បរទេស៖ ក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២៤ ការងើបឡើងវិញនៃតម្លៃបន្ទះឈីបអង្គចងចាំ semiconductor បានជួយឱ្យក្រុមហ៊ុន Samsung Electronics ទទួលបានប្រាក់ចំណេញជិត ៤.៩ ពាន់លានដុល្លារអាមេរិក នេះបើយោងតាម Money Control ដែលបានចុះផ្សាយនៅថ្ងៃទី៥ ខែមេសា។
ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់កូរ៉េ Samsung Electronics បានប្រកាសកាលពីពេលថ្មីៗនេះថា ប្រាក់ចំណេញនៅត្រីមាសទីមួយរបស់ខ្លួនបានឈានដល់ ៦,៦០០ លានវ៉ុន (ប្រមាណ ៤.៨៩ ពាន់លានដុល្លារអាមេរិក) ដែលចំនួននេះបានកើនឡើងច្រើនជាង ១០ ដងធៀបនឹង ៦៤០ ពាន់លានវ៉ុនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ហេតុផលគឺដោយសារតែការងើបឡើងវិញនៃតម្លៃបន្ទះឈីបដែលទាញប្រាក់ចំណេញរបស់ក្រុមហ៊ុនកើនឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2nCsuaYXbzVe9l464maqkjCfGkVPa4PmjySdx8aoRBXJdk_iW2sJX5X5lRM2d3FquVdgRMVB00pTdRzm-0TlUjxEvfFqwyZ6B2WypJd1v-a7n7o_ewFHEMPp7nXyWMasSsN0VyquZuFxjvBaNyIWaP6FqJ0nAMEozzhkvosCyZWYCghnR4eImEodRC4M/s750/034bdb96-2763-492e-a3d3-3c4367712bb5.jpg

កាលពីឆ្នាំមុន តម្រូវការបន្ទះឈីបបានធ្លាក់ចុះនៅទូទាំងពិភពលោក ដែលបណ្តាលឱ្យស្តុកកើនឡើង។ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៣ ផ្នែកបន្ទះឈីបអង្គចងចាំរបស់ក្រុមហ៊ុន Samsung Electronics បានបាត់បង់រហូតដល់ ៤,៥៨០ ពាន់លានវ៉ុន (ប្រហែល ៣.៤ ពាន់លានដុល្លារ) ដោយផ្នែកនេះត្រូវបានគេចាត់ទុកថាជា “ស៊ុតមាស” សម្រាប់ Samsung ។ នៅឆ្នាំ ២០២១ ពួកគេបានវ៉ាដាច់ Intel ដើម្បីក្លាយជាក្រុមហ៊ុនផលិតបន្ទះឈីប semiconductor ដែលមានប្រាក់ចំណូលខ្ពស់បំផុតនៅទូទាំងពិភពលោក។ ដូច្នេះបច្ចុប្បន្ន Samsung គឺជាក្រុមហ៊ុនផលិតបន្ទះឈីប និងទូរទស្សន៍ដ៏ធំបំផុតរបស់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtuuMsmwe6DGOa4eoqj6lYfqJ_qC2AShNIMbrP65syGN5YGfuANm35cKzUti0Sqx5YB7ymPXa0lm0XfzrSO46jMwp6_Ku7Qa0Na3PGxas2t0TYC11f3liunSLvGqYjZgCAzdFxItiww-sd5b-2nz5El6bQgnEGZNnDH2quy_gLkBuo8WPMO9S2CR-QXNg/s2016/image.jpg

ទោះជាយ៉ាងណាតួលេខខាងលើនេះគ្រាន់តែជាការប៉ាន់ប្រមាណនោះទេ ដោយបច្ចុប្បន្នវិនិយោគិនកំពុងរង់ចាំរបាយការណ៍លទ្ធផលអាជីវកម្មផ្លូវការដែលនឹងប្រកាសក្នុងខែនេះ។ ពួកគេចង់មើលថាតើអាជីវកម្មបន្ទះឈីប semiconductor ត្រឡប់ទៅរកប្រាក់ចំណេញបានដែរឬទេ ខណៈដែលផ្នែកដំណោះស្រាយឧបករណ៍របស់ Samsung រួមទាំងបន្ទះឈីបអង្គចងចាំ បានបាត់បង់ប្រាក់ចំនួន ៤ ត្រីមាសជាប់ៗគ្នានៅចុងឆ្នាំ ២០២៣។ https://static1.makeuseofimages.com/wordpress/wp-content/uploads/2022/12/samsung-galaxy-z-fold-4-and-flip-4-on-a-gray-table-top.jpg

ទោះជាយ៉ាងណាក៏ដោយ ផ្នែកបន្ទះឈីបនេះកំពុងងើបឡើងវិញបន្តិចម្តងៗ ដោយក្រុមអ្នកវិភាគបាននិយាយថា Samsung Electronics នៅពីក្រោយគូប្រជែងដូចជា SK Hynis និង Micron Technology តែប៉ុណ្ណោះក្នុងការប្រណាំងសម្រាប់អង្គចងចាំកម្រិតបញ្ជូនខ្ពស់ (HBM) ដែលជាសមាសធាតុស្នូលនៅក្នុង AI chip fever ។ ដូច្នេះហើយ ប្រសិនបើក្រុមហ៊ុនធ្វើការផ្លាស់ប្តូរដើម្បីតាមទាន់ដៃគូប្រកួតប្រជែងនៅក្នុងផ្នែកនេះ វិនិយោគិននឹងយកចិត្តទុកដាក់បន្ថែមទៀតចំពោះពួកគេ ហើយបច្ចុប្បន្នភាគហ៊ុនរបស់ក្រុមហ៊ុន Samsung Electronics បានកើនឡើង ៥% នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ៕