Home Blog Page 1196

ចង់ស្អាតពេក មកសាក់ចិញ្ចើមជាមួយជាងហាត់ការ ទទួលបានលទ្ធផលបែបនេះ

0

ប្រទេសចិន ៖ ពាក្យថា «ចិញ្ចើម ជាមកុដរបស់ផ្ទៃមុខ» គឺជាការលើកឡើងមិនខុសនោះទេ ហើយបានធ្វើឱ្យនារីៗភាគច្រើនតែងយកចិត្តទុកដាក់ទៅលើចិញ្ចើមរបស់ខ្លួនយ៉ាងខ្លាំង ។ វិធីមួយដែលធ្វើឱ្យពួកនាងអាចកាត់បន្ថយពេលវេលាតុបតែងមុខ និងមើលទៅមុខមិនស្លេកខ្លាំងពេក បើទោះជាពួកនាងទើបភ្ញាក់ពីដំណេក ក៏នៅតែស្រស់ស្អាតដដែលនោះ គឺការសាក់ចិញ្ចើម ។

ប៉ុន្តែមិនមែនការសាក់ចិញ្ចើមរបស់មនុស្សគ្រប់គ្នា សុទ្ធតែធ្វើឱ្យពេញចិត្តទាំងអស់ទេ ដូចជា ការសាក់ចិញ្ចើមរបស់នារីវ័យកណ្តាលម្នាក់បានល្បីល្បាញក្នុងបណ្តាញសង្គមប្រទេសចិន ដោយសារតែចិញ្ចើមរបស់នាងមានទំហំក្រាស់ខ្លាំងពេក ។ រូបភាពរបស់នាងត្រូវបានគេចែកចាយក្នុងបណ្តាញសង្គម រួមទាំងក្រុមហ្វេសប៊ុកនៅហុងកុងផងដែរ ហើយវាធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង និងសួរថា តើមានការចិញ្ចើមដ៏អាក្រក់បែបនេះនៅលើពិភពលោក មែនទេ?สาวสักคิ้วกับ "ช่างฝึกงาน" ฝีมือห่วยแตก แถมโพสต์รูปแคปชั่นกวนๆ  ใครเห็นก็ยุให้ฟ้อง!!!

សារព័ត៌មានបរទេសបានចុះផ្សាយ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ថា នារីរូបនេះបានប្រាប់ឱ្យជាងហាត់ការក្នុងហាងកែសម្ឆស្សមួយកន្លែងសាក់ចិញ្ចើមឱ្យខ្លួន ។ ប៉ុន្តែលទ្ធផលទទួលបាននោះអាចនិយាយថា ហួសពីការស្មាន ព្រោះវាជាការសាក់ចិញ្ចើមពណ៌ខ្មៅ និងមានទំហំក្រាស់យ៉ាងខ្លាំង ។ ទីបំផុត ម្ចាស់ហាងកែសម្ឆស្សយល់ព្រមបង់ប្រាក់សំណងឱ្យនាង ចំនួន១.០០០ដុល្លារតៃវ៉ាន់ ។ បើទោះជាម្ចាស់ហាងសងប្រាក់ទៅនាងវិញក្តី ប៉ុន្តែវាមិនសាកសមជាមួយចិញ្ចើមប្លែកបែបនេះទេ ហើយនាងត្រូវមានចិញ្ចើមបែបនេះជាច្រើនឆ្នាំ ។

ទោះយ៉ាងណា ជាងសាក់ចិញ្ចើមហាក់មិនសោកស្តាយអ្វីទេ ជាមួយនឹងស្នាដៃរបស់ខ្លួន ។ លើសពីនេះ ជាងសាក់ចិញ្ចើមថែមទាំងបានយកនារីរូបនេះមកបង្ហោះក្នុងបណ្តាញសង្គមទៀតផង និងសួរថា ៖ «ខ្ញុំបានសាក់វារួចហើយ តើវិធីសាក់ចិញ្ចើមរបស់ខ្ញុំ យ៉ាងម៉េចដែរ?» ។ រីឯអ្នកលេងបណ្តាញសង្គមបានចូលមកបញ្ចេញមតិលេងសើចថា វាឡូយខ្លាំងណាស់ ។

ជាមួយគ្នានេះ មហាជនភាគច្រើនបានប្រាប់ឱ្យនារីរូបនេះដាក់ពាក្យប្តឹងម្ចាស់ហាងទៅតុលាការ ពីព្រោះប្រាក់ដែលនាងទទួលបានពីម្ចាស់ហាងនោះ មិនសមជាមួយភាពអាម៉ាស់ដោយសារចិញ្ចើមទេ ។ ប៉ុន្តែមនុស្សមួយចំនួននិយាយថា ៖ «មិនអាចទៅរួចទេ វាដូចជាគេសម្តែងដើម្បីឱ្យល្បីល្បាញតែប៉ុណ្ណោះ ។ បើទោះជាជាងហាត់ការមិនធ្លាប់សាក់ចិញ្ចើមឱ្យអតិថិជនក្តី តែជាងត្រូវតែដឹងថា តើអតិថិជនចង់បានបែបណា? ពួកគេអាចសាក់ចិញ្ចើមបាន លុះត្រាតែអតិថិជនពេញចិត្តម៉ូដចិញ្ចើម ដែលជាងបានបង្ហាញឱ្យមើលជាមុន» ៕

រឿង «Marry My Husband» បន្តកាន់កាប់តំណែងកំពូល៧សប្តាហ៍ជាប់ៗគ្នា

0

រឿង «Marry My Husband’» របស់ទូរទស្សន៍ tvN បានជាប់ចំណាត់ថ្នាក់កំពូលម្តងទៀតនៅក្នុងការស្ទង់មតិរឿងភាគដែលរួមបញ្ចូល Good Data TV-OTT សម្រាប់សប្តាហ៍ទី៧ ជាប់ៗគ្នា។ ទោះបីជាមានការថយចុះពិន្ទុបន្តិចក៏ដោយរឿងភាគនេះបានគ្រប់គ្រងដើម្បីរក្សាតំណែងនាំមុខរបស់ខ្លួន។ បន្ថែមពីនេះ តារាសម្ដែងស្រី Park Min Young ក៏បានគ្រងតំណែងជាអ្នកសំដែងដ៏ពេញនិយមបំផុតរយៈពេលប្រាំពីរសប្តាហ៍ជាប់គ្នាផងដែរ។Marry My Husband” Premieres To Strong Ratings | Soompi

ជាមួយនឹងសមិទ្ធិផលនេះ ‘Marry My Husband’ ឥឡូវនេះចែករំលែកការចាប់អារម្មណ៍ជាមួយនឹងតារាងកំពូលផ្សេងទៀតដូចជា «Twenty-Five, Twenty-One» និង «Crash Course in Romance» ដែលកាន់តំណែងកំពូលសម្រាប់រយៈពេលប្រាំពីរសប្តាហ៍ជាប់ៗគ្នា។ លើសពីនេះក្រសែភ្នែកទស្សនិកជនកំពុងមើលថាតើរឿង «Marry My Husband» នឹងជាប់កំណត់ត្រារបស់ខ្លួនទៅរឿងមួយផ្សេងទៀតដែលបានកាន់កាប់តំណែងដំបូងសម្រាប់រយៈពេលប្រាំបីសប្តាហ៍ជាប់ៗគ្នាដែរឬទេ។Marry My Husband” Heads Into 2nd Half On No. 1 Ratings | Soompiចំណែកឯតារាស្រី Park Min Young វិញបានរក្សាភាពលេចធ្លោរបស់នាងដោយបានគ្រងតំណែងជាអ្នកសំដែងដ៏ពេញនិយមបំផុតជាមួយតារាផ្សេងៗទៀតដូចជា Lee Yi Kyung, Song Ha Yoon ក្នុងរឿង «Marry My Husband» Jo Jung Suk ពីរឿង «Captivating the King» និង Honey Lee ពីរឿង «Knight Flower» ជាដើម។Marry My Husband' review: deliciously melodramatic, immensely addictive

ការស្ទង់មតិធ្វើឡើងដោយ FUNdex ដែលជាវេទិកាផ្លូវការរបស់សាជីវកម្ម Good Data ដែលគ្របដណ្តប់រឿងភាគទូរទស្សន៍ និងរឿងភាគ OTT ដែលចាក់ផ្សាយ ឬចេញផ្សាយចាប់ពីថ្ងៃទី ៥ខែកុម្ភៈ ដល់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣។ វារួមបញ្ចូលរឿងភាគដើម និងអ្នកសំដែងដែលមានលក្ខណៈពិសេសក្នុងកម្មវិធីនីមួយៗ ដោយផ្តល់ការយល់ដឹងអំពីទិដ្ឋភាពបច្ចុប្បន្ននៃ ការប្រកួតប្រជែងមាតិការឿងកូរ៉េ៕The time travel in Marry My Husband explained

គន្លឹះថែរក្សាខ្ញីឱ្យនៅស្រស់ល្អសម្រាប់ប្រើប្រាស់ពេញមួយឆ្នាំ

0

ខ្ញីគឺជាអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម និងជាអាហារដ៏ពេញនិយមគ្រប់ក្រុមគ្រួសារ។ ទោះជាយ៉ាងណា ខ្ញីទិញជាដុំៗ បើអ្នកមិនចេះរក្សាវាទេ វានឹងពន្លក ឬរួញខ្លាំង ធ្វើឱ្យវាមិនអាចប្រើប្រាស់បាន។ ហេតុនេះប្រសិនបើអ្នកអនុវត្តគន្លឹះថែរក្សាខ្ញីខាងក្រោម អ្នកអាចរក្សាភាពស្រស់ល្អរបស់ខ្ញីឱ្យបានយូរ ដោយមិនបារម្ភពីការខូចគុណភាពឡើយ។

១.រក្សាទុកក្នុងប្រអប់ ជាមួយ baking soda៖ ជាមួយនឹងវិធីរក្សាទុកនេះ សូមចំណាំថា អ្នកមិនគួរលាងសម្អាតខ្ញីដែលបានទិញនោះទេ គឺគ្រាន់តែប្រើក្រណាត់ស្ងួតដើម្បីជូតសម្អាតភាពកខ្វក់លើផ្ទៃខាងក្រៅប៉ុណ្ណោះ ប្រសិនបើត្រូវទឹកវាងាយនឹងខូច។ បន្ទាប់មកប្រើប្រអប់ក្រដាសកាតុងធ្វើកេស ហើយតម្រង់វាជាមួយស្រទាប់កាសែតនៅពីក្រោម រួច ប្រោះម្សៅ baking soda បន្តិចពីលើ។What Is Ginger and What Is It Good For?

ហើយដាក់ខ្ញីចូលក្នុងប្រអប់រួចដាក់ក្រដាសមួយស្រទាប់ទៀតពីលើ ហើយប្រោះ baking soda បន្តិច បន្ទាប់មកធ្វើជំហានទាំងនេះរហូតដល់ធុងពេញ។ នៅពេលដែលប្រអប់ពេញ រុំវាក្នុងកាសែតចាស់ បិទប្រអប់ឱ្យតឹង ហើយទុកក្នុងកន្លែងត្រជាក់ ដោយវិធីនេះ ខ្ញីអាចញែកចេញពីខ្យល់ និងរក្សាឱ្យស្រស់បានរយៈពេល ៦ ខែ។Know the health benefits of ginger | HealthShots

២ .រក្សាទុកជាមួយស្រាស និងថង់ប្លាស្ទិក៖ ស្រាមានប្រសិទ្ធិភាពសម្លាប់បាក់តេរី និងថ្នាំសំលាប់មេរោគ ខណៈពេលដែលអាហាររុំអាចញែកខ្យល់ និងសំណើម ដោយរក្សាខ្ញីឱ្យនៅស្រស់បានយូរ។ ដោយរបៀបធ្វើដំបូង ត្រូវដាក់ទឹកត្រជាក់ចូលក្នុងចានមួយ រួចបន្ថែមអំបិលមួយស្លាបព្រាកាហ្វេ កូរឱ្យសព្វរហូតដល់អំបិលរលាយ ត្រាំខ្ញីរយៈពេល ១០ នាទីបន្ទាប់មកសម្ងួតជាមួយកន្សែងផ្ទះបាយ។ ចាក់ស្រាសដែលមានកំហាប់ខ្ពស់ចូលទៅក្នុងចានមួយ បន្ថែមខ្ញី និងត្រាំរយៈពេលមួយនាទី យកចេញ ហើយទុកក្នុងកន្លែងត្រជាក់ដើម្បីឱ្យស្ងួត។ ប្រើថង់ប្លាស្ទិចដើម្បីគ្របហើយដាក់ក្នុងធុងខ្យល់ ទុកក្នុងកន្លែងត្រជាក់ ខ្ញីអាចរក្សាទុកស្រស់បានមួយខែ៕5 Benefits Of Ginger For Hair And Skin

តើភ្នំ Everest ពិតជាភ្នំដែលមានកម្ពស់ខ្ពស់ជាងគេនៅលើពិភពលោកមែនដែរឬទេ?

0

ជាការពិតណាស់ មនុស្សភាគច្រើនប្រាកដជាគិតថា ភ្នំ Everest គឺជាភ្នំដែលខ្ពស់ជាងគេបំផុតនៅលើពិភពលោក ស្ថិតក្នុងប្រទេសនេប៉ាល់ មានកម្ពស់ ៨,៨៤៩ ម៉ែត្រ។ ទោះជាយ៉ាងណាក៏ដោយ បើយោងតាមការសិក្សាថ្មីៗនេះ បានឱ្យដឹងថា Everest មិនមែនជាភ្នំដែលខ្ពស់ជាងគេនៅលើផែនដីនោះទេ ហើយភ្នំដែលមានកម្ពស់ខ្ពស់បំផុតនៅលើលោកនោះគឺ ភ្នំម៉ូណាគា (Mauna Kea) ដែលមានកម្ពស់រហូតដល់ ១០,២០០ ម៉ែត្រឯណោះ។Mount Everest: The deadly history of the world's highest peak | Live Science

ភ្នំម៉ូណាគា (Mauna Kea) គឺជាភ្នំភ្លើងស្ថិតនៅលើកោះហាវ៉ៃ សហរដ្ឋអាមេរិក ត្រូវបានគេចាត់ទុកថាជាភ្នំដែលមានកម្ពស់ខ្ពស់ជាងគេនៅលើពិភពលោក។ វាមានកម្ពស់ពីនីវ៉ូទឹកសមុទ្រ ៤,២០៦ ម៉ែត្រ ប៉ុន្តែប្រសិនបើវាស់ពីជើងភ្នំដែលនៅជាប់បាតសមុទ្រនោះវិញ គឺមានកម្ពស់រហូតដល់ ១០,២០០ ម៉ែត្រឯណោះ ខណៈភ្នំអេវើរ៉េសមានកម្ពស់ត្រឹមតែ ៨,៨៤៩ ម៉ែត្រប៉ុណ្ណោះ ពោលគឺភ្នំម៉ូណាគាមានកម្ពស់ខ្ពស់ជាងភ្នំអេវើរ៉េសដល់ទៅ ១,២០០ ម៉ែត្រឯណោះ នេះបើយោងតាម Science Focus។Mauna Kea - Wikipedia

ភ្នំភ្លើង Mauna Kea បានអសកម្មអស់រយៈពេលប្រហែល ៤,៥០០ ឆ្នាំមកហើយ និងបង្កើតបានជាខ្សែក្រវាត់កោះជាច្រើននៅកណ្ដាលមហាសមុទ្រប៉ាស៊ីហ្វិក ដូចជាកោះហាវ៉ៃនេះជាដើម។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្របានស្រាវជ្រាវឃើញថា ប្រសិនបើមានចលនាកញ្ជ្រោលក្រោមបាតសមុទ្រនៅតំបន់នោះ ភ្នំម៉ូណាគាអាចនឹងបង្កឱ្យមានភ្នំភ្លើងផ្ទុះសារឡើងវិញ។ ប្រការនេះបង្ហាញថា ម៉ូណាគា មិនតែត្រឹមតែជាភ្នំដែលមានកម្ពស់ខ្ពស់ជាងគេប៉ុណ្ណោះទេ ថែមទាំងជាភ្នំដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ផែនដីទៀតផង ពីព្រោះស្រទាប់ផែនដីនៅតំបន់នោះ គឺមានសភាពស្ដើងខ្លាំងណាស់។The beautiful mountain taller than Mount Everest but nobody's heard of |  World | News | Express.co.uk

បើយោងតាមការស្រាវជ្រាវភ្នំ Everest គឺជាភ្នំដែលមានកម្ពស់ខ្ពស់ជាងគេទី ២ នៅលើពិភពលោកជាមួយកម្ពស់ ៨,៨៤៩ ម៉ែត្រ ខណៈភ្នំ Chimborazo ជាប់ចំណាត់ថ្នាក់ទី៣ ដែលមាន ៦,២៦៣ ម៉ែត្រ និង Mauna Loa ដែលជាភ្នំភ្លើងសកម្មនៅហាវ៉ៃក៏ជាភ្នំដែលខ្ពស់ជាងគេទី៤ នៅលើផែនដីផងដែរជាមួយកម្ពស់ ៤,១៦៩ ម៉ែត្រ។ សរុបមកជាទូទៅ ប្រសិនបើគេនិយាយពី ភ្នំខ្ពស់បំផុតគឺភ្នំអេវើរ៉េស ប៉ុន្តែបើគេនិយាយពី ភ្នំដែលមានកម្ពស់ខ្ពស់ជាងគេឱ្យពិតប្រាកដវិញនោះ គឺជាភ្នំម៉ូណាគាទៅវិញទេ៕

ប្រាក់ចំណូលពីការនាំចេញផលិតផលកសិកម្មឡាវលើសគោលដៅ

0

ប្រទេសឡាវ ៖ កាលពីឆ្នាំ២០២៣ ប្រទេសឡាវបានទទួលប្រាក់ចំណូលពីការនាំចេញផលិតផលកសិកម្ម ស្មើទឹកប្រាក់ជាង១ពាន់៤រយលានដុល្លារអាមេរិក ហើយចំនួននេះ គឺលើសគោលដៅដែលបានកំណត់ ២០,១៨% ។ រីឯផលិតផលកសិកម្មដែលឡាវបាននាំចេញទៅក្រៅប្រទេស រួមមាន ៖ ផ្លែចេក, ជ័រកៅស៊ូ, ដំឡូងមី, អំពៅ, សត្វគោ និងក្របី ហើយចិនជាប្រទេសទិញផលិតផលកសិកម្មរបស់ឡាវច្រើនបំផុត ។Developing Agribusiness Potential in the Laos-China Railway Corridor

បើតាមរបាយការណ៍បញ្ជាក់ថា តម្លៃការផលិតក្នុងវិស័យកសិកម្ម និងព្រៃឈើ បានកើនឡើង៣,៤% នៅឆ្នាំ២០២៣ ដែលស្មើនឹង២១,៤% នៃផលិតផលក្នុងស្រុកសរុប (GDP) ។ ប្រទេសឡាវបានប្រមូលផលដំណាំប្រមាណជាង៩លាន៧សែនតោន ក្នុងនោះការប្រមូលផលដំឡូងបារាំង បានកើនឡើង២៨,៦២%, ផ្លែចេក ១៦,៧%,អំពៅ ១០,១% និងកាហ្វេ ៧,៥% ។

បច្ចុប្បន្ន ប្រទេសឡាវមានកសិដ្ឋានចិញ្ចឹមសត្វ ចំនួន២.២៦១កន្លែង និងមានសត្វចិញ្ចឹម ស្មើជាង៦លាន៥សែនក្បាល ។ កសិដ្ឋានចិញ្ចឹមសត្វនៅឡាវ បានកើនឡើងចំនួន១២៣កន្លែង បើធៀបនឹងឆ្នាំ២០២២ ហើយវាអាចបំពេញតម្រូវការទិញសាច់សត្វនៅប្រទេសឡាវ ស្មើនឹង៤១% ។Livestock linkages in Laos: a piece of the puzzle – RAID Researchers in  Agriculture for International Development

រដ្ឋាភិបាលឡាវបានចរចាជាមួយដៃគូពាណិជ្ជកម្ម ដើម្បីនាំចេញផលិតផលកសិកម្មជាបន្តបន្ទាប់ ។ បច្ចុប្បន្ន ប្រទេសឡាវបាននាំចេញផលិតផលចំនួន៦៤ប្រភេទ ហើយក្នុងចំនួននេះ មានផលិតផលកសិកម្ម៣៣ប្រភេទ ដែលឡាវបាននាំចេញទៅប្រទេសចិន, វៀតណាម ១៦ប្រភេទ និងថៃ ១៥ប្រភេទ ។

ទោះយ៉ាងណា បណ្តាកសិករ និងក្រុមហ៊ុនផលិតនៅប្រទេសឡាវបានប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរ គឺការចំណាយដើមទុនផលិតខ្ពស់ ដោយសារតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់ រួមទាំងតម្លៃម៉ាស៊ីន, ជីកសិកម្ម និងចំណីសត្វ ក៏កើនឡើងខ្ពស់ដែរ ។ ការកើនឡើងនេះ ដោយសារផលិតផលទាំងអស់សុទ្ធតែនាំចូលពីក្រៅប្រទេស និងត្រូវទូទាត់ជារូបិយប័ណ្ណបរទេស ទើបធ្វើឱ្យផលិតផលនៅឡាវមានតម្លៃខ្ពស់ ព្រោះរូបិយប័ណ្ណគីបរបស់ឡាវធ្លាក់ថ្លៃ ។Farmers group slams Marcos' importation plan - BusinessWorld Online

ហេតុនេះ រដ្ឋាភិបាលឡាវមានបំណងកាត់បន្ថយការនាំចូលផលិតផលណា ដែលអាចផលិតនៅប្រទេសឡាវបាន ជាពិសេស ផលិតផលកសិកម្ម ដើម្បីជួយជំរុញការផលិតក្នុងប្រទេស រួមទាំងការគ្រប់គ្រងអតិផរណាផងដែរ ។

ក្រៅពីនេះ រដ្ឋាភិបាលឡាវបានគាំទ្រកសិករ និងក្រុមហ៊ុនផលិតទាំងអស់ឱ្យនាំយកផលិតផលកាន់តែច្រើនចូលទីផ្សារក្នុងស្រុក និងបង្កើនការផលិតដើម្បីនាំចេញនៅក្រៅប្រទេស ក្នុងគោលបំណងនាំយករូបិយប័ណ្ណបរទេសដែលមានតម្រូវការខ្លាំងចូលប្រទេសឡាវ ។ ដូច្នេះ វាជាការជួយកាត់បន្ថយអត្រាប្តូរប្រាក់បរទេសឱ្យធ្លាក់ចុះផងដែរ ៕

អ្នកនាង កាតុ ត្អូញត្អែរមិនទាន់ទទួលបានផ្ទះពីបុរី ឡេង ណាវ៉ាត្រា ខណៈម្ចាស់ក្រុមហ៊ុនដើរធ្វើបុណ្យដូចគ្មានរឿងអ្វីកើតឡើង

0

អ្នកនាង សុខ ច័ន្ទធីតា ហៅកាតុ ដែលជាអ្នកសិល្បៈល្បីមួយរូបចេញមកត្អូញត្អែរក្រោយពីខិតខំរកពីរនាក់ស្វាមីទាំងការងារសិល្បៈនិងការរកស៊ីបង់លុយផ្តាច់ទិញផ្ទះពីបុរីឡេង ណាវ៉ាត្រា ជិត៣ឆ្នាំហើយនៅតែមិនទាន់ទទួលបាន។ តារាកំប្លែងរូបនេះលើកឡើងទៀតថារូបអ្នកនាងពិបាកចិត្តរាល់ថ្ងៃចំណែកឯម្ចាស់បុរីដើរធ្វើបុណ្យដូចគ្មានរឿងអ្វីកើតឡើង។May be an image of 1 person

នៅលើបណ្តាញសង្គមរបស់តារាកំប្លែងកាតុ បានរៀបរាប់នៅថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២៤ នេះថា «ប៉ុន្មានថ្ងៃនេះក្នុងបណ្តាយសង្គមមានរឿងរ៉ាវជាច្រើន អ្នកខ្លះចង់ធ្វើនេះ អ្នកខ្លះចង់នោះ តែចំណែកខ្ញុំមិនចង់ធ្វើអ្វីទេ ចង់បានតែផ្ទះដែលជាញើសឈាម ដែលខំសន្សំពីរនាក់ប្តីប្រពន្ធទាំងយប់ទាំងថ្ងៃ ទាំងក្នុងការងារសិល្បៈនិងការងាររកស៊ីផ្សេងៗ ដើម្បីយកលុយទិញបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ 6A បង់ផ្តាច់ តែអស់រយៈពេលជិតបីឆ្នាំហើយឃើញតែឥដ្ឋក្រហមបានពាក់កណ្តាលនឹងឯង»។May be an image of 1 person

តារាកំប្លែង រូបនេះ បន្តថា «សួរគេដែរតែគេឱ្យខ្ញុំយោគយល់ តើយោគយល់ប៉ុន្មានឆ្នាំទៀត (អាតូចយល់អាធំ) ខ្ញុំសែនពិបាកចិត្តរាល់ថ្ងៃ តែម្ចាស់បុរីដើរធ្វើបុណ្យដូចគ្មានរឿងអី ចុះទម្រាំបងប្អូននៅផ្ទះជួលយកលុយពីធនាគារតើពួកគាត់គិតយ៉ាងមិច ជួយពិចារណាតាមការគួរ»។No photo description available.

មិនត្រឹមតែតារាកំប្លែង កាតុ បង្ហាញការឈឺចាប់របស់ខ្លួនបង់លុយពេញថ្លៃប៉ុន្តែមិនទាន់បានផ្ទះនោះទេប៉ុន្តែអតិថិជនផ្សេងទៀតក៏បានចូលទៅខម្មិនលើការបង្ហោះរបស់អ្នកនាង ពួកគេមិនទាន់ទទួលបានផ្ទះដូចគ្នា នៅរង់ចាំការដោះស្រាយពីខាងបុរី ឡេង ណាវ៉ាត្រា៕

 

 

 

បុគ្គលិករៀបចំការបោះឆ្នោតឥណ្ឌូនេស៊ី ៧១ នាក់បាន.បា.ត់.ប.ង់.ជី.វិ.ត ដោយសារ…

0

បរទេស៖ ប្រទេសឥណ្ឌូណេស៊ីបានរៀបចំការបោះឆ្នោតដ៏ធំបំផុតរបស់ពិភពលោក នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានរយៈពេលត្រឹមតែ ១ថ្ងៃប៉ុណ្ណោះ។ បើយោងតាម BNN Bloomberg កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកុម្ភៈ បុគ្គលិករៀបចំការបោះឆ្នោតឥណ្ឌូនេស៊ីចំនួន ៧១ បាន.បា.ត់.ប.ង់.ជី.វិ.ត ដោយសារការងារហួសកម្លាំង បូករួមនឹងជំងឺប្រចាំកាយដូចជា លើសឈាម និងជំងឺបេះដូង ទើបបណ្តាលឱ្យមានហេតុការណ៍នេះកើតឡើង។71 election workers died from exhaustion, says Indonesia | The Straits Timesលោក Hasyim Asyari ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឥណ្ឌូនេស៊ី បាននិយាយថា បច្ចុប្បន្នបុគ្គលិក និងអ្នកស្ម័គ្រចិត្តប្រហែល ៤,០០០ នាក់ផ្សេងទៀតកំពុងមានបញ្ហាសុខភាពដោយសារតែអស់កម្លាំងខ្លាំងពេក បន្ទាប់ពីបានជួយរៀបចំការបោះឆ្នោតនៅថ្ងៃទី១៤ ខែកុម្ភៈ។ លោក Hasyim Asyari បានបន្តទៀតថា នេះគឺជាការបោះឆ្នោតដ៏ធំបំផុតមួយក្នុងពិភពលោក ដែលមានអ្នកបោះឆ្នោតឥណ្ឌូនេស៊ីជិត ២០៥ លាននាក់ចូលរួមនៅទូទាំង ៣៨ ខេត្តរបស់ខ្លួន។Indonesia Says 71 Election Workers Died From Exhaustion

ប្រទេសនេះបានប្រមូលផ្តុំអ្នកស្ម័គ្រចិត្តជាង ៥ លាននាក់ទៅធ្វើការនៅការិយាល័យបោះឆ្នោតចំនួន ៨០០,០០០ នៅទូទាំងប្រទេស។ ការបោះឆ្នោតនេះចំណាយពេលត្រឹមតែ ៦ ម៉ោងប៉ុណ្ណោះ ដោយតម្រូវឱ្យអ្នកស្ម័គ្រចិត្តត្រូវតែធ្វើការជាបន្តបន្ទាប់ដើម្បីចែកចាយ រាប់ និងរាយការណ៍សន្លឹកឆ្នោត។ ដំណើរការរាប់សន្លឹកឆ្នោតអាចចំណាយពេលលើសពី ១២ម៉ោង បន្ទាប់ពីការិយាល័យបោះឆ្នោតបិទ។Indonesia Says 71 Election Workers Died From Exhaustion - Bloomberg

សម្រាប់លទ្ធផលនៃការរាប់សន្លឹកឆ្នោតជាផ្លូវការវិញនឹងត្រូវប្រកាសនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ បើយោងតាមរបាយការណ៍ លទ្ធផលបោះឆ្នោតក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក Prabowo Subianto បានប្រកាសជ័យជម្នះក្នុងការប្រជែងតំណែងប្រធានាធិបតី បន្ទាប់ពីលទ្ធផលស្ទង់មតិរហ័សពីអង្គការបោះឆ្នោតចំនួនបួន។Hundreds of workers die counting ballot papers in Indonesia

គួររំលឹកដែរថា ក្នុងអំឡុងពេលបោះឆ្នោតឆ្នាំ ២០១៩ បុគ្គលិករាប់សន្លឹកឆ្នោត ឥណ្ឌូនេស៊ីជាង ៥០០ នាក់ក៏ធ្លាប់បានបាត់បង់ជីវិតផងដែរ ដោយសារអស់កម្លាំងខ្លាំងពេក ដោយបង្ខំឱ្យរដ្ឋាភិបាលកំណត់អាយុ និងតម្រូវឱ្យអ្នកស្ម័គ្រចិត្តពិនិត្យសុខភាពមុនពេលចូលរួមក្នុងការគាំទ្រការបោះឆ្នោត។ ទោះជាយ៉ាងណាក៏ដោយ ការបោះឆ្នោតចុងក្រោយនេះនៅតែឆក់យកជីវិតមនុស្សរាប់សិបនាក់ ទោះបីជារដ្ឋាភិបាលកំណត់អាយុ និងតម្រូវឱ្យអ្នកស្ម័គ្រចិត្តពិនិត្យសុខភាពមុនពេលចូលរួមក្នុងការគាំទ្រការបោះឆ្នោតក៏ដោយ៕

មិនធម្មតាមែន! ហ្វេនៗគៀងគរជូនកាដូថ្ងៃកំណើត Engfa បានដល់ទៅ១០លានបាត

0

កញ្ញា Engfa Waraha លំដាប់រងទី១ Miss Grand International 2022 ក្នុងឱកាសខួបកំណើតរបស់ខ្លួនគម្រប់ខួប២៩ឆ្នាំទទួលបានការស្រលាញ់ចូលចិត្តពីហ្វេនៗជាច្រើនដោយទទួលបានកាដូជាទឹកប្រាក់សរុបដល់ទៅជាង២៧ម៉ឺនដុល្លារឬ ១០លានបាត។ មិនត្រឹមតែប៉ុណ្ណោះ បវរកញ្ញារូបនេះក៏ទទួលបានកាដូផ្ទះល្វែងមួយខ្នងពីក្រុមហ៊ុនមួយផងដែររួមជាមួយកាដូជាច្រើនទៀត។Miss Grand Thái Lan Engfa Waraha diện váy trễ nải khoe vòng 1

នៅថ្ងៃទី១៥ កុម្ភៈ គឺជាថ្ងៃកំណើតរបស់បវរកញ្ញា Engfa Waraha Miss Grand Thailand 2022 និងជាលំដាប់រងទី១ Miss Grand International 2022 ។ ក្នុងឱកាសខួបកំណើតគម្រប់ខួប២៩ឆ្នាំ Engfa បានរៀបចំជប់លៀងកាលពីថ្ងៃទី១៧ កុម្ភៈជួបជុំអ្នកគាំទ្រជាច្រើននាក់រួមជាមួយលោក ណាវ៉ាត់ បវរកញ្ញាផ្សេងទៀតក្នុងនោះបវរកញ្ញាកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានទៅចូលរួមអបអរសាទរផងដែរ។ ខួបកំណើតក្នុងឆ្នាំនេះហ្វេនៗរបស់ Engfa ពួតដៃគ្នារៀបចំយ៉ាងអធិកអធមតែម្តងដើម្បីបញ្ជាក់ពីក្តីស្រលាញ់ទៅកាន់អាយដលកាន់តែធំដោយរៀបចំយកលុយសុទ្ធធ្វើជានំខួបកំណើតជាច្រើនជាន់ រូបផ្កា ដាយណូស័រ រួមជាមួយរបស់របរជាច្រើនយកលុយទៅច្នៃយ៉ាងស្រស់ស្អាតតែម្តង។Entertainment reporters announce their "Names of the Year" for 2022 | Thai PBS World : The latest Thai news in English, News Headlines, World News and News Broadcasts in both Thai and

ទំហំទឹកប្រាក់ដែលហ្វេនៗគៀងគរគ្នាយកមករៀបចំជូនបវរកញ្ញា Engfa ត្រូវបានបណ្តាញសារព័ត៌មានថៃចុះផ្សាយថារូបនាងទទួលបានអាចលើសពី១០លានបាតឬជាង២៧ម៉ឺនដុល្លារឯណោះរួមជាមួយកាដូផ្សេងៗជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP3eauD86JbIorGTBLJTKiIksmHKGuO6hPEj9IgWpeut_6azMV3KVGsYjGBvDg31zdbmlZEnHmD4DrWyhjBbkN8imcyR55EZqJHx54BoqUjn8tZIg1veVyTcrb07ilfViAeScqRj3RnxIdOA9gKbcgeaVTjN7xccLaz8t0ykFMVeVT4dK3NicPfFEgfzI/s1080/photo_2024-02-20_12-57-16.jpg

មិនត្រឹមតែរៀបចំយ៉ាងធំបែបនេះជូនចំពោះ Engfa ប៉ុណ្ណោះទេប៉ុន្តែ Fans club របស់នាងក៏បានរៀបចំអបអរសាទរបញ្ចាំងរូប Engfa នៅលើផ្ទាំង LED នៅមុខ MBK និង Central World ទៀតផង។
ខួបកំណើតឆ្នាំនេះមិនត្រឹមតែទទួលបានកាដូធំៗពីហ្វេនៗប៉ុណ្ណោះទេនៅលើបណ្តាញសង្គមXរបស់នាងទទួលបានហ្វេនតាមដាន៧០០០០ នាក់បន្ថែមទៀតក្នុងអំឡុងថ្ងៃខួបកំណើត។ អ្វីដែលកាន់តែពិសេស Engfa ក៏ទទួលបានផ្ទះមួយល្វែងពីក្រុមហ៊ុនមួយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsJgXcG7BdZ4d7IzsFx-ArRLlECG4CF6V4SSexiCVXNmngt6UEBY11UV1_1OuKI0sLmHzTMa0XGwivDiQ2sO_y2fT_ZnI97d48clWikHKhiGn0bujm2ZhL39l1tio4ZE-p7fqp-ZVsIr2-R5Uryr1GgwVVcgeBV-I5pk6wAr6KqsVpJS-ohtdpt8aMg0o/s1280/photo_2024-02-20_12-57-17.jpg

ចាប់តាំងពីមានឈ្មោះបោះសំឡេងពីវិស័យបវរកញ្ញា Engfa កាន់តែមានប្រជាប្រិយភាពខ្លាំងមានការប្រគំតន្រ្តីផ្ទាល់ខ្លួននៅក្នុងតំបន់អាស៊ានក្នុងនោះក៏មានកម្ពុជាផងដែរ។ បវរកញ្ញារូបនេះបានកើបលុយយ៉ាងក្រាស់ក្រែលជូនម្ចាស់កម្មវិធី Miss Grand រហូតដាក់ទុនវិនិយោគក្នុងក្រុមហ៊ុនរបស់លោក ណាវ៉ាត់។ ទ្រព្យសម្បត្តិសុទ្ធរបស់ Engfa Waraha ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ១ លានដុល្លារ៕

 

 

អាជី ហែ.កហួ..រក្នុងគ្រួសារមិនគោរពម្តាយត្រូវអ្នកលេងបណ្តាញសង្គមរិះគ.ន់

0

អ្នកនៅក្នុងពិភពជំនួយអនឡាញ Ah Gi Leader បាន Live រៀបរាប់ទាំងទឹកភ្នែកពីភាពឈឺចាប់របស់ខ្លួននៅក្នុងរង្វង់គ្រួសារខំផ្តល់អ្វីគ្រប់យ៉ាងតាមការចង់បានទៅឱ្យម្តាយប៉ុន្តែទទួលបានមកវិញជាមួយពាក្យកូនរមិលគុណនិងការរករឿងនាងមិនចេះចប់ចង់បានទ្រព្យសម្បត្តិរបស់នាងមកធ្វើជារបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ អាជី ថាកុំឆ្ងល់ហេតុអ្វីបានជានាងជាកូនមិនគោរពម្តាយ។ ការចេញមក Live ហែកហួរក្នុងរង្វង់គ្រួសារនេះ អ្នកលេងបណ្តាញសង្គមក៏រិះគន់អ្នកលក់អនឡាញរូបនេះផងដែរ។No photo description available.

វីដេអូ របស់ អាជី ដែលមានឈ្មោះពិតថា តេង ស៊ីណាត ត្រូវបានចែកចាយនៅលើបណ្តាញសង្គមទិកតុកកាត់ចេញពីការ Live របស់នាងនៅលើបណ្តាញសង្គមហ្វេកប៊ុកដែលនាងបានលើកយករឿងក្នុងគ្រួសារមកហែកហួរទាំងទឹកភ្នែកដោយសារតែក្តីឈឺចាប់ខ្លាំង។ ក្នុងវីដេអូដែលចែកចាយលើបណ្តាញសង្គមនោះ អាជី បាននិយាយថា កុំឱ្យនាងដល់កម្រិតកំពូលមួយដែលប្តឹងគ្រួសារខ្លួនឯង ឆ្ងាញ់ត្រង់តេទៅពន្លើសប្រាប់ប៉ានាងថាប្តីនាងចាប់គេដាក់គុក។ អាជី ថាមិនបាច់ឆ្ងល់នោះទេហេតុអ្វីបានជានាងជាកូនមិនគោរពម្តាយ ម្តាយដែលអាក្រក់ដល់ថ្នាក់ហ្នឹង ទង្វើអាក្រក់ដែលធ្លាប់ធ្វើឱ្យនាងឃើញនាងឆ្អែតហើយ។No photo description available.

អ្នកលក់អនឡាញរូបនេះថា នាងមករស់ជាមួយប្តីនាងដោយសារនាងមិនចង់មានប្តីមួយទៅប្តីមួយលែងចោលយកថ្មី យកប្តីផ្គាប់ចិត្តអ្នកឯងដែលសម្តៅទៅលើម្តាយនាង។ Ah Gi Leader បន្តដោយទឹកភ្នែករៀបរាប់ដោយក្តីឈឺចាប់ថា ម្តាយនាងខលមកដាក់សម្ពាធនាង ហៅនាងទៅនៅផ្ទះវិញដោយសារចង់បានប្លង់ផ្ទះដែលផ្ទះនោះមានតម្លៃ៣០ទៅ៤០ម៉ឺនដុល្លារ ចង់បានទ្រព្យសម្បត្តិរបស់នាងធ្វើជារបស់ខ្លួន ខណៈនាងចង់បានផ្ទះនោះត្រលប់មកវិញដើម្បីយកមកសងបំណុលគេ និងធ្វើការរកស៊ី ប៉ុន្តែខាងម្តាយរបស់នាងមិនឱ្យនាងនោះទេដោយអះអាងថាលុយនោះជាការរកស៊ីរបស់ខ្លួនពីការលក់ត្រី លក់ផ្លែឈើ។No photo description available.

ទោះយ៉ាងណាការចេញមក Live ហែកហួររឿងគ្រួសារឯងនេះ អាជី ក៏ត្រូវអ្នកលេងបណ្តាញសង្គមបញ្ចេញមតិទាំងការអាណិត និងរិះគន់ ដោយពួកគេបានលើកឡើងថា «រឿងអត់ចេះចប់ សូម្បីរឿងគ្រួសារក៏យំប្រាប់liveដែរ ដើម្បី View, ចប់បាត់ រឿងតូចធំរឿងគ្រួសារពិសេសរឿងឪពុកម្តាយមិនមកយាយចឹងទេ, បើគាត់ចង់បានហើយឱ្យទៅ កុំដោយកំហឹងមួយឆាវ បាប គាត់ជាអ្នកបង្កើតយើង បើគាត់ខុសជាបាបគាត់ សំខាន់យើងធ្វើតែល្អទៅ,ហើយចុះឡាយធ្វើអីរឿងគ្រួសារឯងសោះ»។

បើងាកទៅកាន់បណ្តាញសង្គមរបស់ អាជី ផ្ទាល់ឃើញថាការ Live និយាយពីគ្រួសារ ឈ្លោះទាស់ទែងរឿងទ្រព្យសម្បត្តិនេះពុំបានឃើញនៅលើផេករបស់នាងទៀតនោះទេ៕

 

 

ការកុម្ម៉ង់ម្ហូបតាម App នៅវៀតណាមកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង

0

ប្រទេសវៀតណាម ៖ បើតាមរបាយការណ៍ចេញផ្សាយនៅខែកុម្ភៈ ឆ្នាំ២០២៤ ដោយក្រុមហ៊ុនស្រាវជ្រាវ Momentum Works បង្ហាញថា កាលពីឆ្នាំ២០២៣ ចំនួនការកុម្ម៉ង់ទិញម្ហូបអាហារតាមកម្មវិធី App ផ្សេងៗ ដូចជា Grab និង Shopee Food នៅប្រទេសវៀតណាម ស្មើទឹកប្រាក់សរុបចំនួន១ពាន់៤រយលានដុល្លារអាមេរិក ឬស្មើនឹង៣លាន៨សែនដុល្លារអាមេរិកក្នុង១ថ្ងៃ ។Go-Viet claims it's a leader in Vietnam's online food delivery market |  KrASIA

ការកុម្ម៉ង់ម្ហូបអាហារតាម App របស់ពលរដ្ឋវៀតណាម នៅឆ្នាំ២០២៣ បានកើនឡើង៣០% បើធៀបនឹងឆ្នាំ២០២២ ហើយវាកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ទោះយ៉ាងណា តម្លៃការបញ្ជាទិញរបស់វៀតណាម ស្មើនឹងទឹកប្រាក់ចំនួន១ពាន់៤រយលានដុល្លារអាមេរិកនេះ គឺទាបជាងប្រទេសមួយចំនួន ដូចជា ៖
-ម៉ាឡេស៊ី ស្មើនឹង ២ពាន់៤រយលានដុល្លារអាមេរិក
-ហ្វីលីពីន និងសិង្ហបុរី ស្មើនឹង ២ពាន់៥រយលានដុល្លារអាមេរិក
-ថៃ ស្មើនឹង ៣ពាន់៧រយលានដុល្លារអាមេរិក ។What are the best ways to order food online in Vietnam in 2023?

កម្មវិធី Grab និង Shopee Food បានកាន់កាប់ចំណែកទីផ្សារនៃការដឹកជញ្ជូនម្ហូបអាហារនៅប្រទេសវៀតណាម គឺស្មើនឹង៤៧% និង៤៥% តាមលំដាប់ ។ ចំណែកភាគរយនៅសល់៨% ទៀត គឺជារបស់កម្មវិធី GoJek និង BaeMin ហើយកម្មវិធី BaeMin បានផ្អាកដំណើរនៅប្រទេសវៀតណាម តាំងពីចុងឆ្នាំ២០២៣ មកម៉្លេះ ។

ក្រៅពីនេះ កម្មវិធី Grab បានកាន់កាប់ចំណែកទីផ្សារខ្ពស់បំផុតនៅប្រទេសជាច្រើនទៀត ដូចជា ៖ ប្រទេសថៃ, ម៉ាឡេស៊ី, ហ្វីលីពីន, សិង្ហបុរី និងឥណ្ឌូណេស៊ី ។ លើសពីនេះ Grab បានក្លាយជាកម្មវិធីឈានមុខគេផ្នែកដឹកជញ្ជូនម្ហូបអាហារក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ដែលតម្លៃការបញ្ជាទិញសរុបរបស់ Grab គឺស្មើនឹង៩ពាន់៤រយលានដុល្លារអាមេរិក ។Food Delivery business with 4 apps satisfying Vietnamese people

តម្លៃការបញ្ជាទិញរបស់ Grab បានវ៉ាដាច់គូប្រជែងផ្សេងទៀត ដូចជា ៖
-Foodpanda ស្មើនឹង ២ពាន់៧រយលានដុល្លារអាមេរិក
-Gojek ស្មើនឹង ១ពាន់៨រយលានដុល្លារអាមេរិក
-Shopee Food ស្មើនឹង ១ពាន់៥រយលានដុល្លារអាមេរិក និង
-Lineman ស្មើនឹង ១ពាន់៣រយលានដុល្លារអាមេរិក ៕