Home Blog Page 1206

ត្រៀមៗ! ខេត្តមួយចំនួននេះ​ នឹងទទួលរងរលកម្តៅដល់៣៧អង្សាសេ

0

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។

នៅក្នុងនោះតំបន់វាលទំនាប មានសីតុណ្ហភាពអប្បបរមាពី២៤-២៧°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៧°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ១-២ម៉ែត្រ/វិនាទី។

ដោយឡែកតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-២ម៉ែត្រ/វិនាទី។

រីឯតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-២ម៉ែត្រ/វិនាទី៕

រសជាតិស្រាទំពាំងបាយជូរនៅបាតសមុទ្រទាក់ទាញចំណាប់អារម្មណ៍អតិថិជន

0

ប្រទេសជប៉ុន ៖ ក្រុមហ៊ុនមួយនៅទីក្រុងតូក្យូលើកឡើងថា ការទុកស្រាទំពាំងបាយជូរនៅបាតសមុទ្របរិវេណកោះ Amami-Oshima ខេត្ត

Kagoshima ស្ថិតនៅភាគនិរតីប្រទេសជប៉ុន បានជួយជំរុញសេដ្ឋកិច្ចក្នុងតំបន់ និងទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជនផងដែរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ។Undersea wine aging hoped to boost southwestern Japan island economy

ប្រធានក្រុមហ៊ុនទំនាក់ទំនងសាធារណៈនៅទីក្រុងតូក្យូ និងជាអ្នកចាប់ផ្តើមគម្រោងនេះនិយាយថា ៖ «ប្រទេសជាច្រើននិយមទុកស្រាទំពាំងបាយជូរនៅបាតសមុទ្រ ដោយសារបាតសមុទ្រមានសីតុណ្ហភាពទៀងទាត់ និងត្រជាក់ខ្លាំង ។ លើសពីនេះ វាគ្មានពន្លឺខ្លាំងពេកទេ ហើយវាសាកសមសម្រាប់ការទុកស្រាទំពាំងបាយជូរ ។ ប៉ុន្តែការទុកស្រានៅបាតសមុទ្រមិនមានច្រើនកន្លែងទេនៅប្រទេសជប៉ុន» ។

ប្រធានក្រុមហ៊ុនបន្តថា កាលពីចុងខែមករា ឆ្នាំ២០២៤ ស្រាទំពាំងបាយជូរប្រមាណ៥០០ដបនៅអឺរ៉ុប ត្រូវបានគេដាក់ក្នុងទ្រុងដែកអ៊ីណុកទម្លាក់ចូលក្នុងទឹកសមុទ្រដែលមានជម្រៅប្រមាណ២០ម៉ែត្រ ក្នុងតំបន់ Setouchi ស្ថិតនៅភាគខាងត្បូងកោះ Amami-Oshima ។ ក្រុមហ៊ុនទំនាក់ទំនងសាធារណៈបានបើកភោជនីយដ្ឋាន និងលក់ស្រាទំពាំងបាយជូរ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់អតិថិជនចាប់អារម្មណ៍លើរសជាតិស្រានេះ ។Underwater wineries tap a growing niche market for wines aged beneath the  waves | South China Morning Post

ដបស្រាទំពាំងបាយជូរភាគច្រើនត្រូវបានគេទុកនៅបាតសមុទ្រ ចាប់ពីខែមករា រហូតដល់ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីទុកលក់ឱ្យអតិថិជននៅខែកក្កដា ។ រីឯស្រាទំពាំងបាយជូរមួយចំនួនទៀតត្រូវទុកនៅបាតសមុទ្រយូរជាងនេះ ដើម្បីទទួលបានរសជាតិពិសេសបំផុត ។ នៅថ្ងៃអនាគត ក្រុមហ៊ុនទំនាក់ទំនងសាធារណៈគ្រោងផ្តល់សេវាកម្មទុកស្រាទំពាំងបាយជូរនៅបាតសមុទ្រសម្រាប់អតិថិជនចាប់អារម្មណ៍ទៀតផង ។

ប្រធានក្រុមហ៊ុនទំនាក់ទំនងសាធារណៈបន្ថែមថា គម្រោងនេះនឹងជួយកែលម្អបរិស្ថាន ដោយសារក្រុមហ៊ុនបានរៀបចំកន្លែងទុកដាក់ស្រាទំពាំងបាយជូរនៅបាតសមុទ្រយ៉ាងត្រឹមត្រូវ ហើយវាដើរតួនាទីជាផ្កាថ្មសិប្បនិម្មិតផងដែរដើម្បីទាក់ទាញប្រភពត្រី និងសារាយសមុទ្រ ។ លើសពីនេះ វានឹងស្រូបយកកាបូនឌីអុកស៊ីតផងដែរ ។Undersea wine aging hoped to boost southwestern Japan island economy

អ្នកចុះទៅបាតសមុទ្រដើម្បីដឹកជញ្ជូនដបស្រាទំពាំងបាយជូរនិយាយថា ទឹកក្នុងបរិវេណនេះក្តៅជាងសីតុណ្ហភាពធម្មតា និងសាកសមសម្រាប់ការទុកស្រាទំពាំងបាយជូរ ។ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សីតុណ្ហភាពនៅទីនេះស្មើនឹង២១អង្សារសេ ហើយចំណុចល្អ គឺសីតុណ្ហភាពបែបនេះអំណោយផលដល់ការទុកស្រារយៈពេលខ្លីប៉ុណ្ណោះ តែយើងនឹងទទួលបានរសជាតិស្រាយ៉ាងពិសេស ៕

បុរសរុស្ស៊ីប្រើប្រាស់បច្ចេកវិទ្យា AI ជជែកជាមួយនារីជាង៥.០០០នាក់

0

ប្រទេសរុស្ស៊ី ៖ គេពុំនឹកស្មានថា បច្ចេកវិទ្យា AI បានដើរតួនាទីជាមេអណ្តើក និងធ្វើឱ្យមនុស្ស២នាក់យល់ចិត្តយល់ថ្លើមគ្នា រហូតឈានដល់ការរៀបអាពាហ៍ពិពាហ៍ ។ ជាទូទៅ បុរសភាគច្រើនតែងជជែកជាមួយមនុស្សស្រីដែលខ្លួនចូលចិត្តតាមទូរស័ព្ទជារឿយៗ ប៉ុន្តែសម្រាប់លោក អាឡិចសាន់ឌ័រ សាដាន ជនជាតិរុស្ស៊ី មិនធ្វើបែបនេះទេ ។ លោកបានបង្កើតកម្មវិធីមួយដើម្បីឱ្យបច្ចេកវិទ្យា AI ជជែកជាមួយនារីជាង៥.០០០នាក់ជំនួសលោក រហូតដល់បានជួបមនុស្សស្រីម្នាក់ដែលលោកពេញចិត្ត និងរៀបការជាមួយគ្នា ។Russian man uses ChatGPT to 'match' with over 5,000 women on Tinder

លោក អាឡិចសាន់ឌ័រ និយាយថា លោកបានបង្កើតកម្មវិធី ChatGPT ដែលបង្កើតឡើងដោយក្រុមហ៊ុន OpenAI ដើម្បីជួយប្រមូលប្រូហ្វាលរបស់ស្រីៗនៅលើកម្មវិធីស្វែងរកដៃគូឈ្មោះ Tinder ហើយឱ្យវាជជែកជាមួយស្រីៗ ដោយលោកគ្រាន់តែប្រាប់ពីលក្ខណៈសម្បត្តិនារីដែលលោកត្រូវការប៉ុណ្ណោះ ។ បន្ទាប់មក លោកឱ្យ AI ជួយឆ្លើយតបសារឱ្យដូចនឹងការគិតរបស់លោក និងលុបឈ្មោះស្រីៗដែលលោកមិនចូលចិត្តចេញពីកម្មវិធីជាបន្តបន្ទាប់ ។

លោកប្រាប់ថា រយៈពេល១ឆ្នាំ បច្ចេកវិទ្យា AI បានជួយឱ្យលោកជជែកជាមួយនារីចំនួន៥.២៣៩នាក់ ក្នុងនោះនារី១៦០នាក់បានជជែកជាមួយលោកដោយផ្ទាល់នៅក្នុងកម្មវិធីផ្សេងទៀត ។ លើសពីនេះ លោកបានណាត់នារីចំនួន១២នាក់ ទៅញ៉ាំអីខាងក្រៅជាមួយគ្នាទៀតផង ។ នៅទីបំផុត ការព្យាយាមរបស់លោកក៏ទទួលបានជោគជ័យ នៅពេលលោកបានជួបនាង ខាវីណា វីនឆាខាអេវ៉ា ជានារីក្នុងសុបិនរបស់លោក ហើយលោកបានជួបនាងលើកដំបូងនៅខែធ្នូ ឆ្នាំ២០២២ ។ChatGPT Love Story: ChatGPT Helps This Man To Match With Over 5000 Women On  Tinder | Technology & Science News, Times Now

ចំណែកនាង ខាវីណា និយាយថា ក្នុងរយៈពេល២ខែ ទៅ៣ខែដំបូង នាងមិនដឹងថា នាងកំពុងតែជជែកជាមួយបច្ចេកវិទ្យា AI ទេ ។ ប៉ុន្តែលោក អាឡិចសាន់ឌ័រ បានចូលមកជជែកជាមួយនាងដោយខ្លួនឯងនាពេលបន្ទាប់ និងបានណាត់ជួបនាងជាបន្តបន្ទាប់ ។ នាងមិនខឹងសម្បារអ្វីទេ ដែលលោក អាឡិចសាន់ឌ័រ ប្រើវិធីបែបនេះ ។ ប៉ុន្តែនាងគិតថា បច្ចេកវិទ្យា AI អាចធ្វើឱ្យនាងបានជួបគ្នាជាមួយមិត្តប្រុសជារឿងសំខាន់ជាង ។

ហេតុនេះ បច្ចេកវិទ្យា AI បានដើរតួជាមេអណ្តើកឱ្យអ្នកទាំងពីរ ព្រោះក្រៅពី AI បានជួយជជែក និងណាត់ជួបនាង ខាវីណា ហើយ លោក អាឡិចសាន់ឌ័រ ប្រាប់ថា លោកទទួលបានការណែនាំពីរឿងរៀបអាពាហ៍ពិពាហ៍ពី AI ផងដែរ ដោយសារលោកពុំបានគិតរឿងនេះមុនទេ ។ AI បានណែនាំឱ្យលោកសុំមិត្តស្រីរៀបការឆាប់ៗ ហើយមិត្តស្រីរបស់លោកក៏និយាយថា យល់ព្រមរៀបការជាមួយលោក ។Match Made By AI: Russian Man Uses ChatGPT To Match With Over 5,000 Women  On Tinder

វាជាគំរូមួយគួរឱ្យចាប់អារម្មណ៍ ដែលបង្ហាញឱ្យឃើញពីសមត្ថភាពមិនធម្មតារបស់បច្ចេកវិទ្យា AI ដែលត្រូវគេយកមកប្រើប្រាស់ក្នុងវិធីត្រឹមត្រូវ ហើយវាបានក្លាយជាបច្ចេកវិទ្យាមួយជួយបង្កើតសេចក្តីសុខដល់អ្នកប្រើប្រាស់ ។ លើសពីនេះ AI នឹងអាចធ្វើឱ្យអ្នកនៅលីវជាច្រើនទៀតរកឃើញគូស្នេហ៍ឆាប់ៗទៀតផង ៕

Samsung និង Huawei គ្រោងនឹងបញ្ចេញស្មាតហ្វូនថ្មីដែលអាចបត់បានបីតង់នៅចុងឆ្នាំនេះ

0

បរទេស៖ ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថានឹងប្រកួតប្រជែងជាមួយក្រុមហ៊ុន Huawei ដើម្បីក្លាយជាក្រុមហ៊ុនបញ្ចេញទូរស័ព្ទថ្មីដែលមានអេក្រង់បត់បានបីតង់ដំបូងគេនៅឆ្នាំ ២០២៤ នេះ។
Rumors continue to surface that Huawei will debut a tri-fold Smartphone in  2024 while Samsung my follow in 2025 - Patently Appleយោងតាម Tech News ដែលបានចុះផ្សាយកាលពីថ្ងៃទី១៤ ខែកុម្ភៈថា ក្រុមហ៊ុន Huawei កំពុងបង្កើតម៉ូដែលទូរស័ព្ទថ្មីមួយដែលអាចបត់បានបីជាមួយនឹងការរចនាអេក្រង់រាង Z ដែលរំពឹងថានឹងប្រកាសនៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៤។ ដូច្នេះក្រុមហ៊ុន BOE នឹងក្លាយជាអ្នកផ្គត់ផ្គង់អេក្រង់សម្រាប់ផលិតផលនេះ ខណៈដែលក្រុមហ៊ុនពីរ Zhaoli និង Fusda ក៏នឹងចូលរួមក្នុងការផលិតស្មាតហ្វូនជំនាន់ថ្មីផងដែរ។

អ្នកជំនាញផ្នែកបច្ចេកវិទ្យា Ross Young បាននិយាយថា ទូរស័ព្ទ tri-fold របស់ក្រុមហ៊ុនចិន ដំបូងឡើយគ្រោងនឹងប្រកាសនៅចុងឆ្នាំ ២០២៣ ប៉ុន្តែត្រូវបានពន្យារពេល ដោយសារក្រុមហ៊ុនបានដាក់ពាក្យសុំប៉ាតង់សម្រាប់អេក្រង់បត់នៅឆ្នាំ ២០២១ បន្ទាប់មកត្រូវបន្ថែមឯកសារនៅខែមីនា និងខែកក្កដា ឆ្នាំ២០២២ ដូច្នេះទើបក្រុមហ៊ុនរំពឹងថានឹងប្រកាសនៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៤ នេះវិញ។Huawei found a way to make the tri-screen dual-fold smartphone look good  (patent) - MSPoweruser

ទន្ទឹមនឹងនេះដែរ យោងតាមអ្នកជំនាញ Revegnus ក៏បានឱ្យដឹងដែរថា បច្ចុប្បន្ន Samsung ក៏កំពុងរៀបចំបង្ហាញម៉ូដែលទូរស័ព្ទថ្មីដែលមានអេក្រង់បត់បានបីនៅឆ្នាំនេះ បន្ថែមពីលើម៉ូដែលជំនាន់ថ្មីពីរគឺ Galaxy Z Fold6 និង Galaxy Z Flip6 ។ ការផ្លាស់ប្តូររបស់ក្រុមហ៊ុនកូរ៉េនេះ ត្រូវបានគេនិយាយថា នឹងក្លាយជាក្រុមហ៊ុនដំបូងគេដែលនាំយកស្មាតហ្វូនអាចបត់បានបីមកកាន់ទីផ្សារ ក៏ដូចជារក្សាតំណែងឈានមុខគេនៅក្នុងផ្នែកឧបករណ៍ដែលអាចបត់បាន។

ទោះជាយ៉ាងណាក៏ដោយ ទោះបីជាវាលឿនជាងគូប្រជែងរបស់ខ្លួនក្នុងការប្រណាំងក៏ដោយ ក៏ក្រុមហ៊ុន Huawei ត្រូវបានគេរំពឹងថានឹងប្រឈមមុខនឹងឧបសគ្គជាច្រើនដោយសារតែការហាមប្រាមរបស់សហរដ្ឋអាមេរិកដែលធ្វើឱ្យស្មាតហ្វូនរបស់ខ្លួនមិនអាចប្រើប្រាស់សេវាកម្មរបស់ Google ធ្វើឱ្យពិបាកក្នុងការប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ។Samsung Rollable, Huawei Tri-Fold in 2024: OPPO, vivo prep for silent exit

គួរបញ្ជាក់ដែរថា ការរចនាស្មាតហ្វូនថ្មីដែលអាចបត់បានបីដង នឹងជួយឱ្យស្មាតហ្វូនមានអេក្រង់ធំដូចថេប្លេត ដោយអាចបង្រួម និងពង្រីកបាន ដែលវាពិតជាងាយស្រួលយកតាមខ្លួនណាស់។ នៅឯពិព័រណ៍ CES ២០២២ ក្រុមហ៊ុន Samsung បានបង្ហាញគំរូចំនួនពីរគឺ Flex S និង Flex G ដែលក្នុងនោះ Flex S អាចបត់ជារាង S ឬ Z បាន ខណៈដែលឧបករណ៍ផ្សេងទៀតអាចរមៀលផ្នែកនៃអេក្រង់ខាងក្នុងដូចជា Flex G។ ហេតុនេះហើយ Samsung អាចនឹងក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនថ្មីដែលអាចបត់បានបីដងដំបូងគេបង្អស់នៅចុងឆ្នាំនេះ៕

ពលរដ្ឋចោទអាជ្ញាធរឃុំ កំពុងសម្ងំលុបបឹង ខណៈរដ្ឋបាលស្រុកចេញសេចក្តីបំភ្លឺថាមិនមែនការពិត

0

ថ្មីៗនេះមានគណនីហ្វេសប៊ុកមួយ ឈ្មោះ Pen Duong បានបង្ហោះខ្លឹមសារអមជាមួយរូបភាពប៉ុន្មានសន្លឹកដោយលើកឡើងថា៖ “ជួយ share ទាំងអស់គ្នាផង បឹងធម្មជាតិមួយកន្លែង (បឹងអន្លួសដូង) ស្ថិតនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង កំពុងត្រូវបានលុបដោយគ្មានដឹងហេតុផលច្បាស់លាស់”។May be an image of tree and text
ក្រោយពីការបង្ហោះនេះ រដ្ឋបាលស្រុកមោងឫស្សី ក៏បានចេញលិខិតបំភ្លឺជាសាធារណ ដោយលើកឡើងថា៖”បឹងនេះជាអាងចាស់ចាប់ផ្តើមមានសភាពគោករាក់បន្តិចម្តងៗ ទើបក្រុមប្រឹក្សាឃុំរបស់មង្គលបានឯកភាពប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍ឃុំ ដើម្បីស្តាឡើងវិញសម្រាប់តម្កល់ទឹកទុកប្រើប្រាស់នារដូវប្រាំងខាងមុខ”។May be an image of grassជុំវិញការបង្ហោះ ធ្វើឱ្យខូចឈ្មោះរដ្ឋបាលស្រុក របស់គណនីហ្វេសប៊ុក Pen Duong រដ្ឋបាលស្រុកស្នើឱ្យម្ចាស់គណនីហ្វេសប៊ុកនោះ ធ្វើការកែតម្រូវខ្លឹមសារឡើងវិញ និងធ្វើការសូមទោសជាសាធារណៈផងដែរ។May be an image of fog, grass and tree
សូមបញ្ជាក់ថា “បឹងអន្លូសដូង” ជាអាងស្តុកទឹកដ៏ធំ ១ សម្រាប់បម្រើដល់ប្រជាកសិករដែលប្រកបរបរកសិកម្ម ដែលបានបន្សល់ទុកពីសម័យ ប៉ុល ពត ស្ថិតនៅក្នុងភូមិព្រៃព្រំ ២ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលមានទំហំបណ្តោយ ១០៣ម៉ែត្រ ទទឹង៥៥ម៉ែត្រ៕

May be an image of grass and fogMay be an image of water hyacinth and grass

May be an illustration of blueprint and textMay be an image of text

លីម តិចម៉េង និងអ្នកសិល្បៈច្រើនរូបលើកទឹកចិត្តទៅកាន់ ពេជ្រ ថៃ ក្រោយរងនូវសម្តីបំ.បាក់ទឹកចិត្ត

0

ថ្មីៗនេះតារាចម្រៀង ពេជ្រ ថៃ បានបង្ហាញអារម្មណ៍ដោយក្តីអន់ចិត្តបន្ទាប់ពីទទួលរងនូវពាក្យសម្តីប..ណ្តុះបង្អា.ប់រូបរាងគេថាជាមនុស្សក្រិន។ ពាក្យសម្តីវាយប្រហារផ្លូវចិត្តនេះបានជំរុញឱ្យសិល្បករ អ្នកបង្កើតមាតិកា រួមទាំងអ្នកគាំទ្របញ្ចេញសារលើកទឹកចិត្តទៅកាន់ ពេជ្រ ថៃ កុំឱ្យបាក់ទឹកចិត្តនូវពាក្យសម្តីរបស់អ្នកមួយចំនួន។លឹម តិចម៉េង តូចចិត្តមានគេនិយាយបំភ្លៃពីរូបលោក ព្រោះការច្រណែន - Khmerload

តារាចម្រៀង លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានបង្ហោះសំណេរនៅលើបណ្តាញសង្គមទៅកាន់ម្ចាស់ពាន The Voice kids Cambodia រដូវកាលទី១ ថា «បងយល់អារម្មណ៍ប្អូនថៃ ប្អូនអាចប្រាប់បងប្អូនយើងទាំងអស់នោះវិញថា ប្អូនគ្រិនរូបរាងពិតមែន តែប្អូនមិនបានគ្រិនឆន្ទៈ ឧត្តមគតិ គុណធម៌ដូចសំបកកាយប្អូនឡើយ»។ ចំណែក ស៊ឹម ច័ន្ទពន្លឺ វិញ បានលើកឡើងដែរថា «សុំត្រឹម share ហើយពិចារណាមើលចុះ បើមានគេហៅអ្នក បែបហ្នឹងវិញ ( អាខ្មៅ , អាក្រញ៉ាញ់ .. ) អ្នកមានអារម្មណ៍យ៉ាងណា ! ពេជ្រ ថៃ កុំខ្វល់ ឬគិតច្រើនធ្វើអី.. ប្អូនគឺជាប្អូន..Be who you are មនុស្សម្នាក់ៗ មានសមត្ថភាព ..រូបរាង និងភាពស្រស់ស្អាត ផ្សេងៗពីគ្នា»។
TOP4 រូបនេះបន្ថែមទៀតថា «លោកសូមមិនគាំទ្រ នូវការប្រើប្រាស់ពាក្យមាក់ងាយ មកលើរូបរាងខាងក្រៅទៅលើបុគ្គលណាម្នាក់សូមគិតមុននឹងសរសេរ comment ទៅកាន់អ្នកណាម្នាក់»។នាង ដាវីន» ចេញមុខបដិសេធ និងមិនបើកចំហរឿងមួយនេះដាច់ខាត ដរាបណាការប្រឡងវគ្គផ្តាច់ព្រ័ត្រខ្លួនពុំទាន់បញ្ចប់

ងាកទៅកាន់ នាង ដាវីន មិនខុសគ្នាប៉ុន្មាននោះទេលោកបានបញ្ចេញមតិដែរថា «បងមិនខ្វល់ទេថាគេនិយាយបែបមិចដាក់ប្អូនទេ សម្រាប់បង ប្អូនជាក្មេងល្អ បើគ្មានអ្នកឈឺឆ្អាលរឿងប្អូន ចាំបងអ្នកឈឺឆ្អាលឱ្យ ប្អូនល្អ រឹងមាំ ត្រូវចាំពាក្យបងគ្មានអ្នកណាល្អជាគ្រួសារប្អូនទេ ចឹងត្រូវយកពួកគាត់ជាធំ ស៊ូៗអូន»។No photo description available.

អ្នកបង្កើតមាតិកា ឡាយ ប៊ុនឡេង វិញបានចូលទៅលើកទឹកចិត្ត ពេជ្រ ថៃ ដោយនិយាយថា «ស៊ូៗពេជ្រថៃ… កុំបាក់ទឹកចិត្តដោយសារមនុស្សដែលយើងមិនស្គាល់មិនឱ្យតម្លៃយើងអី..ខ្ញុំជឿថា មានមនុស្សជាច្រើនដែលបានរីករាយដោយសារ ពេជ្រ ថៃ ។ រីឯតារាចម្រៀង វង្ស ថាណាន់ បាននិយាយថា «កុំគិតច្រើនអីណាប្អូន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5B1c7uA0UIVqQ3Y8WK5R82ClsWXFnzFYlnGqTJ4sBECXYOmEhM0Migkr4rvkFN94EmJjx9ryN0SakXQancoRS9CbV9NeeH-p0TycHw-I_eV6X2onhTqiQvgc95HmWavDKl8WMmUqRmg5jt-GGlll1M3l9Am_WFhk2aF4TlaY1rZmS39MxzZL7NyzIbI0/s769/image_2024-02-14_14-50-11.png

ក្រៅពីអ្នកក្នុងចង្កោមសិល្បៈ អ្នកបង្កើតមាតិកា មហាជនក៏បានចូលរួមលើកទឹកចិត្តទៅកាន់ ពេជ្រ ថៃ ផងដែរកុំឱ្យរូបគេខ្វល់ខ្វាយនឹងពាក្យសម្តីអ្នកមួយចំនួនដែលសើចចំអករូបរាងរបស់គេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZDvaD_lecj9shd6AcUr2LbeDJwDvI2bSJrgcSu00ipG4GABgvBuQMa7drH_ZAoBp1Yk7plvCL0oBfRTYE4t9T7eXCUqacMho7K7-ABVynSK4lxjKSTmUX_LQBuU_vW3F8HfDChbyMJepF9x7T79lZ0sp8SgUwaIsQC8li_TENLLuQ7KZ1vij3bTvkq78/s763/image_2024-02-14_14-50-12.png

 

 

ស្រ្តីម្នាក់ត្រូវបាន. ចាប់. ខ្លួ.ន ភ្លាមៗ ក្រោយពីបានស៊ីផ្លេរដាក់ក្បួនរថយន្ត ខ្សែរាជ.វង្សថៃ

0

កាលពីថ្ងៃទី១៣ ខែកុម្ភះនេះ ប៉ូលិសថៃបានធ្វើការឃា.ត់ខ្លួនស្ត្រីម្នាក់ ដោយចោ.ទប្រ.កាន់ថាបានចុចស៊ីផ្លេរដាក់ក្បួនរថយន្តគ្រួសាររាជ.វង្សថៃ។

ការប្រមា.ថ ចំពោះរាជានិយម ដែលរដ្ឋធម្មនុញ្ញបានចងក្រងទុកថាត្រូវតែគោរពបូជាចំពោះខ្សែស្រឡាយរាជវង្សានុវង្សទាំងអស់ គឺនឹងត្រូវផ្តន្ទា.ទោសដាក់ពន្ធ.នាគាររហូតដល់ ១៥ ឆ្នាំ ក្រោមច្បាប់ដ៏តឹងរឹងរបស់ប្រទេសថៃ។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា កាលពីថ្ងៃទី៤ ខែកុម្ភះ នាង Tantawan Tuatulanon អាយុ ២២ឆ្នាំ បានបើករថយន្តមួយគ្រឿងដោយព្យាយាមប្រជែង ហើយថែមទាំងចុចស៊ីផ្លេរដាក់ក្បួនរថយន្តរបស់ម្ចាស់ក្សត្រី ស៊ិរិនថន ដែលជាប្អូនស្រីរបស់ស្តេច Maha Vajiralongkorn ព្រះរាជាថៃបច្ចុប្បន្ន។

នាងថែមទាំងបានផ្សាយបន្តផ្ទាល់នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដែលបង្ហាញពីការឈ្លោះប្រកែកជាមួយប៉ូលីសដែលហែរហមក្បួនដង្ហែរម្ចាស់ក្សត្រីទៀតផង។ ឧបទ្ទវហេតុនេះផងដែរក៏បានបង្កឱ្យមានជម្លោះសាធារណៈកើតឡើងកាលពីថ្ងៃទី១០ ខែកុម្ភះ រវាងពួករាជានិយមនិងសកម្មជនកំណែទម្រង់របបរាជានិយម ហើយបានបណ្តាលឱ្យមនុស្សរាប់សិបនាក់រងរបួស។Thai activists arrested over royal motorcade protest Farakdhar

ទោះជាយ៉ាងណា Tantawan បានបដិសេធថា រថយន្តរបស់នាងមិនបានព្យាយាមរំខាន ឬរារាំងក្បួនរថយន្តរបស់រាជវង្សនោះទេ។ អគ្គស្នងការរងនគរបាលជាតិ លោក Surachate Hakparn មានប្រសាសន៍ថា ការជេរប្រមាថព្រះមហាក្សត្រ និងបង្ហោះវីដេអូតាមអ៊ីនធឺណិត ធ្វើឲ្យខូចដល់របបរាជានិយម។ លោកថា ទង្វើបែបនេះគឺអាចចោតប្រកាន់ពីបទបះបោរដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់៧ឆ្នាំ។ បច្ចុប្បន្ន Tantawan កំពុងប្រឈមនឹងការចោទប្រកាន់ពីការ ប្រមាថ ព្រះមហាក្សត្ររួចហើយផងដែរ។

គួរបញ្ជាក់ថា ចលនានយោបាយដឹកនាំដោយយុវជនថៃគឺបានលេចឡើងតាំងពីឆ្នាំ ២០២០ ដោយបានអំពាវនាវឱ្យមានការកែប្រែរបបរាជានិយមដែលជារបបប្រពៃណីចេញ ហើយពីមុនបានរិះ គន់ចំពោះការបិទចរាចរណ៍សម្រាប់ក្បួនដង្ហែរព្រះមហាក្សត្រផងដែរ៕Police to seek arrest warrants for Thaluwang activists after failure to  meet summons

យ៉ានុត ដៃគូថតចម្រៀងល្បែ.ងអនឡាញជាមួយ នាយគ្រឿន ចេញមុខសូមទោសនិងប្រកាសឈប់ផ្សាយល្បែងតទៀត

0

ទន្ទឹមនឹងនាយគ្រឿន ចេញមុខសូមទោសទស្សនិកជននិងប្រកាសឈប់ផ្សាយមួយជីវិតនោះមិនបង្អង់យូរ លក្ខិណា យ៉ានុត ដែលជាដៃគូចម្រៀងផ្សព្វផ្សាយល្បែងអនឡាញជាមួយតារាកំប្លែងរូបនេះចេញមកសូមទោសទស្សនិកជនដូចគ្នា និងប្រកាសឈប់ផ្សព្វផ្សាយអំពើអបាយមុខនេះតទៀតដោយងាកទៅកើបប្រាក់ចំណូលតាមការងារផ្សេងៗវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKmM9cbb3RmkJpHCRagJj8WFIhoXvMmsz9BCzKkptqxE4iDPOYulrlOI3nvnujk8XFqxYD3Vqv4GF6Hw00u2ypYrCkar9ZtdXqvNr9bbQzusqlD0i-SK8LTg-kGSrKeEx1FokFI9hIH3BW9tWgCQs-k50SP9CKdfJok7T_-o5BMxYEzHlNbIBx-c55f9A/s1440/image_2024-02-14_13-20-27.png

លក្ខិណា យ៉ានុត គឺជាអ្នកបង្កើតមាតិកាបែបកំប្លែងមានប្រជាប្រិយភាពមួយរូបនិងបានលេចមុខតាមរយៈកម្មវិធីនានាជាហូហែរ ខណៈវីដេអូមួយៗរបស់នាងទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនមានការទស្សនាខ្ទង់លានតាមរយៈសកម្មភាពកំប្លុកកំប្លែង។ ទោះយ៉ាងណា អ្នកបង្កើតមាតិការូបនេះក៏ត្រូវរងនូវមតិរិះគន់ទក់សាច់ដូចគ្នាព្រោះនាងគឺជាដៃគូថតចម្រៀងផ្សព្វផ្សាយល្បែងអនឡាញជាមួយតារាកំប្លែងនាយគ្រឿន។

មិនបង្អង់យូរក្រោយពីតារាកំប្លែង នាយគ្រឿន ចេញមុខទទួលស្គាល់កំហុសនិងសូមទោសមហាជនរួមទាំងប្រកាសថាឈប់ផ្សព្វផ្សាយល្បែងនិងស្រាមួយជីវិត លក្ខិណា យ៉ានុត បានចេញវីដេអូសូមទោសដូចគ្នានិងប្រកាសឈប់ទទួលការងារផ្សាយល្បែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWzqrLnpdukMzcztgwSSCIZvB7wOuWIbxMnqdogiVrdwc6j7uQbHdMv1Qlw3hL17VgNLPD7bnLWFhy0J4IT_ujH1lAoO6aPOqj669-V4kDQ-NJJY23MzLH9E9HpFQmGKhr7bhUoCkKKc80KmaOjb_bwMZ5WRhAX2XacUaCnFtNvfccu_AGzFLhecHcuUQ/s1440/image_2024-02-14_13-20-29.png

វីដេអូ៣នាទីបង្ហោះនៅលើបណ្តាញសង្គមនាថ្ងៃទី១៣ ខែកុម្ភៈ យ៉ានុត បានរៀបរាប់ថា មួយរយៈចុងក្រោយនេះខ្លួនរវល់មែនទែន ខ្លួនធ្វើការអី អត់ដឹងខ្យល់អីនោះទេដែលចំណុច នេះហើយធ្វើឱ្យខ្លួនមានបញ្ហា។ អ្នកបង្កើតមាតិការូបនេះ បន្តទៀតថា កន្លងមកមុននឹងខ្លួនបង្ហោះវីដេអូតែងតែពិនិត្យមើល២ ទៅ៣ដងថាតើប៉ះពាល់អ្នកណាគេអត់ ឌឺដងអ្នកណាគេអត់ ឬប៉ះពាល់ដល់សង្គមជាដើម។ សម្រាប់វីដេអូហ្នឹង យ៉ានុត ថាមិនយល់ខ្លួនឯងដូចគ្នាពេលផុសទៅជះផលអវិជ្ជមានមកលើខ្លួនវិញ ធ្វើឱ្យខ្លួនសួរខ្លួនឯង ហេតុអ្វីបានជួបរឿងអ៊ីចឹង ទៅធ្វើទង្វើបែបនេះ ផ្សព្វផ្សាយល្បែងដែលធ្វើឱ្យអ្នកគាំទ្រខ្លួនមិនសប្បាយចិត្ត។

យ៉ានុត បន្ថែមថា នាងមិនចង់ឱ្យទស្សនិកជនមិនពេញចិត្តខ្លួនទេ ហើយបើគ្រាន់តែការងារប៉ុណ្ណឹង មហាជនមិនពេញចិត្តខ្លួន នាងឈប់បន្តធ្វើទៀតដោយឈប់ពាក់កណ្ដាលទីតែម្ដង ហើយសម្រាប់ហ្គេមអនឡាញផ្សេងៗទៀត យ៉ានុត មិនទទួលដូចគ្នា។ លើសពីនេះទៅទៀត លក្ខិណា យ៉ានុត ថានាងមានការងារច្រើនណាស់រាល់ថ្ងៃតែនាងចូលចិត្តដាក់បន្ទុកខ្លួនឯងការងារអ្វីក៏ទទួលជាការធ្វេសប្រហែលមួយពេលដូច្នេះចាប់ពីពេលនេះតទៅនឹងបែងចែកឱ្យដឹងការងារណាទទួលបានការងារណាទទួលមិនបាន និងរកលុយបានតាមមធ្យោបាយផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGT4rOt3rih1ocnDebev6BOCl9icaWPkdHPEVYbGCQseZUEb1mFxXSFFGHBQkyCIIGH7E_2qoU34_m3TkLIpB5Zj4obsoz1fTVaLAZh62R1LNU44Xj8jO1RPqSSlFVcQKYqAC49-VnQZxvpZCaan1_S50fG8uSMg-i9QPi5aK_ytMYiAAYoLyBZ1GTiAI/s885/image_2024-02-12_09-56-29.png

យ៉ានុត បានលើកឡើងទៀតថា មាតិការបស់ខ្លួនតាំងពីដើមមិនបានជួយសង្គមអ្វីទេ ប៉ុន្តែជាមាតិកាបែបសប្បាយៗ ជួយឱ្យទស្សនិកជនសើច ហើយជួយសង្គមរបស់នាងតាមបែបវិធីផ្សេងដោយពេលខ្លះក៏បង្ហោះនៅលើបណ្តាញសង្គមពេលខ្លះក៏មិនបង្ហោះព្រោះគិតថាដូចជាការសម្តែង។ ជាចុងក្រោយ យ៉ានុត លើកម្រាមដៃ១០សូមទោសទស្សនិកជន និងសង្ឃឹមថាមហាជនអធ្យាស្រ័យចំពោះកំហុសឆ្គងរបស់នាងលើកនេះ៕

 

ឆ្នេរ អា..ក្រា..ត..កា..យ ដ៏ល្បីនៅប្រទេសអូស្ត្រាលី អាចប្រឈមនឹងការបិទ

0

អូស្ត្រាលី៖ ឆ្នេរ Tyagarah ដែលជាឆ្នេរអា..ក្រា..ត..កា..យដល់ពេញនិយមមួយនៅក្នុងប្រទេសអូស្ត្រាលី អាចនឹងត្រូវបានហាមឃាត់មិនឱ្យភ្ញៀវទេសចរស្រា…តទៀតឡើយ។

ឆ្នេរនេះមានប្រវែង ៨០០ ម៉ែត្រនៅភាគខាងជើង Byron Bay របស់ប្រទេសអូស្ត្រាលី អាចក្លាយជាកន្លែងដែលតម្រូវឱ្យអ្នកទេសចរស្លៀកឈុតហែលទឹកវិញប្រសិនបើចង់ទស្សនានៅឆ្នេរនេះ និងលុបបំបាត់វប្បធម៌ស្រា…តចាប់ពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នេះតទៅ។Preserving Tyagarah Beach: Naturists Rally to Save Clothing-Optional  Sanctuary

Tyagarah គឺជាឆ្នេរដ៏ល្បីល្បាញសម្រាប់អ្នកដែលចូលចិត្តការអា..ក្រា..ត..កា..យនៅក្នុងប្រទេសអូស្ត្រាលី និងជុំវិញពិភពលោក ដោយកន្លងទៅឆ្នេរនេះបានអនុញ្ញាតឱ្យភ្ញៀវជាតិ និងអន្តរជាតិស្រាតដោយសេរី និងជាផ្នែកមួយនៃតំបន់អភិរក្សធម្មជាតិ គ្រប់គ្រងដោយរដ្ឋាភិបាលនៃរដ្ឋ New South Wales ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលកាលពីឆ្នាំមុនបានផ្ញើលិខិតមួយច្បាប់ទៅកាន់ក្រុមប្រឹក្សាមូលដ្ឋានដោយនិយាយថាការអា..ក្រា..ត..កា..យជាសាធារណៈនេះគឺជា “អាកប្បកិរិយាប្រមាថ អាសអាភាស និងប្រឆាំងសង្គម” ដោយសារតែអ្នកប្រើប្រាស់ឆ្នេរអាក្រា…តកា..យមួយចំនួនប្រព្រឹត្តិរឿងមិនល្អនៅតំបន់ឆ្នេរ។Tyagarah beach: Byron Bay to spend thousands on CCTV at 'clothing optional'  beach | news.com.au — Australia's leading news site

ទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រប់គ្នាសុទ្ធតែយល់ស្របនឹងគំនិតនៃការហាមឃាត់របស់រដ្ឋាភិបាលនោះទេ។ លោក Bradley Benham ប្រធានក្រុមអា..ក្រា..ត..កា..យ Byron Naturists បានដាក់ញត្តិតវ៉ាចំពោះការសម្រេចចិត្តនេះទៅប្រធានទីភ្នាក់ងារបរិស្ថានរដ្ឋ ដែលញត្តិនេះបានទទួលហត្ថលេខាចំនួន ១.១២៥ ក្នុងការគាំទ្រ។ នៅក្នុងញត្តិនេះបានសរសេរថា “ការអាក្រា…តកាយគឺជារបៀបរស់នៅស្របច្បាប់ ហើយវប្បធម៌នេះមានតាំងពីយូរយារណាស់មកហើយ ដូច្នេះមិនអាចលុបបំបាត់វាចោលទេ”។ លើសពីនេះសហគមន៍ក្នុងស្រុក ភ្ញៀវជាតិ និងអន្តរជាតិ មានសិទ្ធិទៅកន្លែងសាធារណៈនេះដើម្បីបង្ហាញដោយសេរីភាព។My midlife naked holiday in Australia was exhilarating — and freeing
គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយទេដែលការស្រា..តនៅឆ្នេរ Tyagarah មានហានិភ័យត្រូវបានហាមឃាត់។ នៅឆ្នាំ ២០១៨ ក្រុមប្រឹក្សាមូលដ្ឋានបានច្រានចោលវិធានការស្រដៀងគ្នានេះ ប៉ុន្តែបានយល់ព្រមដំឡើងកាមេរ៉ាឃ្លាំមើលបន្ថែមទៀតនៅឆ្នេរសមុទ្រកុំឱ្យជនមួយចំនួនប្រព្រឹត្តិរឿងមិនល្អនៅតំបន់ឆ្នេរ៕

«Marry My Husband » នឹងអាចឈានដល់ការផលិតឡើងវិញជា Version ជប៉ុន

0

ខ្សែភាពយន្តកូរ៉េដ៏ពេញនិយមមានចំណងជើងថា «Marry My Husband » កំពុងស្ថិតក្នុងការពិភាក្សាសម្រាប់ការថតឡើងវិញជា Version របស់ជប៉ុន។ រឿងនេះបានឆក់យកប្រជាប្រិយភាពយ៉ាងខ្លាំងទាំងក្នុងប្រទេសជាមួយការទស្សនាខ្ពស់ រួមទាំងបណ្តាប្រទេសជាច្រើនទៀតដែលមានតារាស្រី Park Min Young និង Na In woo ជាតួឯក។'Marry My Husband' review: deliciously melodramatic, immensely addictive

យោងតាមរបាយការណ៍ផ្តាច់មុខពី JTBC បានឱ្យដឹងថា Marry My Husband នឹងទទួលបានកំណែថតឡើងវិញជាភាសាជប៉ុន(Version ជប៉ុន) ហើយការពិភាក្សាកំពុងដំណើរការរួចហើយសម្រាប់ការផលិតឡើងវិញ។ ជាការឆ្លើយតបទៅនឹងរបាយការណ៍របស់ JTBC Studio Dragon ដែលជាក្រុមហ៊ុនផលិតនៅពីក្រោយរឿង Marry My Husband បានចែករំលែកសេចក្តីថ្លែងការណ៍របស់ពួកគេទៅកាន់ JTBC ។Marry My Husband': Revenge, Romance, and a New Park Min-young
ក្នុងសេចក្តីថ្លែងការណ៍នោះបានឱ្យដឹងថា «គេហទំព័រដើមរបស់ K-Drama ផ្អែកលើនេះក៏មានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសជប៉ុនផងដែរ ដូច្នេះហើយយើងបានពិភាក្សាអំពីកំណែជប៉ុននៃ K-Drama តាំងពីមុនពេលដែលកំណែភាសាកូរ៉េត្រូវបានចាក់ផ្សាយ។ បច្ចុប្បន្នយើងកំពុងពិភាក្សាអំពីទិសដៅនៃផែនការរបស់យើងជាមួយភាគីជប៉ុន។Prime Video: Marry My Husband - Season 1

Marry My Husband គឺផ្អែកលើ webtoon នៃឈ្មោះដូចគ្នា ហើយត្រូវបានគេមើលឃើញថាមានការបង្កើនការវាយតម្លៃរបស់អ្នកទស្សនាជាបន្តបន្ទាប់ចាប់តាំងពីភាគដំបូងរបស់វា ដែលឈានដល់កម្រិត ១១.៨%។ រឿងភាគនេះឆ្លុះបញ្ចាំងពីរឿងរ៉ាវរបស់ស្ត្រីម្នាក់ដែលត្រូវបានសម្លាប់ក្នុងឆ្នាំ ២០២៣ ប៉ុន្តែបានថយពេលវេលានៅឆ្នាំ២០១៣ ដើម្បីមានឱកាសទីពីររបស់នាងក្នុងជីវិតកែប្រែជោគវាសនារបស់ខ្លួនដែលត្រូវបានប្តីនិងមិត្តភក្តិខ្លួនផិតក្បត់៕Watch: Park Min Young Turns Her Back On Her Ex-Husband On The Wedding Aisle In “Marry My Husband” Teaser | Soompi