រូបមន្តម៉ាសទឹកឃ្មុំទាំងនេះ ជួយសម្អាត និងចិញ្ចឹមស្បែកឱ្យស្អាតភ្លឺថ្លាក្មេងជាងវ័យ
រូបមន្តម៉ាសទឹកឃ្មុំខាងក្រោមនេះ ជួយឱ្យស្បែកលោកអ្នកមើលទៅក្មេងជាងវ័យ ក៏ដូចជាជួយចិញ្ចឹម ការពារ និងស្តារស្បែកឱ្យស្អាតភ្លឺថ្លារលោងចែងចាំង សាច់តឹងណែន គ្មានមុន គ្មានស្នាម គ្មានអាចម៍រុយ គ្មានកន្ទួលរមាស់នៅលើស្បែក រួមទាំងជួយបន្ថែមសំណើមដល់ស្បែកទៀតផង។ ដូច្នេះដើម្បីទទួលបានរូបសម្រស់ល្អឥតខ្ចោះ ទាំងមុខ និងដងខ្លួន អ្នកគួររៀបចំរូបមន្តម៉ាសទឹកឃ្មុំ ៤ ប្រភេទនេះ៖
១.ទឹកឃ្មុំ និងចេក៖ របៀបធ្វើ យកចានតូចមួយ រួចបន្ថែមចេកទុំ និងទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ ហើយលាយឱ្យសព្វ រួចបន្ថែមប្រេងវីតាមីន E ឬគ្រាប់វីតាមីន E ពីរបីដំណក់ចូល រួចកូរវាឱ្យសព្វពេញមុខ និងក។ បន្ទាប់មកទុកចោល ២០ នាទី រួចលាងចេញជាមួយនឹងទឹកធម្មតាជាការស្រេច។:max_bytes(150000):strip_icc()/homemade-facial-mask-from-banana--plain-yogurt-and-honey-1223552740-ae87e33560c24bf7bafdbdf8221e96d7.jpg)
២.ដំឡូង និងទឹកឃ្មុំ៖ យកដំឡូងបារាំងទំហំមធ្យម ១ដុំ ហើយដាំឱ្យពុះរហូតដល់រលោង បន្ទាប់ពីពុះរួចយកសំបកដំឡូងចេញ។ រួចយកចានតូចមួយ កិនសាច់ដំឡូងឱ្យម៉ត់ បន្ថែមទឹកឃ្មុំ ១ ស្លាបព្រាទៅក្នុងល្បាយដំឡូងនេះ ហើយលាបល្បាយនេះឱ្យស្មើគ្នាលើមុខ និងករបស់អ្នកទុកវាចោលមួយយប់ ឬអ្នកអាចទុកវាចោលរយៈពេល ៤៥ នាទី បន្ទាប់មកលាងជម្រះជាមួយទឹកក្តៅឧណ្ហៗ ជាការស្រេច។
៣.ម្សៅអង្ករ និងទឹកឃ្មុំ៖ របៀបធ្វើ យកចានតូចមួយ រួចបន្ថែមម្សៅអង្ករ ១ស្លាបព្រា ម្សៅរមៀតបន្តិច ទឹកដោះគោស្រស់ ១ស្លាបព្រា និងទឹកឃ្មុំ ១ស្លាបព្រា។ បន្ទាប់មកលាយវាឱ្យសព្វល្អ រួចលាបលើមុខរបស់អ្នក ទុករយៈពេល ១៥ នាទី ហើយលាងសម្អាតចេញជាការស្រេច។
៤.ទឹកឃ្មុំ និងប៊ឺ៖ កិនផ្លែបឺរទុំកន្លះផ្លែ ហើយលាយជាមួយទឹកឃ្មុំ ១ស្លាបព្រាបាយ និងប្រេងក្រូចឆ្មាពីរបីដំណក់ រួចលាបមុខឱ្យសព្វ ទុកចោល ២០ នាទីលាងទឹកចេញជាការស្រេច។ ប៉ុន្តែកុំភ្លេចលាបឡេការពារកំដៅថ្ងៃនៅព្រឹកបន្ទាប់ប្រើប្រាស់រូបមន្តនេះហើយ ព្រោះប្រេងសំខាន់ៗក្រូចឆ្មាធ្វើឱ្យស្បែកងាយនឹងកាំរស្មីព្រះអាទិត្យ ហើយងាយនឹងប៉ះពាល់ដល់ស្បែករបស់អ្នក៕![]()




























ដើមចមដំបូងនៃរឿងនេះបានកើតឡើងនៅក្នុងកម្មវិធីមួយដែល ហារ៉ាយុទ្ធ បានទៅគាំទ្រតារាចម្រៀង ទេព បូព្រឹក្ស ច្រៀងក្នុងកម្មវិធី ហើយគណនីហ្វេកប៊ុកមានឈ្មោះថា Jee Mey បានបង្ហោះរូបភាពដោយក្នុងរូបភាពនោះជាប់រូបលោកព្រមទាំងដាក់ចំណងជើងថា «តោះយើង យីសហាស់ទល់មុខជ្រូកតូច»។ បន្ទាប់ពីគណនីនេះបង្ហោះរូបភាពខ្លួនអមជាមួយសម្តីស៊កសៀតពាក្យថាជ្រូកតូចនេះលោក ហារ៉ាយុទ្ធ បានបង្ហោះឡើងវិញភ្ជាប់ជាមួយសម្តីថា «ប្រដៅ fan ផងបើសិនជាថ្លៃថ្នូរ»។












