យោងតាមរបាយការណ៍ផ្តាច់មុខពី SPOTV News ផលិតករល្បីឈ្មោះមួយរូបគឺលោក Shinsadong Tiger ត្រូវបានគេរកឃើញថាបានស្លា.ប់នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ។ សេចក្តីរាយការណ៍បញ្ជាក់ថា មានអ្នកស្គាល់ផលិតកររូបនេះបានរាយការណ៍ទៅប៉ូលិសបន្ទាន់ពីប្រទះឃើញលោកស្លាប់នៅផ្ទះបន្ទាប់ពីមិនអាចទាក់ទងទៅ Shinsadong Tiger បាន។
លោក Shinsadong Tiger ត្រូវបានគេស្គាល់ថាជាអ្នកផលិតបទល្បីនៅក្នុងឧស្សាហកម្មកម្សាន្ត ដោយផលិតបទចម្រៀងល្បីៗដូចជា «Roly Poly» របស់ក្រុម T-ara បទ «No No No» របស់ក្រុម Apink , បានផលិតបទឱ្យក្រុម EXID និង Momoland ជាដើម។ ជាពិសេសលោកក៏បានចាប់ផ្ដើមក្រុមចម្រៀងស្រី TRI.BE ដែលទើបតែត្រលប់មកវិញជាមួយបទ «Diamond»។![]()
ដំណឹងមរណភាពរបស់ផលិតកររូបនេះធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតបង្ហាញការសោកស្តាយចូលរួមកាន់ទុក្ខដល់ផលិតកររូបនេះ ដោយមានអ្នកគាំទ្រជាច្រើនសម្ដែងការតក់ស្លុតចំពោះការទទួលមរណភាពភ្លាមៗរបស់លោក។ ផលិតករដែលបានត្រួសត្រាយសំឡេងថ្មីសម្រាប់ឧស្សាហកម្មនេះមានគេស្រលាញ់ចូលចិត្តយ៉ាងច្រើន។
ទន្ទឹមនឹងនេះ Shinsadong Tiger គឺជាផលិតករដ៏សំខាន់បំផុតរបស់ K-Pop ដែលបានបង្កើតសំឡេងរបស់ K-Pop ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ ២០០០និងដើមទសវត្សរ៍ឆ្នាំ ២០១០ ។យ៉ាងណាចំពោះមូលហេតុនៃការស្លាប់របស់លោកនៅល្ងាចថ្ងៃទី២៣ កុម្ភៈ នេះនៅមិនទាន់បានទម្លាយនៅឡើយទេ៕










