កូនខ្មែរត្រូវទៅលេងឲ្យបានម្តង! ដើម្បីយល់ដឹងអំពីសហគមន៍ភូមិបណ្តែតទឹកកំពង់លួង ខេត្តពោធិ៍សាត់
សហគមន៍ភូមិបណ្តែតទឹកកំពង់លួង ដែលមានទីតាំងស្ថិតនៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយ ៣៧ គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ និង ១៥៩ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។
យោងតាមការបង្ហោះដោយក្រសួងទេសចរណ៍ខេត្តពោធិ៍សាត់ គឺបានណែនាំតំបន់សក្តានុពលទេសចរណ៍មួយកន្លែង ដែលត្រូវជាសហគមន៍ភូមិបណ្តែតទឹកឬភូមិនេសាទ ស្ថិតក្នុងខេត្តពោធិ៍សាត់។
ភ្ញៀវទេសចរណ៍គ្រប់ៗរូបអាចមកកម្សាន្តភូមិបណ្តែតទឹកនេះ ដើម្បីយល់ដឹងអំពីជីវភាពរបស់អ្នកស្រុកភូមិនេះទាំងរបៀបរស់នៅ និងការប្រកបរបរចិញ្ចឹមជីវិតតាមរយៈការនេសាទផ្សេងៗ។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតក្នុងភូមិនេសាទនេះ អ្នកទាំងអស់គ្នាក៏អាចមកអង្គុយមើលថ្ងៃរៀបលិចលើផ្ទៃបឹងទន្លេសាប ទស្សនាព្រៃលិចទឹក តំបន់អភិរក្សត្រីបឹងទន្លេសាប និងទស្សនាទីតាំងសត្វស្លាបចុះមកស៊ីចំណីរដូវប្រាំង(ខែកុម្ភៈដល់ឧសភា) ដែលទាំងនេះនឹងបង្កើតបានជាទិដ្ឋភាពដ៏ស្រស់ត្រកាលបំផុត។ ម៉្យាងវិញទៀត វាគឺជាទីតាំងដ៏សាកសមបំផុតសម្រាប់អ្នកដែលចង់មកស្វែងយល់បន្ថែមអំពីទីតាំងភូមិសាស្រ្តនិងប្រព័ន្ធអេកូឡូស៊ីដែលស្ថិតនៅតាមដងទន្លេសាប។
ភូមិបណ្តែតទឹកនេះគឺជាសហគមន៍មួយមានទាំងមន្ទីរពេទ្យ សាលារៀនជាដើម ហើយបងប្អូនប្រជាពលរដ្ឋដែលរស់នៅនោះក៏បានប្រកបរបរអាជីវកម្មផ្សេងៗដូចទៅនឹងផ្សារទូទៅដែរ គឺមានទាំងសេវាលក់ទំនិញ ម្ហូបអាហារ និងទំនិញប្រើប្រាស់គ្រប់បែបយ៉ាង។
គួរបញ្ជាក់ថា ខេត្តពោធិ៍សាត់គឺជាខេត្តមួយជាប់បឹងទន្លេសាប ដែលមានប្រវែង៨១គីឡូម៉ែត្រ ក្នុងនោះជាប់ស្រុកក្រគរ ស្រុកកណ្តៀង និងស្រុកបាកានផងដែរ៕



រូបភាពដោយ៖ ក្រសួងទេសចរណ៍ខេត្តពោធិ៍សាត់



/bnn/media/media_files/22fdcc50a4f48c0ca1ea9a6767203a7c2e833fa0e3092ada6501d0f7a28b64ed.jpg)


សត្វខ្លាធំ ដែលគ្រោងនាំមកកាន់កម្ពុជា មានឈ្មោលចំនួន ១ក្បាល និងញីចំនួន ៣ក្បាល។ សត្វខ្លាធំទាំង ៤ក្បាលនេះ នឹងលែងក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ ដែលត្រូវបានការពារ និងចាត់ទុកថា មានសុវត្ថិភាពបំផុត ក្នុងការស្តារសត្វខ្លាធំនៅកម្ពុជាឡើងវិញ។
ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានរៀបចំដីព្រៃទំហំ ៩០ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃតាតៃនៃតំបន់ជួរភ្នំក្រវាញ ដោយមានរបងដែក ទ្រុងដែក អាងទឹក និងសត្វព្រៃសម្រាប់ជាចំណីសម្រាប់បន្ស៊ាំសត្វខ្លាធំ ដែលគ្រោងទទួលពីរដ្ឋាភិបាលប្រទេសឥណ្ឌា មុនលែងចូលតំបន់ស្នូលនៃតំបន់ការពារធម្មជាតិ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជា និងឥណ្ឌា បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ ក្នុងការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្ត្រស្តារសត្វខ្លាធំ និងទីជម្រករបស់វានៅប្រទេសកម្ពុជា៕




![Eng-Thai] Advancing rural healthcare in Thailand through technology - HMA](https://www.hospitalmanagementasia.com/wp-content/uploads/2022/12/IMG_7487.jpg)














មហោស្រពប្រាសាទស្តេចម៉ៃ (Mai Hac De) ឆ្នាំនេះប្រព្រឹត្តទៅនៅថ្ងៃទី ២២-២៤ ខែកុម្ភៈ តាមខេត្ត ដែលកីឡាចំបាប់គឺជាព្រឹត្តិការណ៍ដ៏ធំ និងពេញនិយមបំផុតមួយនៅក្នុងប្រទេសវៀតណាម។ ការប្រកួតចំបាប់នេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២២ កុម្ភៈ លើវាលទំហំរាប់សិបម៉ែត្រការ៉េ នៅជើងភ្នំ King Mai ក្នុងទីក្រុង Nam Dan ដែលមានប្រជាពលរដ្ឋ និងភ្ញៀវទេសចររាប់ពាន់នាក់បានសម្រុកចូលមើលជាហេតុធ្វើឱ្យផ្លូវចូលនិងចេញមានការកកស្ទះយ៉ាងខ្លាំង។












