មិត្តនារីដែលចង់បានស្បែកស្រស់ស្អាត ភ្លឺថា្ល ទន់រលោង និងមានសុខភាពល្អ គួរតែទទួលទានតែទាំងនេះ ១ឬ ២ពែងជាប្រចាំដើម្បីទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ស្បែក។ លើសពីនេះវាក៏ផ្តល់នូវរបបអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីនដែលស្បែករបស់យើងត្រូវការជាចាំបាច់ផងដែរ។ ដូច្នេះខាងក្រោមនេះគឺជាប្រភេទតែ ៤ មុខដែលល្អបំផុតសម្រាប់ស្បែក៖
១.តែផ្កាកុលាប៖ តែ Rose សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយប្រឆាំងរ៉ាឌីកាល់សេរី និងការពារស្បែកពីភ្នាក់ងារនៃភាពចាស់។ លើសពីនេះ សារធាតុចិញ្ចឹមពីផ្កាកូឡាប ក៏ជួយជំរុញការសំយោគកូឡាជែន រក្សាស្បែកឱ្យរឹងមាំ និងការពារការលេចចេញនូវស្នាមជ្រួញ រួមទាំងកាត់បន្ថយភាពចាស់យ៉ាងមានប្រសិទ្ធភាព។
២.តែផ្កាម្លិះ៖ តែផ្កាម្លិះសម្បូរទៅដោយ EGCG ដែលជួយកែលម្អស្បែក ជាពិសេសសម្រាប់ស្បែកដែលងាយកើតមុន។ សារធាតុចិញ្ចឹមពីផ្កាម្លិះជួយសម្អាត និងព្យាបាលស្បែកតាមបែបធម្មជាតិ ស្រដៀងទៅនឹងតែបៃតងដែរ តែផ្កាម្លិះមានផ្ទុកសារធាតុ polyphenols ដែលជួយពន្យឺតដំណើរការនៃភាពចាស់ និងការពាររ៉ាឌីកាល់សេរីពីការបំផ្លាញកោសិកា។
៣.តែបៃតង៖ គ្រឿងផ្សំសំខាន់នៃតែបៃតងគឺ EGCG សារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលមានប្រសិទ្ធភាពកាត់បន្ថយការរលាក។ Catechin ពីតែបៃតងជួយការពារស្បែកពីផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់នៃពន្លឺព្រះអាទិត្យ ខណៈពេលដែលបន្ថយដំណើរការនៃភាពចាស់ និងធ្វើឱ្យសកម្មនៃការបង្កើតឡើងវិញនូវកោសិកាថ្មី។
៤.តែ Chrysanthemum៖ Chamomile ត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងការថែរក្សាសម្រស់ដោយសារតែវាមានភាពធូរស្រាល ព្យាបាល ប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាក។ ប្រេងសំខាន់ៗដែលចម្រាញ់ចេញពី chrysanthemum មានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី ដែលជួយប្រឆាំងមេរោគ និងផ្សិតមួយចំនួន៕










