Home Blog Page 1207

ភ្ញៀវទេសចររិះ.គន់ឈូងសមុទ្រ Ha Long និងកោះ Cat Ba ថាពោរពេញទៅដោយសំរាម

0

វៀតណាម៖ កាលពីពេលថ្មីៗនេះ បើយោងតាមសារព័ត៌មានបរទេសមួយបានឱ្យដឹងថា ភ្ញៀវទេសចរអន្តរជាតិជាច្រើនបានរិះ.គន់ឈូងសមុទ្រ Ha Long និងកោះ Cat Ba Island របស់វៀតណាម ថាពោរពេញទៅដោយសំរាមចាប់តាំងពីដើមឆ្នាំមក ដែលធ្វើឱ្យអ្នកទេសចរសោកស្ដាយ និងផ្តល់យោបល់ដើម្បីដោះស្រាយបញ្ហា។
នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ អ្នកទេសចរជនជាតិស្វីសម្នាក់ឈ្មោះ Alex Brauwalder បានសម្តែងការខកចិត្ត ដោយសារតែគាត់តែងតែឃើញសំរាមក្នុងអំឡុងពេលដំណើរកម្សាន្តរបស់គាត់នៅឈូងសមុទ្រ Ha Long – Lan Ha Bay និង Cat Ba កាលពីពាក់កណ្តាលខែកុម្ភៈ ដែលធ្វើឱ្យគាត់មិនហ៊ានចូលរួមនៅក្នុងបទពិសោធន៍ហែលទឹកនៅឈូងសមុទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoISARn8pgfZ9ioZy5gabRKs9XnZ9JtatiXhdalR6ccNzmmrQWfVzxnbVBWQnAUJ7IQ6qAstrUIoX8iu6fmT1a484OSXBzPTTSGanNkc6zHmDdsp-BXkFvY0P0vSh_NvAYW7TLzlWdEsX1Xdqs4ZmUtjMAmVi7K_JsVpRB0iqdvGtx8iCbkFghoKBQ-R0/s640/276466_rac.jpg

Patricia Mayerhofer ភ្ញៀវទេសចរណ៍ជនជាតិអូស្ត្រាលីដែលមកទស្សនាឈូងសមុទ្រ Ha Long ក៏បានអធិប្បាយដែរថា តំបន់នេះទទួលស្គាល់ដោយអង្គការយូណេស្កូជាបេតិកភណ្ឌពិភពលោកដ៏ស្រស់ស្អាត ប៉ុន្តែពេលទៅលេងគឺប្រៀបដូចជាសមុទ្រសំរាម។ Patricia បានបន្តទៀតថា «ខ្ញុំឃើញថា វៀតណាមពិតជាមិនខ្វល់ពីបញ្ហាបរិស្ថានទេ។ រីឯ Ged Kelly អ្នកទេសចរជនជាតិអង់គ្លេសក៏បានចែករំលែកបទពិសោធន៍ស្រដៀងគ្នានេះដែរ ដោយនាងបាននិយាយថា ពេលជិះទូកកាយ៉ាក់រយៈពេល ២០ នាទីនៅរសៀលថ្ងៃទី ៤ ខែមីនា គឺនាងបានឃើញ “ដបប្លាស្ទិករាប់មិនអស់ កំប៉ុង ស្រោមដៃ សូម្បីតែកៅអីការិយាល័យក៏អណ្តែតនៅលើទឹកផងដែរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLTeqf_2_jZ-ppcjGIxJbkQ9vmnAWNAwlJx050O2qm7vEsz6zAi3Lkf7Us4Q2Q7fnuL6ARkZ_MYF5eOS38lECsFSwjKyA7aJnEHbty4tVpMozwfTmeEhYfhkGXdKTevjNmfyb9azsIEUiw6PuQxRkydYcZQGAeisl4AYm99lOTLrypJFFXRM8Zy5Rkr5A/s1240/2095248.jpg

បើយោងតាមការស្រាវជ្រាវរបស់អ្នកយកព័ត៌មាន បានឱ្យដឹងថា សំរាមនៅតំបន់ Ha Long – Lan Ha Bay នឹងលេចឡើងជារៀងរាល់ឆ្នាំនៅចន្លោះខែកញ្ញា ដល់ខែឧសភា ដែលជារដូវទេសចរណ៍អន្តរជាតិមកកម្សាន្ត។ នៅខែកញ្ញាឆ្នាំ ២០២៣ នៅពេលដែលការទទួលស្គាល់តំបន់ប្រជុំកោះ Ha Long – Cat Ba ជាតំបន់បេតិកភណ្ឌពិភពលោក គណៈកម្មាធិការបេតិកភណ្ឌពិភពលោកក្រោមការដឹកនាំរបស់ UNESCO ក៏បានសម្តែងការព្រួយបារម្ភអំពីបញ្ហាបំពុលនៅតំបន់បេតិកភណ្ឌនេះ ហើយក៏បានអំពាវនាវឱ្យវៀតណាមពង្រឹងវិធានការដើម្បីដោះស្រាយបញ្ហានេះផងដែរ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWKpydDDIgitTW74uAv6kuGoMNap3dtq38EIiJuSBSx9Nk_S8vDdYFn5HJsGOeP8vQeLLUPJJ35_zGv_NzHiya6rCaBkCg3hSZQub_B_TtM1ua6SeJlIIO1LfZR_WVVKxarOdafxOZGop_GZrYCJDrr36-oyHYuJdLnhaZjQ2-qlYw8tt8SloXvoD3OZw/s1000/20180627_142641.jpg

    បច្ចុប្បន្នរដ្ឋាភិបាលវៀតណាមបានកំពុងដោះស្រាយបញ្ហានេះហើយ ដើម្បីកុំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចទេសចរ ក៏ដូចជាជីវិតសត្វនៅក្នុងសមុទ្រ។ ទោះជាយ៉ាងណា អ្នកគ្រប់គ្រងឈូងសមុទ្រ Ha Long បាននិយាយថា ពួកគេបានសម្អាតសំរាមចេញពីសមុទ្រជារៀងរាល់ថ្ងៃ ប៉ុន្តែបញ្ហានេះនៅតែកើតឡើងជាញឹកញាប់ ដោយសារសកម្មភាពរបស់មនុស្ស ក៏ដូចជាកត្តាអាកាសធាតុអ័ព្ទ សើម និងគ្មានខ្យល់ ដែលបណ្តាលឱ្យសំរាមអណ្តែតត្រូវបានប្រមូលផ្តុំច្រើនទៅៗ។ អ្នកគ្រប់គ្រងឈូងសមុទ្ររូបនេះបានបន្តទៀតថា ពួកគេបារម្ភថា តំបន់បេតិកភណ្ឌពិភពលោកនេះ អាចនឹងត្រូវបាត់បង់តំណែងដោយសារសំរាមនៅតែបន្តកើនឡើងជារៀងរាល់ឆ្នាំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYgIy-aEXUDBkidTWRstMpru6TrXCGp3RSSWQzR1qFChtL_k561NnULuBpRHB5_DniG_NywJ58vIiAngCVGCyFcJMqOMZ5VPdE_HYub8etYbLogY69b-0hQ_yQaq4aT7U9fWLpB3uCnsfIOLhWRyE_Peo_sLYgoeNowJTqpUSNusUsqkTTxqZIkBO1uX0/s1060/waste-5-1681017503.jpg

មានជនឆ្លៀតឱកាសបែបនេះទើបធ្វើឱ្យហ្វេន ជី ដេវីត និងហ្វេន វណ្ណដា ចេះតែឈ្លោះប្រកែកគ្នាមិនចប់

0

ជឿជាក់ថាអ្នកមួយចំនួនធំជ្រាបមកហើយ ហ្វេនៗមួយចំនួនរបស់តារាចម្រៀងរ៉េបល្បីឈ្មោះទាំងពីររូបគឺ ជី ដេវីត និង វណ្ណដា តែងតែបង្កសង្គ្រាមពាក្យសម្តីនៅលើបណ្តាញសង្គមមិនចេះចប់។ ការពិតទៅក៏មានអ្នកខ្លះដែលបញ្ចេញមតិយោបល់ដៀមដាលពីម្ខាងទៅម្ខាងនាំឱ្យកំហឹងឆេះឡើងមិនមែនកើតឡើងពីហ្វេនៗរបស់អ្នកទាំងពីរទាំងស្រុងនោះទេ ប៉ុន្តែមានជនឆ្លៀតឱកាសចង់ឱ្យហ្វេនៗទាំងសងខាងឈ្លោះប្រកែកគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhik2ZDUZW_NzQ7DE4ItwuX2dGnsgfAwrS8eRSvkaUYrxRYft-nZvc9Vfnh2yl-frhtenPIsntNmQYdUoL9fUO-wl-NHiqFMsc1Xzc8aUwAteIRhyphenhyphenv77rNLFkc9cfcM_iHox9v_jstjZQaLl5GTegxdu0ydKru5CcBQEAYV8N-KzBtHlQX1c_lsMXWwTPo/s1280/photo_2024-03-21_16-57-39.jpg

ថ្មីៗនេះ ជី ដេវីត បានបង្ហើបចង្វាក់ភ្លេងបទសម្រាប់ចូលឆ្នាំទុកឱ្យហ្វេនៗរាំកម្សាន្តបន្ទាប់ពីខកខានធ្វើបទចូលឆ្នាំខ្មែរជាច្រើនឆ្នាំ។ ការបង្ហើបចង្វាក់ភ្លេងពីសំណាក ជី ដេវីត ធ្វើឱ្យហ្វេនៗត្រេកអរព្រាតចង់ឱ្យលោកទម្លាក់បទឆាប់ៗ។ តាមរយៈស្នាដៃរបស់តារាចម្រៀងរូបនេះផលិតក្នុងឱកាសចូលឆ្នាំខ្មែរដែលមានការរាំលេងកម្សាន្តមិនចេះជិនណាយគឺបទ «រាំញីកែងជើង» «រាំពាក់ម៉ាស់» និងបទជាច្រើនទៀតក្នុងពេលលោកនៅផលិតកម្មរស្មីហង្សមាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC_pHqdZfVTjwvdlPloFKds-MIgieWqgMqCNzwKM0j2RmLVZ-HNpUtCk-L3OLrsxpmucAx9GLKr6Bu-RUUtMUmyXrxc6mwtQAO9ZL4SOVQewNEO6ENWS24TDthNt-QzdZ1j4cSoe-Aqqcq-F0ky7BmZ2R38t-RwcMjYj5jTCs8dbQ4Iv1g_YG5jPWFwpg/s1080/photo_2024-03-21_16-56-30.jpg

ទន្ទឹមនឹងឆ្នាំ២០២៤ ជី ដេវីត មានបទសម្រាប់ចូលឆ្នាំ ស្រាប់តែមានជនឆ្លៀតឱកាសអ្នកបង្កើតផេកថ្មីមួយចំនួនមិនគិតពីសីលធម៌ យកភ្លេងដែលលោកបង្ហើបក្នុងការ Live មកភ្ជាប់ជាមួយខម្មិនក្នុងន័យផ្លែផ្កាឱ្យហ្វេន វណ្ណដា ហាមមិនឱ្យរាំបទថ្មីរបស់ ជី ដេវីត។ ជនឆ្លៀតឱកាស បានសរសេរថា «កម្មស្និទ្ធផ្តាច់មុខរបស់ហ្វេន ជី ដេវីត ខាងនោះហាមរាំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjtkzd-oHEw8aWKC6LfmlCWqfq0GPzXvNX-SfszutJU-CWn-0PNSJNDrnW6oXX2q3k39-SouQ5Vf3oDnvzq0_nVaYdC_uKdfBB8tGXFNvgBu0_673uUUpHR592NyHgg4sg6dePwiC4r4XMyYBUKOhszLceAR5mghTZk6gudXjMZsuon0RSK4aVwSGP3MI/s960/photo_2024-03-21_16-56-29.jpg

ការសរសេរភ្ជាប់មកបែបនេះបានឱ្យ ហ្វេន ជី ដេវីត មិនពេញចិត្តយ៉ាងខ្លាំងថែមទាំងស្នើឱ្យម្ចាស់ផេកកែតម្រូវ ខ្លឹមសាររបស់ខ្លួនវិញ ព្រោះហ្វេនពិតប្រាកដគេមិនធ្វើឱ្យហ្វេនអ្នកដទៃមកជេរអាយដលខ្លួននោះទេ។ ការប្រើ Caption បែបនេះក៏ធ្វើឱ្យហ្វេនៗរបស់ វណ្ណដា បញ្ចេញមតិប្រតិកម្មដូចគ្នា។https://static.hiphopdx.com/2023/01/vannda-2023-advice-1200x675.jpg

នេះជាផ្នែកតូចមួយនាសម័យឌីជីថលដែលមានជនឆ្លៀតឱកាសខិលខូចបង្កើតផេកថ្មីហើយធ្វើទង្វើបែបនេះដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអ្នកលេងបណ្តាញសង្គមឱ្យស្គាល់ផេករបស់ខ្លួនបានច្រើនដោយមិនគិតពីសីលធម៌។ ការឈ្លោះទាស់ទែងពីហ្វេនៗមួយចំនួនរបស់ ជី ដេវីត និង វណ្ណដា ដែលកើតមានឡើងនៅលើបណ្តាញសង្គមមិនចេះចប់នេះក៏អាចដោយសារតែជនឆ្លៀតឱកាសនេះបង្កព្យុះភ្លៀងមិនមែនជាហ្វេនអ្នកណាទាំងអស់ តែចាក់ឱ្យហ្វេនៗសងខាងឈ្លោះគ្នា៕

ដំណឹងល្អសម្រាប់អ្នកផ្គត់ផ្គង់ជីកសិកម្ម! ក្រុមហ៊ុន ក្រុងប៊ុក រតនគិរីអភិវឌ្ឍន៍កៅស៊ូ ត្រូវការទិញជីច្រើនប្រភេទ ក្នុងបរិមាណដ៏ច្រើន

0

យោងតាមសេចក្តីប្រកាសជូនដំណឹងជាសាធារណៈតាមរយៈបណ្តាញសង្គម ក្រុមហ៊ុន ក្រុងប៊ុក រតនគិរីអភិវឌ្ឍន៍កៅស៊ូ ត្រូវការទិញជី ក្នុងបរិមាណច្រើនជាប្រចាំ តាមរយៈរូបភាពការដេញថ្លៃជាសាធារណៈ នូវប្រភេទជី៖ ជីUrê (N:46%) ជីផូស្វាត (P2O5: 15%) ជីKali (K2O: 60%) ដូចច្នេះហើយ អាជីវករ ពាណិជ្ជករ ក្រុមហ៊ុនផ្គត់ផ្គង់ជី ដែលមានប្រភេទដូចបានរៀបរាប់ខាងលើ អាចដាក់ពាក្យដេញថ្លៃ នៅតាមទីតាំង និងកាលបរិច្ឆេទដូចសេចក្តីប្រកាសរបស់ក្រុមហ៊ុននៅខាងក្រោមនេះ។

ក្រុមហ៊ុន ក្រុងប៊ុក រតនគិរីអភិវឌ្ឍន៍កៅស៊ូ សូមជូនដំណឹងដល់ សាធារណជន និងក្រុមហ៊ុនអាជីវកម្មផ្គត់ផ្គង់ជី ទាំងអស់ អោយ បាន ជ្រាប ថា៖ ក្រុមហ៊ុនយើងខ្ញុំមានតម្រូវការប្រើប្រាស់ជីសម្រាប់ផែនការផលិតអាជីវកម្មឆ្នាំ២០២៤ ដែលមានបរិមាណ៖ ជីUrê (N:46%): 448,00តោន ជីផូស្វាត (P2O5: 15%): 638,00តោន ជីKali (K2O: 60%): 344,00តោន។ រូបភាពទិញគឺដេញថ្លៃជ្រើសរើសអ្នកផ្គត់ផ្គង់។ ពេលវេលាប្រគល់ទទួលទំនិញតាម ផែនការ គឺចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

សាធារណជន និង ក្រុមហ៊ុន អាជីវកម្ម ផ្គត់ផ្គង់ជី ទាំង អស់មានបំណងដេញថ្លៃសូមដាក់ពាក្យ ដេញ ថ្លៃ ចាប់ ពី ម៉ោង៧ព្រឹកថ្ងៃទី២៥ ខែមីនា រហូតដល់ ម៉ោង១៥ ថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២៤ រៀងរាល់ ម៉ោង ធ្វើការ ឬទំនាក់ទំនងមកអាសយដ្ឋាន៖ ភូមិមួយ ឃុំ ឡា មីញ ស្រុកបរកែវ ខេត្តរតនគិរី ឬតាម Email: krrc1@yahoo.com.vn និង ពត៌មាន លំអិត សូមទំនាក់ទំនង តាម ទូរស័ព្ទលេខ ផ្នែកភាសារវៀតណាម 0976 599 766; ភាសារខ្មែរ 088 666 2665 ។ សូមអរគុណ!

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5brjXRK4BHem18386M-fqEVPLQONATJPLv7nXfazMYo2gmMriXVumTJ1m3Gc129S4eRDWmPgYi09fTdcD5ABi9DBjW3wNpFSSWzQrt7cdq9S-O5e8d7z3IoGFpUST1ybzNxwf0I9inLKG9A8ktjvfv_iHqI02FbGhZqpCwZYv1iu5VNVJDF8SDCTel34/s529/Screenshot%202024-03-22%20114736.png

អេស្ប៉ាញគ្រោងពង្រាយឆ្កែយន្តជួយយាមល្បាតជាមួយប៉ូលិស

0

ប្រទេសអេស្ប៉ាញ ៖ មិនយូរទៀតទេ ការយាមល្បាតរបស់ប៉ូលិសអេស្ប៉ាញអាចមើលទៅប្លែកភ្នែកបន្តិច ពីព្រោះនឹងមានឆ្កែយន្តដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបមកជួយយាមល្បាតជាមួយប៉ូលិសនៅតំបន់ Costa del Sol ក្នុងទីក្រុង Malaga ប្រទេសអេស្ប៉ាញ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ។https://www.pv-magazine.com/wp-content/uploads/2023/03/Captura-de-pantalla-2023-03-17-a-las-16.36.24-1200x1124.png

ឆ្កែយន្តទាំងនេះបានផលិតដោយក្រុមសាស្ត្រាចារ្យ និងវិស្វករ ចំនួនជាង៤០នាក់ មកពីសាកលវិទ្យាល័យ Malaga ក្នុងគោលបំណងប្រើប្រាស់សម្រាប់យាមល្បាតនៅតាមដងផ្លូវនានានៅកណ្តាលក្រុង, ជួយប៉ូលិសប្រចាំតំបន់ដើម្បីថែទាំសុវត្ថិភាពក្នុងតំបន់ និងស្វែងរកអំពើឧក្រិដ្ឋកម្មផងដែរ ។ រីឯបច្ចេកវិទ្យាទំនើបរបស់ឆ្កែយន្ត ក្រៅពីវាមានឧបករណ៍ចាប់សញ្ញាជាច្រើនហើយ គឺវាអាចបញ្ជាតាមរយៈបច្ចេកវិទ្យាបណ្តាញ 5G ផងដែរ ។https://i2-prod.dailystar.co.uk/incoming/article32395849.ece/ALTERNATES/s615b/0_SPAIN-POLICE-TECHNOLOGY.jpg

ក្រៅពីនេះ ឆ្កែយន្តទំនើបនេះនឹងអាចថតនូវសកម្មភាពផ្សេងៗជាវីដេអូទុក, វិភាគលើរូបភាព និងរាយការណ៍អំពីហេតុការណ៍ដែលបានកំណត់ជាមុនផងដែរ ដូចជា ៖ ការលួច-ឆក់កាបូបនៅតាមដងផ្លូវ ជាដើម ។

បច្ចុប្បន្ន ក្រុមអ្នកផលិតឆ្កែយន្ត ពុំទាន់បានដាក់ឈ្មោះវាជាផ្លូវការនៅឡើយទេ ហើយវាកំពុងតែស្ថិតក្នុងដំណាក់កាលសាកល្បងប្រើប្រាស់ ។ ក្រុមអ្នកផលិតបញ្ជាក់ថា ប៉ូលិសប្រចាំតំបន់អាចប្រើប្រាស់ឧបករណ៍បញ្ជាពីចម្ងាយសម្រាប់ការដើរយាមល្បាតរបស់ឆ្កែយន្ត ហើយនៅពេលខាងមុខ ក្រុមអ្នកផលិតនឹងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីឱ្យឆ្កែយន្តអាចដើរយាមល្បាតដោយខ្លួនវា និងពុំចាំបាច់មានការបញ្ជាពីចម្ងាយ ។https://www.theolivepress.es/wp-content/uploads/2024/03/GJB5SN9WsAAT9vM-490x368.jpg

ទោះយ៉ាងណា ក្រុមអ្នកផលិតឆ្កែយន្ត បញ្ជាក់ថា ជំហានដំបូង គេអាចប្រើប្រាស់ឆ្កែយន្តឱ្យដើរយាមល្បាតក្នុងតំបន់ផ្សេងៗ និងមានបញ្ជាពីចម្ងាយ ។ ប៉ុន្តែការប្រើប្រាស់ឱ្យឆ្កែយន្តឱ្យដើរយាមល្បាតដោយស្វ័យប្រវត្តិ និងគ្មានការបញ្ជាពីមនុស្សនោះ គេពុំទាន់បានកំណត់ពេលវេលាជាក់លាក់សម្រាប់ការប្រើប្រាស់នៅឡើយទេ ៕

សហរដ្ឋអាមេរិកគ្រោងសាងសង់បណ្តាញផ្លូវរថភ្លើងនៅលើឋានព្រះច័ន្ទ

0

បរទេស៖ សហរដ្ឋអាមេរិកគ្រោងសាងសង់បណ្តាញផ្លូវរថភ្លើងនៅលើឋានព្រះច័ន្ទក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ដែលអាចផ្ទុកមនុស្ស ការផ្គត់ផ្គង់ និងធនធានសម្រាប់ពាណិជ្ជកម្ម ក៏ដូចជារួមចំណែកដល់សេដ្ឋកិច្ចអវកាសផងដែរ នេះបើយោងតាមសារព័ត៌មានបរទេស independent ដែលបានចុះផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixf44utepXQu6jFTV5GMcLoFcgnYIiKBSzmosOsSZ3th1sXAlYMFal4RUvLqWnYwCdU8DKkGu_YnnQ1w_nd7aXF3fBS_DzrEpRXYg_AJxR4kaocHUOPR6Gr-tO5ahNuU9iGujTIFwBC3d2fOEmOt3nxBUQ5pGtKZJpZTppBtrJoqFRgsYmNuU6mFg_ykE/s750/photo_2024-03-22_10-10-03.jpg
ទីភ្នាក់ងារស្រាវជ្រាវកម្រិតខ្ពស់នៃក្រសួងការពារជាតិអាមេរិក (DARPA) បានជ្រើសរើសសាជីវកម្មបច្ចេកវិទ្យាអវកាស និងការពារជាតិ Northrop Grumman ដើម្បីអភិវឌ្ឍគំនិតនៃការសាងសង់ផ្លូវរថភ្លើងនៅលើឋានព្រះច័ន្ទ។ ដូច្នេះ Northrop Grumman គឺជាក្រុមហ៊ុនដំបូងគេដែលបង្ហាញពីតួនាទីរបស់ខ្លួននៅក្នុងគម្រោង ហើយនឹងអភិវឌ្ឍគំនិតផ្លូវរថភ្លើងនៅលើឋានព្រះច័ន្ទ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFaTIGy0wNenlnKoVwwfeMEfMz_aEQejYgD8UOletona5ZClxqCX_265wv4pDhh-GkvWrQ6Bt5gK6YBCVVULUOAY8GB9vEQpbGjr4A0OjV-TsDQ2UmlkMLA6tOYsCcIl-zJQu7cGiUgz2p-aqleOy6Mho-RLYxbpP-ZKneSM6g0NfGO7-YMdcKXir-rMQ/s1280/photo_2024-03-22_10-12-51.jpg

ទោះជាយ៉ាងណា បច្ចុប្បន្ននេះ Northrop Grumman គឺគ្រាន់តែទទួលបន្ទុកផ្នែកដែលមានកំណត់នៃផែនការប៉ុណ្ណោះ ដូចជាការកំណត់អត្តសញ្ញាណធនធានដើម្បីសាងសង់បណ្តាញផ្លូវដែក។ នេះនឹងជួយកំណត់អត្តសញ្ញាណហានិភ័យបច្ចេកទេស និងភស្តុភារនៅក្នុងគម្រោង និងការប៉ាន់ប្រមាណការចំណាយ។ អ្នកម៉ៅការក៏នឹងបង្កើតគំរូដើម ការវិភាគការរចនា និងតម្រូវការស្ថាបត្យកម្ម ប្រសិនបើគម្រោងនេះដំណើរការពេញលេញនាពេលអនាគត។ នៅដំណាក់កាលបន្ទាប់ ក្រុមហ៊ុនក៏នឹងស្វែងយល់ពីគំនិតនៃការសាងសង់ ការដំឡើងផ្លូវដែក តម្រឹម និងដំណើរការប្រព័ន្ធ រួមទាំងការអនុវត្តមនុស្សយន្តក្នុងការថែទាំ និងជួសជុលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxlzD2KzAYykD6ZmhiKLkKfd5oADkC2DpX16-Na1Y2SKy-O5XV9w9owCZVxvVjb5xWh9GJs3DCG2ndBHF8HPFcXtfINqghkyYT-PppklSS6UR2uu_N6XZMfwTenYFfMoqG0slf_yNHUbp4qfOn5HO4LH9fK5A2sm19bqB7CbdS7D_-ndHiqUH_0Z57Slk/s800/photo_2024-03-22_10-13-08.jpg

គួរបញ្ជាក់ដែរថា ជាង ៥០ ឆ្នាំចាប់តាំងពីបេសកកម្ម Apollo ចុងក្រោយរបស់សហរដ្ឋអាមេរិកចង់បញ្ជូនអវកាសយានិកត្រឡប់ទៅឋានព្រះច័ន្ទវិញ។ ទោះជាយ៉ាងណាក៏ដោយ កម្មវិធី Artemis មានគោលបំណងមិនត្រឹមតែចុះចតនៅលើឋានព្រះច័ន្ទប៉ុណ្ណោះទេ ថែមទាំងបង្កើតមូលដ្ឋានមនុស្សរស់នៅ និងហោះហើរបន្ថែមទៀតទៅកាន់ភពព្រះអង្គារផងដែរ។ ដូច្នេះហើយបច្ចុប្បន្ន NASA បានកំពុងផ្តោតលើការរៀបចំសម្រាប់មនុស្សដើម្បីដើរលើឋានព្រះច័ន្ទ DARPA ក៏ដូចជាមើលអ្វីដែលអាចកើតឡើងបាននាពេលអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOomgzUoirZe0GZIVOJzpyfqz4EX66nxO3MAjXiKXLjsyIi9gnDvAUGj12LJbp3dRfjV4IzzqgC1aVPH-DHXK4RTDZtFGdYky-kCoZbClYYi2cpZSonVxuE1jaK0b_HqBjZr66kEg-beagsJtMK0jx_srJwt5zU0zJr5b7i0i6Gs66xzU9otTrshkHW4I/s1200/photo_2024-03-22_10-13-20.jpg

ជាមួយនឹងគម្រោង LunA-10 DARPA សង្ឃឹមថានឹងកំណត់ដំណោះស្រាយដើម្បីបង្កើតប្រព័ន្ធបេសកកម្មច្រើននៅលើឋានព្រះច័ន្ទ។ ជាឧទាហរណ៍ មិនដូចរោងចក្រថាមពលដែលធ្វើសកម្មភាពតែមួយនៅលើផែនដីទេ ស្ថានីយ៍ថាមពលតាមច័ន្ទគតិក៏បម្រើជាទីតាំង និងមជ្ឈមណ្ឌលទំនាក់ទំនងផងដែរ ខណៈពេលដែលបញ្ជូនអគ្គិសនីដោយឥតខ្សែ។ កាលពីខែធ្នូឆ្នាំមុន DARPA បានប្រកាសក្រុមហ៊ុនចំនួន ១៤ ដែលចូលរួមក្នុងគម្រោងនេះ រួមទាំងឈ្មោះធំៗដូចជា SpaceX និង Blue Origin ផងដែរ៕

បន្ទាប់ពីរងការ.រិះ.គន់តាមបណ្តាញសង្គម រូបសំណាកព្រះពុទ្ធរូបនៅខេត្តពោធិ៍សាត់បានប្រែរូបរាងថ្មីម្តងទៀត

0

បន្ទាប់ពីរងការ.រិះ.គន់ យ៉ាងគំហុកពីសំណាកប្រជាពលរដ្ឋខ្មែរកាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងទៅថា រូបសំណាកព្រះពុទ្ធ ១ អង្គដែលស្ថិតក្នុងវត្តវាល ខេត្តពោធិ៍សាត់ មានព្រះភក្ត្រមិនសមរម្យ រូបរាងមិនស្អាត ពុំមានរចនាបថត្រឹមត្រូវតាមក្បួនខ្នាត ធ្វើរូបសំណាកនេះមានការខុសឆ្គងយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_Sy8JQvPHNOq_GsEXhWk05XJdmON18RGNoe6FGsZ_DFECXOdjPQfbh6jAHhcmyHPfRdcX-zux-81CUk2RQZE7HkMY-8DS78L8spfzWi2eZFnMlCinoPLkgnNOLgv6TPX3bqcM9bl4JhjbCu1FroffiP3iHf6WaLBO1Do1pnc55ZhkYUgzb15kGrDXIdQ/s1280/photo_2024-03-22_09-59-33.jpg

ប៉ុន្តែទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះ រូបសំណាកព្រះពុទ្ធបដិមាដ៏ធំ ដែលស្ថិតនៅក្នុងបរិវេណវត្តវាល ភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ត្រូវបានអាជ្ញាធរកែប្រែឡើងវិញហើយ ដោយមានព្រះភក្ត្រស្អាតប្លែក និងមានរចនាបថតាមក្បួនខ្នាតត្រឹមត្រូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPCHsw5YvdtIrpN8kORJldwHU2gH-kNmMgxKWu-RAJOETtgRgEkHF9QC5ulWs02OLpd2FCBFHBq2HlWMLhGelbXGRVWWxZoJbcLuba0JKigKUKYymhAPbReXuf51bVHE1lDYk1HBSQ0GyPduXzTuyBiTvVdC-dWyEWQq6bQzxoY2hYm4r-BRj7su33Ejo/s1280/photo_2024-03-22_09-59-35.jpg

នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បើយោងតាមមគេហទំព័រមួយបានឱ្យដឹងថា ព្រះអង្គធំនៅវត្តវាលត្រូវបានកែប្រែឡើងវិញហើយ នៅពេលនោះដែរ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនក៏បានបញ្ចេញមតិថា ក្រោយកែប្រែរួចព្រះអង្គពិតជាស្អាតខ្លាំងណាស់។

ព្រះពុទ្ធរូបដ៏ធំ ១ ព្រះអង្គនេះ ត្រូវបានកសាងឡើងតាំងពីឆ្នាំ ២០០៩ ក្រោមការផ្តួចផ្តើមរបស់ព្រះចៅអធិការវត្តវាល ស្ថិតនៅភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលពោតិ៍សាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRtF4Z7Mz8upmNfEAPYgUo4_OZf8YDzpGQazsj5jqc33WZcaeP0keMLHdFjg6AibhD3FN512S982LMxpwaC10DOaAHKXfOa_BTimVDTklrEsa14SIBjZtJmADadZECWCX1VkiRUar5owiGa329JNpBvqFAmdj0OdAK28V7oK_wPAF5hyOhMuF7gYVzuDo/s1280/photo_2024-03-22_09-59-50.jpg

ព្រះពុទ្ធរូបអង្គនេះ កើតចេញរូបរាងឡើងដោយកម្លាំងមហាសាមគ្គីរបស់សប្បុរសជនខ្មែរនានា ដែលមានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា ហើយសង់ឡើងមានកម្ពស់ ២៩ម៉ែត្រ និងព្រះភ្នែន ២១ ម៉ែត្រ។

កាលពីមុន តាមព្រះចៅអធិការវត្តវាលព្រះនាម ជុំ សារឿន មានដីកាថា ការកសាងរូបសំណាកព្រះពុទ្ធបដិមាដ៏ធំនេះ បានប្រើប្រាស់ជាងដែលមានចំណេះដឹងតិចតួច និងបច្ចេកទេសសូន្យរូបនៅមានកម្រិត ពុំមានរចនាបថបានត្រឹមត្រូវតាមក្បួនខ្នាតនោះទេ ដែលអាចមានការខុសឆ្គងខ្លះៗ។ ទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះព្រះពុទ្ធរូបអង្គនេះត្រូវបានកែសម្រួលស្អាតឡើងវិញហើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW9gPgZTraB_DHU0FajByDqkYii_7o_2TnX4cd49APh4-y6cUJObjWh5IRrypzyTo1exHl_iwPiBiVvSQpLi3nwjTkGl0V8djGow84thC506kETl1xJE7h-HIucqaf-Uwj_hlm6u2Ryu2ifYHn9Sjf9lczr8wg1Rrtcx4PIx3mZN7sDNCjfbZOoguzlcg/s1280/photo_2024-03-22_09-59-51.jpg

គ្រូបារមីវ័យក្មេង មើលឃើញភពបី ត្រូវមន្ទីហៅចុះកិច្ចសន្យាបញ្ឈប់សកម្មភាព

0

នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ លោក ទេព គង្គា សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសម្របសម្រួលដល់ទីតាំងផ្ទះ លោកគ្រូចាប់សរសៃ ឈ្មោះ សុត កុសល្យ និងកូនស្រីឈ្មោះ កុសល្យ សុខមីល ហៅគ្រូក្មេងមើលឃើញបីភព ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivcZoKtb38QXW3uGD2-6nlBq4aLvx4j8SsdDi3lY-KaC5yFem2gUdnmrc7Xq5GuXwg4jAYlTPSZlB3xXm5aWSpqVtoG4lrmzY24RaPfjrOAQmtrlvnR0AsB4yjlj8O_I59tSZjSsNbR8rPiGk1FQMKz2iCirKDUuUxhLJ3iszqiaOUeanw8oGR-eALEE4/s1448/433490577_840576811440049_2610429152544841049_n.jpg

មន្ទីរធម្មការ បានធ្វើកំណត់ហេតុ ដោយណែនាំឱ្យបញ្ឈប់រាល់ការបង្ហោះវីដេអូសកម្មភាពការទស្សន៍ទាយ សម្ដែងអភិនីហារ ដោះអំពើ ដែលនាំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សេចក្ដីថ្លៃថ្នូរសង្គម តាមរយៈបណ្ដាញសង្គមនានា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgljCuQ-Qn3NjenLNU9bkf2H8HIdl1Z-kCREHyBNYyvoPBLOyWq-h3D9zYeuesEsjKfPQVYEpBfTTdj56I0XFzIT7lmQyx3R0e87hOiimvU-m29U9eeuJKDVpPZiOGnbpVBUjmRV-UZ1-4jvrCTEhEuU6_hxPsRi-Jhki6IgRO2wU75hSsv6Tno_pRIhmM/s1280/420203552_890002139598582_4897150566318615206_n.jpg

លោក សុត កុសល្យ (គ្រូចាប់សរសៃ) និងកូនស្រី កុសល្យ សុខមីល (គ្រូក្មេងមើលឃើញបីភព) បានយល់ព្រមចុះកិច្ចសន្យាជាមួយលោកប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3aDS2IDorTMX2ZLSYTXQ0mmPdE33mUjJS5RyE_QaeQvoZVXdxHFEr-BK4NWNC1099NRbR10LX9BNLk2JnqOnSdWW3a4adjoJe-D-a4uSUM4jpjADjNtok3X2MQhcgH-AGMHHWoog9LszeOoJM9JttxkGSKRUCXP05liGCZcIXGEriCCvdRB92Shzt_6w/s1280/420200121_890002152931914_831617816709509182_n.jpg

លើសពីនេះទៅទៀត ប្រធានមន្ទីរធម្មការ ក៏បានសូមអំពាវនាវដល់មហាជនដែលប្រើប្រាស់បណ្តាញសង្គមទាំងអស់ សូមបញ្ឈប់ការយកវីដេអូទាំងចាស់ ទាំងថ្មីរបស់លោក និងកូនស្រីកន្លងមកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គមបន្តទៀត ប្រសិនបើមិនបញ្ឈប់ទេ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN76sDTZLH8NYnMe4hu_pmU7wLapqywyjk1kgSQIrOcQNCIzrzM1uLlBkpKMwaW3jXtG68h-ZsI3Hm8SpbvBNUZakoaA_v4zgD1I_KWfFfYVuuQO6cNm7bjzZdasroukYL0sWaw0i2cnahY1ZKmPivLHSILLoE1tnNJD4TuvuaCaY10qMmCtLuGdnp-3w/s960/433472963_890001826265280_1373897998431054781_n.jpg

ខេត្តឈៀងម៉ៃប្រកាសឱ្យពលរដ្ឋលេងទឹក១០ថ្ងៃពេលបុណ្យចូលឆ្នាំ

0

ប្រទេសថៃ ៖ មន្ត្រីខេត្តឈៀងម៉ៃ ប្រទេសថៃ លើកឡើងថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤នេះ ខេត្តឈៀងម៉ៃនឹងអនុញ្ញាតឱ្យពលរដ្ឋទាំងអស់លេងទឹករហូតដល់១០ថ្ងៃ ព្រមទាំងមានរៀបចំកម្មវិធីសប្បាយៗជាច្រើនទៀត ។ មន្ត្រីខេត្តឈៀងម៉ៃបញ្ជាក់ថា ការលេងជះទឹកក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ គឺដើម្បីឱ្យក្រុមគ្រួសារទាំងអស់ទទួលបាននូវភាពត្រជាក់ត្រជុំ ស្របពេលប្រទេសថៃមានអាកាសធាតុក្តៅនៅខែមេសា ។

មន្ត្រីខេត្តឈៀងម៉ៃបានអញ្ជើញពលរដ្ឋទាំងអស់ចូលរួមក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រចាំឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដើម្បីលើកកម្ពស់ប្រពៃណីសង្ក្រាន្តនៅប្រទេសថៃ ដែលរៀបចំឡើងដោយស្ថាប័នពាក់ព័ន្ធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQVAmZBEq7gDrUjJPYqac50vtPk8y-VoijqsjgGF6lKeGAzwX_njurZ0pKyCO74v_OgqeO9ApXsFTZv3KcvbvpIzJ-UjdLWcGp-pT6Md8_o9JqcBGun4hFVtd71Lo_ewUEnijpnTlrKIE72KHYP3bIjrQoDnHreRoeL11gH_3gdCgv5cvO1gU_oFQIWgw/s1200/13841766255_fb05141913_o_20190926132129.jpg

មន្ត្រីខេត្តឈៀងម៉ៃលើកឡើងថា ពិធីបុណ្យសង្ក្រាន្តនេះ គឺមានការប្រកាសពីអង្គការយូណេស្កូ (UNESCO) នាពេលកន្លងមកថា ជាសម្បត្តិបេតិកភណ្ឌវប្បធម៌មនុស្សជាតិរបស់ប្រទេសថៃ និងមានការទទួលស្គាល់ទូទាំងពិភពលោក ។ រីឯតំបន់ទេសចរណ៍សំខាន់ៗនៅខេត្តឈៀងម៉ៃ នឹងធ្វើឱ្យពលរដ្ឋថៃ ក៏ដូចជាភ្ញៀវទេសចរបរទេសសប្បាយរីករាយជាមួយនឹងវប្បធម៌ដ៏មានតម្លៃបំផុតនេះ ។

ការរៀបចំពិធីនានានៅថ្ងៃចូលឆ្នាំថ្មី នឹងផ្តោតទៅលើការបង្ហាញពីរបៀបរស់នៅរបស់ពលរដ្ឋក្នុងស្រុក, ប្រពៃណី និងវប្បធម៌ខេត្តឈៀងម៉ៃ ដែលជាមន្តស្នេហ៍ទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុក ឱ្យមកចូលរួមកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំខាងមុខ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq8afg2p5LRbBI0GPI_1wT2k3WifPHD__8nqcPTinnxxIDagRIeLUOxkiyMtkTrmoYqCBc7-hNI_XTIkmsH-S-Mvj05N1MTTjhhIjwYXZiaxuQQumonoxqYd6WkWQiUe1tlmEjqGHvACUCWGrRGmyCEZETdoO9waBHOBlziESoaVQtYFC8jMTmtDDgZKA/s1200/Songkran-Festival-2024-1200x741.jpg
លើសពីនេះ ភ្ញៀវទេសចរទាំងអស់នឹងអាចចូលរួមក្នុងការថែរក្សា បន្តវប្បធម៌ និងប្រពៃណីចាស់បុរាណរបស់ជនជាតិឡានណាផងដែរ ដែលជាប្រពៃណីចាស់បុរាណកើតឡើងអស់រយៈពេលជាង៧២៨ឆ្នាំ មកហើយ ។ ក្រៅពីនេះ ភ្ញៀវទេសចរទាំងអស់ក៏អាចទៅវត្តធ្វើបុណ្យសន្សំកុសល និងទទួលពរជ័យឆ្នាំថ្មី ព្រមទាំងចូលរួមសប្បាយរីករាយជាមួយកម្មវិធីផ្សេងៗ ។

មន្ត្រីខេត្តឈៀងម៉ៃបញ្ជាក់ថា នៅថ្ងៃចូលឆ្នាំថ្មីនេះ ពលរដ្ឋទាំងអស់នឹងបានចូលរួមសប្បាយរីករាយជាមួយការលេងទឹកនៅតាមផ្លូវនានា ដើម្បីបន្តប្រពៃណីសង្ក្រាន្តខេត្តឈៀងម៉ៃ និងចូលរួមដង្ហែរព្រះពុទ្ធរូបផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6vegQIAICL5ZgEozXvkb3ZEOWHKmNUa_trnzo2und046mAfgqdpxCH0T-ZKL94cfx36OdZ76P8k9xHZomfTPdLxJfHZ5-VBK2S-X6ZDxuCBeolR7BargriUDNugOFcQqlCFQvHsNsVZYLGlMPUdIaw93kJc39BXHxoJtEzWAxjHPRnr5O8I7way_GFwM/s800/Songkran-in-Chaing-Mai-800x494.jpg

ស្ងាត់ៗ នាង សម្បត្តិ អតីតកូនក្រុម ណុប បាយ៉ារិទ្ធិ ចូលប្រកួតកម្មវិធីមួយ

0

បេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣ នាង សម្បតិ្ត កូនក្រុមរបស់គ្រូបង្វឹក ណុប បាយ៉ារិទ្ធិ បានលេចមុខចូលរួមប្រកួតក្នុងកម្មវិធី Road 2thestar រដូលកាលទី៣ បន្ទាប់ពីបរាជ័យការប្រកួតមុន។ ការចូលប្រកួតម្តងទៀតនេះបានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ នាង សម្បត្តិ ខណៈបេក្ខជនរូបនេះបានទម្លាយខ្ទេចគ្មានសល់ពីការសម្រេចចិត្តរបស់គេចូលរួមប្រកួតលើកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM9X5nTqfpOUnoRR87-ttgbVGn0FBsLvUzBYK0k71dvt1JzHr3M2khaD3UMEKiKt6hENvQ7DSAeanbeJ7R0LGKAvNcD1Qez7s1GOcIzsjKlvxV8pWltGuQAulUECZvPCR7MN4ptxFlIBsfxgdvyqkxpz8rRZ-fx6wCq1meI1_QDdzrBSi9gLODHRmMIv4/s2048/image_2024-03-21_14-23-44.png

នៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ កម្មវិធីប្រកួត Road 2thestar ដែលមានគណៈកម្មការ លោក នីកូ ភីសេន និងកញ្ញា ស៊ីន យូប៊ីន បានចាប់ផ្តើមចាក់ផ្សាយជាផ្លូវការហើយដោយមានបេក្ខជនចូលរួមជាច្រើនមានទាំងអ្នកជោគជ័យនិងបរាជ័យ។ រដូវកាលទី៣ នៃកម្មវិធីនេះអ្នកគាំទ្រក៏បានចាប់អារម្មណ៍ទៅលើបេក្ខជន នាង សម្បត្តិ ដូចគ្នាដោយសារតែរូបគេគឺជាបេក្ខជនលេចធ្លោម្នាក់នៅក្នុងការប្រកួត The Voice Cambodia រដូវកាលទី៣ ជាកូនក្រុមរបស់គ្រូបង្វឹក ណុប បាយ៉ារិទ្ធិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipZBVHt7f1IyzfNLKmnknIVoa8C1TEtr9c87L4SzVu1Ure2Oecd4FOUGYEs8RQ_ClSKSgPl_IRdvmgec0kB572F8HaYPGlRh352BA3FtaZMBOEmY6GC3Fx5ucSOcngnDUx7GoLyoI2CJBMyypMqwC2meREMMBk8WMECctVSfasCWmliJjlvew2-3EoJ2c/s900/image_2024-03-21_14-23-37.png

ការប្រកួត Road 2 the star វគ្គ First Gate នាង សម្បត្តិ បានប្រកួតក្នុងវិញ្ញាសាច្រៀង ដោយជ្រើសរើសបទចម្រៀងមានចំណងជើងថា «ចង់ប្រាប់ថា I love you » សំនៀងដើមរបស់ ម៉ូថេ ។ ការចូលរួមប្រកួតរបស់ នាង សម្បត្តិ ក៏បានធ្វើឱ្យគណៈកម្មការ នីកូ ចាប់អារម្មណ៍ដូចគ្នាដោយសារតែគេជាតារាចម្រៀងស្រាប់ហើយថែមទាំងអាចនិពន្ធបទខ្លួនឯងបានទៀត មានទាំងហ្វេន មានទាំងបទចម្រៀងផ្ទាល់ខ្លួនល្បី បែរជាមកប្រកួត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiKM9lFU7lDMmuZLhzNlmI0ThTW9d1rjX6vidKHLVLAh5A0Ou3AVS96RX8ElB4YxrcWj90IHQrV7ugPWUtPjeeKaF7FbZpUz7r4gKCsS0N564HTCuBuQb5fEzCyTXhPzkN9utHY-KJD3g2B-LkT-ie6_dbNc5Qvyh7EqZURVh9jzv4X5h5rqB6D89oXfY/s1920/image_2024-03-21_14-23-45.png

នាង សម្បត្តិ បានឆ្លើយតបថា ការសម្រេចចិត្តបោះជំហានចូលក្នុងកម្មវិធី Road 2 the star នេះគឺលោកចង់ស្វែងរកខ្លួនឯងបន្ថែមទៀត ដោយរាល់ថ្ងៃនេះរូបគេចេះច្រើនទៅលើការច្រៀង ប៉ុន្តែការសម្តែង ដើរម៉ូត និងចំណុចជាច្រើនផ្សេងៗគេនៅមិនទាន់ចេះឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1PQEZtMhYCukRpY3Jr6zHLjPKLgpnAV7m6EZqPp753FowPZlVSEBMRlwWnry_vtB2_MR9r4oMhSVFZG2BbRUA7qMh13uOeh5enElL4UuI2gnTT90QzRvLHpHF6KHdi92KGdRbDEoqMr4Yi0Ib9NInstqUnTnIIF4YVPAEBQP60PClgUagiw-rbZeGYC4/s2048/image_2024-03-21_14-23-38.png

ជាមួយគ្នានេះដែរ គណៈកម្មការ នីកូ ក៏បានលើកឡើងដែរថា ប្រសិនជា សម្បត្តិ អាចឆ្លងផុត លោកនឹងបង្ហាញថាភាពជាតារាមិនត្រឹមមានតែសំឡេងមួយមុខប៉ុណ្ណោះទេប៉ុន្តែមានចំណុចផ្សេងទៀត។ ជាលទ្ធផល នាង សម្បត្តិ អាចឆ្លងផុតវគ្គនេះទទួលបានឱកាសបន្តទៅវគ្គក្រោយបាន៕

កវីនិពន្ធ សុខ ជំនោរ និង អ៊ីវ៉ា សរសើរពិធីករ ជា វណ្ណារិទ្ធ ចំៗបែបនេះ

0

ពិធីករប្រចាំទូរទស្សន៍បាយ័នលោក ជា វណ្ណារិទ្ធ មិនត្រឹមតែជាអ្នកសិល្បៈមានឈ្មោះបោះសំឡេងប៉ុណ្ណោះទេប៉ុន្តែ បានធ្វើឱ្យអ្នកក្នុងចង្កោមសិល្បៈមហាជនកោតសរសើរពីទំនួលខុសត្រូវ ភាពសាមញ្ញារបស់លោកទោះស្ថិតនៅចំណុចណានៅតែឆ្លៀតជួយការងារភរិយា ដឹកជញ្ជូនអីវ៉ាន់។ ឃើញដូចនេះបានធ្វើឱ្យកវីនិពន្ធ សុខ ជំនោរ និងតារាចម្រៀងល្បីឈ្មោះ អ៊ីវ៉ា ចេញមកសរសើរតារាប្រុសរូបនេះចំៗតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHsRCpkkL-Y3vuXrnQx2teDdMlGLYGSC_gg3EiXGCvVluvf0niKx9qrQGoE_wxYPyRsZPghjdzZIwkCxEDGkXxCGOLH3JlHm8BH9uazV_cWKmRaEmCnFJUXx2Pr8E3najthBpsqqYqA0gYxMxmdVHyuxV7SHq_BAcIsNNkqCP75HFq8uLijgHP6rdhmMw/s1800/image_2024-03-21_15-17-46.png

នៅលើបណ្តាញសង្គមរបស់លោក សុខ ជំនោរ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នេះបានលើកឡើងថា «គំរូដ៏ប្រពៃ ស័ក្តិសមដែលអ្នកគាំទ្រគាត់ អាចហៅគាត់ថា idol ព្រោះភាពជាគំរូត្រូវតែជាសកម្មភាពដែលគួរឱ្យសរសើរនិងយកតម្រាប់ មិនត្រឹមតែភាពឆើតឆាយលើឆាក ។ តារារះក្នុងភាពថ្លៃថ្នូរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZqVjrF7eLbUZRCMjN4DCUtKhp_kf6KU_h6o9d8MGyRhbtODY16cITxdVmPGuk8y9BwifQRB4rO1RI4uto_PtOXYOiDKSDoBxoxqngzOVsLTs93iAyujUS4WLqGPUQ5ZqOBDHKjOGHiOo3n2E5fFhKE9RXXOoxosG8SY1reWVuoe4GMvyi-VvaqnODuxY/s1848/image_2024-03-21_15-17-44.png

ងាកទៅកាន់តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ កញ្ញា អ៊ីវ៉ា វិញ បានលើកឡើងដូច្នេះថា «ភាពអស្ចារ្យរបស់មនុស្ស ទោះបី ស្ថិតក្នុងមុខមាត់ប៉ុណ្ណា ឋានៈអ្វី មានលុយ មានការងារមុខរបរល្អប៉ុណ្ណា ក៏នៅតែខំប្រឹង ឧស្សាហ៍ ព្យាយាម ធ្វើនេះធ្វើនោះនៅមិនចេះស្ងៀម នេះគេហៅថាមនុស្សដែលពូកែនិងមានទំនួលខុសត្រូវខ្ពស់។ ខ្ញុំតែងតែលួចសរសើរគាត់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTVqgFv1h1MKpSTMjO6Ota9svBfbgeNfyMHbmJ6Di42qd5nJIAB-fa2UHOfl1qeYCJvOdRN0JGFIJwEr-M3rBALDDTh_vH2P3RL1KCUmB8xlrX27j4M9j8vAE_0U04QlEDRR8I1J_3UuWJdTmhmgfzO-ndq_OD6w7qROflnc8MO2xBj2HToja52D3Q8WE/s2048/image_2024-03-21_15-17-45%20(2).png

មិនតែលោក សុខ ជំនោរ និងកញ្ញា អ៊ីវ៉ា ប៉ុណ្ណោះទេដែលបានកោតសរសើរទៅកាន់ពិធីករ ជា វណ្ណារិទ្ធ សិល្បករ សិល្បការិនី ទស្សនិកជនជាច្រើន ក៏បានចូលទៅកោតសរសើរលោកដូចគ្នាជាបុរសគំរូ។

តារាសម្តែង និងជាពិធិករ ជា វណ្ណារិទ្ធ និងអ្នកនាង សុភាព ម៉ូល្យ៉ា បានរៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៣ ហើយបច្ចុប្បន្នអ្នកទាំងពីរមានកូនប្រុស២នាក់។ ក្រៅពីបំពេញការងារសិល្បៈលោកតែងតែឆ្លៀតជួយការងារភរិយា ថែមទាំងខំប្រឹងរកស៊ីយ៉ាងខ្លាំងទោះបីជាពាក់កណ្តាលយប់ហើយក្តីនៅតែឆ្លាក់បន្តោងសោរជូនទៅកាន់អតិថិជនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOYfasmVWvZkfs9Fyh5VvEHNq1MSs7b2oNsLvKfCSlUU9FNjRtV2t3W5jZvNBrO0dTgScz6aKZ4_HVuR2uYKcTJ6o6V3foWVowGeyzwpn5iD3exUZcOGw1AiTsSW87GL8-7KhYkwwGM9XKqSAkyHKK7Klfa6u9PwINy16duZNB01aLT9C3Iii_-6sMbwo/s1920/image_2024-03-21_15-17-41.png

ពិធិកររូបនេះតែងតែផ្តល់ភាពកក់ក្តៅនៅក្នុងគ្រួសារមើលថែទាំកូនៗ ភរិយា រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលពុំដែលមានរឿងអាស្រូវល្អក់កករណាមួយឡើយ៕