តាមជំនឿរបស់ជនជាតិខ្មែរតាំងសម័យបុរាណរហូតមកដល់បច្ចុប្បន្ន តែងនិយមជឿតៗគ្នាទៅលើដំណាលនៃរឿងទេវកថាមួយ ដែលនិយាយទាក់ទងនឹង«សូរ្យគ្រាស ឬ រាហូចាប់ចន្ទ្រ» ព្រោះ រាហូគឺជាតួអង្គទេវកថានៅក្នុងរឿងកូរសមុទ្រទឹកដោះ មានឆ្លាក់នៅតាមប្រាំងប្រាសាទ និងវត្តនានានៃប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnbVbx6UlwZ-dNgtkgOq2h9-Kdp8bG5orgCBYGvyuzQkVilf90HkjWaXCxMYoYI2r32lmAHbpWot4qATvz6H1DME-Cc248ncGTDPHfETJUE8dD1e-cx7fr7zM8V9VZ61zl5i8h07pOf4JpS418I_3Z6Rx0LoDwcQ-2C6oBJqqVS2KWejz5Aiars4Dwq_g/s834/20728074_659795367551502_2526330237171898458_n.jpg

អក្សរសិល្ប៍ទេវកថា នៃរឿងកូរសមុទ្រទឹកដោះនេះ គឺមានដំណាលថា ពួកយក្សនិងទេវតា បានព្រមព្រាងកូរសមុទ្រទឹកដោះរួមគ្នា ដើម្បីបានជាទឹកអម្រឹតយកមកផឹក និងមានជីវិតអមតៈ។ ទោះជាយ៉ាងណា ពួកគេក៏បានដាក់លក្ខខណ្ឌថា នៅពេលកំពុងកូរនោះ បើទឹកអម្រឹតលេចចេញមកពីភាគីខាងណា គេសន្មតថាទឹកអម្រឹតជាកម្មសិទ្ធរបស់ភាគីនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj33nBXya-Ek48J-864RRgQ0x0ZDrW78xiNUNHs5nXoBR1Nzvhjd2BrIX2h6FjE1qOLl_qbsrvuBIcs6IX0tycaeSLpEswK5xCSNb3zZekpo8PCEXGODelecEJFDUQYTZrdPlkJrYWlxOY0K-QxcTodcOTu2queWIXhf0tKJcOnj_2nATpqnvcZhkGems/s400/photo_2024-04-05_10-52-29%20(2).jpg

យ៉ាងណាមិញ ទឹកអម្រឹតក៏បានលេចចេញមកពិតមែន ហើយក៏បានទៅលើពួកខាងទេវតា ទើបយក្សដែលគេហៅថា រាហូ បានមកបន្លំលួចយកទឹកអម្រឹតនោះផឹក ខណៈដែលព្រះចន្ទ្រនិងព្រះអាទិត្យដែលជាសត្រូវរបស់រាហូក៏បានដឹងអំពីដំណាលនេះ ក៏ប្រាប់ឲ្យព្រះនរាយណ៍ចោលកងចក្រទៅកាន់រាហូ។ ស្របពេលដែលរាហូកំពុងតែលេបទឹកអម្រិតបានត្រឹមករ ក៏ត្រូវបានកងចក្រចោលមកដាច់ករ ហើយកាលដែលបានលេបទឹកអម្រិតជាទឹកអមតៈចូលបានត្រឹមករបែបនេះ ក៏បានធ្វើឲ្យកររាហូក្លាយជាអមតៈ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4bKiST-BsH_1kzyaU2DE3HMKf1FhCsIJ3C7eGRn1CNcAS9AmAM0mF-z0IPezUmbqLptYnwhijLvag4EclR_-mAzC_Gin47doyD0xLLzhlq4Vpp7SW8yrITld7hO8_xutCnhKmTMfg745yytMdTCtct4ehbrvj3gq_vmk1WyQRTvDoyQ15MLmdT7B-TFs/s384/photo_2024-04-05_10-52-29.jpg

កាលពីជំនាន់ដើម នៅពេលមានហេតុការណ៍ចន្ទ្រគ្រាស ឬសូរ្យគ្រាស ប្រជាជនខ្មែរតែងវាយឆ្នាំង គោះចាន ជាដើម នេះប្រហែលជាមានឥទ្ធិពលពីសាសនាអាំងកា។ ជំនឿតៗគ្នាថា បើរាហូលេបព្រះចន្ទ្រ ហើយខ្ជាក់មកវិញបានន័យថា ស្រុកទេសបានសុខចម្រើន តែបើលេបទៅហើយធ្លាយតាមពោះ ស្រុកប្រទេសនឹងជួបតែទុក្ខវេទនា។ ខណៈអ្នកខ្លះទៀតនិយាយថា រាហូ ព្រះចន្ទ្រ និងព្រះអាទិត្យ ជាបងប្អូននឹងគ្នា ដោយមានការនឹករលឹកស្រឡាញ់ប្អូនៗខ្លាំងពេក ពេលបានជួបព្រះចន្ទ្រ ឬព្រះអាទិត្យ រាហូក៏លេបអ្នកទាំងពីរនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2aygPLGH78ClQFN4it1ZU-HNpyxTP1J2mRAx3YhDOxO5DoWJwG7p4jhDGbiXpFl1G0Lsx-nvbxEU5sDBlvFf67lWFGvfesvCZA7-quxk7CY7czY6Lpfm_Bc91manRae5WkzpaRafyRff7d_YstH5FwVf5bn9zFUVC6WmfAJJoJv2YO_65p3KcsIZQn7o/s1200/photo_2024-04-05_10-52-30.jpg

រីឯជំនឿខ្លះក៏គេបានលើកឡើងថា រាហូទាក់ទងនឹងការកើតនិងការស្លាប់។ បាតុភូតសូរ្យគ្រាស គេជឿថាជាកាលដែលរាហូលេបព្រះអាទិត្យ ខណៈក៏មានបាតុភូតមួយទៀតគឺ ច័ន្ទគ្រាស នៅពេលដែលរាហូលេបព្រះច័ន្ទ។ អំឡុងពេលរាហូលេបព្រះច័ន្ទ ឬ ព្រះអាទិត្យ វាបណ្តាលមានភាពងងឹតគ្របដណ្តប់ នេះគឺតំណាងឲ្យសេចក្តីស្លា.ប់ ហើយពេល ដែលរាហូខ្ជាក់ព្រះច័ន្ទឬព្រះអាទិត្យមកវិញ ពន្លឺថ្ងៃភ្លឺនឹងកើតឡើងមកម្តងទៀត គឺតំណាងឲ្យការកើតឡើងវិញផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSoxlsK_PlrNh6oLr6rTriiRiNWO8zoLUhGdi9rLu4n50tHE31PWNNlJ5HGHfTF3N1HhpMQP1D1Mq-wEL1kRQMstfRGTl6IpKHyMVFoBtuB-pBRJM5zIgOK6XS2koocmO9896u7Yi3ZecwOHU6z5Fm2f373-ZoreCGfLNYP3u6BBFQ-s177FIDP0MME04/s880/photo_2024-04-05_10-52-31.jpg

បច្ចុប្បន្ននេះ រូបចម្លាក់ក្បាច់រាហូក៏សង្កេតឃើញថាមានឆ្លាក់លម្អនៅតាមព្រះវិហារ ចេតីយ ឬវត្ថុផ្សេងៗទាក់ទងនឹងពិធីបុណ្យសាសនា ឬជំនឿពាក់ព័ន្ធនឹងសេចក្តីស្លា.ប់ និងពិធីបុណ្យស.ពជាដើម ព្រោះថាមានឆ្លាក់រូបរាហូនៅលើក្តាមឈូសផងដែរ៕