ថ្មីៗនេះ រូបភាពប៉ុន្មានសន្លឹកដែលបានចែកចាយនៅលើបណ្តាញសង្គម បានលេចឡើងអំពីក្បូរក្បាច់រចនាម្កុដអប្សរារបស់ថៃ ហាក់ស្រដៀងគ្នាខ្លាំងពេកជាមួយនឹងខ្មែរ ជាហេតុបណ្តាលឲ្យមហាជនខ្មែរភាគច្រើនសម្តែងនូវការមិ.នពេញចិត្តជាខ្លាំង ខណៈកាលពីពេលកន្លងៗមក ក៏មានការជជែកវែក.ញែកជាហូររវាងក្បាច់រាំអប្សរាថៃនិងខ្មែរនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpNOLE0crUOTZ7GV454BoNTKkW-2cWR3JEFREbgKZgxojO5usszjxm8FkioLbPJPboeKEl0kuz6DrTJUXWy0o5e810ZfUD-t5wnztdEFFBF18A5gjEpAje-TdJgqSegbutaQ_JWS1kQcT04YNaKMT9uYP4mdGjjLI5Se2GOn0xDmBx0d4ilxmw46Dzw0s/s1280/photo_2024-04-05_14-16-34.jpg

ភាពចម្រូងចម្រាស់ទាក់ទងនឹងវប្បធម៌អរិយធម៌ខ្មែរនិងថៃ នៅតែជាប្រធានបទដ៏ក្តៅគគុករវាងជនជាតិនៃប្រទេសទាំងពីរ។ ទាក់ទងនឹងរបាំអប្សរានេះ ទាំងខ្មែរនិងថៃគឺសុទ្ធតែមានរបៀបបែបបទនៃការរាំថ្វាយ ការរៀបចំផ្សេងៗទៅតាមទំនៀមទម្លាប់ប្រពៃណីនៃប្រទេសរៀងៗខ្លួន។ ខណៈថ្មីនេះ រូបភាពចែកចាយពីបណ្តាញសង្គមប្រទេសថៃ គឺបានបង្ហាញឲ្យឃើញថា បវរកញ្ញាចក្រវាលថៃឆ្នាំ២០២៣ ក្នុងកម្មវិធីមួយបានស្លៀកនូវសម្លៀកបំពាក់និងគ្រឿងប្រដាប់អប្សរា ហើយអ្វីដែលកាន់តែចាប់អារម្មណ៍ស្របពេលរងនូវមតិរិះគន់នោះ គឺ ក្បាច់រចនានៃម្កុដដែលបវរកញ្ញាថៃពាក់ ហាក់ស្រដៀងនឹងម្កុដអប្សរាដែលបានបន្សល់ទុករាប់ពាន់ឆ្នាំរបស់កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpk6rDFTFdLRq8wgxJblpPblSsWvoEF9BVaYdqjIwMoKYFRTgP9wnKS7UIlKJt4szgdbo9FzUKTfdyCxyCReoSIUB4fcFmppyortLmHGu0Mv6FsgD1o13rEqYxhaSNyTPcGPEcaBSsX9x1B8XaXGKcqrImVg1U5o5DOwvHajnLWHMXgldPhvrcU1PN8e4/s2048/371479106_1236322294435736_9062039856374088122_n.jpg

ជាមួយគ្នានោះ ប្រជាជនខ្មែរជាច្រើនក៏បានចូលទៅបញ្ចេញមតិវាយប្រហារ ដោយអ្នកខ្លះក៏បានលើកឡើងថា «ល្បីថា Miss Universe ផ្តោតលើចំណេះដឹង ប៉ុន្តែរូបថតមួយសន្លឹកនេះបញ្ជាក់យ៉ាងច្បាស់ថា បវរកញ្ញាម្នាក់នេះគ្មានចំណេះដឹង សូម្បីតែវប្បធម៌គេ និងវប្បធម៌ខ្លួនឯងនៅបែងចែកមិនដាច់ផង»។ ខណៈអ្នកខ្លះថា«សូមអរគុណប្រទេសថៃដែលបានជួយគាំទ្ររបាំអប្សរាខ្មែរ»។ ចំណែកអ្នកខ្លះថា «កាន់តែដូចទៅៗហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2OrfAbpJNRqDAJwAWTk9ZofuqB_FEPfmJxywIExXrtKWdo19agjlm_juNplIhSe8eNglrcv5TmVVmL2OPgtjXaSLmnaS4OY-XQFUJpZvbJJOUkv-4rjXTEoEKl51KWNrZZG1C8XERJ2qyEwxdipDJs3ltzWawwILRZmwydBvsQNMZ4elEYr7V35cxE80/s1280/photo_2024-04-05_14-16-36%20(2).jpg

គួរបញ្ជាក់ថា របាំអប្សរារបស់ថៃ ដែលមើលទៅលើការរាំមិនមានការហាត់ពន់ខ្លួនខ្លាំងនោះទេ ខណៈដែលឥរិយាបទនៃការរាំនេះទៀតសោតគឺប្រញាប់ៗ លឿនៗ ហាក់មិនសូវមានភាពទន់ភ្លន់ល្វត់ល្វន់ មួយៗដូចជារបាំអប្សាខ្មែរនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzODxGyEJGYspbpdS3bPYWYAdGf8CFoqmNzC60LJlCu3pS_MVE3joAQqXeizuH6szBhB62sGaD2OyrMV9jmXnya_SULeRXA6NiD8kOreNfvFqUkp-t2Rw-s5PSITJZ_W-bM_d4mRogp3ObNhi30pWwsHa4BRL324Vl_X1NLZ-AjKVvoCApv06U7KHyhlk/s1280/photo_2024-04-05_14-16-36.jpg

បើក្រឡេកមកមើលរបាំអប្សរាខ្មែរវិញ ត្រូវបានគេចាត់ទុកថាជារបាំមួយប្រភេទដែលពិបាកនៅក្នុងការរាំខ្លាំងណាស់ ព្រោះតែត្រូវហាត់រៀន ពត់ពេនច្រើន ទាំងដៃ ទាំងជើង និងតួខ្លួនទាំងមូល។ ខណៈដំណើរនៃការរាំរបាំនេះទៀតសោតគឺបានសបញ្ជាក់អំពីស្រ្តីខ្មែរដ៏មានឥទ្ធិពល សុភាពរាបសារ ទន់ភ្លន់ តែមិនទន់ជ្រាយ និងក្បូរក្បាច់នៃការរាំអប្សរាខ្មែរនីមួយៗសុទ្ធតែបង្កប់នូវអត្ថន័យដ៏ស៊ីជម្រៅនិងគួរជាទីចាប់អារម្មណ៍បំផុត៕