Home ព័ត៌មានអន្តរជាតិ ឆេះនាវាទេសចរណ៍នៅកោះតៅប្រទេសថៃ ភ្ញៀវទេសចរ តក់ស្លុ.ត ខ្លាំង

ឆេះនាវាទេសចរណ៍នៅកោះតៅប្រទេសថៃ ភ្ញៀវទេសចរ តក់ស្លុ.ត ខ្លាំង

102
0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា កាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ មានហេតុការណ៍ដ៏ រន្ធ.ត់ មួយបានកើតឡើងនៅសមុទ្រក្បែរកោះតៅ ស្ថិតនៅឃុំកោះតៅ ស្រុកកោះផាក់ង៉ាន់ ខេត្តសុរ៉ាជថានី គឺភ្លើងបានឆាបឆេះនាវាទេសចរណ៍១គ្រឿង ដែលមានភ្ញៀវទេសចរជិះពេញនាវា ។ ហេតុការណ៍នេះបានបណ្តាលឱ្យភ្ញៀវទេសចរភ័.យ ស្លន់ស្លោ និងត្រៀមលោតចុះទឹកដើម្បីគេចពីសេចក្តី ស្លា.ប់ ។

បើតាមវីដេអូបង្ហាញថា មានផ្សែងខ្មៅយ៉ាងខ្លាំងចេញពីនាវាទេសចរណ៍ ហើយភ្ញៀវទេសចរទាំងអស់ដែលជិះនៅលើនាវា មានអារម្មណ៍ភ័យតក់ស្លុតយ៉ាងខ្លាំង ដោយពួកគេត្រៀមលោតចុះក្នុងទឹក ដើម្បីរត់គេចពីសេចក្តីស្លាប់ ។ នាវាទេសចរណ៍នេះមានអ្នកជិះសរុបចំនួន៩០នាក់ ហើយក្រៅពីដឹកភ្ញៀវទេសចរ នាវានេះក៏បានដឹករថយន្ត, ម៉ូតូ និងរថយន្តដឹកសម្ភារៈសំណង់ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpY4tMcBksBm9WLkkjGR04yKLgKvq1SH4Z2TrCI4f9XXI86tiCm4kYnDOmOpkof8ZLVxsrYMkRL3PtpJ0A9JAKidnbkbBsMxCmEJ8DKsWZdsus0ZAVG7WZmBR5yjp1geB0SnDlMnzfSVL5AxM0KRU1RLXYZWsl-bsaggZZp8Pz-xYplm3kc5BM6lVXn90/s800/660e32abfa27901af07becb6_800x0xcover_oxoYPjg5.jpg

ក្នុងអំឡុងពេលកើតហេតុ នាវាខាងលើបានសុំការជួយអន្តរាគមន៍ពីអាជ្ញាធរប្រចាំកោះតៅ និងអាជ្ញាធរប្រចាំកោះនៅក្បែរគ្នា ។ ក្រោយមក គេក៏បញ្ជូននាវាតូចៗជាច្រើនគ្រឿងដែលមានការសហការពីផ្នែកឯកជន បើកសំដៅទៅកាន់នាវាទេសចរណ៍ និងជួយជម្លៀសភ្ញៀវទេសចរ ព្រមទាំងបុគ្គលិកនាវាមកកាន់ច្រាំង ។

ក្រោយកើតហេតុប្រមាណ១ម៉ោង អាជ្ញាធរក៏អាចគ្រប់គ្រងស្ថានការណ៍បាន និងបញ្ជូនភ្ញៀវទេសចរដែលឈ្លក់ផ្សែងនៅលើនាវា ទៅកាន់មន្ទីរពេទ្យកោះតៅ ។ ហេតុការណ៍នេះ គ្មានអ្នកណាម្នាក់រងរបួស ឬស្លាប់ទេ ខណៈទ្រព្យសម្បត្តិផ្សេងៗនៅលើនាវាទេសចរណ៍ខូចខាតស្ទើរទាំងអស់ ពីព្រោះនាវាត្រូវបានភ្លើងឆេះទាំងស្រុង ។ ជំហានដំបូង អាជ្ញាធរសន្និដ្ឋានថា ភ្លើងឆេះនេះអាចបណ្តាលមកពីបន្ទប់តូចនៅបាតនាវា ហើយអាជ្ញាធរនឹងរង់ចាំការពិសោធន៍យ៉ាងលម្អិតម្តងទៀត ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGqX4tuUtWeM-ufboHqaOKuwkJqEEEzEnpOfkJXEddfNzkQayI4HNjZMoH5RUa5p048mXrKuLAPAc_1kdB3yHSAUBQhjcxUp7gZoM2vbFsQmR36gVtD_bi7d53akqZ72F-W5ENLK6-WMfGEMuFFqQjRKIbzvC-AmX04HH2OQ4zOVqJSjl1nZS0-sU1lGU/s259/images%20(3).jpg

លោក ភីភិត ឆ័យឈួយ ជាប្រធានកំពង់ផែ បានបញ្ជាឱ្យបង្កើតគណៈកម្មការត្រួតពិនិត្យរកមូលហេតុច្បាស់លាស់ ដែលធ្វើឱ្យភ្លើងឆេះនៅបន្ទប់បាតនាវា ។ លោកបញ្ជាក់ថា តាំងពីពេលចូលឆ្នាំសកល រហូតមកដល់ខែមីនា ឆ្នាំ២០២៤ លោកបានឱ្យក្រុមការងាររឹតបន្តឹងលើសុវត្ថិភាពអ្នកដំណើរ ជាពិសេស ផ្តោតលើឧបករណ៍ជួយសង្គ្រោះជីវិត និងសភាពនាវា ។

លោក ភីភិត ឆ័យឈួយ បន្តថា ក្នុងអំឡុងពេលថ្ងៃចូលឆ្នាំថ្មីខាងមុខនេះ លោកក៏បានឱ្យក្រុមការងារធ្វើការត្រួតពិនិត្យនៅតាមកំពង់ផែផ្សេងៗ ដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjch3Pj0upnbt75yLQ3Wyj9wfmo3_UbeEoac1j9OUL0PAantifn2wcgdH271mlyxPs9bpE8yVn6KlHxMM606A91_PihFpKpogtGuOjRAFFfxZplHFa09uLOHFfg73LTD8_nRra1Pc40_EKxH-IqbsLHUr8dQqjiXTfhE8s_Jo7iGgI9T8IxEfefSpjI724/s1200/news-ad0727d.jpg