Home ព័ត៌មានអន្តរជាតិ ឥណ្ឌូណេស៊ីចាប់ផ្តើមដឹកជញ្ជូនទំនិញត្រង់ទៅចិន និងពុំឆ្លងកាត់សិង្ហបុរី

ឥណ្ឌូណេស៊ីចាប់ផ្តើមដឹកជញ្ជូនទំនិញត្រង់ទៅចិន និងពុំឆ្លងកាត់សិង្ហបុរី

48
0

ប្រទេសឥណ្ឌូណេស៊ី ៖ អាជ្ញាធរប្រចាំកោះ Batam របស់ប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្តើមដំណើរការដឹកជញ្ជូនទំនិញចេញពីកំពង់ផែ Batam ទៅកាន់ទីក្រុង Guangzhou និងទីក្រុង Shenzhen របស់ចិនជាផ្លូវការ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ។ វានឹងជួយជំរុញពាណិជ្ជកម្មរវាងប្រទេសឥណ្ឌូណេស៊ី និងចិន និងជាការដឹកទំនិញត្រង់ទៅប្រទេសចិន ដោយពុំចាំបាច់ឆ្លងកាត់ប្រទេសសិង្ហបុរី ។

ការផ្តល់សេវាកម្មដឹកជញ្ជូនទំនិញត្រង់ទៅប្រទេសចិននេះ គឺដំណើរការដោយក្រុមហ៊ុនឈ្មោះ Persero Batam និង The Batam Concession Agency សហការជាមួយក្រុមហ៊ុនដឹកជញ្ជូននៅទីក្រុងហុងកុង ឈ្មោះ SITC International Holdings ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFZ2IdkYc56KTCyX_jFEYZq3-YotXFUfSEVJK6y-Y1jz1WmiI8entxWUTxWAw6UH6brR4R_IlMefcuRYnSpc4Z9knOF13OeSLcMpdtqDFPBbZ1tk6m1hP2ZnFdeL15zRz9pcWXOXt9puwBaedxRRhfpNRDBTXYbDvPOpPI7zAfnGooWTvGrM9iExmch-I/s768/image_1648030780_R-C-(2).jpg

Arham S. Torik ជានាយកក្រុមហ៊ុន Persero Batam បានលើកឡើងថា ការផ្តល់សេវាកម្មដឹកជញ្ជូនទំនិញត្រង់ទៅប្រទេសចិន នឹងប្រើប្រាស់កប៉ាល់សម្រាប់ដឹកជញ្ជូន ហើយកប៉ាល់នឹងចេញដំណើរនៅរៀងរាល់ថ្ងៃអាទិត្យ គឺស្មើនឹង៤ជើងក្នុង១ខែ ។

បច្ចុប្បន្ននេះ មានក្រុមហ៊ុននាំចេញបានប្រើប្រាស់សេវាកម្មដឹកជញ្ជូនទំនិញត្រង់ ចំនួន៥ក្រុមហ៊ុន ។ រីឯមូលហេតុដែលក្រុមហ៊ុននាំចេញទំនិញទាំងនេះជ្រើសរើសសេវាកម្មដឹកជញ្ជូនត្រង់ ដោយសារពួកគេអាចកាត់បន្ថយការចំណាយដើមទុនក្នុងការដឹកជញ្ជូន រហូតដល់៦០០ដុល្លារអាមេរិក បើធៀបនឹងការដឹកជញ្ជូននាពេលកន្លងមក គឺពួកគេត្រូវផ្លាស់ប្តូរកប៉ាល់នៅប្រទេសសិង្ហបុរី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjITB4gSkFCyQxSWlvEie0gEDk77SPEek6Qh9Cizxbn4FnhheiWC9R-KztGU-tn6qv9kMxN6A8yaBuPTEXNM9Cm4lBqUaIakAlU5q9j__r8iPVSh-0-2ugce_rQ_RVWW_9RrD9SaW5g9533XU51SHEtBkohzA7JQJz70gOFpyzN1ejmxuzJ4ipySpZsp9E/s600/Indonesia.jpg

ចំណែក Muhammad Rudi ជាប្រធានគណៈកម្មការអភិវឌ្ឍន៍ប្រចាំកោះ Batam បាននិយាយថា នាថ្ងៃអនាគត កោះ Batam របស់ប្រទេសឥណ្ឌូណេស៊ី នឹងក្លាយជាកន្លែងដឹកជញ្ជូនទំនិញដ៏ល្អ ហើយក្រុមហ៊ុនទាំងអស់នៅកោះ Batam នឹងអាចប្រើប្រាស់ប្រយោជន៍ពីការដឹកជញ្ជូនទំនិញត្រង់ទៅប្រទេសចិន ៕