Home ព័ត៌មានអន្តរជាតិ កាណាដាសាកល្បងគម្រោងថ្មីឱ្យអ្នកថ្មើជើងកាន់ដុំឥដ្ឋឆ្លងផ្លូវ

កាណាដាសាកល្បងគម្រោងថ្មីឱ្យអ្នកថ្មើជើងកាន់ដុំឥដ្ឋឆ្លងផ្លូវ

121
0

ប្រទេសកាណាដា ៖ សារព័ត៌មានបរទេសរាយការណ៍ថា នៅដើមខែមេសា ឆ្នាំ២០២៤ ប្រទេសកាណាដាបានសាកល្បងគម្រោងថ្មីឈ្មោះ «Pedestrian Brick Crossing System» ដោយឱ្យអ្នកថ្មើជើងកាន់ដុំឥដ្ឋនៅពេលពួកគេដើរឆ្លងផ្លូវ និងលើកឥដ្ឋថ្នមៗឱ្យរថយន្តបន្ថយល្បឿន ។ ការធ្វើបែបនេះ គឺដើម្បីឱ្យអ្នកបើកបររថយន្តយល់ដឹងអំពីសុវត្ថិភាពរបស់អ្នកថ្មើជើង ។

នៅពេលអ្នកថ្មើជើងកាន់ដុំឥដ្ឋដើរឆ្លងផ្លូវឃើញថា រថយន្តទាំងឡាយបានឈប់ឱ្យពួកគេឆ្លងផ្លូវយ៉ាងស្រួល ពីព្រោះអ្នកបើកបររថយន្ត និងម៉ូតូនៅទីក្រុង Vancouver ចូលចិត្តបើកបរក្នុងល្បឿនលឿន ជាពិសេស នៅចំណុចគំនូសសញ្ញាកាត់ទទឹងផ្លូវ ហើយវាអាចបង្កគ្រោះថ្នាក់ដល់អ្នកថ្មើជើងផងដែរ ។https://i.cbc.ca/1.7160762.1712069925!/fileImage/httpImage/vision-zero-brick-granville-island.jpg

នៅថ្ងៃ April’s Fools Day (ឬទិវាកុហកពិភពលោក) ស្ថាប័នមិនស្វែងរកប្រាក់ចំណេញឈ្មោះ Vision Zero Vancouver មានទីតាំងនៅទីក្រុង Vancouver បានបង្ហាញពីដំណោះស្រាយគួរឱ្យអស់សំណើចមួយក្នុងបណ្តាញសង្គម X (ឬ Twitter) ដើម្បីដោះស្រាយបញ្ហាអ្នកបើកបររថយន្តនៅតាមផ្លូវពុំព្រមបន្ថយល្បឿនរថយន្តឱ្យអ្នកថ្មើជើងឆ្លងផ្លូវនៅលើគំនូសសញ្ញាកាត់ទទឹងផ្លូវ ។https://i.cbc.ca/1.7160759.1712022746!/fileImage/httpImage/vision-zero-brick-granville-island.jpg

នៅពេលឆ្លងផ្លូវ អ្នកថ្មើជើងត្រូវកាន់ឥដ្ឋស្នោ ដែលដូចគ្នានឹងឥដ្ឋពិតប្រាកដ ហើយក្រោយការសាកល្បងឃើញថា ពលរដ្ឋកាណាដាគាំទ្រគំនិតនេះ ។ អ្នកបើកបរយានជំនិះនឹងចាប់អារម្មណ៍អ្នកថ្មើជើង និងធានាថា ការឆ្លងផ្លូវដ៏ពិបាក នឹងងាយស្រួលជាងមុន ហើយគ្មានជម្លោះកើតឡើង ។

ចំពោះលក្ខខណ្ឌកាន់ដុំឥដ្ឋឆ្លងផ្លូវនេះ ត្រូវអនុវត្តតាម៤ចំណុច រួមមាន ៖
១-«ចាប់ដុំឥដ្ឋ» នៅពេលចង់ឆ្លងផ្លូវ ត្រូវចាប់ដុំឥដ្ឋ១ដុំ
២-«សម្លឹង» សម្លឹងឆ្វេង-ស្តាំ មុនពេលឆ្លងផ្លូវ
៣-«លើកដៃជាសញ្ញា» លើកដុំឥដ្ឋឡើងលើក្នុងអំឡុងពេលឆ្លងផ្លូវ និង
៤-«ឆ្លងផ្លូវ» ដើរឆ្លងផ្លូវ និងសម្លឹងទៅយានជំនិះដើម្បីផ្តោតលើអ្នកបើកបរ ហើយពេលឆ្លងផ្លូវរួច ត្រូវទុកឥដ្ឋនៅចំណុចផ្លូវម្ខាងទៀតhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHLtNTfHR2BOCxXJTQprtiVIyTjxJLJoux87lFEMObZy66pKqDhAIdJS4URmfM7P6aLNR3n1yS8W547rKZIrwv0cjQz0KV8NYV0nBP5d98Es_jPWe1Y93rlFNBsanP9f9x12SA9xEgksb-eMzE9rNEIspFLlhZUv_CDA1_ng7jhDan1YmD-qStEaLmGtU/s768/BB1kUiNB.png

បើទោះជាដុំឥដ្ឋទាំងនេះជាឥដ្ឋស្នោក្តី ប៉ុន្តែលទ្ធផលដែលទទួលបាន គឺលើសពីការរំពឹងទុក ពីព្រោះការកាន់ឥដ្ឋបានធ្វើឱ្យយានជំនិះជាច្រើនព្រមបន្ថយល្បឿនឱ្យអ្នកថ្មើជើង ។ វាជាគម្រោងសម្រាប់បង្កើតបរិយាកាសរីករាយដល់អ្នកធ្វើដំណើរគ្រប់រូប និងមិនបង្កអំពើហិង្សា ព្រមទាំងចង់ឱ្យអ្នកបើកបរយានជំនិះទាំងអស់គិតពីសុវត្ថិភាពអ្នកថ្មើជើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjadBOkS-QLxHjbcnNfHJWBW_tA9fCxJ6Xnm3cWsx8_S2HbpQWNqCue5KxjrxBFZxWH3HhfoU7vT-Hvd4llSe0z5GiUDiaXr2VjrHx9Fg13qfO_wVr9gwWWCwUo35gnbXGG4XX2EfLvgdsRbH1kvR78dzKpPpqKSi9bHi2_9kwI-a8LCBBio79xYTemGSw/s1200/gkgka-da4aacxfg.jpeg

Vancouver គឺជាទីក្រុងធំលំដាប់ទី៣ របស់ប្រទេសកាណាដា ដែលអ្នកបើកបរយានជំនិះមិនសូវចាប់អារម្មណ៍នឹងអ្នកឆ្លងផ្លូវ ឬមិនបន្ថយល្បឿននៅចំណុចគំនូសសញ្ញាកាត់ទទឹងផ្លូវ ។ ពេលខ្លះ អ្នកបើកបរយានជំនិះទាំងនេះធ្វើពុតជាមើលមិនឃើញថា មានអ្នករង់ចាំឆ្លងផ្លូវ ។ បើទោះជាគម្រោងថ្មីនេះបានអនុវត្តនៅខែមេសា ក្នុងថ្ងៃ April’s Fools Day ប៉ុន្តែគេបានទទួលគំនិតថា គ្រប់គ្នាគួរតែដើរឆ្លងផ្លូវដោយសុវត្ថិភាព និងពុំចាំបាច់ប្រើប្រាស់វិធីកាន់ដុំឥដ្ឋ ៕