Home តារាជាតិ អ៊ិន លក្ខិណា បង្ហាញដំរួយនឹងឱ្យប្រជាជនខ្មែរមានមោទនភាពម្តងទៀត

អ៊ិន លក្ខិណា បង្ហាញដំរួយនឹងឱ្យប្រជាជនខ្មែរមានមោទនភាពម្តងទៀត

81
0

បវរកញ្ញា អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 បានបង្ហាញដំរួយកាន់តែច្បាស់បន្ថែមទៀតដែលនឹងធ្វើឱ្យអ្នកគាំទ្រមានមោទនភាពចំពោះនាងម្តងទៀត។ ឈានដល់១០នាក់ចុងក្រោយនៅលើឆាកអន្តរជាតិកន្លងមក អ៊ិន លក្ខិណា កាន់តែមានឈ្មោះបោះសំឡេងលើវិស័យនេះនិងចេញទៅបំពេញការងារញឹកញាប់នៅប្រទេសវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1hCDdIZbAcAqInZgQs3xD01Gl79NuyMfv3SLv3mRgx1sc4_6xTtmgTatCjT7IbsG8oe6srPuy1ke2QT8M74CtkgKl5GqSRonHfgEb5Z5i2fPEiQP-5bGuGnGGrdVzR85YM805s1f022yv4Ezj6GfpdmmecBelI7rCTqxDEecnn3BwYSHe7kBRjm9vQ38/s2048/image_2026-05-08_15-38-13.png

នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ អ៊ិន លក្ខិណា បានបង្ហោះវីដេអូអំឡុងពេលប្រកាសលទ្ធផលដែលនាងប្រកួតនៅលើឆាក Miss Cosmo 2024 ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «មោទនភាពនេះនឹងកើតមានឡើងម្ដងទៀត» ដោយភ្ជាប់មកជាមួយនឹងរូបទង់ជាតិកម្ពុជា។ កន្លងមកមានពាក្យចចាមអារ៉ាមចរាចរនៅលើបណ្តាញសង្គមថា អ៊ិន លក្ខិណា នឹងចូលរួមប្រកួតតំណាងប្រទេសកម្ពុជាម្តងទៀតហើយការបង្ហោះខាងលើនេះរបស់នាងកាន់តែធ្វើឱ្យអ្នកគាំទ្រគិតថាមានភាគរយខ្ពស់ដែលនាងនឹងចូលរួមប្រកួតពិតមែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDpEezFChAJqaVIlgHnr5Fy3_9PNn10tCLVWlLxVaNzFrKpybOcVNbLaCIhHwMW7rb1qmVacK3HfEEpjArxcgu38fdN2O7WtQb_WLWX7HG4v_69eIX1gKKnCtT-gsV5DAPHh-bCisidlXBfEfXv5nT4RLaJGhYV8Xzq6ipkgMwFlukvV7wIScmH77OOC8/s2048/image_2026-05-08_15-38-03.png

ស្ថិតនៅក្នុងពាក្យចចាមអារ៉ាមដែលមានការលើកឡើងច្រើនជាងគេដែល អ៊ិន លក្ខិណា អាចនឹងចូលរួមប្រកួតតំណាងប្រទេសនោះគឺជាកម្មវិធី Miss World ស្របពេលដែលកម្មវិធីក្នុងឆ្នាំ២០២៦ នេះប្រទេសវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះ។ អ្នកគាំទ្រជាច្រើនបានបង្ហាញការគាំទ្រចំពោះ លក្ខិណា ក្នុងការតំណាងប្រទេសកម្ពុជាម្តងទៀត ខណៈពួកគេនៅមិនទាន់ភ្លេចនៅឡើយសម្រាប់ការប្រកួតរបស់នាងកន្លងមកនៅលើឆាក Miss Cosmo។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC3PU9cHtF3v_JWEGPj3cfO2ZdxDzDr6BUVdl_IsjD90oDNIENU_ycufbgwlLqZGEx4uWTP3Lbp4c8LDP1LasxLQwb9XNS97zGR-VHoOeAySV1BHmP0XmAT8cVUyLhyphenhyphenkySQzEdpzAEqrKC-qFrtyx-6AqSFhqlKFXqOkmYaaOhFK9cN14zPibVkCgKZNc/s2048/image_2026-05-08_15-38-05.png
គួរឱ្យដឹងថា អ៊ិន លក្ខិណា គឺមានអ្នកគាំទ្រច្រើននៅប្រទេសវៀតណាមបន្ទាប់ពីការប្រកួតកន្លងមកឈានដល់ TOP10 លក្ខិណា មានការងារជាហូរហែនៅទីនោះ។ លក្ខិណា ក៏ទើបបង្ហើបផងដែរថាប៉ុន្មានថ្ងៃខាងមុខនេះទៀតនេះនាងនឹងចូលរួមកម្មវិធី Fashion Show មួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpB7AU3POP0eRRp0RjmD3J0QeREBJEPTvOrwe8b4wkpiD299h5j-NMsYayuGQ_1BGLPZuNHu5AeCgesokk26AeNlBpm_01-0E0n73SSqDgrYgUylMIETCxT7bZGH_32IkyS2MlGGnDhLvJhxRKY2M8o4KHwfc82w1ziYdtDZ4jmbSI5svZqJei-BT3zdY/s2048/image_2026-05-08_15-38-11.png

ប្រសិនជាដំណឹងចចាមអារ៉ាមនេះក្លាយជាការពិតដូច្នេះ អ៊ិន លក្ខិណា នឹងបានប្រកួតតំណាងប្រទេសកម្ពុជាចំនួន៣ដងនៅក្នុងការប្រកួតបវរកញ្ញាបន្ទាប់ពីកម្មវិធី Miss Supranational , Miss Cosmo និងកម្មវិធីចុងក្រោយនេះដែលពុំទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយ៕