ប្រទេសថៃ ៖ មន្ត្រីមកពីមន្ទីរការងារប្រចាំខេត្តប៉ាធុមថានី សហការជាមួយប៉ូលិសអន្តោប្រវេសន៍ បានចាប់ខ្លួនជនបរទេសចំនួន២០នាក់ ក្នុងនោះមានជនជាតិខ្មែរ និងមីយ៉ាន់ម៉ា ដោយសារបើកហាងលក់ទុរេននៅប្រទេសថៃខុសច្បាប់ ។ អាជ្ញាធរលើកឡើងថា ជនបរទេសទាំងនេះធ្វើការហួសពីសិទ្ធិរបស់ខ្លួន ហើយពួកគេបានឈរបក់ដៃហៅអតិថិជនមកទិញទុរេន និងលក់ទុរេនលើសពីតម្លៃជាក់ស្តែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLQPA0Y3ISBYyYolkQa8jXmIJgZWiO4NPWQG0ENwOUJrwNO5TNvDg4tseqD4iMp_m_BJsjx8_INuF4hsCugvFx40xL8WE3uLm83qP_XRSwfd5v1beCl11KcHcjk7EZoLLpTbRmfP-NcP0ZZ_iDuFhqPedGCitBXY-__W758UQ1GIvTW4vZvPgLLyOnX74/s800/durian03.jpg

កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ លោកស្រី Kotchaphon Rangkuphan មន្ត្រីជំនាញផ្នែកស្វែងរកការងារប្រចាំខេត្តប៉ាធុមថានី បានសហការជាមួយប៉ូលិសអន្តោប្រវេសន៍ខេត្តប៉ាធុមថានី, មន្ត្រីនាយកដ្ឋានការងារ និងមន្ត្រីស៊ើបអង្កេតខេត្តប៉ាធុមថានី ដឹកនាំកម្លាំងអាជ្ញាធរចុះត្រួតពិនិត្យ និងចាប់ខ្លួនជនបរទេស ដែលជាម្ចាស់ហាងលក់ទុរេនក្នុងផ្សារលក់ផ្លែឈើ «អៃយ៉ារ៉ា» ស្ថិតនៅឃុំខ្លងសង ស្រុកខ្លងលួង ខេត្តប៉ាធុមថានី ។

អាជ្ញាធរថៃបានចាប់ខ្លួនជនបរទេសចំនួន២០នាក់ និងបញ្ជូនទៅការិយាល័យប៉ូលិសអន្តោប្រវេសន៍នៅខេត្តប៉ាធុមថានី ក្រោយពីទទួលបានពាក្យបណ្តឹងពីពលរដ្ឋ ដែលទៅទិញទុរេន និងផ្លែឈើយកទៅបរិភោគ ប៉ុន្តែត្រូវបានអ្នកលក់ដើរខ្សែលើ និងលក់ទុរេនក្នុងតម្លៃខ្ពស់ ។ អ្នកទិញទុរេនប្រាប់ថា ខ្លួនត្រូវគេតម្រូវឱ្យស្កេន QR Code ដើម្បីទូទាត់ថ្លៃផ្លែឈើទៅឱ្យម្ចាស់ហាងជាជនបរទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsNYNxHF2sfLK7Oi_K0tRHANxJcEdPXkFyrSbhFuB78eBhOSXk1TmXJwcaSIXp8Ai-XiTYOQHfMDw2Ea_5WHM2nsBdfkaaKrfGpMOs7Gvj5n0wH-s5aV7fPdd4VrVE8t_Wb2TBtPBw4WEtLA7uXFKSIqUAabGwJZ1KXK4cc7gV5Rr2toJ7oNFpAajkahw/s800/durian04.jpg

លោកស្រី Kotchaphon Rangkuphan មន្ត្រីជំនាញផ្នែកស្វែងរកការងារប្រចាំខេត្តប៉ាធុមថានី និយាយថា ភ្នាក់ងារបានជូនដំណឹងមកអ្នកស្រីថា នៅផ្សារលក់ផ្លែឈើ «អៃយ៉ារ៉ា» មានជនបរទេសមកបើកហាងលក់ទុរេនដោយខ្លួនឯង ដែលវាជាទង្វើខុសច្បាប់នៅប្រទេសថៃ ។ ដូច្នេះ លោកស្រីក៏បានសហការជាមួយមន្ត្រីពាក់ព័ន្ធចុះត្រួតពិនិត្យ និងចាប់ខ្លួនជនបរទេសទាំងនេះ ។ ក្នុងអំឡុងពេលចុះត្រួតពិនិត្យនោះ អាជ្ញាធរបានឃើញពួកគេកំពុងតែឈរហៅម៉ូយឱ្យទិញទុរេននៅមុខតូប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRLnLCuzOJwXBAzhNekyxKm9y5e_Lv2UbTBmMWf-9wy5Kb686esFQQs2zoVg4tt0gruJ9JytltqdhFpIJQB0iw1f4zyLzLj0UrqTd3mHLUPfaUQX9nYpW48UosL5F0GjXdw-CpEdl7UPYohHuJyxSam5NjFx94FGjAqlV4y3ug-G7tCectcGlGitBElAs/s800/S__7544890.jpg

ហេតុនេះ អាជ្ញាធរបានសុំត្រួតពិនិត្យឯកសារផ្សេងៗ ដូចជា ៖ លិខិតឆ្លងដែន និងប័ណ្ណអនុញ្ញាតធ្វើការជនបរទេស ដែលអនុញ្ញាតដោយក្រសួងការងារថៃ ។ តាមរយៈការត្រួតពិនិត្យឃើញថា ពួកគេគ្មានលិខិតអនុញ្ញាតធ្វើការទេ រីឯអ្នកខ្លះទៀតមានថៅកែផ្សេង ប៉ុន្តែមកធ្វើការនៅខេត្តប៉ាធុមថានី ។ ដូច្នេះ ជនបរទេសទាំងនេះធ្វើការហួសពីសិទ្ធិរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ8UWAn5GyiEP2rOBy0U1sJfUzXKPOJVBrDWIef52tdVbWu-eoARbzp9yBVlmz8Oit5ztUAex7omXrWp17t7mutAbYTWO2PAQfJq77n8imS5UspSYpZMpM2bUT5H5-edsW0HoMVYhGATlHEAWO9RngWyI1GXwU_FXcq8I9IRzF4Ap_-kXsb5HJzy7EW0Y/s644/w644.jpg

ក្នុងអំឡុងពេលការចុះត្រួតពិនិត្យក្នុងផ្សារលក់ទុរេន អាជ្ញាធរបញ្ជាក់ថា មានជនជាតិខ្មែរ និងមីយ៉ាន់ម៉ា ឈរលក់ទុរេនស្ទើរគ្រប់កន្លែង ហើយអាជ្ញាធរបានចាប់ខ្លួនជនបរទេសសរុបជាង២០នាក់ ។ ជំហានដំបូង អាជ្ញាធរនឹងបញ្ជូនពួកគេទៅការិយាល័យប៉ូលិសអន្តោប្រវេសន៍នៅខេត្តប៉ាធុមថានី បន្ទាប់មក នឹងបញ្ជូនពួកគេទៅកាន់ស្ថានីយប៉ូលិសស្រុកខ្លងលួង ដើម្បីចាត់វិធានការតាមច្បាប់បន្តទៀត ៕