ក្រុមហ៊ុនមហាហង្សរបស់លោក អ៊ិន សុភិន បានប្រកាសជាផ្លូវការហើយថាការប្រកួតMiss Universe Cambodia ឆ្នាំនេះក្រុមហ៊ុនពុំមានឱកាសរៀបចំការប្រកួតនោះទេ។ ប្រការនេះបានធ្វើឱ្យ កញ្ញា ចន សុទីម៉ា ជាបវរកញ្ញាចក្រវាលកម្ពុជាមានវាសនាមិនខុសពី ហង្ស ម៉ានីតា ឡើយក្លាយជាបវរកញ្ញាកូនពៅក្នុងក្រុមហ៊ុនដែលត្រូវមានការផ្លាស់ប្តូរអ្នកគ្រប់គ្រងថ្មី។ ទោះយ៉ាងណា អ្នកគាំទ្រវិស័យបវរកញ្ញាសង្ឃឹមថាអ្នកគ្រប់គ្រងថ្មី នឹងមានអ្វីពិសេសជូនទៅកាន់ ចន សុទីម៉ា ជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំចាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUoxn1dy7DGJtmjkbV1XHI2PJXy5obxCPt2rBDa5tAX7usgQCg-k3O_qePr5q-BsVp5hlLwkNUT3V2LhHL05ZTPgibZiN_uCpMggdVxhlKhNXeDKdU6eklU_UKXK2ZU37k2uBRese8eqMsi2SZkh5sGSXofVDLgib1yUDCFFvaKjftcoDbzVhmJC6tBm8/s960/916a35d1-c78a-4dd6-9988-8ad48d0b6394.jpg

តាមការជូនដំណឹងនៅលើផេក Miss Universe Cambodia កាលពីយប់ថ្ងៃទី៤ មេសា ឆ្នាំ២០២៤ បានឱ្យដឹងថា «ផលិតកម្ម មហាហង្ស មិនបានបន្តសិទ្ធិក្នុងការរៀបចំកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាទៀតនោះទេ។ នៅក្នុងឱកាសនេះផលិតកម្មមហាហង្សសូមថ្លែងអំណរអរគុណដល់ អ្នកគាំទ្រ FAN CLUB , SPONSOR ទាំងអស់សម្រាប់ការជួយគាំទ្រកន្លងមក ។ សូមជូនពរដល់អ្នកទាំងគ្នាជួបតែពុទ្ធិពរទាំង ៤ ប្រការ អាយុ សុខៈ ពលៈកុំបីឃ្លៀងឃ្លាឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT6C3CftcqI_E4LmbtEP4foEGKhU8UrOggEuzxGT2waH-prTS7Atx6cS4wxgQPUBWhu9BccnIQypXem7IQp-c1Wq0MynG_rso_v0DN6Xf5VDotE7DeLJbZvRZz13Cb_tArcGmrXshhzYcRxf6AlIbdykcIK5R_kmmZUg15P54_jISSIqezoTwps59hYoM/s2048/293391133_588412859631555_329661189382836180_n.jpg

ផលិតកម្ម មហាហង្ស របស់លោក អ៊ិន សុភិន ដែលមានសិទ្ធិរៀបចំកាលពីឆ្នាំទៅមានកញ្ញា ចន សុទីម៉ា ជាម្ចាស់មកុដដែលបានតំណាងកម្ពុជាចូលរួមប្រកួតនៅលើឆាកអន្តរជាតិ។ បវរកញ្ញារូបនេះទទួលបានការលើកទឹកចិត្តយ៉ាងច្រើនពីអ្នកគាំទ្រ តារាល្បីៗជាច្រើនរូបសម្រាប់ការប្រកួតរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_QHklv_-BlGHJxxadLPwC0WCMy5IG572L5OG5q9v3Bk206EkFDUsAal6BlLa_qQZM46UEWw34GqMdXivlpngRcbKa3inlQ9c8ElJMFvfctTlh-yppYbN4Mm7d_ufCT2j88JW-hkiCTqTEXUoLdwCtdk4HsTLlWjoPNE8fEDhr4CnMIJDHImLnn1ixB_Q/s2048/320351949_569140605050430_6330040763847495020_n-1.jpg

ទោះជាយ៉ាងណា សុទីម៉ា មានវាសនាមិនខុសគ្នាប៉ុន្មាននោះទេជាមួយនឹង ហង្ស ម៉ានីតា ដែលជាបវរកញ្ញាកូនពៅត្រូវមានអ្នកគ្រប់គ្រងថ្មី។ កាលពី ចន សុទីម៉ា បានឈ្នះការប្រកួតក្នុងប្រទេស ហង្ស ម៉ានីតា ដែលជាម្ចាស់ជ័យលាភីឆ្នាំចាស់ពុំបានបំពាក់មកុដឱ្យនាងនោះទេដោយសារតែក្រុមហ៊ុនរៀបចំខុសគ្នាដែលជំនួសដោយ ប៊ី សុធារី ជាបវរកញ្ញាចក្រវាលឆ្នាំ២០១៧ បំពាក់មកុដឱ្យ ចន សុទីម៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuczPEuyxgE37wXbTsPZ13U7IfLbX8Py2Rw7XgZ4_AvmYf9jELUH-LR82LLguIE_MxwZpKsA3ab8EX_YVGoMBTX9y9B0tQ92mTrtjstxTu01AWmNwCgnhSHbdf5TMswn7RG3eS8LtFR5ARF9vgzlif0M6ZnlKVAfXtzCzJYUiF1CVbTYzLqxydP4TxgPk/s1641/FB_IMG_1699666435001.jpg

សម្រាប់អ្នកគ្រប់គ្រងថ្មីរបស់ Miss Universe Cambodia 2024 គឺបានទៅលើលោកឈួង ឆីវឆូយ ប៉ុន្តែគេមិនទាន់ដឹងថា ចន សុទីម៉ា អាចបង្ហាញខ្លួនជាមួយអ្នកគ្រប់គ្រងថ្មីឬយ៉ាងណានោះទេ។

អ្នកគាំទ្រវិស័យបវរកញ្ញាក៏បង្ហាញអារម្មណ៍សោកស្តាយដូចគ្នាទៅកាន់បវរកញ្ញាទាំងពីររូប ហង្ស ម៉ានីតា និង ចន សុទីម៉ា ដែលមានវាសនាស្រដៀងគ្នាក្លាយជាកូនពៅត្រូវមានការផ្លាស់ប្តូរអ្នកគ្រប់គ្រងថ្មី៕