ក្រុមហ៊ុន Apple គ្រោងដាក់កាមេរ៉ានៅលើកាស AirPods
បរទេស៖ ក្រុមហ៊ុន Apple ត្រូវបានគេនិយាយថាកំពុងពិចារណាគំនិតថ្មីដូចជាការដាក់កាមេរ៉ានៅលើកាស AirPods បង្កើតវ៉ែនតាឆ្លាតវៃដែលរចនាដូចវ៉ែនតាការពារពន្លឺថ្ងៃ ឬការអភិវឌ្ឍចិញ្ចៀនឆ្លាតវៃជាដើម ក្នុងគោលបំណងដើម្បីពង្រីកអាជីវកម្មដែលអាចពាក់បានរបស់ខ្លួន។
កាលពីពេលថ្មីៗនេះ យោងតាម The Verge បានឱ្យដឹងថា ក្រុមហ៊ុន Apple កំពុងធ្វើតេស្តបំពាក់នូវកាមេរ៉ាដែលមានគុណភាពបង្ហាញទាបសម្រាប់កាសស្តាប់ត្រចៀក។ គម្រោងនេះមានកូដ B798 ប៉ុន្តែប្រភពមិនបានពណ៌នាលម្អិតក្រៅពីនិយាយថាឧបករណ៍នេះ “អាចរួមបញ្ចូលគ្នានូវវីដេអូពីកាមេរ៉ា និង AI ដើម្បីជួយអ្នកប្រើប្រាស់តាមដានសកម្មភាព និងបង្កើនប្រសិទ្ធភាពទម្លាប់ប្រចាំថ្ងៃ” ។
AirPods បច្ចុប្បន្នគឺជាឧបករណ៍ពាក់ក្នុងត្រចៀកដ៏ពេញនិយមបំផុតមួយរបស់ Apple ។ ក្រុមហ៊ុនបានដាក់ចេញនូវកាស AirPods ចំនួន ៣ រួមមាន AirPods ធម្មតា AirPods Pro និងកាស AirPods Max ។ បើយោងតាម Business Insider បានវាយតម្លៃថា ប្រសិនបើព័ត៌មានខាងលើជាការពិត ការបញ្ចូលកាមេរ៉ាទៅក្នុងកាស គឺជាដំណោះស្រាយដែលអាចធ្វើទៅបាន ដើម្បីជួយបង្កើនប្រសិទ្ធភាពបទពិសោធន៍អ្នកប្រើប្រាស់។ លើសពីនេះ Apple ក៏ត្រូវបានគេនិយាយដែរថាកំពុងស្រាវជ្រាវវ៉ែនតាឆ្លាតវៃដែលត្រូវបានរចនាឡើងជាវ៉ែនតាស្រដៀងនឹង Meta Ray-Ban ដោយគំនិតថ្មីនេះគឺស្ថិតនៅក្នុង “ដំណាក់កាលរុករក” ហើយត្រូវបានគេរំពឹងថាជាជម្រើសជំនួស AirPods ។
បើយោងតាមប្រភពដដែល បានឱ្យដឹងទៀតថា ការអភិវឌ្ឍន៍វ៉ែនតាអាចជួយអ្នកប្រើប្រាស់ឱ្យទទួលបានបទពិសោធន៍កាន់តែប្រសើរ និងអាចបត់បែនបាន ជាពិសេសលក្ខណៈពិសេសរបស់វាគឺទាក់ទងនឹង AR augmented reality។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Apple ក៏កំពុងបង្កើតចិញ្ចៀនឆ្លាតវៃផងដែរ ដោយក្រុមហ៊ុនបានទទួលប៉ាតង់ពាក់ព័ន្ធមួយចំនួន ប៉ុន្តែមិនទាន់មានទីផ្សារផលិតផលណាមួយនៅឡើយទេ។ នៅក្នុងឯកសារចុះឈ្មោះ ចិញ្ចៀនឆ្លាតវៃដែលពិពណ៌នាដោយ Apple មានអេក្រង់ប៉ះ ការតភ្ជាប់ឥតខ្សែ និងឧបករណ៍ចាប់សញ្ញាដែលវាស់សូចនាករសុខភាពរាងកាយ។ ទោះជាយ៉ាងណា ក្រុមហ៊ុននេះមិនទាន់ធ្វើការអត្ថាធិប្បាយច្បាស់លាស់នៅឡើយទេ៕











ហេតុនេះរាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសណែនាំ ក្នុងការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដូចតទៅ៖


.png)

.png)
















ទំនោរធ្វើអ្វីមួយឱ្យងាយស្រួលសម្រាប់ខ្លួនឯងជាមុនសិន ដោយយកទុយោមកដាក់លើតួរថយន្ត។ នេះគឺជាវិធីសាស្រ្តដែលបណ្តាលឱ្យមានស្នាមប្រេះធ្ងន់ធ្ងរនៅលើដងខ្លួនរថយន្ត ដោយសារតែទុយោកៅស៊ូ។ ដូច្នេះយើងមិនណែនាំឱ្យធ្វើបែបនេះទេ យកល្អគួរតែដាក់ទុយោនៅក្រោមតួរថយន្តជំនួសវិញ ដើម្បីឱ្យវាមានចលនា និងងាយស្រួលត្រដុសលើរាងកាយ។

សម្ដេចបានបន្ថែមទៀតថា៖”ការរៀបចំក្របខណ្ឌបៀរវត្ស គឺត្រូវឱ្យស៊ីសង្វាក់គ្នា។ ឧទហរណ៍ ៖ នៅមណ្ឌលសុខភាព បើសិនជាយកមន្ត្រីកិច្ចសន្យា យើងត្រូវមើលថា បើគាត់ជំនាញជាគិលានុបដ្ឋាក ធ្វើការដូចគេដូចឯង ចឹងឱ្យប្រាក់ខែគាត់ អត្ថប្រយោជន៍ដូចគេទៅ កុំគិត ៧០ភាគរយអី ។ យកវិធីសាស្ត្រនេះ មានភាពបទបែន ហើយយើងអាចបើកច្រក មនុស្សច្រើន ព្រោះខ្ញុំចាំពេលកូវីដ យើងខ្វះពេទ្យ យើងរៀបចំនៅភ្នំពេញ សម្ដេចតេជោ បានអនុញាតិឱ្យរើសពេទ្យជាង ៣០០០នាក់ ហើយដល់ពេលយើងរៀបមណ្ឌលសុខភាពនៅតាមខេត្ត គឺនៅតែខ្វះ ដោយពេលនោះ យើងបើកឱ្យអ្នកស្ម័គចិត្តចូល ទើបយើងបានឃើញថា មានអ្នកដែលមានសញ្ញាបត្រ មានលទ្ធភាព ជាពេទ្យ គ្រាន់តែគាត់អត់ក្របខណ្ឌ ក៏គាត់អាចមកចូលធ្វើការបាន”។



