Home ព័ត៌មានអន្តរជាតិ កូរ៉េខាងជើង នឹងដាក់ពង្រាយកាំភ្លើ.ងធំប្រភេទថ្មីអាចបា.ញ់ដល់ទីក្រុងសេអ៊ូល

កូរ៉េខាងជើង នឹងដាក់ពង្រាយកាំភ្លើ.ងធំប្រភេទថ្មីអាចបា.ញ់ដល់ទីក្រុងសេអ៊ូល

64
0

មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានប្រកាសនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះថា ប្រទេសរបស់លោកនឹងដាក់ពង្រាយកាំភ្លើ.ងធំប្រភេទថ្មីនៅតាមបណ្តោយព្រំដែនជាប់កូរ៉េខាងត្បូង ដែលមានសមត្ថភាពបា.ញ់ស្រោចលើទីក្រុងសេអ៊ូល យ៉ាងងាយស្រួល ។ ការប្រកាសនេះត្រូវបានចាត់ទុកជាការគំរា.មកំហែងដល់សន្តិសុខកូរ៉េខាងត្បូង ពីព្រោះទីក្រុងសេអ៊ូលស្ថិតនៅឆ្ងាយពីព្រំដែនត្រឹមតែពី៤០គីឡូម៉ែត្រ ទៅ៥០គីឡូម៉ែត្រប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAH4raKMHqyJ-bCPsdKeiQZqVt9i-EDkhVr5VnPv8C-fGQx9cNk4lT6zqj3TBCE8XZs-hbF6TLqG9jorp-lNo3H_AmgiFpDRtGqaNw-pcoq4CmBeLoqZajoqaKj02mZO23KnhaITH0Vp1MNmsyCTEO82_SNjcVqhh0X2Zec_m8Z3aPNiV_BBjFtKVizvU/s1200/photo_2026-05-08_16-55-31.jpg

កូរ៉េខាងជើង នឹងដាក់ពង្រាយកាំភ្លើងធំប្រភេទថ្មីទំហំ១៥៥មីលីម៉ែត្រ នៅតាមបណ្តោយព្រំដែនជាប់កូរ៉េខាងត្បូងនៅចុងឆ្នាំ២០២៦ ដែលមានសមត្ថភាពបាញ់ឆ្ងាយរហូតដល់ទីក្រុងសេអ៊ូលតែម្តង ហើយកូរ៉េខាងជើង នឹងដាក់ពង្រាយកាំភ្លើងធំថ្មីនេះលើនាវាពិឃាតរបស់ខ្លួននាពេលឆាប់ៗផងដែរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិនៅថ្ងៃទី៨ ខែឧសភា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm84VbkuXu7qmuzycxGo0Z0jOUDkY1vkiON5zcVh1S2OfAJexoomSJsn_HoadniMq_qtAF2bjDmB_s0yc2e6cyZ4e38zpqQTokJgHnRPBQRKVupav3OKv-nLVm-iH9IWFdVUoh9EtVAKLniH1IhG1uo3tXOszJr_1JlfiOY3X_Bc-1peUYmPyFYRZ5lQ0/s1000/photo_2026-05-09_10-14-30%20(2).jpg
ការប្រកាសដាក់ពង្រាយកាំភ្លើងធំប្រភេទថ្មីបានកើតឡើងមិនប៉ុន្មានថ្ងៃ បន្ទាប់ពីកូរ៉េខាងត្បូងលើកឡើងពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់កូរ៉េខាងជើង ដែលលុបចោលរាល់ខ្លឹមសារទាក់ទងនឹងការបង្រួបបង្រួមជាតិរវាងកូរ៉េទាំង២ ។ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះដើម្បីឱ្យស្របនឹងការសន្យារបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ថា នឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងបង្កើតប្រព័ន្ធរដ្ឋ២ នៅឧបទ្វីបកូរ៉េ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibDEZAiUcQ6nwBeKNeApccLbxCCnaQIIP2FgYLljWghUCkrsoffLDgl4M7DQEqCnAKb2MO9zW4eBCcBNCqOYsctE_tgIYCRft_iYy-hJOvJ5BJ1P-QU2Gy7x7giZxOIgi8fF-0ua1OfHxlB4yxbk_NOjG113UHesXUvBcUQVj2_I29tr8YKiM0smnbK2c/s800/photo_2026-05-09_10-14-30.jpg
សារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) រាយការណ៍ថា លោក Kim Jong Un បានចុះត្រួតពិនិត្យដំណើរការផលិតកាំភ្លើងធំទំហំ១៥៥មីលីម៉ែត្រ កាលពីថ្ងៃទី៦ ខែឧសភា កន្លងមក មុនពេលដាក់ពង្រាយនៅតាមបណ្តោយព្រំដែនជាប់កូរ៉េខាងត្បូងនាចុងឆ្នាំ២០២៦ ។ លោកថា ៖ «វាអាចបាញ់ចម្ងាយលើសពី៦០គីឡូម៉ែត្រ អាចវាយប្រហារយ៉ាងឆាប់រហ័ស និងផ្តល់ផលចំណេញយ៉ាងខ្លាំងដល់ប្រតិបត្តិកងទ័ពជើងគោករបស់យើង» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim6T53r8iWADJ4ksFsiIOsohBcyBI-Lc1jE2azCmMIinsrjbQ7cI_1_klpBTAahxIJmI3cpSc3vBW1VgRA8-SxWtoH7tt2iV58RQPFEG_c_ZmoVQzgjO4ZfumPsJNwPDDpONEL0cqaPn8GxJ2oodhDk6wBEqAw3BmuNjwfBnV1E50Fq9b-dDCr1B3Oqoo/s1200/photo_2026-05-08_16-55-31%20(2).jpg
កូរ៉េខាងត្បូងចាត់ទុកការដាក់ពង្រាយកាំភ្លើងធំរបស់កូរ៉េខាងជើងនៅតាមបណ្តោយព្រំដែន គឺជាការគំរាមកំហែងដល់សន្តិសុខកូរ៉េខាងត្បូង ពីព្រោះទីក្រុងសេអ៊ូលដែលមានពលរដ្ឋរស់នៅចំនួន១០លាននាក់ ស្ថិតនៅឆ្ងាយពីព្រំដែនត្រឹមតែពី៤០គីឡូម៉ែត្រ ទៅ៥០គីឡូម៉ែត្រប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG2uoKkVCH3yF1C8WcYW-rk2TVKWS5qec5NU4qJETdg1EvVNq2Q-hIL0sKDZXh8vwpdys8VWcMmbGsbbrvDk1Sm_IbOah5QxkFA5Riap_SiVcacg4encBDQ0-kvVzHf_qii-OujQZYmF9kMRIn6h-RpEIHuhC55Vmwvrc7_l3gd5vxRrlstydlbxdKuZE/s1280/photo_2026-05-08_16-55-31%20(3).jpg

លើសពីនេះ តំបន់ជាច្រើនទៀតក្នុងខេត្ត Gyeonggi ដែលជាតំបន់ឧស្សាហកម្មសំខាន់ៗរបស់កូរ៉េខាងត្បូង និងមានមនុស្សរស់នៅយ៉ាងច្រើន ក៏ស្ថិតក្នុងគោលដៅរបស់កូរ៉េខាងជើងអាចបាញ់កាំភ្លើងធំដល់ដែរ វាធ្វើឱ្យកូរ៉េខាងត្បូងព្រួយបារម្ភយ៉ាងខ្លាំងអំពីសន្តិសុខជាតិរបស់ខ្លួន ៕