សហរដ្ឋអាមេរិក ៖ វេជ្ជបណ្ឌិតនៅសហរដ្ឋអាមេរិកបានរៀបរាប់ពីរឿងរ៉ាវរបស់អ្នកជំងឺម្នាក់ មានអាយុ៥៩ឆ្នាំ រស់នៅរដ្ឋ Tennessee សហរដ្ឋអាមេរិក ដែលបានមកពិភាក្សាជាមួយវេជ្ជបណ្ឌិត ដោយសារតែអ្នកជំងឺរូបនេះមានអាការៈចម្លែកខ្លាំង ។ នៅរៀងរាល់ពេលអ្នកជំងឺសម្លឹងមើលមុខអ្នកដទៃ ស្រាប់តែឃើញទម្រង់មុខអ្នកនោះខុសពីទ្រង់ទ្រាយដើម រហូតធ្វើឱ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃទៀតផង ។

ក្រោយពីវេជ្ជបណ្ឌិតបានត្រួតពិនិត្យអាការៈរបស់អ្នកជំងឺយ៉ាងលម្អិតរួចហើយ វេជ្ជបណ្ឌិតនិយាយថា អ្នកជំងឺរូបនេះបានកើតជំងឺចម្លែកម្យ៉ាង ដែលមានឈ្មោះកាត់ថា «PMO» ។ វេជ្ជបណ្ឌិតបញ្ជាក់ថា ចាប់តាំងពីពេលកត់ត្រាមកនៅទូទាំងពិភពលោក មានអ្នកជំងឺប្រភេទនេះត្រឹមតែ៧៥នាក់ប៉ុណ្ណោះ ។

ជំងឺ PMO បានកើតឡើងយូរមកហើយ ហើយវាជាជំងឺមួយពាក់ព័ន្ធនឹងភាពខុសប្រក្រតីរបស់ផ្នែកសរសៃប្រាសាទ និងបណ្តាលឱ្យប៉ះពាល់ដល់ការមើលឃើញរបស់អ្នកជំងឺ ។ ហេតុនេះ អ្នកជំងឺនឹងមើលឃើញទម្រង់មុខរបស់អ្នកណាម្នាក់ផ្លាស់ប្តូរខុសពីទ្រង់ទ្រាយដើមទាំងស្រុង ។

ទោះយ៉ាងណា ជំងឺនេះគ្មានភាពច្បាស់លាស់ទេ ពីព្រោះអ្នកជំងឺមួយចំនួនបានជះសះស្បើយដោយខ្លួនឯងក្នុងរយៈពេលខ្លី ខណៈអ្នកជំងឺខ្លះទៀតបានឈឺជាបន្តបន្ទាប់អស់រយៈពេលជាច្រើនឆ្នាំ ដោយសារតែគ្មានវិធីព្យាបាល ។ គេសន្និដ្ឋានថា អ្នកជំងឺ PMO អាចទទួលផលប៉ះពាល់ខ្លាំងផ្នែកខួរក្បាល ឬធ្លាប់ពុលកាបូនឌីអុកស៊ីតពីមុនមក ។

ហេតុនេះ វេជ្ជបណ្ឌិតអាមេរិកបញ្ជាក់ថា អាការៈទាំងអស់នេះ មិនមានន័យថា អ្នកជំងឺមានរោគសញ្ញាផ្លូវចិត្តនោះទេ ប៉ុន្តែវាកើតឡើងដោយសារភាពខុសប្រក្រតីរបស់ប្រព័ន្ធប្រសាទតែប៉ុណ្ណោះ ៕https://www.desmoinesregister.com/gcdn/authoring/authoring-images/2024/03/28/USAT/73132254007-picture-1.jpg?width=660&height=392&fit=crop&format=pjpg&auto=webp