Home ព័ត៌មានជាតិ ហិនហោចអស់ហើយ! អ្នកនេសាទមួយក្រុម កែច្នៃគ្រឿងបំផ្ទុះថ្មី ដើម្បីចាប់ត្រី

ហិនហោចអស់ហើយ! អ្នកនេសាទមួយក្រុម កែច្នៃគ្រឿងបំផ្ទុះថ្មី ដើម្បីចាប់ត្រី

125
0

ថ្មីៗនេះមន្ត្រីជលផលខេត្តស្ទឹងត្រែង បានរកឃើញគ្រឿងផ្ទុះម្យ៉ាងដែលកែច្នៃចេញពីគ្រាប់ផាវ ដែលក្រុមអ្នកនេសាទប្រើយកទៅបំផ្ទុះនៅតាមទន្លេ ដើម្បីចាប់ត្រីគ្រប់ប្រភេទ ។

មុននឹងដុតបោះចូលទឹក ក្រុមអ្នកនេសាទនោះ បានឈរមើលត្រីសិន បើឃើញមានត្រីទើបដុតគប់ទៅតែម្តង។ ដោយផាវនេះ វាផ្ទុះខ្លាំងគ្រាន់បើ បានបណ្តាលឱ្យត្រីអាចងាប់ ឬសន្លប់ដោយសារកម្លាំងផ្ទុះ។

ការនេសាទដោយប្រើផាវនេះ គឺខុសជាមួយច្បាប់ស្ដីពីជលផល ស្មើនឹងនេសាទដោយគ្រឿងផ្ទុះ អាចជាប់ទោសថ្នាក់ទី១ គឺជាប់ពន្ធនាគារពី៣-៥ឆ្នាំ និងវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ។

លើសពីនេះទៅទៀត ការប្រើប្រាស់ផាវ ក៏ខុសនឹងច្បាប់ទាក់ទងការកែច្នៃគ្រាប់រំសេវ និងរំខានដល់ប្រជាជនផ្សេងៗនៅជិតនោះ ដោយសារសំឡេងផ្ទុះ និងរំខានដល់ប្រជានេសាទស្របច្បាប់ផ្សេងៗទៀតផងដែរ៕