024-02-23_12-04-02.png

 

បុគ្គលដែលចាក់ដីលុបទឹកទន្លេ ប្រឈមមុខជាប់ពន្ធនាគារ១ឆ្នាំដល់៥ឆ្នាំ

0

ថ្មីៗនេះ មានករណីចាក់ថ្មចូលផ្ទៃទន្លេនៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយបានចាក់ចូលផ្ទៃទន្លេប្រវែង ៥៥ម៉ែត្រ និងគ្រោងចាក់បណ្តោយទន្លេប្រវែង ២៩៤.៦ម៉ែត្រ (បច្ចុប្បន្នទើបចាក់បានប្រវែង ១៣០ម៉ែត្រ) ដោយបានដំណើរការតាំងពីថ្ងៃទី០២ ខែមករា ឆ្នាំ ២០២៤ មកម្ល៉េះ។

ជុំវិញករណីនេះ ក្រសួងធនធានទឹកបានចេញលិខិតប្រកាសថា៖”សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដើម្បីចាក់ខ្សាច់លុបនេះ នឹងបង្កឧបសគ្គ ឬធ្វើឱ្យមានការរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ហើយជាបទល្មើសដែលមានបញ្ញត្តនៅក្នុងមាត្រា៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចែងថាត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលាន(៥.០០០.០០០)រៀល ដល់ ដប់លាន (១០.០០០.០០០)រៀល និង/ឬដាក់ពន្ធនាគារពីមួយ(១)ឆ្នាំ ដល់ប្រាំ(៥)ឆ្នាំ ចំពោះបុគ្គលដែលបង្កឧបសគ្គ ឬធ្វើឱ្យរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ ដោយគ្មានការអនុញ្ញាត។ គ្រប់ករណីមិនរាងចាល ត្រូវផ្តន្ទាទោសទ្វេមួយជាពីរ”។

តែយ៉ាងណាមិញ ពាក់ព័ន្ធនឹងបញ្ហានេះអាជ្ញារធរខេត្តកំពង់ចាម ក៏បានឱ្យបុគ្គលនោះ ធ្វើការកាយនិងយកថ្មដែលបានចាក់រួចហើយនោះចេញវិញឱ្យអស់ ក្នុងរយៈពេលយ៉ាងយូរ ៧០ ថ្ងៃជាកំណត់ និងមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ៕

រថយន្តជជុះចំនួន៦ប្រភេទ ដែលមានតម្លៃថោកជាងម៉ូតូនៅក្នុងទីផ្សារប្រទេសថៃ

0

ថ្ងៃនេះ KBN News សូមណែនាំរថយន្តជជុះចំនួន ៦ គ្រឿងដែលមានតម្លៃធូរថ្លៃ ពោលគឺមានតម្លៃថោកជាងម៉ូតូទៅទៀត។ រថយន្តនេះស័ក្តិសមសម្រាប់អ្នកដែលកំពុងស្វែងរករថយន្តប្រើប្រាស់សមល្មម ដោយមិនចង់បង់រំលស់ រីឯរូបរាងវិញនៅល្អស្អាត ធានាប្រើបានយូរ។ ទោះជាយ៉ាងណា រថយន្តម៉ូដែលប្រភេទនេះភាគច្រើនគឺមានលក់តែក្នុងទីផ្សារប្រទេសថៃនោះទេ។

១. Toyota Corolla Altis៖ Toyota Corolla Altis ម៉ូដែលឆ្នាំ ២០០១ – ២០០៧ ត្រូវបានចាត់ទុកថាជារថយន្តធុនតូចដែលអាចប្រើបានច្រើនបំផុត ជាមួយនឹងការបង្កើនភាពប្រណីតយ៉ាងច្បាស់ពី Corolla code AE111/AE112 ស័ក្តិសមសម្រាប់ប្រើដោយមនុស្សម្នាក់ ឬគ្រួសារទាំងមូល។ វាត្រូវបានផ្ដល់អនុសាសន៍ឱ្យលេងជាមួយម៉ូដែលម៉ាស៊ីន ១.៨ លីត្រដែលមានថាមពលច្រើនជាង។ លើសពីនេះវាក៏មានជម្រើសពេញលេញ សម្រាប់ការទៅដាក់ហ្គាសគឺងាយស្រួលមិនបាច់បារម្ម រីឯតម្លៃវិញគឺជាង ១,១០០ ទៅ ៣,៣០០ ដុល្លារអាមេរិក។File:2006 Toyota Corolla Altis 1.6E VVT-i sedan (2016-01-05) 01.jpg -  Wikipedia

២. Honda Civic៖ ម៉ូដែល Honda Civic ឆ្នាំ ២០០១ – ២០០៦ ឬអ្វីដែលគេនិយមហៅ “Dimension Look” គឺជាជម្រើសដ៏គួរឱ្យចាប់អារម្មណ៍បំផុត ដោយម៉ាស៊ីន i-VTEC ចំណុះ ១.៧ លីត្រ មានថាមពលគ្រប់គ្រាន់។ លើសពីនេះវាក៏ជួយសន្សំសំចៃប្រេងផងដែរ ទោះជាយ៉ាងណា វាទាបជាង Altis បន្តិចក្នុងទំហំនៃកាប៊ីន សម្រាប់តម្លៃវិញគឺជាង ១,១០០ ទៅ ១,៩០០ ដុល្លារអាមេរិក។2006 Honda Civic i-CTDi Short-Take Road Test

៣. Nissan Sunny Neo៖ Nissan Sunny Neo គឺជាជម្រើសដ៏គួរឱ្យចាប់អារម្មណ៍មួយផ្សេងទៀត ជាមួយនឹងតម្លៃជជុះជាញឹកញាប់ទាបជាងម៉ាកទីផ្សារខាងលើ។ ជាងនេះទៅទៀត វាពិតជាប្រណិត និងមានតម្លៃស្មើរនឹងការប្រើប្រាស់ បើធៀបនឹងតម្លៃមិនដល់មួយសែនបាត។ រថយន្តភាគច្រើនមានម៉ាស៊ីន ១.៦ លីត្រ ដែលខ្លាំងល្មមអាចគ្រប់គ្រងបាន ដូច្នេះចំពោះតម្លៃរថយន្តនេះគឺជាង ១,១០០ ទៅ ១,៩០០ ដុល្លារអាមេរិក។File:Nissan Sunny NEO.JPG - Wikipedia

៤.Nissan Tiida៖ ប្រសិនបើ Sunny Neo ចាស់បន្តិច សូមពិចារណាងាកមក Tiida ជាជម្រើសមួយផ្សេងទៀត។ ម៉ូដែលនេះមានទាំងប្រភេទ 5-door hatchback និង 4-door version ហៅថា Tiida Latio (ប៉ុន្តែកំណែ 5-door គឺងាយស្រួលរកនៅលើទីផ្សារជជុះ ដោយសារតែរូបរាងដ៏ស្រស់បំព្រងរបស់វាពេញនិយមជាងម៉ូដែលទ្វារ 4) វាមានកាប៊ីនធំទូលាយបើធៀបនឹងគូប្រជែងរបស់វា។ ដូច្នេះសម្រាប់តម្លៃគឺជាង ១,១០០ ទៅ ៣,៣០០ ដុល្លារអាមេរិក។Nissan Tiida - Wikipedia

៥.Mitsubishi Lancer Cedia៖ Mitsubishi Lancer Cedia គឺជាម៉ូដែលជជុះមួយ ដែលមានភាពរីករាយក្នុងការប្រើប្រាស់ដូចគូប្រជែងរបស់ខ្លួនដែរ។ លើសពីនេះ បច្ចុប្បន្នតម្លៃជជុះភាគច្រើនគឺតិចជាង ៨០,០០០ បាត ជាថ្នូរនឹងឆ្នាំថ្មីធៀបនឹងជម្រើសដែលបានរៀបរាប់ខាងលើ។ ជាពិសេសការផ្លាស់ប្តូរតិចតួចនៅតែត្រូវបានគេចាត់ទុកថាស្រស់ស្អាតនិងទំនើប ប៉ុន្តែអ្នកគួរតែប្រយ័ត្នចំពោះការបញ្ជូន CVT ផងដែរ។ ហេតុនេះហើយ សម្រាប់តម្លៃរថយន្តនេះជាទូទៅគឺជាង ១,១០០ ទៅ ២,២០០ ដុល្លារអាមេរិក។Mitsubishi Lancer Cedia technical specifications and fuel consumption —  AutoData24.com

៦. Mercedes- Benz C-Class W202៖ ម៉ូដែល Mercedes- Benz C-Class W202 ដែលត្រូវបានគេដាក់ឈ្មោះថាជារថយន្តអឺរ៉ុបធម្មតានៅក្នុងផ្ទះ ដោយសារតែភាពពេញនិយមរបស់វានាពេលកន្លងមក មានបរិមាណដ៏ច្រើននៃរថយន្តនេះនៅលើទីផ្សារប្រើប្រាស់។ រថយន្តជាច្រើននៅតែស្ថិតក្នុងស្ថានភាពល្អ និងមានតម្លៃសមរម្យបំផុតគឺត្រឹមតែជាង ១,៩០០ ទៅ ៤,១០០ ដុល្លារអាមេរិកប៉ុណ្ណោះ៕Mercedes-Benz C-Class: History, Generations, FAQs

អាមេរិកបញ្ជូនយានអវកាសឯកជន ទៅចុះចតឋានព្រះច័ន្ទជាលើកដំបូង

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មាន China Xinhua News រាយការណ៍ថា ក្រុមហ៊ុនអាមេរិកឈ្មោះ Intuitive Machines បានបញ្ជូនយានអវកាសទៅចុះចតនៅឋានព្រះច័ន្ទដោយជោគជ័យ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ។ នេះចាត់ទុកថា វាជាយានអវកាសដំបូងគេរបស់អាមេរិក ដែលបានចុះចតនៅឋានព្រះច័ន្ទ ក្នុងរយៈពេលជាង៥០ឆ្នាំ ។

អង្គការ NASA លើកឡើងថា យានអវកាសចុះចតនៅឋានព្រះច័ន្ទ ដែលគ្មានការបញ្ជាពីមនុស្សនេះ ឈ្មោះ «Odysseus» ។ វាផ្ទុកទៅដោយសម្ភារៈផ្នែកវិទ្យាសាស្ត្រ និងសម្ភារៈពាណិជ្ជកម្មផ្សេងទៀត ហើយវាបានចុះចតនៅបរិវេណអឌ្ឍគោលខាងត្បូងនៃឋានព្រះច័ន្ទ ។US pulls off first moon landing since 1972 with spacecraft Odysseus | News  | Al Jazeera

យានអវកាស Odysseus ត្រូវបានដឹកជញ្ជូនដោយរ៉ុក្កែត Falcon 9 របស់ SpaceX ។ វាបានចាកចេញពីមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការ NASA នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្រោមលេខកូដបេសកកម្ម IM-1 ។ ហេតុនេះ វាជាលើកទី១ហើយ ដែលមានការបញ្ជូនយានអវកាសទៅចុះចតនៅឋានព្រះចន្ទលើកដំបូងរបស់ក្រុមហ៊ុនអាមេរិកឈ្មោះ Intuitive Machines ។U.S. lands unmanned Odysseus spacecraft on moonគោលបំណងវិទ្យាសាស្ត្រនៃបេសកកម្មលើកនេះ រួមមាន ៖ ការសិក្សាស្រាវជ្រាវពីអន្តរកម្មរវាងចង្កោម Magma និងផ្ទៃព្រះចន្ទ, វិទ្យុតារាសាស្ត្រ និងអន្តរកម្មនៃលក្ខខណ្ឌអវកាសជាមួយផ្ទៃព្រះច័ន្ទ ។ ជាមួយគ្នានេះ ក្រុមអ្នកស្រាវជ្រាវនឹងបង្ហាញអំពីបច្ចេកវិទ្យាចុះចតយ៉ាងជាក់លាក់ រួមទាំងសមត្ថភាពក្នុងការទំនាក់ទំនង និងទីតាំងផងដែរ ។Odysseus spacecraft is the first private mission to land on the moon | New  Scientist

បច្ចុប្បន្ននេះ អង្គការ NASA បានសហការជាមួយក្រុមហ៊ុនអាមេរិកជាច្រើនទៀតដើម្បីបញ្ជូនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទៅកាន់ឋានព្រះច័ន្ទ តាមរយៈគំនិតផ្តួចផ្តើមសេវាកម្មដឹកជញ្ជូនឧបករណ៍ទៅកាន់ឋានព្រះចន្ទ ។

គួរបញ្ជាក់ថា ភារកិច្ចចុះចតនៅលើឋានព្រះច័ន្ទលើកចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិក គឺយានអវកាសឈ្មោះ Apollo 17 ។ យានអវកាសនេះបានចុះចតនៅឋានព្រះច័ន្ទ កាលពីខែធ្នូ ឆ្នាំ១៩៧២ ដើម្បីបំពេញភារកិច្ចចុងក្រោយរបស់គម្រោង Apollo ហើយបើគិតរហូតមកដល់ឆ្នាំ២០២៤នេះ វាកន្លងផុតទៅអស់ជាង៥០ឆ្នាំហើយ ៕

ហិនហោចអស់ហើយ! អ្នកនេសាទមួយក្រុម កែច្នៃគ្រឿងបំផ្ទុះថ្មី ដើម្បីចាប់ត្រី

0

ថ្មីៗនេះមន្ត្រីជលផលខេត្តស្ទឹងត្រែង បានរកឃើញគ្រឿងផ្ទុះម្យ៉ាងដែលកែច្នៃចេញពីគ្រាប់ផាវ ដែលក្រុមអ្នកនេសាទប្រើយកទៅបំផ្ទុះនៅតាមទន្លេ ដើម្បីចាប់ត្រីគ្រប់ប្រភេទ ។

មុននឹងដុតបោះចូលទឹក ក្រុមអ្នកនេសាទនោះ បានឈរមើលត្រីសិន បើឃើញមានត្រីទើបដុតគប់ទៅតែម្តង។ ដោយផាវនេះ វាផ្ទុះខ្លាំងគ្រាន់បើ បានបណ្តាលឱ្យត្រីអាចងាប់ ឬសន្លប់ដោយសារកម្លាំងផ្ទុះ។

ការនេសាទដោយប្រើផាវនេះ គឺខុសជាមួយច្បាប់ស្ដីពីជលផល ស្មើនឹងនេសាទដោយគ្រឿងផ្ទុះ អាចជាប់ទោសថ្នាក់ទី១ គឺជាប់ពន្ធនាគារពី៣-៥ឆ្នាំ និងវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ។

លើសពីនេះទៅទៀត ការប្រើប្រាស់ផាវ ក៏ខុសនឹងច្បាប់ទាក់ទងការកែច្នៃគ្រាប់រំសេវ និងរំខានដល់ប្រជាជនផ្សេងៗនៅជិតនោះ ដោយសារសំឡេងផ្ទុះ និងរំខានដល់ប្រជានេសាទស្របច្បាប់ផ្សេងៗទៀតផងដែរ៕

 

ប្រទេសវៀតណាមនាំចេញដំឡូងមីកើនឡើងនៅខែមករា

0

ប្រទេសវៀតណាម ៖ ការិយាល័យគយវៀតណាមបានរាយការណ៍ថា ការនាំចេញដំឡូងមីរបស់ប្រទេសវៀតណាម កាលពីខែមករា ឆ្នាំ២០២៤ បានកើនឡើងខ្ពស់បំផុតទាំងបរិមាណ និងតម្លៃ បើធៀបពីមួយខែទៅមួយខែ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស China Xinhua News កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។เวียดนามส่งออก 'มันสำปะหลัง' เพิ่มขึ้นกว่า 369% ในเดือนม.ค.

យោងតាមរបាយការណ៍បញ្ជាក់ថា ការនាំចេញដំឡូងមីរបស់ប្រទេសវៀតណាម នៅខែមករា ឆ្នាំ២០២៤ មានបរិមាណកើនឡើងរហូតដល់៣៦៩,៦% ឯណោះ ។ ចំណែកតម្លៃវិញបានកើនឡើងរហូតដល់៣៤០,៨% បើធៀបពីមួយខែទៅមួយខែ ។

កាលពីខែមករា ឆ្នាំ២០២៤ ប្រទេសវៀតណាមបាននាំចេញដំឡូងមី ចំនួន៧៦.១១៨តោន និងទទួលបានប្រាក់ចំណូលចំនួន១៩,៩លានដុល្លារអាមេរិក ហើយចិន គឺជាប្រទេសនាំចូលដំឡូងមីរបស់វៀតណាមច្រើនជាងគេ ។เวียดนามไล่บี้แข่งแป้งมันไทย แย่งตลาดจีนส่งออกผ่านแดน VAT0% -  เทคโนโลยีชาวบ้าน

ប្រទេសវៀតណាមបាននាំចេញដំឡូងមី និងផលិតផលពាក់ព័ន្ធទៅកាន់ប្រទេសចិន ចំនួន៤០១.៩៤៥តោន ហើយវៀតណាមទទួលបានប្រាក់ចំណូលចំនួន១៨៣លានដុល្លារអាមេរិក ដែលមានបរិមាណកើនឡើង៤៨% និងតម្លៃកើនឡើង៣៨% បើធៀបពីមួយខែទៅមួយខែ ។

បច្ចុប្បន្ន ប្រទេសវៀតណាមបាននាំចេញដំឡូងមី ស្ថិតក្នុងចំណាត់ថ្នាក់ទី២ នៅលើពិភពលោក បន្ទាប់ពីប្រទេសថៃ ។ ហេតុនេះ វៀតណាមរំពឹងថា ការនាំចេញដំឡូងមីនេះ នឹងផ្តល់ប្រាក់ចំណូលដល់ប្រទេសវៀតណាម ចំនួន២ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៨ និងប្រាក់ចំណូលចំនួន២ពាន់៥រយលានដុល្លារអាមេរិក នៅឆ្នាំ២០៥០ ៕UN ตื่นหนุนมันสำปะหลัง ปลูกวิธีใหม่ในเวียดนามผลผลิตต่อไร่ 5 เท่า

ផលិតករល្បីឈ្មោះបទ Roly Poly របស់ក្រុម T-ara បានទទួលមរណ.ភាព ក្នុងវ័យ ៤១ ឆ្នាំ

0

យោងតាមរបាយការណ៍ផ្តាច់មុខពី SPOTV News ផលិតករល្បីឈ្មោះមួយរូបគឺលោក Shinsadong Tiger ត្រូវបានគេរកឃើញថាបានស្លា.ប់នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ។ សេចក្តីរាយការណ៍បញ្ជាក់ថា មានអ្នកស្គាល់ផលិតកររូបនេះបានរាយការណ៍ទៅប៉ូលិសបន្ទាន់ពីប្រទះឃើញលោកស្លាប់នៅផ្ទះបន្ទាប់ពីមិនអាចទាក់ទងទៅ Shinsadong Tiger បាន។K-pop producer 'Shinsadong Tiger' found dead at his studio | The Independent

លោក Shinsadong Tiger ត្រូវបានគេស្គាល់ថាជាអ្នកផលិតបទល្បីនៅក្នុងឧស្សាហកម្មកម្សាន្ត ដោយផលិតបទចម្រៀងល្បីៗដូចជា «Roly Poly» របស់ក្រុម T-ara បទ «No No No» របស់ក្រុម Apink , បានផលិតបទឱ្យក្រុម EXID និង Momoland ជាដើម។ ជាពិសេសលោកក៏បានចាប់ផ្ដើមក្រុមចម្រៀងស្រី TRI.BE ដែលទើបតែត្រលប់មកវិញជាមួយបទ «Diamond»។Shinsadong Tiger Has Died; Cause Of Death | News | Clash Magazine Music  News, Reviews & Interviews

ដំណឹងមរណភាពរបស់ផលិតកររូបនេះធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតបង្ហាញការសោកស្តាយចូលរួមកាន់ទុក្ខដល់ផលិតកររូបនេះ ដោយមានអ្នកគាំទ្រជាច្រើនសម្ដែងការតក់ស្លុតចំពោះការទទួលមរណភាពភ្លាមៗរបស់លោក។ ផលិតករដែលបានត្រួសត្រាយសំឡេងថ្មីសម្រាប់ឧស្សាហកម្មនេះមានគេស្រលាញ់ចូលចិត្តយ៉ាងច្រើន។EXID, Apink producer Shinsadong Tiger (40) found dead: Reports

ទន្ទឹមនឹងនេះ Shinsadong Tiger គឺជាផលិតករដ៏សំខាន់បំផុតរបស់ K-Pop ដែលបានបង្កើតសំឡេងរបស់ K-Pop ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ ២០០០និងដើមទសវត្សរ៍ឆ្នាំ ២០១០ ។យ៉ាងណាចំពោះមូលហេតុនៃការស្លាប់របស់លោកនៅល្ងាចថ្ងៃទី២៣ កុម្ភៈ នេះនៅមិនទាន់បានទម្លាយនៅឡើយទេ៕

តែ ៤ ប្រភេទដែលល្អបំផុតសម្រាប់ស្បែក

0

មិត្តនារីដែលចង់បានស្បែកស្រស់ស្អាត ភ្លឺថា្ល ទន់រលោង និងមានសុខភាពល្អ គួរតែទទួលទានតែទាំងនេះ ១ឬ ២ពែងជាប្រចាំដើម្បីទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ស្បែក។ លើសពីនេះវាក៏ផ្តល់នូវរបបអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីនដែលស្បែករបស់យើងត្រូវការជាចាំបាច់ផងដែរ។ ដូច្នេះខាងក្រោមនេះគឺជាប្រភេទតែ ៤ មុខដែលល្អបំផុតសម្រាប់ស្បែក៖

១.តែផ្កាកុលាប៖ តែ Rose សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយប្រឆាំងរ៉ាឌីកាល់សេរី និងការពារស្បែកពីភ្នាក់ងារនៃភាពចាស់។ លើសពីនេះ សារធាតុចិញ្ចឹមពីផ្កាកូឡាប ក៏ជួយជំរុញការសំយោគកូឡាជែន រក្សាស្បែកឱ្យរឹងមាំ និងការពារការលេចចេញនូវស្នាមជ្រួញ រួមទាំងកាត់បន្ថយភាពចាស់យ៉ាងមានប្រសិទ្ធភាព។Rose Tea — Lisa Mosconi, PhD

២.តែផ្កាម្លិះ៖ តែផ្កាម្លិះសម្បូរទៅដោយ EGCG ដែលជួយកែលម្អស្បែក ជាពិសេសសម្រាប់ស្បែកដែលងាយកើតមុន។ សារធាតុចិញ្ចឹមពីផ្កាម្លិះជួយសម្អាត និងព្យាបាលស្បែកតាមបែបធម្មជាតិ ស្រដៀងទៅនឹងតែបៃតងដែរ តែផ្កាម្លិះមានផ្ទុកសារធាតុ polyphenols ដែលជួយពន្យឺតដំណើរការនៃភាពចាស់ និងការពាររ៉ាឌីកាល់សេរីពីការបំផ្លាញកោសិកា។7 Jasmine Tea Benefits Beyond the Refreshing Taste | Sips by

៣.តែបៃតង៖ គ្រឿងផ្សំសំខាន់នៃតែបៃតងគឺ EGCG សារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលមានប្រសិទ្ធភាពកាត់បន្ថយការរលាក។ Catechin ពីតែបៃតងជួយការពារស្បែកពីផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់នៃពន្លឺព្រះអាទិត្យ ខណៈពេលដែលបន្ថយដំណើរការនៃភាពចាស់ និងធ្វើឱ្យសកម្មនៃការបង្កើតឡើងវិញនូវកោសិកាថ្មី។Add these two ingredients to your green tea to lose weight and boost your  immunity | The Times of India

៤.តែ Chrysanthemum៖ Chamomile ត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងការថែរក្សាសម្រស់ដោយសារតែវាមានភាពធូរស្រាល ព្យាបាល ប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាក។ ប្រេងសំខាន់ៗដែលចម្រាញ់ចេញពី chrysanthemum មានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី ដែលជួយប្រឆាំងមេរោគ និងផ្សិតមួយចំនួន៕Chrysanthemum Tea Health Benefits and How to Make - Dr. Axe

ស្ត្រីម្នាក់ពិបាកចិត្តខ្លាំងរឿងប្តីចូលចិត្តបរិច្ចាគប្រាក់អស់ពីខ្លួន

0

ប្រទេសអង់គ្លេស ៖ ស្ត្រីម្នាក់ពិបាកចិត្តយ៉ាងខ្លាំង ដោយសារតែប្តីរបស់នាងចូលចិត្តបរិច្ចាគប្រាក់ឱ្យអ្នកដទៃ រហូតដល់អស់ពីខ្លួន ។ នាងបានរៀបរាប់នៅក្នុងបណ្តាញសង្គមថា ប្តីនាងបានបរិច្ចាគប្រាក់យ៉ាងច្រើនក្នុង១ឆ្នាំៗ ហើយនាងមិនយល់សោះថា ហេតុអ្វីបានជាគាត់មិនព្រមសន្សំប្រាក់ទាំងនេះទុកឱ្យកូនៗសម្រាប់ថ្ងៃអនាគត?

ចំពោះពាក្យមួយលើកឡើងថា «បើយើងមានទឹកចិត្តផ្តល់ទ្រព្យសម្បត្តិឱ្យអ្នកដទៃកាន់តែច្រើន យើងនឹងទទួលបានទ្រព្យសម្បត្តិច្រើនមកវិញ» វាអាចមិនត្រឹមត្រូវគ្រប់រឿងទាំងអស់ទេ ពីព្រោះពេលខ្លះ ការមានទឹកចិត្តជ្រុលពេក ដោយពុំបានគិតពីលទ្ធភាពរបស់ខ្លួននោះ វាអាចធ្វើឱ្យយើងពិបាកខ្លួនឯង នាថ្ងៃអនាគត ។

ស្ត្រីម្នាក់រស់នៅប្រទេសអង់គ្លេស បានរៀបរាប់ពីការតានតឹងផ្លូវចិត្តរបស់នាងចំពោះប្តី ដោយសារនាងគិតថា គាត់បានបង្ហាញពីទឹកចិត្តទៅកាន់អ្នកដទៃខ្លាំងពេក ។ នាងនិយាយថា ប្តីរបស់នាង គឺជាជនភៀសខ្លួនមកពីប្រទេសកំពុងអភិវឌ្ឍន៍ ហើយគ្រួសារនាងមានកូនតូចៗចំនួន២នាក់ នៅក្នុងបន្ទុក ។ ប្តីនាងមានប្រាក់ចំណូលច្រើនជាងនាង ហើយបើទោះជាប្រាក់ចំណូលក្នុងគ្រួសារមិនអាចធ្វើឱ្យពួកនាងក្លាយជាអ្នកមានបាន ប៉ុន្តែពួកនាងមិនពិបាកអ្វីទេ ។

ទោះយ៉ាងណា ការរស់នៅប្រចាំថ្ងៃត្រូវចំណាយខ្ពស់សព្វបែបយ៉ាង ហើយគ្រួសារនាងក៏ត្រូវសន្សំសំចៃប្រាក់ដូចគ្រួសារដទៃទៀតដែរ ដោយត្រូវកាត់បន្ថយការចំណាយណាមិនចាំបាច់ ។ រីឯប្តីនាងវិញអាចសន្សំសំចៃប្រាក់បានច្រើន ពីព្រោះគាត់ធ្វើការនៅផ្ទះ និងពុំសូវចំណាយអ្វីទេ ។ ប៉ុន្តែគាត់ចូលចិត្តបរិច្ចាគប្រាក់យ៉ាងច្រើនដល់អង្គការសប្បុរសធម៌នៅប្រទេសកំណើតរបស់គាត់ ។

នាងប្រាប់ថា ប្តីនាងបានបរិច្ចាគប្រាក់ ចាប់ពី២.០០០ផោន ទៅ២៥.០០០ផោនឯណោះ ក្នុង១ឆ្នាំៗ ។ មិនត្រឹមតែប៉ុណ្ណោះ គាត់បានបរិច្ចាគប្រាក់ជួយសាលារៀននៅប្រទេសអង់គ្លេសទៀតផង ។ នាងបន្តថា ៖ «ខ្ញុំមិនបារម្ភពីការអស់ប្រាក់ក្នុងហោប៉ៅទេ តែកូនៗរបស់ខ្ញុំ ចំនួន២នាក់កំពុងតែធំពេញវ័យ ហើយខ្ញុំដឹងថា សេដ្ឋកិច្ចគ្រួសារនឹងមានស្ថានភាពបែបណា ។ ហេតុនេះ យើងគួរតែសន្សំប្រាក់ខ្លះទុកឱ្យកូនៗ ករណីពួកគេត្រូវការជំនួយពីឪពុក-ម្តាយ នៅថ្ងៃអនាគត» ។

រឿងរ៉ាវរបស់នាងបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិខុសៗគ្នា ដោយមតិខ្លះយល់ឃើញថា ទង្វើរបស់ស្វាមីនាងនោះមិនខុសឆ្គងអ្វីទេ ហើយថែមទាំងគួរឱ្យសរសើរគាត់ទៀតផង ។ ប៉ុន្តែមតិខ្លះទៀតនិយាយថា វាមិនខុសទេ ដែលភរិយាព្រួយបារម្ភអំពីស្ថានភាពហិរញ្ញវត្ថុក្នុងគ្រួសារ និងអនាគតកូនៗ ហើយពួកគេណែនាំថា ប្តីនាង គួរតែបរិច្ចាគប្រាក់តែពាក់កណ្តាលបានហើយ ចំណែកប្រាក់ពាក់កណ្តាលទៀតត្រូវសន្សំទុកឱ្យកូនៗ ៕

ផ្អើលពេញបណ្តាយសង្គម ក្រោយរថយន្តជាង ១០០ គ្រឿងបានបុ.ក.ជា.ន់.គ្នាលើផ្លូវហាយវេប្រទេសចិន

0

ប្រទេសចិន៖ កាលពីពេលថ្មីៗនេះ យោងតាម Asianet Newsable បានឱ្យដឹងថា រថយន្តជាង ១០០ គ្រឿងបានបុ..កគ្នានិងជាន់លើផ្លូវហាយវេក្នុងទីក្រុង Suzhou ខេត្ត Jiangsu ប្រទេសចិន ដោយសារអាកាសធាតុត្រជាក់ពេកបណ្តាលឱ្យផ្លូវរអិល។

បើតាមប្រព័ន្ធផ្សព្វផ្សាយចិន បាននិយាយថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើផ្លូវល្បឿនលឿន ឆ្លងកាត់សួនឧស្សាហកម្ម Suzhou ក្នុងខេត្ត Jiangsu ភាគខាងកើតប្រទេសចិន បណ្តាលឱ្យមានមនុស្សជាច្រើននាក់រងរបួស។Several injured in 100-car pile-up on icy China expressway | The Straits  Times

នៅក្នុងវីដេអូដែលបានផ្សព្វផ្សាយបង្ហាញឱ្យឃើញថា រថយន្តជាច្រើនបានគៀបសង្កត់លើគ្នា និងរងការខូចខាតដោយការបុក។ ក្នុងហេតុការណ៍នោះគេឃើញថា មានរថយន្តមួយបានឈរឡើងស្ទើរតែបញ្ឈរដោយមានបំណែកកញ្ចក់រាយប៉ាយគ្រប់ទីកន្លែង។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅលើកំណាត់ផ្លូវជាតិទឹកកក ដោយសារអាកាសធាតុត្រជាក់ ។Several injured in 100-car pile on icy China expressway | The Star

យោងតាមស្ថានីយ៍ប៉ូលីសសួនឧស្សាហកម្ម Suzhou បាននិយាយថា មានមនុស្ស ៣ នាក់បានរងរបួសធ្ងន់ និងត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែក ៦ នាក់ផ្សេងទៀតបានរងរបួសស្រាលនៅក្នុងឧបទ្ទវហេតុនេះ។ តំបន់ជាច្រើនក្នុងប្រទេសចិន បានរងឥទ្ធិពលដោយរលកត្រជាក់ និងព្រិលធ្លាក់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលប៉ះពាល់ដល់ការធ្វើដំណើររបស់មនុស្សរាប់លាននាក់មុនអំឡុងពេល និងក្រោយថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី។Several injured in 100-car pile-up on icy China expressway | Asia – Gulf  News

រដ្ឋាភិបាលចិនក្នុងសប្តាហ៍នេះ បានបង្កើនកម្រិតនៃការឆ្លើយតបបន្ទាន់ចំពោះអាកាសធាតុត្រជាក់ ក៏ដូចជាបានបង្កើតផែនការជាបន្តបន្ទាប់ដើម្បីធានាចរាចរណ៍ ការផ្គត់ផ្គង់សម្ភារៈចាំបាច់ និងថាមពលនៅក្នុងរដ្ឋធានីប៉េកាំង ខេត្ត Hebei ទីក្រុង Shaanxi និងទីក្រុង Anhui។ ហេតុនេះហើយ បច្ចុប្បន្នកម្លាំងសង្គ្រោះត្រូវបានដាក់ពង្រាយទៅកន្លែងកើតហេតុដើម្បីជួយអ្នកមានទុក្ខលំបាក៕