ក្តៅគគុក! ជំទាវ ចន ច័ន្ទលក្ខណា និង លោក គួច ខេវិន ផ្លោ.ងពាក្យសម្តីដាក់គ្នាអាចនឹងមានរឿ.ងកាន់តែធំ
ជំទាវ ចន ច័ន្ទលក្ខណា ប្រធានសមាគមសិល្បករខ្មែរ និងលោក គួច ខេវិន អ្នកផលិតកម្មវិធីល្បីដែលរយាលពីការងារសិល្បៈបានផ្លោងពាក្យសម្តីយ៉ាងក្តៅគគុក។ រឿងនេះបានកើតឡើងបន្ទាប់ពីប៉ុន្មានថ្ងៃមុនលោក គួច ខេវិន បានបង្ហោះរូបភាពជាមួយគ្រួសារកំពុងស្ថិតនៅប្រទេសថៃនិងបានលើកឡើងពីបញ្ហានិងដំណោះស្រាយទាក់ទងនឹងសមាគមសិល្បៈហើយត្រូវបានជំទាវ ចន ច័ន្ទលក្ខណា ស៊ែរភ្ជាប់ជាមួយអត្ថន័យយ៉ាងចាក់ដោត។ អង្គហេតុនេះបានកើតឡើងកាន់តែក្តៅគគុកដោយអ្នកទាំងពីរផ្លោងពាក្យសម្តីបន្តទៀត ហើយអាចមានរឿងកាន់តែធំ។
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក គួច ខេវិន បានសរសេររៀបរាប់យ៉ាងដូច្នេះថា«ត្រឡប់មកដល់ស្រុកកំណើតវិញ បើកfacebook មើល? អូហ៍! មានជនអគតិ អត់គំនិត គ្មានកំណើត ចរិតថោកណានោះបានយកpageរបស់ខ្ញុំដែលមានរូបភាពអ្នកម្តាយ បងប្អូនមិត្តភក្តិខ្ញុំដើរកំសាន្តឯស្រុកថៃshareទៅឱ្យក្រុមចចកមាត់ស្អុយគំរង់អាសោចិ៍ហែកហួរបន្ទរប្រមាថមិនស្គាល់សីលធម៌ជាមនុស្ស។ ខ្ញុំមិនដឹងថាពួកគេនោះមានម្តាយឪពុក ទូន្មានប្រៀន ប្រដៅដល់កម្រិតណា?បានរៀនសូត្រត្រឹមណាទើបបានជាគ្មានសតិជាមនុស្សយ៉ាងអីចឹង?»។
លោកបន្តថា «បើយករូបខ្ញុំម្នាក់ឯងដែលជាអ្នកធ្វើការងារសិល្បៈខ្ញុំទៅshareខ្ញុំក៏មិនថា តែនេះវាប៉ះពាល់ដល់កិត្តិយសម្តាយខ្ញុំបងខ្ញុំមិត្តខ្ញុំដែលមិនមែនជាជាជនសាធារណៈអំពើបែបនេះវាបង្ហាញច្បាស់ណាស់ថាពួកនោះគ្មាននរណាអប់រំ ទូន្មានប្រៀនប្រដៅ ខ្លៅមិនបានចូលសាលារៀនទើបមានចរិតមាយាទធូរថ្លៃអ៊ីចឹង។
អ្នកផលិតកម្មវិធីរូបនេះបន្តថា កាលពីដើមខែលោកជំទាវម៉ាក់ ហ៊ុន ស៊ីណាត លោកបានផ្តល់នូវអនុសាសន៍ដ៏ថ្លៃថ្នូរនិងប្រកបដោយគុណធម៌ សីលធម៌ ជាអ្នកចាស់ទុំថាឱ្យអ្នកសិល្បៈទាំងអស់បញ្ឈប់ការជេរប្រមាថ ហែកហួរគ្នាតាម facebook ត្រូវជួបដោះស្រាយគ្នាដោយសន្តិវិធី ឱ្យថ្លៃថ្នូរ—។ ចុះហេតុអ្វីបានជាពួកនោះស្តាប់មិនបាន ដូចក្របីស្តាប់គេផ្លុំខ្លុយ ហើយផ្គើនថែមទៀតអ៊ីចឹង???»។ ខ្ញុំមិនមានចេតនាជ្រលក់មាត់ឲ្យប្រឡាក់សម្តី ជាមួយចចកមាត់ស្អុយគំរង់មហាអាសោចិ៍នោះទេ តែចង់ជំរាបមិត្តៗសិល្បករសិល្បការនី បងប្អូនមហាជនឱ្យបានជ្រាបតែប៉ុណ្ណោះ»។
ការប្រើពាក្យសម្តីធ្ងន់ៗរបស់លោក គួច ខេវិន ខាងលើនេះដែរ ជំទាវ ចន ច័ន្ទលក្ខណា បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនដែរថា « ថ្ងៃនេះជាថ្ងៃសិរីសួស្តីរបស់ខ្ញុំ បងផុសតាមចិត្ត តែខ្ញុំចង់ប្រាប់ថា ជិត6ឆ្នាំដែលខ្ញុំមិនដែលតបបងសោះ ខ្ញុំសូមប្រកាសថា ពេលនេះ ម៉ោងនេះ យើងអាចជួបគ្នាផ្លូវណាក៏បាន ជិត ៦ឆ្នាំដែលខ្ញុំស្ងៀមស្ងាត់ជាមួយមនុស្សប្រុសសំដីស្រីគឺខ្ញុំត្រូវក្លាយជាជនអាក្រក់ កុំរុញឱ្យស្រីម្នាក់នេះដើរដើរបុកជញ្ជាំង ។
គ្មានអ្វីអាក្រក់ជាងសត្វពស់ដែលតាំងខ្លួនជាសត្វពង្រូលទេ គឺខ្ញុំសុំជូនពានរង្វាន់កំពូលតារាសំដែងឈ្នានីសប្រចាំឆ្នាំ ២០២៥ ជូនទៅបង។ To be Continue ជាមួយមនុស្សស្រីខ្ញុំទ្រាំបាន តែបើជាមួយមនុស្សប្រុសដែលតាមខាំរាប់ឆ្នាំគ្មានស្រីណាទ្រាំបានទេ»។
គួរបញ្ជាក់ថា ថ្ងៃទី១៩ កុម្ភៈនេះ ជំទាវ ចន ច័ន្ទលក្ខណា និង ឧកញ៉ា ហេង ឡុង ពួតដៃជាមួយក្រុមហ៊ុនមួយទៀតបានធ្វើពិធីបុកគ្រឹះផ្ទះលំហែជាប់មាត់ព្រែកដោយមានអ្នកសិល្បៈមួយចំនួនទៅចូលរួមអមអរសាទរផងដែរ៕






















.png)
.png)











ជាមួយគ្នានេះផងដែរ បេសកកម្មក្នុងការផ្ដល់នូវសេវាកម្មអប់រំ និងបណ្តុះបណ្ដាលកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ របស់សកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ត្រូវបានទទួលស្គាល់តាមរយៈអនុក្រិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លេខ ២៧អនក្រ.បក ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលប្រកបដោយកិត្តិយស និងមោទនភាពបំផុត សម្រាប់យើងខ្ញុំទាំងអស់គ្នាជាគណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងនិស្សិត នៃអតីតវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ។
លោក រដ្ឋ រតនៈ សាកលវិទ្យាធិការរងនិងជាប្រធានសិក្សាធិការ បានប្រាប់អោយដឹងថា៖ ការសិក្សានៅទីនេះ សង្កត់ធ្ងន់លើ ការអនុវត្តការងារជាក់ស្តែង បំណិនសតវត្សទី២១ ជាពិសេសជំនាញទន់ដែលបានបញ្ចូលទៅក្នុងគ្រប់មុខវិជ្ជាទាំងអស់មានដូចជា៖ ការគិតប្រកបដោយការពិចារណា ការសម្របខ្លួន ការធ្វើកិច្ចការជាក្រុម ការច្នៃប្រឌិតក្នុងការដោះស្រាយបញ្ហា។ល។ ដើម្បីសម្រេចបាននូវលទ្ធផលសិក្សារំពឹងទុកទាំងនេះ សកលវិទ្យាល័យយើងបានដាក់បញ្ចូលនូវវិធីសាស្រ្តបង្រៀនបែប Student Center approach ដែលមានដូចជា៖ Active learning, Inquiry-based, Project-based, Case-based, Flipped classroom, Technology-based, និង កម្មវិធីហាត់ការ និងកម្មសិក្សាដល់និស្សិត។ ប៉ុន្តែការអភិវឌ្ឍន៍កម្មវិធីសិក្សាគឺជាដំណើរគ្មានទីបញ្ចប់ ដែលយើងត្រូវតែបន្តអភិវឌ្ឍ និងកែលម្អជាប្រចាំ ឲ្យបានល្អបំផុតពីមួយឆ្នាំ ទៅមួយឆ្នាំ។
បើយោងតាមរបាយការណ៍ ប្រធានការិយាល័យសិក្សា និង កិច្ចការនិស្សិត លោកស្រី ប៊ុនតៃ សុវណ្ណនី បានបញ្ជាក់ថា នៅក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ សកលវិទ្យាល័យបានទទួលនិស្សិតចុះឈ្មោះសិក្សាបានចំនួន៨ជំនាន់ដែលមាននិស្សិតសរុបចំនួន ៧,៥១៨នាក់ ក្នុងនោះមាននិស្សិតស្រីចំនួន ៥,៨១៨នាក់ គិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។
សូមរំលឹកផងដែរថា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ជាថ្នាលអប់រំ ធុរកិច្ចប្រកបដោយគុណភាពឈានមុខដើម្បីរួមចំណែកក្នុងការ អភិវឌ្ឍ សេដ្ឋកិច្ច កម្ពុជា និងថ្នាក់តំបន់។
តាមរយៈបទពិសោធន៍ជាង ៣០ឆ្នាំក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងបទពិសោធន៍នៃការធ្វើធុរកិច្ច ប្រកបដោយគុណភាពឈានមុខ ក្នុងយុគសម័យឌីជីថល របស់ធនាគារ អេស៊ីលីដា នឹងត្រូវចែករំលែកទៅដល់សិស្ស-និស្សិត ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឱ្យទទួលបាននូវចំណេះដឹង ជំនាញ និងបង្កើតបណ្តាញទំនាក់ទំនងអាជីវកម្មសមស្របតាមតម្រូវការទីផ្សារការងារ ដើម្បីមានសក្ដានុពលការងារខ្ពស់ក្នុងអាជីពការងាររបស់សិស្ស-និស្សិត បន្ទាប់ពីបញ្ចប់ការសិក្សា៕



