Home ព័ត៌មានអន្តរជាតិ ផ្ទុះការ រិះគ.ន់ ម្ចាស់ហាង ដា.ក់ទោ.ស វាយបុគ្គលិកមកធ្វើការយឺតយ៉ាវ

ផ្ទុះការ រិះគ.ន់ ម្ចាស់ហាង ដា.ក់ទោ.ស វាយបុគ្គលិកមកធ្វើការយឺតយ៉ាវ

137
0

ប្រទេសថៃ ៖ ក្រោយពីមហាជន រិះគ.ន់ ថា ម្ចាស់ហាងសាច់ជ្រូកឡើងភ្នំមួយកន្លែងវាយបុគ្គលិកមកធ្វើការយឺតយ៉ាវខ្លាំងៗ អ្នកគ្រប់គ្រងហាងបានចេញមុខបកស្រាយជំនួសម្ចាស់ហាងថា ការវាយបុគ្គលិកនេះ គឺជាការ ដា.ក់ទោ.ស ជំនួសឱ្យការកាត់ប្រាក់ខែ ហើយបុគ្គលិកបានយល់ព្រមដោយខ្លួនឯងឱ្យម្ចាស់ហាងវាយពួកគេ ។

នៅចុងខែមីនា ឆ្នាំ២០២៤ អតិថិជនរបស់ហាងសាច់ជ្រូកឡើងភ្នំ បានបង្ហោះវីដេអូមួយចូលក្នុងបណ្តាញសង្គម ហើយធ្វើឱ្យមហាជនរិះគន់យ៉ាងខ្លាំងក្រោយពីឃើញម្ចាស់ហាងសាច់ជ្រូកឡើងភ្នំ បាន ដា.ក់ទោ.ស បុគ្គលិកដោយការវាយខ្លាំងៗជាច្រើនលើក ។ វីដេអូនេះសរសេរថា «ពួកគេជាមនុស្ស» ត្រូវបានមហាជនចែកចាយយ៉ាងឆាប់រហ័សក្នុងបណ្តាញសង្គម ព្រមទាំងបង្ហាញពីទំព័រហ្វេសប៊ុករបស់ម្ចាស់ហាងទៀតផង ។https://static.thairath.co.th/media/4DQpjUtzLUwmJZZSDtvE85Ir4tMZW9vPd1hhGYPiA46D.jpg

ក្រោយមក ក្រុមការងារសារព័ត៌មានថៃបានធ្វើដំណើរទៅកាន់ហាងសាច់ជ្រូកឡើងភ្នំនេះ ដែលស្ថិតនៅទីក្រុងប៉ាតាយ៉ា ខេត្តឈុនបុរី ប្រទេសថៃ ហើយក្រុមសារព័ត៌មាន ក៏បានចូលទៅហាងនេះដើម្បីសាកសួររកមូលហេតុពិតប្រាកដពាក់ព័ន្ធនឹងវីដេអូ ដែលត្រូវគេបង្ហោះពេញបណ្តាញសង្គម ។

បើតាមការសាកសួរឱ្យដឹងថា វាជាវីដេអូដែលថតកាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ដោយម្ចាស់ហាងបានដាក់ទោសបុគ្គលិកដែលមកធ្វើការយឺតយ៉ាវជាច្រើននាទី និងយឺតយ៉ាវអស់ជាច្រើនថ្ងៃជាប់ៗគ្នា ។ រីឯបុគ្គលិកដែលម្ចាស់ហាងដាក់ទោសនេះមានចំនួន៥នាក់ ហើយពេលអតិថិជនឃើញម្ចាស់ហាងវាយបុគ្គលិក ក៏បានថតវីដេអូយកទៅបង្ហោះក្នុងបណ្តាញសង្គម ។https://cdn.jwplayer.com/v2/media/Zr278H7v/poster.jpg?width=720

អ្នកគ្រប់គ្រងហាងនេះបកស្រាយថា ហាងមានច្បាប់ដាក់ទោសដោយឱ្យបុគ្គលិកជ្រើសរើសដោយខ្លួនឯងថា តើពួកគេយល់ព្រមឱ្យហាងកាត់ប្រាក់ខែ ឬឱ្យហាងវាយជំនួសវិញ ករណីបុគ្គលិកមកធ្វើការយឺតយ៉ាវជាច្រើនលើក ។ ដូច្នេះ ការដាក់ទោសនេះក៏ជាការយល់ព្រមពីបុគ្គលិកផងដែរ ព្រោះពួកគេបានចុះហត្ថលេខាយល់ព្រមអនុវត្តតាមច្បាប់នេះអស់ហើយ ។

ម្យ៉ាងទៀត មិនមែនខាងហាងនឹងដាក់ទោសបុគ្គលិកមកធ្វើការយឺតយ៉ាវគ្រប់រូបទេ សូម្បីតែម្ចាស់ហាងក៏ត្រូវដាក់ទោសដោយការវាយបែបនេះដូចគ្នាដែរ បើម្ចាស់ហាងមកធ្វើការយឺត ។ បើមិនដូច្នោះទេ បុគ្គលិកត្រូវយល់ព្រមឱ្យម្ចាស់ហាងកាត់ប្រាក់ខែ ដើម្បីឱ្យមានភាពស្មើគ្នាសម្រាប់បុគ្គលិកគ្រប់រូបដែលមកធ្វើការគោរពតាមពេលវេលា ។https://static.thairath.co.th/media/Dtbezn3nNUxytg04aja6Yjh57UOnOu7Brap1Hg7H7sGSj8.jpg

អ្នកស្រី Vayuwadee Bunsan អាយុ៣៣ឆ្នាំ ជាអ្នកគ្រប់គ្រងហាងនេះ បាននិយាយជំនួសម្ចាស់ហាងដែលជាអ្នកវាយបុគ្គលិក ថា ហាងមានច្បាប់ថា នឹងកាត់ប្រាក់ខែបុគ្គលិកមកធ្វើការយឺត ចំនួន៥បាតក្នុង១នាទី ហើយបុគ្គលិកភាគច្រើនមកធ្វើការមិនទាន់ពេលវេលាទេ ។ បើហាងកាត់ប្រាក់ខែបុគ្គលិកមកធ្វើការយឺតឃើញថា ពួកគេនឹងមិនសល់ប្រាក់ខែ ទើបហាងប្តូរពីការកាត់ប្រាក់ខែ មកឱ្យបុគ្គលិកសម្រាកពីការងារចំនួន២សប្តាហ៍វិញ ។

រីឯបុគ្គលិកមិនចង់ឱ្យហាងបញ្ឈប់ការងារពួកគេ២សប្តាហ៍ទេ ដោយសារគ្មានប្រាក់ចាយវាយ ព្រោះពួកគេបានលុយធីប ។ ទោះយ៉ាងណា បុគ្គលិកនៅតែមកធ្វើការយឺតដដែល ហើយហាងក៏ធ្លាប់បណ្តេញពួកគេចេញពីការងារដែរ ប៉ុន្តែនៅតែសុំមកធ្វើការបន្តទៀត ។ ពេលបានមកធ្វើការវិញ ពួកគេមកធ្វើការយឺតយ៉ាវដដែល ទើបហាងសួរបុគ្គលិកថា តើឱ្យហាងដាក់ទោសរបៀបណា? បុគ្គលិកមិនព្រមឱ្យកាត់ប្រាក់ខែ និងមិនព្រមឈប់ពីការងារ២សប្តាហ៍ ពួកគេសុខចិត្តឱ្យហាងដាក់ទោសដោយការវាយវិញ ។https://static.thairath.co.th/media/Dtbezn3nNUxytg04aja6Yjh57UOnOu7BmJsfWVMNcgOsox.jpg

ហេតុនេះ ខាងហាងនិយាយថា បើដាក់ទោសដោយការវាយ តើបុគ្គលិកមិនខឹង មែនទេ? រីឯបុគ្គលិកឆ្លើយថា មិនខឹងទេ ។ បន្ទាប់មក បុគ្គលិកគ្រប់គ្នាក៏ចុះហត្ថលេខាលើលិខិតមួយយល់ព្រមថា បើមកធ្វើការយឺត១០នាទី នឹងឱ្យហាងវាយ១លើក ។ ដូច្នេះ ទើបគេឃើញបុគ្គលិកម្នាក់ត្រូវបានម្ចាស់ហាងវាយជាច្រើនលើក ដោយសារមកធ្វើការយឺតច្រើនថ្ងៃ ហើយសង្សាររបស់បុគ្គលិករូបនេះ ក៏ត្រូវម្ចាស់ហាងវាយដែរ ព្រោះមកយឺតដូចគ្នា ។

លោក Phacharaphon Sidaprom អាយុ១៨ឆ្នាំ ជាបុគ្គលិកម្នាក់ដែលត្រូវម្ចាស់ហាងវាយក្នុងវីដេអូ និយាយថា ម្ចាស់ហាងវាយបែបនេះដោយសារខ្លួនមកធ្វើការយឺត គឺម្ចាស់ហាងវាយពី៧លើក ទៅ៨លើក ប៉ុន្តែមិនឈឺចាប់ទេ ។ លោកមិនខឹងម្ចាស់ហាងទេ ព្រោះយើងបានព្រមព្រៀងគ្នាហើយដើម្បីកុំឱ្យហាងកាត់ប្រាក់ខែ ប៉ុន្តែលោកចង់ឱ្យមហាជនយល់ថា ម្ចាស់ហាងធ្វើតាមច្បាប់ប៉ុណ្ណោះ ។https://static.thairath.co.th/media/Dtbezn3nNUxytg04aja6Yjh57UOnOu7BakOifooK2c00Gp.jpg

ចំណែកអ្នកស្រី Natthawadee Komonwanit អាយុ២២ឆ្នាំ ជាបុគ្គលិកម្នាក់ទៀតនិយាយថា ម្ចាស់ហាងជាមនុស្សល្អ ប៉ុន្តែបុគ្គលិកចាប់ផ្តើមមកធ្វើការយឺតជាញឹកញាប់ ទើបម្ចាស់ហាងហៅមកដាស់តឿន និងឱ្យជ្រើសរើសយកការកាត់ប្រាក់ខែ ឬឱ្យហាងវាយ ហើយបុគ្គលិកក៏ជ្រើសយកការវាយ ។ ម្ចាស់ហាងជាមនុស្សចិត្តល្អ និងស្រឡាញ់បុគ្គលិកដូចក្រុមគ្រួសាររបស់ខ្លួន ហើយសូមមហាជនកុំបង្ហោះវីដេអូរិះគន់ម្ចាស់ហាងអី ពីព្រោះបុគ្គលិកយល់ព្រមខ្លួនឯង ។

គួរបញ្ជាក់ថា ហាងសាច់ជ្រូកឡើងភ្នំនេះ មានបុគ្គលិកសរុបចំនួន៣០នាក់ ហើយបុគ្គលិកបានយល់ព្រមឱ្យហាងដាក់ទោសបុគ្គលិកមកធ្វើការយឺតគ្រប់រូប ។ រីឯការដាក់ទោសនៅថ្ងៃណានោះ គឺអាស្រ័យលើម្ចាស់ហាង ហើយពេលខ្លះ ហាងក៏មិនបានដាក់ទោសដែរ ដោយបុគ្គលិកធ្វើការនៅទីនេះជាលក្ខណៈគ្រួសារ ៕