Home ព័ត៌មានអន្តរជាតិ បុរសម្នាក់នៅហុងកុងឆ្លងមេរោគ Monkey B ដំបូងគេក្រោយស្វាខាំ

បុរសម្នាក់នៅហុងកុងឆ្លងមេរោគ Monkey B ដំបូងគេក្រោយស្វាខាំ

138
0

ប្រទេសចិន ៖ សារព័ត៌មានហុងកុងរាយការណ៍ថា អ្នកជំងឺប្រុសម្នាក់ អាយុ៣៧ឆ្នាំ មានស្ថានភាពធ្ងន់ធ្ងរ និងបានព្យាបាលនៅមន្ទីរពេទ្យ ក្រោយពីអ្នកជំងឺរូបនេះត្រូវបានស្វាខាំនៅសួនច្បារមួយកន្លែងក្នុងទីក្រុងហុងកុង ។ ក្រោយស្វាខាំរួចមក បុរសខាងលើបានឆ្លងជំងឺម្យ៉ាងឈ្មោះ B Virus (ឬ Monkey B) និងធ្វើឱ្យបុរសនេះក្លាយជាមនុស្សដំបូងគេនៅទីក្រុងហុងកុង ដែលបានឆ្លងជំងឺ B Virus ។

គេបានបញ្ជូនបុរសនេះទៅកាន់មន្ទីរពេទ្យមួយកន្លែង កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ក្រោយពីមានរោគសញ្ញាក្តៅខ្លួន និងបាត់បង់ស្មារតី ។ រីឯក្រុមគ្រួសាររបស់អ្នកជំងឺ និយាយថា អ្នកជំងឺត្រូវបានស្វាខាំ កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៤ ដោយសារអ្នកជំងឺបានឡើងលើភ្នំនៅបរិវេណ Kam Shan Country Park ដែលជាតំបន់សម្បូរស្វា ។v

មុននេះ មានសេចក្តីរាយការណ៍ថា មានមនុស្សត្រូវស្វាខាំរហូតដល់ឆ្លងមេរោគនៅសហរដ្ឋអាមេរិក, កាណាដា, ជប៉ុន និងចិន ។ ប៉ុន្តែករណីរបស់បុរសហុងកុង ចាត់ទុកថា វាជាករណីដំបូងគេដែលកើតឡើងនៅហុងកុង ដែលមានអ្នកឆ្លងជំងឺចម្លែកបណ្តាលមកពីស្វាខាំ ។ ហេតុនេះ វានឹងធ្វើឱ្យប៉ះពាល់ដល់ខួរក្បាល និងអាចមានគ្រោះថ្នាក់រហូតដល់ស្លាប់ ។https://ilkha.com/img/NewsGallery/2024/4/4/386637/FeaturedImage/efd307a9-69b7-4f12-99a4-89ffbc81a2c5.webp

ស្ថាប័នពាក់ព័ន្ធនៅទីក្រុងហុងកុង បានស៊ើបអង្កេតករណីដែលកើតឡើងនេះ ព្រមទាំងប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដោយសារសត្វស្វា ។ ពួកគេបានដាស់តឿនពលរដ្ឋហាមប៉ះពាល់ ឬផ្តល់ចំណីឱ្យស្វាព្រៃជាដាច់ខាត ពីព្រោះអាចបណ្តាលឱ្យឆ្លងមេរោគពីស្វា ។ បើអ្នកណាម្នាក់មានដំបៅដោយសារស្វាខាំ ឬត្រូវស្វាធ្វើបាប ត្រូវតែប្រញាប់ទៅព្យាបាលជាបន្ទាន់ ។https://image.patronlardunyasi.com/static/content/24-04/04/standart-haber-gorseli-kopyasi-55.jpg

ជាទូទៅ គេបានរកឃើញមេរោគ B Virus នៅក្នុងទឹកមាត់, ទឹកនោម និងលាមករបស់ស្វាពូជ Macaque ដែលពូជស្វានេះបានរស់នៅច្រើននៅហុងកុង ។ រីឯអ្នកឆ្លងមេរោគ B Virus នឹងមានរោគសញ្ញាគ្រុនក្តៅ បន្ទាប់មក មេរោគនឹងឆ្លងទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ ហើយវាយលុកប្រព័ន្ធប្រសាទផ្នែកកណ្តាល ដែលបំពេញតួនាទីគ្រប់គ្រងប្រព័ន្ធប្រសាទ ៕