មនុស្សភាគច្រើនតែងតែយល់ថា ការស្តាប់បទចម្រៀងកំសត់ៗនឹងធ្វើឱ្យប៉ះពាល់ដល់ផ្លូវអារម្មណ៍ ហើយនៅពេលឃើញអ្នកណាម្នាក់បង្ហោះបទចម្រៀងកំសត់នៅក្នុងបណ្តាញសង្គម ពួកគេយល់ថា អ្នកនោះអាចកំពុងកើតទុក្ខ ។ ផ្ទុយទៅវិញ មនុស្សមួយចំនួនចូលចិត្តស្តាប់បទចម្រៀងកំសត់ ប៉ុន្តែពួកគេគ្មានអារម្មណ៍ទុក្ខព្រួយ ឬកំសត់តាមបទចម្រៀងឡើយ ។

អ្នកស្តាប់បទចម្រៀងកំសត់ៗ បែរជាធ្វើឱ្យពួកគេមានសេចក្តីសុខយ៉ាងខ្លាំង ។ បើតាមផ្នែកចិត្តវិទ្យាលើកឡើងថា វាជារោគសញ្ញាម្យ៉ាងឈ្មោះ «Sadness Paradox» មានន័យថា គឺជាការបញ្ច្រាសភាពសោកសៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQk7d340lXCeOamyvRtfeoSk3Xklm9TF9H3sQiJxkiVQpwzdNQaXJ9e8RXwevkHbRk_NA4GUBryT_f-Z35ORq9YERcIloab5Isd2_ZdM6KHlhbkJkTqmrH1nkQpz1edudN-gowTXQX0IwrICJ2tMK0zO1pVsiSqMT0knA13sukJp5Tzs1B2onw9Q1NtdE/s2120/43cc4eaab49e5d5f0bf9c8752ed9d9f7-man-stressed-headphones-white-shirt_l.jpg

*បទចម្រៀងកំសត់ គឺជាសោភ័ណភាព ៖
ក្នុងផ្នែកចិត្តវិទ្យាបានបញ្ជាក់ទៀតថា ការស្តាប់បទចម្រៀងកំសត់សោកសៅ គឺពុំបានទាក់ទាញអារម្មណ៍សោកសៅនោះទេ ប៉ុន្តែវាបានជួយឱ្យអ្នកស្តាប់មានសេចក្តីសុខទៅវិញ ដូចជា ៖ អ្នកស្តាប់អាចនឹកឃើញដល់រឿងរ៉ាវអតីតកាលរបស់ខ្លួន ហើយពួកគេនឹងមានអារម្មណ៍វិជ្ជមានច្រើនជាងអវិជ្ជមាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5UVSQaA41uEM6cEsMmuESTckiA5aDrxwtIVbDRiJfxw02LrCLgdGaqWnY_UoIZJhrlBMVmOafSc4daiAB8j8RH6GkHRXPLdO305OW0vlET5ArEdo46bKAAuJIgAH5sSIbIQwaWJUKpQjll7_41UCjdpewJhj_By5gDcGfCeUmO51NVlBli4BHepSZRSI/s640/ff9458913219b76ad21818ca1889f468.jpg

*ជួយបញ្ចេញអ័រម៉ូន Prolactin ៖
ពេលខ្លះ យើងបានស្តាប់បទចម្រៀងសោកសៅ ឬមើលភាពយន្តកំសត់ៗ បើទោះជាជីវិតជាក់ស្តែង យើងពុំបានពិបាកចិត្តកើតទុក្ខអ្វីឡើយ ។ ប៉ុន្តែការស្តាប់បទចម្រៀងបែបនេះ វាធ្វើឱ្យយើងគិតបានស៊ីជម្រៅទៅលើសាច់ចម្រៀង ឬអត្ថន័យរបស់ភាពយន្តនោះបានទាំងស្រុង ។

តើដឹងឬទេថា ការស្តាប់បទចម្រៀងកំសត់អាចជួយឱ្យយើងអាចកម្ចាត់អារម្មណ៍ទុក្ខព្រួយបាន? មនុស្សខ្លះកំពុងតែព្រួយចិត្ត ហើយពួកគេមិនអាចបំបាត់ការព្រួយចិត្តនេះបានទេ ទើបពួកគេអង្គុយស្តាប់បទចម្រៀងកំសត់ ដើម្បីជួយឱ្យអារម្មណ៍ធូរស្បើយ និងបញ្ចេញទុក្ខព្រួយពីក្នុងចិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6rhqcrGyW2iqJwFYfelhDOFL88EwE93BXhWbAqbgV97CROKMsiTY6VbinUbqhBbcXjeaDAKKqSgSB459-e0tuZSaBQ3qS_siqhgaTB-GIdTeiwAzvErQU3kbPJIP4M7EcS0xOFKf5ZuqC8YD8_x9I1f5UnJUbAX4NCL8sCacja97ET5DFfe8asrip5WA/s780/intro-1689001645.jpg

រាងកាយរបស់យើងមានអ័រម៉ូនម្យ៉ាងឈ្មោះថា «Prolactin» ហើយនៅពេលយើងបានស្តាប់បទចម្រៀង ឬមើលភាពយន្តរឿងកំសត់ៗ វានឹងជួយជំរុញឱ្យខួរក្បាលបញ្ចេញអ័រម៉ូននេះចេញមកក្រៅ ។ ពេលនោះ យើងនឹងមានអារម្មណ៍ស្ងប់ស្ងាត់ជាងមុន ព្រមទាំងបានសម្រាកផងដែរ នៅពេលស្តាប់បទចម្រៀងកំសត់ទាំងនេះ ៕