តារាសម្តែងជួរមុខ កញ្ញា ស៊ីន យូប៊ីន បានជួបតារាល្បីល្បាញមួយរូបទៀតហើយគឺ Jackson Wang សមាជិកនៃក្រុមចម្រៀង K-Pop Got7 ។ បានជួបតារាល្បីរូបនេះ ស៊ីន យូប៊ីន មិនឱ្យខាតនោះទេដោយនាងបានប្រាប់ពីប្រទេសកម្ពុជាដល់ Jackson Wang រហូតដល់តារាល្បីរូបនេះបង្ហើបថាចង់មកលេងកម្ពុជាទៀតផង។ លើសពីនេះ យូប៊ីន បានកោតសរសើរតារាប្រុសរូបនេះថាជាទេវបុត្រក្នុងព្រេងនិទានមិនស្មើរព្រោះបានជួបពិតលើសពីអ្វីបានដឹងឮនៅតាមបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV9m1EiHXsFAG3X80OBRIllItZOWs84z7Fi5pQbEVEdZNThhlPFv4rqH1FeTt1A_1KeGVy_ARUBb0CFKIPNIY94kwXYGSuYvrw72hCJItFoaOHlCV5DcA3WSw8qVu6NP86Xs92_Xi5i9FHPrPuLhyTVnpCOCSJxQObgBQDI7nTB79s-6eyIQ686AGe-tM/s2048/image_2024-04-05_09-31-21.png

អ្នកគាំទ្រមានការចាប់អារម្មណ៍ជាថ្មីទៅលើតារាសម្តែង ស៊ីន យូប៊ីន បន្ទាប់ពីរូបនាងបានបង្ហោះវីដេអូខ្លីមួយនៅលើបណ្តាញសង្គមបានជួបជាមួយតារាល្បីឈ្មោះ Jackson Wang នៅក្នុងហាងសាឡនមួយកន្លែង។ ជាមួយគ្នានេះ ស៊ីន យូប៊ីន បានភ្ជាប់មកជាមួយខ្លឹមសារថា «បានជួបរូបពិតគឺលើសពីអ្វីដែលបានឮនិងបានឃើញតាមsocial media បុរសម្នាក់នេះទេវបុត្រក្នុងព្រេងនិទានមិនស្មើរ(ខ្ញុំសំដៅលើអត្តចរិតគាត់)»។ តារាស្រីក្រសោបពានទាំងជាតិនិងអន្តរជាតិរូបនេះបានលើកឡើងទៀតថា «ខ្ញុំបានប្រាប់គាត់ពីកម្ពុជា ហើយគាត់បានឆ្លើយថាគាត់ពិតជាចង់មកកម្ពុជាណាស់ យើងសង្ឃឹមថានឹងបានទទួលស្វាគមន៍វត្តមាន jackson wang មកកាន់ទឹកដីកម្ពុជានៅថ្ងៃណាមួយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9EIT7CuXRiMvxW4N07Y_C3w8SeUFKkXPItsYVXnuTfMl3JPLi7RJApfy-PkJhtPWhb1FJ01h5kLOADMtsN20ujOpOy-2rts2Gk0KFqKQeXldgy5MPLFr2xJopGABEcB0dp9w0Y4_mUhBqHEHxZyOUbejcI6PwdKTQhgWwv3WHaHaCEeavpeOhfur2soA/s1874/image_2024-04-05_09-31-26.png

នេះជាភាពវៃឆ្លាតមួយរបស់កញ្ញា ស៊ីន យូប៊ីន បានជួបជាមួយតារាល្បីមានឱកាសសំណេះសំណាលគ្នាហើយគឺមិនឱ្យខាតនោះទេឆ្លៀតជួយផ្សព្វផ្សាយពីប្រទេសកម្ពុជា ឱ្យកាន់តែទូលំទូលាយ។ អ្នកគាំទ្រក៏បានកោតសរសើរ ស៊ីន យូប៊ីន ថាជាតារាស្រីកំពូលសំណាងព្រោះនាងបានជួបតារាល្បីៗលំដាប់ពិភពលោកបានច្រើនណាស់។

គេចាំបានថា កាលពីពាក់កណា្តលខែមីនា ស៊ីន យូប៊ីន បានទៅចូលរួមកម្មវិធីម៉ាកយីហោល្បីមួយនៅប្រទេសកូរ៉េខាងត្បូង ដោយបានជួបជាមួយ Lisa សមាជិក BLACKPINK ផងដែរ។ តារាកម្ពុជារូបនេះនិង Lisa ក៏បានជជែកគ្នា ថតរូប ឱបគ្នាយ៉ាងគួរឱ្យស្រលាញ់ក្នុងមិត្តភាពជាអ្នកសិល្បៈដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfOeRAZ6cXn1FA4XkCmuv89oCUqqUuYwCPEAjNMOBsxjAVKomD40W3JSIZMpfPGk8vuloeXao4yQ70XfxGwu6aOeQnU0aH8tk2_tmTdUkgUQKHNJ9jS31jViVO79K1NCKOQX1AIb0B00s6Yl044fGApb68duVyH-9Uw3ct6nqcWjQpdSaWbZ5fzI0U2Rw/s2048/image_2024-04-05_09-31-22.png

កន្លងមក មិនត្រឹមតែបានជួប Lisa ប៉ុណ្ណោះទេ តែ ស៊ីន យូប៊ីន គឺជាតារាខ្មែរម្នាក់មានមុខមាត់នៅលើឆាកអន្តរជាតិចូលរួមកម្មវិធីធំៗហើយបានជួបតារាល្បីដូចជា Jennie សមាជិក BLACKPINK Jungkook សមាជិក BTS ជាដើម និងតារាល្បីៗជាច្រើនរូបទៀត។ ឃើញទិដ្ឋភាពបែបនេះហើយ អ្នកគាំទ្រតែងតែលើកសរសើរថា ស៊ីន យូប៊ីន ជាតារាស្រីកំពូលសំណាងប៉ះចំសុទ្ធតែតារាលំដាប់ៗ៕