សិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ ១ ជាប្រទេសដែលមានប្រជាជនអាយុវែងបំផុតនៅអាស៊ីអាគ្នេយ៍
បើយោងតាម Statista ដែលជាវេទិកាអនឡាញរបស់ប្រទេសអាល្លឺម៉ង់មានជំនាញក្នុងការស្រាវជ្រាវប្រមូលទិន្នន័យផ្ទាល់តាមរយៈការស្ទង់មតិ និងការវិភាគពិត បានឱ្យដឹងថា ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ទាំង ១១ ប្រទេសសិង្ហបុរីមានអាយុកាលជាមធ្យមខ្ពស់បំផុត ពោលគឺប្រជាជនមានអាយុវែងបំផុត ដោយស្ថិតនៅចំណាត់ថ្នាក់ទី ១ ដោយសារផែនការថែទាំសុខភាពជាសកលប្រកបដោយជោគជ័យ ជាមួយនឹងការចាក់ថ្នាំបង្ការកុមារដ៏ល្អឥតខ្ចោះ ដែលផ្តល់ជូនប្រជាពលរដ្ឋរបស់ខ្លួននូវការថែទាំសុខភាពកាន់តែប្រសើរឡើងតាំងពីកំណើត រួមទាំងភាពប្រសើរឡើងនៃអនាម័យក្នុងសង្គម ធ្វើឱ្យប្រជាជនក្នុងប្រទេសនេះមានអាយុវែងជាងគេបំផុតនៅអាស៊ីអាគ្នេយ៍។
ទោះជាយ៉ាងណាក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ទាំង ១១ នេះប្រទេសដែលមានប្រជាជនអាយុខ្លីបំផុតគឺប្រទេសមីយ៉ាន់ម៉ាជាប់ចំណាត់ថ្នាក់លេខ ១១ ដោយសារកង្វះខាតអនាម័យ គ្មានប្រព័ន្ធថែទាំសុខភាពត្រឹមត្រូវ និងជាប្រទេសដែលកំពុងមានភាពចលាចលក្នុងសង្គម ដូច្នេះមិនមានផែនការថែទាំសុខភាពប្រជាជនឱ្យបានត្រឹមត្រូវតាមស្តង់ដារនោះទេ។ រីឯប្រទេសទីម័រវិញក៏ស្ថិតក្នុងចំណោមប្រទេសដែលមានប្រជាជនអាយុខ្លីបំផុតផងដែរ ដោយប្រទេសនេះជាប់ចំណាត់ថ្នាក់លេខ ១០ នៅអាស៊ីអាគ្នេយ៍ និងលេខ ៩ ប្រទេសឡាវ, លេខ ៨ ប្រទេសឥណ្ឌូនេស៊ី, លេខ ៧ ប្រទេសកម្ពុជា, លេខ ៦ ប្រទេសភីលីពីន, លេខ ៥ ប្រទេសប្រ៊ុយណេ, លេខ ៤ ប្រទេសវៀតណាម , និងលេខ ៣ ប្រទេសម៉ាឡេស៊ី, ក៏ដូចជាលេខ ២ បានទៅលើប្រទេសថៃ។
ដូច្នេះហើយខាងក្រោមនេះគឺជាអាយុសង្ឃឹមរស់ជាមធ្យមរបស់ប្រជាជននៅតាមបណ្តាប្រទេសនីមួយៗនៃអាស៊ីអាគ្នេយ៍៖
១.ប្រទេសសិង្ហបុរី មានប្រជាជនអាយុរំពឹងរស់ជាមធ្យមចំនួន ៨៤.៣ ឆ្នាំ ជាប់ចំណាត់ថ្នាក់ទី១ នៅអាស៊ីអាគ្នេយ៍ និងទី ៥ នៅលើពិភពលោក
២.ប្រទេសថៃ មានប្រជាជនអាយុរំពឹងរស់ជាមធ្យមចំនួន ៧៩.៩ ឆ្នាំ
៣ .ប្រទេសម៉ាឡេស៊ី មានប្រជាជនអាយុរំពឹងរស់ជាមធ្យមចំនួន ៧៦.៤ ឆ្នាំ
៤.ប្រទេសវៀតណាម មានប្រជាជនអាយុរំពឹងរស់ជាមធ្យមចំនួន ៧៤.៧ ឆ្នាំ
៥.ប្រទេសប្រ៊ុយណេ មានប្រជាជនអាយុរំពឹងរស់ជាមធ្យមចំនួន ៧៤.៥ ឆ្នាំ
៦.ប្រទេសភីលីពីន មានប្រជាជនអាយុរំពឹងរស់ជាមធ្យមចំនួន ៧២.៣ ឆ្នាំ
៧.ប្រទេសកម្ពុជា មានប្រជាជនអាយុរំពឹងរស់ជាមធ្យមចំនួន ៧១.៥ ឆ្នាំ
៨.ប្រទេសឥណ្ឌូនេស៊ី មានប្រជាជនអាយុរំពឹងរស់ជាមធ្យមចំនួន ៧១.១ ឆ្នាំ
៩.ប្រទេសឡាវ មានប្រជាជនអាយុរំពឹងរស់ជាមធ្យមចំនួន ៦៩.៣ ឆ្នាំ
១០.ប្រទេសទីម័រ មានប្រជាជនអាយុរំពឹងរស់ជាមធ្យមចំនួន ៦៩.៣ ឆ្នាំ
១១.ប្រទេសមីយ៉ាន់ម៉ា មានប្រជាជនអាយុរំពឹងរស់ជាមធ្យមចំនួន ៦៧.៥ ឆ្នាំ៕










.png)

.png)
ការប្រគំតន្រ្តី Taylor Swift បានជំរុញឱ្យនាងក្លាយជាមហាសេដ្ឋីក្នុងខែតុលា ឆ្នាំ២០២៣ ដោយសារភាពជោគជ័យនៃដំណើរកម្សាន្តនេះ។ នៅខែធ្នូ ឆ្នាំ ២០២៣ ហ្គីណេស បានទទួលស្គាល់ថា Eras Tour របស់នាងថាជាស៊េរីការប្រគំតន្ត្រីដែលរកចំណូលបានខ្ពស់បំផុតគ្រប់ពេល ដោយឈានដល់ជាងមួយពាន់លានដុល្លារអាម៉េរិក លើសកំណត់ត្រារបស់ Elton John ដែលរកបាន៩៣៩ លានដុល្លារ។ អ្នកចម្រៀងរកបានប្រហែល ៨៥% នៃការលក់សំបុត្រសរុប ដែលជាសមាមាត្រខ្ពស់ដែលកម្រមាននៅក្នុងឧស្សាហកម្មតន្ត្រី៕






















ជុំវិញករណីនេះ រដ្ឋបាលក្រុងសំពៅពូន បានធ្វើការបំភ្លឺដូចតទៅ៖ “អនុវត្តតាមកំណត់ហេតុកិច្ចសហប្រតិបត្តិការ ស្តីពីផែនការបន្តស្រាវជ្រាវ រុករក ផឹកលើក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជំហាន ទី២៣ រដូវប្រាំងឆ្នាំ២០២៣-២០២៤ រវាងគណៈប្រតិភូ គណៈកម្មាធិការថ្នាក់ជាតិ នៃសាធារណៈរដ្ឋ សង្គមនិយមវៀតណាម និងគណៈប្រតិភូ គណៈកម្មាធិការ នៃរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ កងកម្លាំងតំបន់ប្រតិបត្តិការសឹករង កណ្ដាល យោធាភូមិភាគពិសេស បានសហការជាមួយក្រុម K90 ភាគីវៀតណាម ចុះស្រាវជ្រាវ រុករក ផឹកលើក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានបាត់បង់ជីវិតក្នុងសម័យសង្គ្រាម កន្លងមក នៅភូមិសាស្រ្តក្រុងសំពៅពូន ដោយពេលវេលាបំពេញភារកិច្ច ការដឹកលើកអដ្ឋិធាតុ ចាប់ផ្ដើមពី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។ ក្រោយពីការបំពេញភារកិច្ចត្រូវបាន បញ្ចប់ ក្រុម K90 ភាគីវៀតណាម នឹងចាកចេញត្រលប់ចូលប្រទេសវៀតណាមវិញតាមច្រកទ្វារ អន្តរជាតិជ្រៃធំ”។



