ប្រទេសហ្វីលីពីន ៖ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ មន្ត្រីក្រសួងអប់រំនៅប្រទេសហ្វីលីពីនលើកឡើងថា សាលារៀននៅទូទាំងប្រទេស ស្មើនឹង៣.៩៥៤កន្លែង បានផ្លាស់ប្តូរមកបង្រៀនកូនសិស្សតាមអនឡាញវិញ ដោយសារអាកាសធាតុក្តៅខ្លាំង ។ ហេតុនេះ កូនសិស្សនឹងពុំចាំបាច់ធ្វើដំណើរមកសាលារៀនហាលក្តៅទៀតទេ ហើយកូនសិស្សនឹងមិនប្រឈមមុខជាមួយផលប៉ះពាល់សុខភាពដោយសារអាកាសធាតុក្តៅ ។https://digicastnegros.com/wp-content/uploads/2023/04/image-185-1024x633.png

បើតាមរបាយការណ៍បញ្ជាក់ថា សាលារៀនជាច្រើនកន្លែងនៅប្រទេសហ្វីលីពីនបានផ្អាកការបង្រៀនសិស្ស និងការរៀននៅក្នុងថ្នាក់ ដើម្បីឱ្យកូនសិស្សរៀនតាមអនឡាញនៅផ្ទះ ជំនួសឱ្យការធ្វើដំណើរមកសាលារៀន ព្រមទាំងពុំចាំបាច់ប្រឈមនឹងអាកាសធាតុក្តៅខ្លាំង ។ សាលារៀនទាំងនេះស្ថិតនៅក្នុងតំបន់ចំនួន១១ ក្នុងនោះក៏មានទីក្រុងម៉ានីលផងដែរ ដែលមានមានកូនសិស្សសរុប ស្មើជាង១លាន៣សែននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1JIJT6d7iWbKjM9RuGgPsVearEI0cyDlA8g7D2EAaoLfyOLMfKLYHWUEq5aLR96pUtSZwHArm2wlHxy-VuelGbad6oNAIPsHsndta8gKAW154c4_RcdFr3SHVBjnfO2slfvwMSpfRnbgyMeGz-U1r998Japx2woO6CW4c69agdhTb8g_scVRtFZ86u94/s2000/-1x-1.jpg

ចំណែកក្រសួងសុខាភិបាលហ្វីលីពីនបានដាស់តឿនឱ្យពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នចំពោះសុខភាព និងការពារការកើតជំងឺផ្សេងៗដោយសារអាកាសធាតុក្តៅខ្លាំង ពីព្រោះប្រទេសហ្វីលីពីនបានប្រឈមជាមួយអាកាសធាតុក្តៅបែបនេះយូរមកហើយ ។ ហេតុនេះ ពលរដ្ឋនឹងប្រឈមជាមួយជំងឺដាច់សរសៃឈាមខួរក្បាល (Heat Stroke) ដែលធ្វើឱ្យបាត់បង់ស្មារតី, ស្ពឹក ឬប្រកាច់ រហូតបណ្តាលឱ្យបាត់បង់ជីវិត ប្រសិនបើពុំទទួលបានការព្យាបាលទាន់ពេលវេលាទេនោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj99qc-vcZiDjN2sfjiSH6yQoOnZfNsITVj2lFuW1O4Gw7kaBI93mjN9d5wP2NE9XxgKCGucA1iL2d8RGLWh3JNxFDfnDfIK9xV23iMWl30k8mZr8Hh0CAszQZrACmThqihNa1slvW4PV6_fHxk2BJE3VORh8I2uXslAkFxUEWLS8hyfrkwY4zdfkJbV_M/s800/fire-drill_2023-03-24_17-41-37.jpg

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី២៨ ខែមីនា រហូតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ខេត្តមួយចំនួនរបស់ហ្វីលីពីន មានសីតុណ្ហភាពកើនឡើងរហូតដល់៤៥អង្សាសេឯណោះ ។ ហេតុនេះ គេរំពឹងថា ប្រទេសហ្វីលីពីននឹងមានអាកាសធាតុក្តៅខ្លាំងរយៈពេលយូរថ្ងៃទៀត ។

អាកាសធាតុក្តៅខ្លាំងបានគ្របដណ្តប់ប្រទេសនានាក្នុងតំបន់អាស៊ាន ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋក្នុងបណ្តាប្រទេសទាំងនេះ ។ ប៉ុន្តែពុំទាន់មានប្រទេសផ្សេងទៀតប្រកាសឱ្យកូនសិស្សរៀនតាមអនឡាញទេ ក្រៅពីហ្វីលីពីន ៕