Home Blog Page 1195

ចិនកាត់បន្ថយអត្រាការប្រាក់កម្ចីដើម្បីស្តារទីផ្សារអចលនទ្រព្យឡើងវិញ

0

ប្រទេសចិន៖ ប្រទេសចិនបានប្រកាសពីការកាត់បន្ថយអត្រាការប្រាក់មូលដ្ឋានសម្រាប់ប្រាក់កម្ចីរយៈពេល ៥ ឆ្នាំ ដោយពង្រីកកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យវិស័យអចលនទ្រព្យដ៏ធំរបស់ប្រទេសនេះរស់ឡើងវិញ និងជួយដល់សេដ្ឋកិច្ច។

យោងតាម Reuters ដែលបានចុះផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ថា ធនាគារកណ្តាលនៃប្រទេសចិនបានរក្សាអត្រាការប្រាក់សម្រាប់ប្រាក់កម្ចីរយៈពេល ១ ឆ្នាំមិនផ្លាស់ប្តូរនៅត្រឹម ៣.៤៥% ដែលជាអត្រាថេរសម្រាប់កម្ចីគ្រួសារ និងអាជីវកម្មភាគច្រើននៅក្នុងប្រទេសចិន។ ទន្ទឹមនឹងនេះ ប្រាក់កម្ចីរយៈពេល ៥ ឆ្នាំមានអត្រាការប្រាក់កាត់បន្ថយ ២៥ ចំណុចមូលដ្ឋានពី ៤.២% មកត្រឹម ៣.៩៥%។PBOC plans bank loan buyback to lift SME lending - Chinadaily.com.cn

ការកាត់បន្ថយអត្រាការប្រាក់នេះគឺធំជាងការរំពឹងទុករបស់អ្នកជំនាញសេដ្ឋកិច្ចដែលចូលរួមក្នុងការស្ទង់មតិរបស់ Reuters ។ នេះក៏ជាលើកទីមួយដែរ ដែលធនាគារកណ្តាលនៃប្រទេសចិនបានកាត់បន្ថយអត្រាការប្រាក់លើប្រាក់កម្ចីរយៈពេល ៥ ឆ្នាំ ចាប់តាំងពីអត្រាយោងត្រូវបានណែនាំនៅឆ្នាំ ២០១៩។ លោក William Ma ប្រធានផ្នែកវិនិយោគនៃក្រុមហ៊ុន GROW Investment Group បាននិយាយថា “ការកាត់បន្ថយអត្រាការប្រាក់នេះនឹងមានឥទ្ធិពលលើអ្នកទិញផ្ទះដែលមានសក្តានុពល ដោយជួយកាត់បន្ថយការចំណាយលើការខ្ចីប្រាក់ ទោះយ៉ាងណាក៏ដោយ យើងត្រូវការពេលវេលាបន្ថែមទៀតដើម្បីមើលផលប៉ះពាល់”។China cuts benchmark lending rate: PBOC - CGTN

លោក William Ma បានបន្តទៀតថា ចំណាត់ការចុងក្រោយរបស់ប្រទេសចិនបង្ហាញពី«សញ្ញាល្អ»។ ប្រទេសចិនក៏បានបន្ទាបតម្រូវការអនុបាតទុនបម្រុងជាកាតព្វកិច្ចសម្រាប់ធនាគាររបស់ខ្លួនដោយ ៥ ចំណុចជាមូលដ្ឋានចាប់ពីថ្ងៃទី ៥ ខែកុម្ភៈ បានផ្តល់ដើមទុនរយៈពេលវែង ១ ពាន់ពាន់លានយន់ (១៣៩.៨ ពាន់លានដុល្លារអាមេរិក) និងបានអំពាវនាវឱ្យធនាគារគាំទ្រប្រាក់កម្ចីសម្រាប់អាជីវកម្មអចលនទ្រព្យគុណភាពខ្ពស់។

គួរបញ្ជាក់ដែរថា ទីផ្សារអចលនៈទ្រព្យចិនជួបប្រទះនឹងការលំបាក បន្ទាប់ពីអាជ្ញាធររបស់ប្រទេសនេះបានសម្រេចចិត្តបង្ក្រាបការជំពាក់បំណុលរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅឆ្នាំ ២០២០ ដែលនេះបានធ្វើឱ្យអាជីវកម្មអចលនទ្រព្យឈានមុខគេជាច្រើនរបស់ប្រទេសធ្លាក់ក្នុងការជំពាក់បំណុលគេ៕Has the Chinese economy hit the wall? | East Asia Forum

សម្តេច ហ៊ុន សែន ធ្វើដំណើរទៅសួរសុខទុក្ខអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន

0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលមានភាពជិតស្និទ្ធជាមួយលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ បានធ្វើដំណើរពីប្រទេសកម្ពុជា មកសួរសុខទុក្ខលោក ថាក់ស៊ីន ដោយផ្ទាល់នៅគេហដ្ឋានរបស់លោកក្នុងទីក្រុងបាងកក នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នាវេលាម៉ោង១០និង៣០នាទីព្រឹក ហើយសម្តេច ហ៊ុន សែន នឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ នាវេលាម៉ោង២និង៣០នាទី នាថ្ងៃដដែល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi0rsNTGYQsM1w0pH2ertCqJSMcp1WHzv-ePRp60xuYT3-5D5rqYCpZzePKwVGm0jk1b7oZXOX3pmEd8H1da92OdfLPTxVoZRBXUnH4jLMUYbdS1oAtAWBGoobP7G6t_rNos7qnYy7-EdPnkxECCDhuyX9rpmOOKHO8gHeSlG2EVM5d5xJdz5AhJKjfXQ/s1280/photo_2024-02-21_11-53-15.jpg

ការធ្វើដំណើររបស់សម្តេច ហ៊ុន សែន មកសួរសុខទុក្ខលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដល់គេហដ្ឋាននេះ ក្រោយពីលោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ ទទួលបានការព្យួរទោសពីតុលាការ និងចាកចេញពីមន្ទីរពេទ្យប៉ូលិស ។ លោក ថាក់ស៊ីន បានស្នាក់នៅផ្ទះរបស់ខ្លួន ដែលស្ថិតនៅផ្លូវ ចារ៉ាន់ សានិតវង្ស ៦៩ ក្នុងទីក្រុងបាងកក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkYlQ886X0yvgexVy_AcRE5bHPvKN1CYHPoVTvYCMUnc17SS5YXzP8w8YHfSOvSLynswnuplb3AYJ96RlZ1wEXJRrYodWuRLgt3OTZQY47wpHoGbLIAkYboRPSHPpSBDGArtcbzyYGD3FXeI5m21E71yRCIPbhctnXeg_Z9J4VH8_xuYq2MrZeQL0xKsg/s1280/photo_2024-02-21_12-15-42%20(2).jpg

សម្តេច ហ៊ុន សែន បានបង្ហោះរូបភាពសម្តេចអង្គុយក្នុងយន្តហោះ ព្រមទាំងសរសេរថា ៖ «ខ្ញុំកំពុងធ្វើដំណើរទៅកាន់ទីក្រុងបាងកក ដើម្បីសួរសុខទុក្ខបងធម៌របស់
ខ្ញុំ គឺឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ» ។

ជាមួយគ្នានេះ ប៉ូលិសចរាចរណ៍ប្រចាំស្ថានីយបាងផ្លាត ប្រទេសថៃ បានជួយសម្រួលចរាចរណ៍នៅបរិវេណផ្លូវ ចារ៉ាន់ សានិតវង្ស ៦៩ មុនពេលសម្តេច ហ៊ុន សែន ធ្វើដំណើរមកដល់គេហដ្ឋានរបស់លោក ថាក់ស៊ីន ។ ក្រៅពីនេះ ប៉ូលិសចរាចរណ៍បានយករបាំងមកបិទផ្លូវនៅបរិវេណជុំវិញផងដែរ ខណៈក្រុមអ្នកសារព័ត៌មានថៃរង់ចាំនៅខាងក្រៅ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhArWsznrtU0kYjcMJzJva7dCqxqvanCbVMMjgPPUWjhlmRor9sSSdpNjlVyXTSvS7u1j8te9sW7Q0EUaHuQfH0IX2q_nBoUrq2_ksABHHNvjXkWsi4_EQK0tpF3o-L-G3BS5ZAt_I2FId4Xy_xSNBJ2fBq0mP1UJ80rmwO3f9hcx_AH-TUGr2UN2mC8gg/s1280/photo_2024-02-21_12-15-42.jpg

អស់បារម្ភហើយ! អនុវត្តតាមវិធីនេះដើម្បីដោះស្រាយបញ្ហាស្នាមខ្មៅនៅបាតឆ្នាំងអ៊ុត

0

ជាទូទៅ អ្នកអ៊ុតសម្លៀកបំពាក់ភាគច្រើនតែងតែឈឺក្បាលជាប្រចាំ នៅពេលពួកគេធ្វើឱ្យបាតឆ្នាំងអ៊ុតមានស្នាមខ្មៅ ដោយសារការអ៊ុតសម្លៀកបំពាក់ ។ ហេតុនេះ វាបានបង្កបញ្ហាលំបាកដល់ការអ៊ុតសម្លៀកបំពាក់យ៉ាងខ្លាំង ។ ប៉ុន្តែតើជ្រាបឬទេថា យើងអាចយករបស់នៅជុំវិញខ្លួនមួយចំនួនក្នុងផ្ទះ មកដោះស្រាយបញ្ហានេះបានយ៉ាងងាយស្រួល ។ยาสีฟัน รักษา เตารีดไหม้

យើងនឹងនាំអ្នកទាំងអស់គ្នាមកមើលពីគន្លឹះ ដើម្បីដោះស្រាយបញ្ហាស្នាមខ្មៅនៅបាតឆ្នាំងអ៊ុត គឺការប្រើប្រាស់ថ្នាំប៉ារ៉ាសេតាមុល និងថ្នាំដុសធ្មេញ ។ វាជារបស់ប្រើប្រាស់ដែលយើងអាចរកបានយ៉ាងងាយនៅក្នុងផ្ទះ ប៉ុន្តែវាអាចដោះស្រាយបញ្ហាឆ្នាំងអ៊ុត ដែលធ្វើឱ្យយើងឈឺក្បាលបានយ៉ាងមានប្រសិទ្ធភាព ។

គន្លឹះដោះស្រាយបញ្ហាស្នាមខ្មៅ ឬស្នាមឆេះនៅបាតឆ្នាំងអ៊ុតនេះ ជាគន្លឹះងាយស្រួលបំផុត គឺយើងគ្រាន់តែយកថ្នាំប៉ារ៉ាសេតាមុល មកដាក់នៅលើបាតឆ្នាំងអ៊ុតពេលវាកំពុងក្តៅ ដោយប្រើប្រាស់ចង្កឹះឈើសម្រាប់ចាប់ថ្នាំប៉ារ៉ាសេតាមុល និងដុសចុះឡើងៗឱ្យវារលាយ ។ នៅពេលថ្នាំប៉ារ៉ាសេតាមុលរលាយហើយ យើងត្រូវយកក្រដាសជូតមាត់ក្រាស់ៗមកជូតវាចេញពីបាតឆ្នាំងអ៊ុត ពេលនោះ ស្នាមប្រឡាក់ ឬស្នាមឆេះនៅបាតឆ្នាំងអ៊ុត នឹងរលុបបាត់អស់ភ្លាមៗ ។How To Clean Off An Iron - Quick Simple Tips – Nori Press

ក្រៅពីការប្រើប្រាស់ថ្នាំប៉ារ៉ាសេតាមុលហើយ ការប្រើប្រាស់ថ្នាំដុសធ្មេញ ក៏អាចជួយកម្ចាត់ស្នាមប្រឡាក់ ឬស្នាមឆេះនៅលើបាតឆ្នាំងអ៊ុតបានដូចគ្នា ហើយយើងអាចធ្វើបានតាមវិធីតែមួយ ។ ហេតុអ្វីថ្នាំប៉ារ៉ាសេតាមុល អាចកម្ចាត់ស្នាមឆេះនៅបាតឆ្នាំងអ៊ុតយ៉ាងមានប្រសិទ្ធភាព?

សារធាតុគីមីរបស់ថ្នាំប៉ារ៉ាសេតាមុល ឬឈ្មោះតាមវិទ្យាសាស្ត្រ ហៅថា «Acetaminophen» មានចំណុចរលាយ១៧០អង្សារសេ ខណៈឆ្នាំងអ៊ុតបានធ្វើឱ្យសាច់ក្រណាត់ក្តៅ រហូតដល់ប្រមាណពី១៨០អង្សារសេ ទៅ២២០អង្សារសេ វានឹងធ្វើឱ្យថ្នាំប៉ារ៉ាសេតាមុលរលាយបាន ។ នៅពេលថ្នាំនេះរលាយហើយ វានឹងបង្កើតជាសារធាតុថ្មី ដូចជា ៖ សារធាតុ Para-aminophenol ដែលអាចជួយរំលាយស្នាមកខ្វក់នៅលើបាតឆ្នាំងអ៊ុតបាន ។ រីឯសារធាតុក្នុងថ្នាំដុសធ្មេញ ក៏អាចជួយកម្ចាត់ស្នាមប្រឡាក់ ឬស្នាមឆេះនៅបាតឆ្នាំងអ៊ុតបានដូចគ្នា ៕How to clean your iron with aluminum foil: It's so easy to get it clean and  prevent your clothes from getting dirty!

គ្រូពេទ្យហាត់ការជនជាតិកូរ៉េជាង ៦ពាន់នាក់បានដាក់ពាក្យលាលែងពីតំណែង

0

កូរ៉េខាងត្បូង៖ គ្រូពេទ្យហាត់ការជនជាតិកូរ៉េជាង ៦,៤០០ នាក់បានដាក់ពាក្យលាលែងពីតំណែង ដើម្បីប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការបង្កើនចំនួននិស្សិតពេទ្យ ដែលបង្កឱ្យមានភាពវឹកវរខ្លាំងក្នុងវិស័យសុខាភិបាលទូទាំងប្រទេស។South Korea trainee doctors stage walkout over medical school quotas, Asia  News - AsiaOneកាលពីពេលថ្មីៗនេះ យោងតាម Korea Daily បានឱ្យដឹងថា គ្រូពេទ្យហាត់ការចំនួន ៦,៤១៥ នៅមន្ទីរពេទ្យចំនួន ១០០ បានដាក់ពាក្យលាលែងពីតំណែង ហើយគ្រូពេទ្យប្រហែល ១,៦០០ នាក់កំពុងធ្វើកូដកម្ម នឹងមានគ្រូពេទ្យហាត់ការប្រហែល ១៣,០០០ នាក់ប៉ុណ្ណោះដែលកំពុងធ្វើការនៅទូទាំងប្រទេសកូរ៉េ។

មូលហេតុដែលគ្រូពេទ្យហាត់ការជាច្រើននាក់បានធ្វើការតវ៉ា គឺដោយសាររដ្ឋាភិបាលមិនអើពើនឹងបញ្ហាដូចជា ប្រាក់ខែទាបសម្រាប់អ្នកហាត់ការ និងអ្នករស់នៅ ដោយការស្ទាបស្ទង់មតិមួយចំនួនបង្ហាញថា វេជ្ជបណ្ឌិតធ្វើការប្តូរវេនមានរយៈពេលច្រើនជាង ២៤ ម៉ោង ហើយមនុស្សជាច្រើនធ្វើការលើសពី ៨០ ម៉ោងក្នុងមួយសប្តាហ៍ ដែលភាពតានតឹងនេះបានកើនឡើងបន្ទាប់ពីរដ្ឋាភិបាលកូរ៉េគ្រោងនឹងបន្ថែមកូតាបណ្តុះបណ្តាលវេជ្ជបណ្ឌិតចំនួន ២,០០០ នាក់នៅឆ្នាំក្រោយ។Chaos ensues after 6,400 trainee doctors resign

ទោះជាយ៉ាងណាក៏ដោយ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី Park Min-soo បាននិយាយថា បច្ចុប្បន្នគាត់កំពុងស្នើសុំគ្រូពេទ្យហាត់ការចំនួន ៧៥៧នាក់ ឱ្យចូលធ្វើការវិញ។ លោកស្រី Park Min-soo បានបន្តទៀតថា នៅពេលដែលគ្រូពេទ្យហាត់ការមិនបានមកធ្វើការនៅមន្ទីរពេទ្យ ការវះកាត់ និងការព្យាបាលអ្នកជំងឺមួយចំនួនត្រូវបានពន្យារពេល ប៉ុន្តែមិនមានការរំខានអ្វីធំដុំនោះទេ។ ទោះបីជាប្រទេសកូរ៉េខាងត្បូងមានមោទនភាពចំពោះប្រព័ន្ធថែទាំសុខភាពដែលមានតម្លៃសមរម្យក៏ដោយ ប៉ុន្តែសមាមាត្រនៃវេជ្ជបណ្ឌិតក្នុងមនុស្សម្នាក់ៗគឺទាបបំផុតក្នុងចំណោមប្រទេសអភិវឌ្ឍន៍។

នៅថ្ងៃទី១៩ ខែកុម្ភៈ លោក Park Dan ប្រធានសមាគមអ្នកហាត់ការកូរ៉េក៏បានលាលែងពីផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ Severance ក្នុងទីក្រុងសេអ៊ូល ធ្វើឱ្យប្រព័ន្ធសុខាភិបាលបានដួលរលំមួយរយៈ។ វេជ្ជបណ្ឌិតនេះជឿជាក់ថាប្រព័ន្ធធានារ៉ាប់រង និងការទូទាត់របស់រដ្ឋាភិបាលបច្ចុប្បន្នគ្រាន់តែជួយឱ្យវេជ្ជបណ្ឌិតនៅក្នុងនាយកដ្ឋានមួយចំនួនដូចជាការវះកាត់កែសម្ផស្សមានជីវិតសុខស្រួល។ អ្នកប្រឆាំងក៏និយាយដែរថា តាមរយៈការបង្កើនចំនួនវេជ្ជបណ្ឌិត រដ្ឋាភិបាលនឹងបង្កើតការប្រកួតប្រជែងកាន់តែច្រើន ដែលអាចនាំឱ្យមានការព្យាបាលអ្នកជំងឺលើសទម្ងន់។Junior doctors pull the trigger, stage walkout despite warning

កាលពីដើមខែនេះ រដ្ឋបាលរបស់លោកប្រធានាធិបតី Yoon Suk Yeol បានប្រកាសពីផែនការបង្កើនគោលដៅចុះឈ្មោះចូលរៀននៅសាលាវេជ្ជសាស្ត្រទូទាំងប្រទេសដល់ ៦៥% ។ ដោយរដ្ឋាភិបាលកូរ៉េខាងត្បូងជឿជាក់ថា ប្រជាជនកាន់តែមានវ័យចំណាស់យ៉ាងឆាប់រហ័ស ធ្វើឱ្យកង្វះវេជ្ជបណ្ឌិត ដូច្នេះទើបរដ្ឋាភិបាលបង្កើនចំនួនវេជ្ជបណ្ឌិត ជាពិសេសនៅតាមតំបន់ជនបទ និងនៅក្នុងនាយកដ្ឋាននានាជាដើម។ ទោះជាយ៉ាងណាក៏ដោយ ផែនការនេះត្រូវបានរិះគន់ភ្លាមៗដោយវេជ្ជបណ្ឌិត ពួកគេនិយាយថា កង្វះវេជ្ជបណ្ឌិតមិនមានលក្ខណៈទូលំទូលាយក្នុងឧស្សាហកម្មនោះទេ ប៉ុន្តែត្រូវបានកំណត់ចំពោះឯកទេសជាក់លាក់ ដូចជាថ្នាំសង្គ្រោះបន្ទាន់ជាដើម៕Thousands of trainee doctors resign over South Korean gov't reforms - La  Prensa Latina Media

EU ..ស៊ើប..អង្កេ..ត.. TikTok ករណីមានខ្លឹមសារ ..បំ..ពា..ន.. ច្បាប់ការពារ ..កុ..មា..រ

0

កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា គណៈកម្មការសហភាពអឺរ៉ុប (EU) បានបើកការ ..ស៊ើប..អង្កេ..ត.. លើក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្តតាមរយៈវីដេអូខ្លីៗក្នុងបណ្តាញសង្គមដ៏ល្បីល្បាញនៅលើពិភពលោក ឈ្មោះ «TikTok» ។E.U. opens formal investigation into TikTok over possible online content  breaches

ការ ..ស៊ើប..អង្កេ..ត.. នេះ ក្រោយពីគេរកឃើញថា បណ្តាញសង្គម TikTok បានបង្ហាញនូវខ្លឹមសារមួយចំនួន ដែល ..បំ..ពាន.. ទៅលើសុវត្ថិភាពកុមារ, បើកទូលាយក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម និងបង្ហាញនូវខ្លឹមសារផ្សេងៗដែលបង្កគ្រោះថ្នាក់ដល់អ្នកលេងកម្មវិធីនេះទៀតផង ។

ប្រសិនបើគណៈកម្មការសហភាពអឺរ៉ុប (EU) រកឃើញថា TikTok ពិតជាបានរំលោភបំពានច្បាប់នេះ ក្រុមហ៊ុន ByteDance នឹងប្រឈមជាមួយការផាកពិន័យជាប្រាក់ ស្មើនឹង៦% ពីប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុននេះនៅទូទាំងពិភពលោក ។EU accuses TikTok of failing to stop kids pretending to be adults | Ars  Technica

ចំណែក TikTok លើកឡើងថា ក្នុងរយៈពេលកន្លងមកនេះ ក្រុមហ៊ុននៅតែបន្តសហការជាមួយបណ្តាអ្នកជំនាញ ដើម្បីស្វែងរកវិធីការពារយុវជនទាំងអស់ ដើម្បីឱ្យពួកគេអាចប្រើប្រាស់ខ្លឹមសារប្រកបដោយសុវត្ថិភាព ។

TikTok បញ្ជាក់ទៀតថា ជាពិសេស Features គឺជាមុខងារទប់ស្កាត់មិនឱ្យកុមារអាយុក្រោម១៣ឆ្នាំ ចូលប្រើប្រាស់កម្មវិធីបាន ។ នេះចាត់ទុកថា វាជាបណ្តាញសង្គមដំបូងគេនៅលើពិភពលោក ដែលបានប្រើប្រាស់កម្មវិធីការពារសុវត្ថិភាពរបស់កុមារ ។

ជាមួយគ្នានេះ ក្រុមហ៊ុន ByteDance បញ្ជាក់ថា បញ្ហាដែលកើតឡើងនេះ គឺមិនមែនមានតែលើបណ្តាញសង្គម TikTok ប៉ុណ្ណោះទេ ប៉ុន្តែវាបានកើតឡើងនៅលើកម្មវិធីបណ្តាញសង្គមផ្សេងទៀតនៅទូទាំងពិភពលោកផងដែរ ៕Parents' Ultimate Guide to TikTok | Common Sense Media

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បរាជ័យចង់ឈរឈ្មោះធ្វើជាប្រធានសមាគម ខណៈមហាជនសប្បាយចិត្តឡើងវិញនិងទទូចទៅលើរឿងនេះ

0

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ពេលនេះបរាជ័យការឈរឈ្មោះធ្វើជាប្រធានសមាគមសិល្បករខ្មែរក្រោយពីលោកទទួលយកសំណើរបស់សម្តេចតេជោ ហ៊ុនសែន បន្ទាប់ពីសម្តេចយកមតិប្រជាពលរដ្ឋជាធំដែលមហាជនសំណូមពរទៅសម្តេចមិនចង់ឱ្យលោកឈរឈ្មោះនោះទេ។ ទន្ទឹមនឹងនេះ សំឡេងប្រជាពលរដ្ឋទាំងរងគ្រោះនិងមិនរងគ្រោះក្តីទទូចចង់ឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ពន្លឿនការសងសង់ផ្ទះរបស់ពួកគេឱ្យបានកាន់តែឆាប់រហ័ស។May be an image of 2 people and text

កាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសនៅលើបណ្តាញសង្គមរបស់ខ្លួនតែម្តងដោយលោកនិយាយថាប្រសិនជាមានការគាំទ្រលោកនឹងឈរឈ្មោះធ្វើជាបេក្ខភាពប្រធានសមាគមសិល្បៈថ្មី ខណៈមហាជនភាគច្រើនបង្ហាញការមិនគាំទ្រលោកនោះទេ លើកឡើងតែអ្នកក្នុងចង្កោមក្រុមហ៊ុនលោកផ្ទាល់រួមមានឧកញ៉ា ខេមរៈ សិរីមន្ត ជាដើម។May be an image of 4 people, suit and text

ទន្ទឹមនឹងការប្រកាសឈរឈ្មោះនេះមុនដំបូង សម្តេចតេជោ ហ៊ុន សែន ក៏បង្ហាញការគាំទ្រពីបំណងរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដូចគ្នា ប៉ុន្តែមហាជនបានសម្រុកចូលទៅបញ្ចេញមតិលើការបង្ហោះរបស់សម្តេចមិនគាំទ្រឱ្យអ្នកឧកញ៉ា ឈរឈ្មោះនោះទេ ដោយចង់ឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គិតគូររឿងធ្វើផ្ទះឱ្យអតិថិជនជាមុនសិន ពេលវេលានេះមិនទាន់សមស្របឱ្យលោកមកដឹកនាំសិល្បៈនោះឡើយ។ ដោយមើលឃើញពីមតិយោបល់ប្រជាពលរដ្ឋជាធំ សម្តេចក៏បានស្នើឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដកបេក្ខភាពចេញសិន ទុកលទ្ធភាពឱ្យអ្នកផ្សេងធ្វើជាប្រធានសមាគមសិនរង់ចាំពេលក្រោយក៏មិនយឺតពេលដែរ។អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានឧបត្ថម្ភថវិកា ៥,០០០  ដុល្លារសហរដ្ឋអាមេរិក ដើម្បីចូលរួមកសាងទីលានផ្នូរសព ខេត្តកោះកុង - រដ្ឋបាល ...ការប្រកាសដ៏ខ្ពង់ខ្ពស់របស់សម្តេច បានធ្វើឱ្យប្រជាពលរដ្ឋបង្ហាញអារម្មណ៍សប្បាយចិត្តឡើងវិញដែលសម្តេចតេជោ យកគំនិតប្រជាពលរដ្ឋជាធំ ខណៈអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏គោរពតាមការសម្រេចចិត្តរបស់សម្ដេចតេជោ ផងដែរ។

ទន្ទឹមនឹងនេះប្រជាពលរដ្ឋដែលបានទិញផ្ទះពីបុរី ឡេង ណាវ៉ាត្រា ហើយមិនទាន់ទទួលបានផ្ទះក៏ទទូចទៅកាន់ខាងក្រុមហ៊ុន ពន្លឿនលើការសាងសង់ផ្ទះរបស់ពួកគេឱ្យកាន់តែឆាប់រហ័សផងដែរដោយអតិថិជនដូចជាតារាកំប្លែង កាតុ ជាដើមអះអាងថាបង់ផ្តាច់ជិត៣បីឆ្នាំហើយនៅមិនទាន់ទទួលបានផ្ទះនៅឡើយ៕

 

 

ឧស្សាហកម្ម ផលិតរថយន្តជប៉ុនកំពុងប្រឈមមុខនឹងបញ្ហាសំខាន់ៗចំនួន ៧ ត្រូវដោះស្រាយ

0

ជប៉ុន៖ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនដូចជា Toyota, Honda និង Nissan បានកំពុងព្យាយាមចាប់ផ្តើមការប្រកួតប្រជែងជាសាកលរបស់ពួកគេឡើងវិញ ខណៈដែលឧស្សាហកម្មរថយន្តរបស់ប្រទេសនេះស្ថិតនៅក្រោមការឡោមព័ទ្ធពីបច្ចេកវិទ្យាថ្មីៗ និងការប្រកួតប្រជែងយ៉ាងខ្លាំងក្លាពីប្រទេសចិន អាមេរិក និងអឺរ៉ុប។
កាលពីកន្លងទៅ ក្រុមហ៊ុនផលិតរថយន្តអាមេរិក និងអឺរ៉ុបក៏ធ្លាប់ភ័យខ្លាចថា គូប្រជែងមកពីប្រទេសជប៉ុនអាចយកឈ្នះពិភពលោក។ ប៉ុន្តែឥឡូវនេះ ម៉ាកយីហោរបស់ប្រទេសអាស៊ីបូព៌ាបានកំពុងប្រឈមមុខនឹងបច្ចេកវិទ្យាខ្ពស់ និងគូប្រជែងមកពីសហរដ្ឋអាមេរិក ចិន និងអឺរ៉ុបវិញ នេះបើយោងតាមសារព័ត៌មាន Automotive ដែលបានចុះផ្សាយកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។Japanese automakers march into Mexico, set up export base | Automotive News

សមាគមក្រុមហ៊ុនផលិតរថយន្តជប៉ុន (JAMA) បានណែនាំផែនការសកម្មភាពថ្មីឆ្នាំ ២០២៤ ដល់សមាជិករបស់ខ្លួនរួមមាន៖ Toyota, Honda, Nissan, Mazda, Subaru និង Mitsubishi ។ ដោយសមាគមចង់ឱ្យក្រុមហ៊ុននានាផ្តោតសំខាន់លើវិស័យចំនួន ៧ ខាងក្រោមនេះ ក្នុងគោលបំណងដោះស្រាយវិបត្តិសេដ្ឋកិច្ច ក៏ដូចជាដោះស្រាយបញ្ហាជាច្រើនដែលទាមទារការសម្របសម្រួល និងការខិតខំប្រឹងប្រែង រួមទាំងចាប់ផ្តើមការប្រកួតប្រជែងជាសាកលឡើងវិញដើម្បីយកឈ្នះជាមួយដៃគូប្រជែងរបស់ខ្លួន។Automotive industry - Wikipedia

១.លើកកម្ពស់តម្លៃនៃភស្តុភារ ពាណិជ្ជកម្ម និងការចល័ត៖ នៅឆ្នាំនេះ បទប្បញ្ញត្តិការងារថ្មីដែលតឹងរ៉ឹងជាងមុនលើម៉ោងធ្វើការរបស់អ្នកបើកបរឡានដឹកទំនិញ បូកផ្សំនឹងការខ្វះខាតកម្មករ បានធ្វើឱ្យប្រព័ន្ធផលិតរថយន្តរបស់ប្រទេសជប៉ុនជួបការលំបាក។ ក្រុមហ៊ុនផលិតរថយន្តកំពុងស្វែងរកការកាត់បន្ថយការខ្វះខាត និងចាប់ផ្តើមសេវាកម្មផ្លាស់ប្តូរអាជីវកម្ម ដើម្បីជួយឱ្យរោងចក្រដំណើរការជាទៀងទាត់។ ការផ្តោតអារម្មណ៍នឹងផ្តោតលើម៉ូដែលរថយន្តអគ្គិសនីជាមួយនឹងកម្មវិធីកម្រិតខ្ពស់ ក៏ដូចជាប្រព័ន្ធគ្រប់គ្រងថាមពលកាន់តែប្រសើរ។Japan's automakers have a made-in-China sales crisis | Reuters

២.កែលម្អហេដ្ឋារចនាសម្ព័ន្ធគីមី៖ ថ្វីបើមានការគាំទ្រពីរដ្ឋាភិបាលក៏ដោយ ក៏ហេដ្ឋារចនាសម្ព័ន្ធសាកថ្មរថយន្តអគ្គិសនី និងអ៊ីដ្រូសែននៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ដោយ JAMA ចង់លើកកម្ពស់វិធីសាស្រ្តចម្រុះក្នុងការកសាងប្រព័ន្ធទាំងមូល។ គោលដៅគឺមិនត្រឹមតែបង្កើនស្ថានីយរថយន្តអគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែក៏មានចំណុចចាក់ប្រេងអ៊ីដ្រូសែនផងដែរ។China overtakes Japan as world's top car exporter

៣.អភិវឌ្ឍថ្ម និងបន្ទះសៀគ្វីក្នុងស្រុក៖ ប្រទេសជប៉ុនមានក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនីដ៏ធំ Panasonic និងក្រុមហ៊ុនផលិតបន្ទះឈីបដ៏ល្បីល្បាញ Renesas ។ ប៉ុន្តែការកើនឡើងនៃម៉ាកថ្មពីប្រទេសកូរ៉េ និងចិនមានន័យថា បច្ចេកវិទ្យា និងការផ្គត់ផ្គង់សំខាន់ៗកំពុងធ្លាក់ចូលទៅក្នុងដៃរបស់ដៃគូប្រកួតប្រជែងរបស់ជប៉ុន។ វិបត្តិកង្វះបន្ទះឈីបនាពេលថ្មីៗនេះក៏បានបង្ហាញពីការពឹងផ្អែកខ្លាំងពេកទៅលើក្រុមហ៊ុនបរទេសផងដែរ។ ដូច្នេះហើយ JAMA ចង់បង្កើនការផ្គត់ផ្គង់ក្នុងស្រុកទ្វេដងនៃសមាសធាតុទាំងនេះ ជាពិសេសថ្មជំនាន់ក្រោយ។Japanese Car Companies: As yen tumbles, Japan's automakers take cost burden  off their suppliers, ET Auto

៤.ធានាធនធានសំខាន់ៗ៖ ធនធានធម្មជាតិសំខាន់ៗនៅក្នុងប្រទេសជប៉ុនពិតជាកម្រណាស់។ ដូច្នេះសកម្មភាពភូគព្ភសាស្ត្រដ៏ស្មុគស្មាញរបស់ប្រទេសនេះក៏ជាកត្តាសំខាន់ក្នុងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ដូចជាគ្រោះមហន្តរាយរលកយក្សស៊ូណាមិឆ្នាំ ២០១១។ ទន្ទឹមនឹងនោះ ការដឹកជញ្ជូនតាមសមុទ្រដ៏ស្មុគស្មាញ ប៉ុន្តែមិនអាចជៀសបានក៏ដូចជាខ្សែផ្លូវអាកាសដែលជួយតភ្ជាប់ប្រទេសជប៉ុន និងពិភពលោកទាំងមូលផងដែរ។ JAMA ចង់ពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ផ្ទៃក្នុងរបស់ខ្លួន ដើម្បីប្រឈមមុខនឹងហានិភ័យទាំងនេះ។Japanese automakers including Toyota is suspending car manufacturing, sales  in Russia indefinitely

៥.ជំរុញពាណិជ្ជកម្ម និងវិនិយោគ៖ ពាណិជ្ជកម្មអន្តរជាតិ គឺជាខ្សែជីវិតសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន។ នៅឆ្នាំ ២០២២ ជាឆ្នាំដែលមានទិន្នន័យចុងក្រោយបង្អស់ ប្រទេសនេះបាននាំចេញរថយន្ត ឡានដឹកទំនិញ និងឡានក្រុងប្រហែល ៣.៨ លានគ្រឿង ឬជិតពាក់កណ្តាលនៃរថយន្តទាំងអស់ដែលបានផលិត។ ដើម្បីរក្សាអត្ថប្រយោជន៍របស់ខ្លួន ប្រទេសជប៉ុនត្រូវការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការចូលទៅកាន់ទីផ្សារបរទេស និងការបង្កើនការវិនិយោគលើបច្ចេកវិទ្យា ដើម្បីជួយក្រុមហ៊ុនផលិតរថយន្តប្រកួតប្រជែងជាមួយគូប្រជែងបរទេស។ JAMA ចង់ឱ្យវិនិយោគិនបរទេសចាក់លុយចូលទៅក្នុងវិស័យជឿនលឿនដូចជាកម្មវិធី សម្ភារៈថ្មី ថ្ម និងមីក្រូឈីប។Toyota to suspend car production in Japan

៦.ពង្រីកប្រភពថាមពលបៃតង៖ កិច្ចខិតខំប្រឹងប្រែងអព្យាក្រឹតកាបូននឹងជោគជ័យលុះត្រាតែមានថាមពលពណ៌បៃតង។ នោះមានន័យថា ការស្វែងរកឥន្ធនៈដែលមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីផ្តល់ថាមពលដល់យានយន្ត ក៏ដូចជារោងចក្រផលិតផងដែរ។ ប្រទេសជប៉ុនត្រូវតែងាកទៅរកប្រភពថាមពលកកើតឡើងវិញដូចជាខ្យល់ និងទឹក។ ប្រទេសនេះក៏ត្រូវការគំនិតថ្មីៗផងដែរ ដូចជា រោងចក្រថាមពលដើរដោយធ្យូងថ្ម ការផលិតអ៊ីដ្រូសែន តាមរយៈអេឡិចត្រូលីស្ទីកទឹក និងការបញ្ចេញឧស្ម័នកាបូនិកឡើងវិញ។Japan trade deal is a win for UK car and rail manufacturing - PES Media

៧.ការត្រួតពិនិត្យរួមគ្នានៃសមាសធាតុ និងទិន្នន័យ៖ នៅក្នុងឧស្សាហកម្មនាពេលបច្ចុប្បន្ននេះ ព័ត៌មានគឺជាថាមពល ប៉ុន្តែព័ត៌មានក្លាយជាទិន្នន័យល្អជាមួយនឹងទំហំគំរូ និងថាមពលដំណើរការប៉ុណ្ណោះ។ ឧស្សាហកម្មរថយន្តជប៉ុនមានសក្ដានុពលដ៏អស្ចារ្យជាមួយនឹងទិន្នន័យដ៏ច្រើនពីរថយន្ត។ ការផ្តោតលើការចែករំលែកទិន្នន័យនឹងជួយឱ្យត្រួតពិនិត្យសមាសធាតុកាន់តែប្រសើរឡើង ហើយខ្សែសង្វាក់ផ្គត់ផ្គង់នឹងមានភាពបត់បែនកាន់តែប្រសើរ។ កិច្ចសហការរវាងអ្នកលេងឧស្សាហកម្មក៏នឹងជួយពន្លឿនការផ្លាស់ប្តូរទៅកាន់ម៉ូដែលកម្រិតខ្ពស់ និងទទួលបានប្រភពប្រាក់ចំណេញថ្មីផងដែរ៕

ទឹកដូចតែគ្នា! ហេតុអ្វីបានជាទន្លេសាបនិងទន្លេមេគង្គកម្ពុជាមានពណ៌ខុសគ្នានិងមិនអាចរលាយចូលគ្នាបាន?

0

ចំណុចប្រសព្វគ្នារវាងទន្លេសាបនិងទន្លេមេគង្គកម្ពុជាដែលមានទីតាំងនៅត្រង់ទន្លេចតុមុខ កណ្តាលទីក្រុងភ្នំពេញ ជាការពិតណាស់ថាបានបែកចែកទឹកជា២ពណ៌ផ្សេងគ្នាស្ទើរតែមិនគួរឲ្យជឿ។

ទន្លេមេគង្គដែលមានប្រវែង៤២០០គីឡូម៉ែត្រ ដែលហូរឆ្លងកាត់៦ប្រទេសគឺ ចិន ភូមា ថៃ ឡាវ កម្ពុជា និងវៀតណាម ហើយហូរចាក់ទៅក្នុងសមុទ្រចិនខាងត្បូង។ ទន្លេមេគង្គនៅកម្ពុជាគឺមានប្រវែង៥០០គីឡូម៉ែត្រ ហូរពីឡាវ ឆ្លងកាត់ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម រាជធានីភ្នំពេញ និងព្រៃវែង ហើយបញ្ចប់នៅព្រំប្រទល់វៀតណាម។May be an image of the Queensboro Bridge

ទន្លេសាបគឺជាទន្លេមួយដែលតភ្ជាប់ពីបឹងទន្លេសាបទៅទន្លេមេគង្គ ទន្លេមេគង្គក្រោម និងទន្លេបាសាក់ ប្រសព្វគ្នានៅត្រង់កន្លែងដែលគេហៅថា ទន្លេចតុមុខ។ ទន្លេសាបមានប្រវែងប្រហែល ១០០គីឡូម៉ែត្រ ហូរកាត់ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និងរាជធានីភ្នំពេញ។ បឹងទន្លេសាបមានខេត្តជាច្រើនព័ទ្ធជុំវិញដូចជា ខេត្តសៀមរាប កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង។ ដូច្នេះដៃទន្លេសាបទាំងខាងស្តាំនិងឆ្វេងគឺស្ថិតនៅខេត្តទាំងនេះផងដែរ។No photo description available.

ទោះជាយ៉ាងណា តាមរយៈខ្សែទឹករវាងទន្លេសាបនិងទន្លេមេគង្គគឺបានបង្ហាញនៅពណ៌ខុសគ្នាស្រឡះ ដែលបានញែកទឹកជា២ផ្នែកផ្សេងគ្នា។ ទន្លេមេគង្គកម្ពុជាបានលេចចេញជាពណ៌ភក់ឬពណ៌ត្នោតនេះដោយសារតែដីល្បាប់ ដែលហូរពីខ្ពង់រាបទីបេប្រទេសចិននិងភ្នំហិម៉ាឡៃ ហើយដីល្បាប់ទាំងនោះក៏បានហូរឆ្លងកាត់ជាច្រើនប្រទេស ប្រមូលម្តុំនូវសារធាតុរ៉ែ សារធាតុសរីរាង្គ និងភាគល្អិតផ្សេងៗយ៉ាងច្រើនជាបន្តបន្ទាប់ មុននឹងហូរមកដល់កម្ពុជា។May be an image of skyscraper

ចំណែក ទន្លេសាបវិញបានលេចចេញថាមានពណ៌បៃតងខៀវស្រងាត់ ដែលបានសបញ្ជាក់ពីលទ្ធផលនៃកំហាប់ខ្ពស់របស់ថ្មកំបោររលាយក្នុងទឹក ខណៈដែលថ្មកំបោរទាំងនេះភាគច្រើនគឺបានមកពីជួរភ្នំគូលែនដែលស្ថិតនៅពីលើទឹកទន្លេសាប ក៏ដូចជាចំណាំងផ្លាតពីពន្លឺព្រះអាទិត្យ ក៏បង្កើតបានជាទឹកពណ៌ខៀវស្អាតថ្លាឈ្វង់បែបនេះ។

ដូច្នេះ រវាងទឹកទន្លេមេគង្គនិងទឹកទន្លេសាបមិនអាចរលាយចូលគ្នាបាននោះទេ ដោយសារកំហាប់ទឹកទាំង២នេះផ្សេងគ្នា សមាសធាតុខុសគ្នា ក៏ដូចជាបរិស្ថានធម្មជាតិដែលវាបានហូរឆ្លងកាត់ក៏ខុសគ្នាផងដែរ៕

រូបភាពដោយ៖ Alpha water & electric supply

កាសែត VN Express ថាកម្ពុជាយល់ព្រមលក់ខ្សាច់ទន្លេមេគង្គឱ្យខាងវៀតណាម ខណៈក្រសួងរ៉ែកម្ពុជាបដិសេធ

0

កាលពីថ្ងៃទី ០៧ ខែកុម្ភៈកាសែតវៀតណាម VN Express បានចុះផ្សាយថា៖”ក្រុមហ៊ុនឈ្មោះ TNT Group សុំសិទ្ធិនាំចូលខ្សាច់ពីកម្ពុជា និងត្រូវបានភាគីកម្ពុជាអនុម័តឱ្យបូមខ្សាច់នៅផ្នែកមួយនៃទន្លេមេគង្គក្នុងបរិមាណរាប់រយលានម៉ែត្រគូប ដើម្បីយកទៅបំពេញកង្វះខាតនៅក្នុងគម្រោងអភិវឌ្ឍផ្លូវល្បឿនលឿននៅក្នុងប្រទេសរបស់ខ្លួន។”កម្ពុជាទទួលបានចំណូលជាង៥លានដុល្លារក្នុងមួយឆ្នាំពីរ៉ែមាស - Khmerpress |  Khmerpressជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពលឯកឧត្តមអ៊ឹង ឌីប៉ូឡា បានចេញមុខបដិសេធ ដោយថា៖” កម្ពុជាកម្ពុជាមិនដែលអនុញ្ញាតឱ្យវៀតណាមបូមខ្សាច់រាប់រយលានម៉ែត្រគូបនោះទេ ដោយការនាំចេញទៅលក់ឱ្យប្រទេសជិតខាងតាមរយៈក្រុមហ៊ុនឯកជនប៉ុណ្ណោះ”។អាជីវកម្មខ្សាច់កំពុងគំរាមកំហែងជីវភាពពលរដ្ឋមួយចំនួននៅភ្នំពេញនិងខេត្តកណ្ដាល
ឯកឧត្តមអ៊ឹង ឌីប៉ូឡា បញ្ជាក់ថា៖”ប្រសិនបើមានក្រុមហ៊ុនមួយទទួលបានសិទ្ធិធ្វើអាជីវកម្មខ្សាច់នៅកម្ពុជា ក្រុមហ៊ុននោះមានសិទ្ធិលក់ខ្សាច់ដែលខ្លួនប្រមូលបានទៅឱ្យក្រុមហ៊ុនណា ឬប្រទេសណាជាសិទ្ធិរបស់គេ។ ការលក់ខ្សាច់ទៅបរទេសតាមរយៈក្រុមហ៊ុន និងក្រុមហ៊ុនធ្វើឡើងដោយមិនមានការរើសអើង ហើយអាជ្ញាធរស្វាគមន៍ប្រទេសនានាដែលចាប់អារម្មណ៍ចង់ទិញខ្សាច់ពីកម្ពុជា”។

គួររម្លឹកថា បច្ចុប្បន្ននេះ នៅកម្ពុជា មានក្រុមហ៊ុនចំនួន៣ទទួលបានអាជ្ញាបណ្ណពីក្រសួងរ៉ែនិងថាមពលពលដើម្បីធ្វើអាជីវកម្មខ្សាច់៕ភ្នំពេញ ប៉ុស្ដិ៍ | ​ក្រសួង​បាន​ចេញ​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​សរុប​ចំនួន ៨៤

ប្រភព៖ VN express

 

ឆាប់ៗនេះ! ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ នឹងលេចរូបរាងលើខ្នងភ្នំបូកគោ

0

នៅថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២៤ នឹងមានពិធីបុណ្យផ្ការស្មីសាមគ្គីជាតិ ដែលប្រាព្ធឡើង ដើម្បីកសាងព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រ និងព្រះពុទ្ធប្បដិមាអង្គតូចចំនួន ៨៤ ០០០អង្គ នៅលើខ្នងភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ខេត្តកំពត។ស្ថាបត្យករក្រុមហ៊ុនសុខាគ្រុប បានឱ្យដឹងថា គម្រោងកសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ស្ថិតត្រង់ចំណុចវាលស្រែ៥០០ ដោយប្រើពេលសាងសង់ ៣ទៅ៤ឆ្នាំ និងចំណាយថវិការប្រមាណ៦០-៧០លានដុល្លា។ក្រៅពីការកសាងព្រះពុទ្ធបដិមាដ៏ធំសម្រាប់ជាទីសក្ការៈដល់ពុទ្ធសាសនិក ក្រុមហ៊ុនសុខាគ្រុបបានផ្ដួចផ្ដើមកសាងព្រះពុទ្ធបដិមាអង្គតូចៗចំនួន ៨៤.០០០អង្គ ដោយយោងទៅតាមព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ ទាំង ៨៤.០០០ព្រះធម្មក្ខន្ធ សម្រាប់តម្កល់នៅលើជញ្ជាំងផ្នែកខាងក្នុងនៃខឿនក្រោមបល្ល័ង្កព្រះពុទ្ធប្បដិមាអង្គធំកម្ពស់ ១០៨ម៉ែត្រ។ព្រះពុទ្ធប្បដិមាអង្គតូចៗទាំងនោះ មានទំហំកម្ពស់ ០.៣១ម៉ែត្រ, បណ្តោយ ០.២៥ម៉ែត្រ និងទទឹង ០.១៦៥ម៉ែត្រ មាន ៤ថ្នាក់ ៩ជាន់ ដែលពុទ្ធប្បដិមាអង្គតូចៗនេះធ្វើឡើងពីថ្មដែលស្ថិតនៅលើភ្នំបូកគោ។

គួរបញ្ជាក់ថា ព្រះពុទ្ធបដិមាកម្ពស់ ១០៨ម៉ែត្រ មានទម្រង់ជាព្រះពុទ្ធមារវិជ័យ ឬផ្ចាញ់មារទៅតាមរចនាបទបាយ័នជា រចនាបទកំពូល នៃព្រះពុទ្ធសាសនាក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី៧ នាសតវត្សរ៍ទី១៣ និងសាងសង់ពីបេតុងអាម៉េពណ៌មាស បែរព្រះភក្ត្រនៅទិសខាងកើត៕