Home Blog Page 1197

ស្អែកនេះ! ឯកឧត្តមហ៊ុន ម៉ានី នឹងក្លាយជាឧបនាយករដ្ឋមន្ត្រីពេញសិទ្ធ

0

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្អែកនេះ រដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការ តែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ចំនួន ៣រូប។

នៅក្នុងនោះរួមមាន៖

  • ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈលោក ហ៊ុន ម៉ានី ៖ ២ឆ្នាំចុងក្រោយនេះ ខ្មែរយើងខិតខំ ប្រឹងប្រែងខ្លាំងណាស់  លើគ្រប់មូលដ្ឋាន គ្រប់វិស័យ គ្រប់លទ្ធភាព – DAP News
  • ឯកឧត្តម ស្រី ថាមរុង្គ ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសMay be an image of 1 person, dais and text
  • ឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស៕ប្រមុខ​​​រដ្ឋ​​​​​ស្តីទី​ តែងតាំង​នាយឧត្តមសេនីយ៍  ជាអតីត​អគ្គស្នងការរង​នគរបាលជាតិ ប៉ែន វិបុល  ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ ទី៣០ ...

 

ឈ្វេងយល់អំពីពិធីបុណ្យមាឃបូជា!

0

មាឃបូជាគឺជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា។ ពិធីបុណ្យនេះគឺត្រូវបានពុទ្ធសាសនិកគ្រប់ប្រទេសប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំជារៀងរាល់ថ្ងៃសីលពេញបរមី ១៥កើត ខែមាឃ។ ពិធីបុណ្យមាឃបូជាគឺប្រារព្ធឡើងក្នុងគោលបំណងរំលឹកដល់ព្រឹត្តការណ៍សំខាន់២របស់ព្រះសម្មាសម្ពុទ្ធ។បុណ្យ​​មាឃ​បូជា​»​​ប្រារព្ធ​រំឭក​​ដល់​​ព្រឹត្តិការណ៍​ធំ​ៗ​​៣​ - វិទ្យុវាយោ - VAYO FM Radio

ព្រឹត្តិការណ៍ទី១ គឺនៅពេលដែលព្រះអង្គប្រជុំព្រះភិក្ខុសង្ឃចំនួន១២៥០អង្គ ជាការប្រជុំលើកដំបូងបង្អស់ដើម្បីប្រកាសបង្កើតព្រះពុទ្ធសាសនា នៅឯប្រទេស¬ឥណ្ឌាកាលពី៥៨៨ឆ្នាំមុនគ្រិស្តសករាជ នាថ្ងៃទី១៥កើត ខែមាឃ ក្រោយព្រះអង្គបានត្រាស់ដឹងបានចំនួន៩ខែគត់។

ព្រឹត្តិការណ៍ទី២នៃពិធីបុណ្យមាឃបូជា គឺដើម្បីរំលឹកដល់ថ្ងៃដែលព្រះពុទ្ធប្រកាសដាក់ព្រះជន្មាយុសង្ខារនៅចំពោះមុខមារ(សត្រូវ)។ ទោះជាយ៉ាងណា ការប្រកាសនេះបានធ្វើឲ្យភិក្ខុសង្ឃនិងពុទ្ធបរិស័ទទាំងឡាយមានការតក់ស្លុតជាខ្លាំងព្រោះដឹងថាព្រះពុទ្ធនឹងត្រូវយ៉ាងចូលបរិនិព្វានដ៏ឆាប់នាពេលខាងមុខ។ ព្រឹត្តិការណ៍បានកើតឡើងនៅថ្ងៃទី១៥កើត ខែមាឃ ឆ្នាំម្សាញ់ មុនពេលព្រះពុទ្ធចូលព្រះបរិនិព្វាន៣ខែ។ពុទ្ធបរិស័ទ នាំ​គ្នា​ប្រារព្ធ​ពិធី​មាឃបូជា បើ​ទោះ​រដ្ឋាភិបាល​លុប​ចោល​ថ្ងៃ​ឈប់​សម្រាក — ខ្មែរ

អាស្រ័យលើព្រឹត្តិការណ៍សំខាន់ទាំង២ខាងលើនេះហើយ ទើបពុទ្ធសានិកដែលកាន់ព្រះពុទ្ធសាសនាគ្រប់គ្នាតែងតែគោរពពិធីបុណ្យមាឃបូជាជារៀងរាល់ថ្ងៃទី១៥កើតខែមាឃ ដើម្បីសម្តែងនូវសេចក្តីការដឹងគុណចំពោះព្រះសម្មាសម្ពុទ្ធ តាមរយៈការបូជាគ្រឿងសក្ការៈ សូត្រធម៌ សមាទានសីលជាដើម។ រីឯគ្រឿងសក្ការៈបូជាសម្រាប់ពិធីបុណ្យនេះមានដូចជា ទៀន ធូប ផ្កា គ្រឿងក្រអូបផ្សេងៗ។

ការប្រារព្ធពិធីបុណ្យមាឃបូជាគឺប្រារព្ធឡើងខុសៗគ្នាទៅតាមទំនៀមទម្លាប់នៃវត្តនីមួយៗ ជាទូទៅគឺកម្មវិធីសំខាន់ៗនៃបុណ្យនេះរួមមាន ការដង្ហែគ្រឿងសក្ការៈបូជា ប្រទក្សិណបូជនីយដ្ឋានជុំវិញព្រះវិហារជាដើម បន្ទាប់មកវេរគ្រឿងសក្ការៈទាំងនោះថ្វាយចំពោះព្រះរតនត្រ័យ នមស្ការ សមាទានសីល ហើយព្រះព្រះសង្ឃឬអាចារ្យនឹងដឹកនាំសម្តែងព្រះធម៌ទេសនាអំពីពុទ្អប្រវត្តិនិងប្រវត្តិមាឃបូជា។ វត្តខ្លះក៏ប្រារព្ធកម្មវិធីសូត្រធម៌ទល់ភ្លឺឬខ្លះទៀតត្រឹមតែពាក់កណ្តាលអាធ្រាតប៉ុណ្ណោះតាមលទ្ធភាពជាក់ស្តែង។ពិធីបុណ្យមាឃបូជា នឹងប្រារព្ធក្នុងបរិវេណភ្នំព្រះរាជទ្រព្យនៅថ្ងៃស្អែកនេះ | Radio Veritas Asia

តាមរយៈពិធីបុណ្យមាឃបូជានេះ ព្រះពុទ្ធអង្គក៏បានបង្រៀនមនុស្សឲ្យប្រព្រឹត្តិនូវអំពើល្អដើម្បីទទួលបានសុខភាពផ្លូវចិត្តល្អ។ ម៉្យាងវិញទៀត ក្នុងឋានៈជាពលរដ្ឋរស់នៅក្នុងសង្គមមួយ គឺត្រូវតែចេះស្រលាញ់សាមគ្គី អធ្យាស្រ័យ យោគយល់គ្នាទៅវិញទៅមក មិនរើសអើងប្រកាន់ជាតិសាសន៍ ពណ៌សម្បុរឬសាសនា ព្រោះថារស់នៅក្នុងនាមជាមនុស្សជាតិដូចគ្នា ដើម្បីនាំមកនូវសន្តិភាពនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាពដល់ប្រទេសផងដែរ៕

វិធីដាំបាយឱ្យមានរសជាតិឆ្ងាញ់ជាងមុនតាមជនជាតិជប៉ុន

0

តើដឹងឬទេថា ការដាក់ដុំទឹកកកតូចៗចូលក្នុងឆ្នាំងបាយ គឺជាវិធីមួយដែលធ្វើឱ្យបាយកាន់តែមានរសជាតិឆ្ងាញ់ជាងមុន តាមជនជាតិជប៉ុន ។ សម្រាប់អ្នកដែលបានអនុវត្តវិធីនេះរួចហើយ ពួកគេប្រាប់ថា វាពិតជាវិធីល្អមួយ ហើយពួកគេគួរតែអនុវត្តវិធីនេះតាំងយូរមកហើយ ។

ជាទូទៅ យើងមិនធ្លាប់បានឮថា ការដាក់ទឹកកកក្នុងឆ្នាំងបាយ នឹងធ្វើឱ្យបាយមានរសជាតិឆ្ងាញ់នោះទេ ។ ប៉ុន្តែស្ត្រីមេផ្ទះមួយចំនួននៅប្រទេសជប៉ុនបានអនុវត្តវិធីនេះឃើញថា នៅពេលដាក់ទឹកកក២ដុំតូចៗចូលក្នុងឆ្នាំងបាយ ពួកគេទទួលបានលទ្ធផលគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយរសជាតិបាយឆ្ងាញ់ជាងមុនឆ្ងាយណាស់ ។How to Reheat Rice: Microwave, Oven, or Stovetop

ចំណែកអ្នកចូលចិត្តបរិភោគអាហារជប៉ុន គឺរសជាតិឆ្ងាញ់របស់អាហារមិនស្ថិតនៅលើប្រភេទអង្ករតែមួយមុខទេ ប៉ុន្តែវាស្ថិតនៅលើវិធីពិសេសរបស់ចុងភៅជប៉ុនផងដែរ ។ ហេតុនេះ ការដាំបាយ និងដាក់ទឹកកកចូលក្នុងឆ្នាំងបាយ គឺជាវិធីមួយដែលជនជាតិជប៉ុននិយមអនុវត្ត ។

ជំហានដំបូង យើងត្រូវលាងអង្ករដាក់ក្នុងឆ្នាំងឱ្យរួចរាល់ ហើយត្រូវដាក់ទឹកចូលក្នុងបរិមាណសមស្រប និងដាក់ទឹកកក ២ដុំ ឬ៣ដុំ ចូលក្នុងឆ្នាំងផង ។ បន្ទាប់មក យើងបិទគំរបឆ្នាំងបាយ និងទុកវារយៈពេល១៥នាទី (កុំទាន់អាលដោតខ្សែភ្លើងឆ្នាំងបាយ) ។ នៅពេលគ្រប់តាមពេលកំណត់ហើយ យើងអាចដោតខ្សែភ្លើងឆ្នាំងបាយតាមធម្មតា ។

បើតាមវិទ្យាសាស្ត្របង្ហាញថា ការដាក់ទឹកកកចូលក្នុងឆ្នាំងបាយនេះ វាជួយពន្យារពេលស្រូបយកទឹករបស់គ្រាប់អង្ករ និងបង្កើនភាពបត់បែនរបស់អង្ករ ។ លើសពីនេះ វាអាចជួយបង្កើនបរិមាណអាស៊ីតអាមីណូ និងការពារមិនឱ្យគ្រាប់អង្ករអស់ជាតិផ្អែម ។ ហេតុនេះ ទើបធ្វើឱ្យបាយមានរសជាតិកាន់តែឆ្ងាញ់ជាងមុន ។Bỏ 2 viên đá lạnh vào nồi cơm: Ai cũng ngạc nhiên về kết quả-1

វាជាវិធីមួយមានប្រសិទ្ធភាព ហើយយើងអាចអនុវត្តវិធីនេះ នៅពេលយើងកំដៅបាយកកផងដែរ ។ ដំបូង ត្រូវបំបែកបាយកកជាដុំតូចៗសិន បន្ទាប់មក ត្រូវដាក់ទឹកកកចំនួន២ដុំ ទៅ៣ដុំ ចូលក្នុងឆ្នាំងបាយ ហើយបិទគ្របឆ្នាំងដើម្បីយកទៅកំដៅ ។ ពេលនោះ ទឹកកកនឹងរលាយបន្តិចម្តងៗជ្រាបចូលក្នុងគ្រាប់បាយ ហើយធ្វើឱ្យគ្រាប់បាយកកមានសភាពទន់ស្រដៀងគ្នានឹងបាយទើបចម្អិនថ្មីៗដែរ ហើយវាថែមទាំងជួយមិនឱ្យខ្លោចបាតឆ្នាំងទៀតផង ។

ការបរិភោគបាយជារឿងសំខាន់ ព្រោះក្រៅពីបាយជាអាហារដ៏សំខាន់ហើយ វាក៏បានផ្តល់នូវថាមពលចាំបាច់ដល់ខួរក្បាល និងប្រព័ន្ធរាងកាយរបស់យើងឱ្យដំណើរការបានល្អផងដែរ ។ ក្រៅពីនេះ វាបានជួយគ្រប់គ្រងសម្ពាធឈាម និងប្រឆាំងជាមួយមេរោគផ្សេងទៀត ៕

និស្សិតហុងកុងបានបង្កើតមនុស្សដែលតូចជាងគេបំផុតនៅលើពិភពលោក

0

ប្រទេសចិន៖ និស្សិតហុងកុងមួយក្រុមបានផលិតមនុស្សយន្តបោះពុម្ព 3D កម្ពស់ ១៤.១ សង់ទីម៉ែត្រ ដែលមានសមត្ថភាពដើរ លេងបាល់ទាត់ រាំ រួមទាំងអាចហាត់ក្បាច់គុនបានទៀតផង។ វាគឺជាមនុស្សយន្តដែលតូចបំផុតមិនធ្លាប់មាន ហើយក៏ត្រូវបានទទួលស្គាល់ដោយ Guinness World Records ថាជាមនុស្សយន្តតូចបំផុតនៅលើពិភពលោកផងដែរ នេះបើយោងតាម IFL Science ដែលបានចុះកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។World's smallest humanoid robot is more than a toy – it walks, dances and  even kicks a ball - Yanko Design

មនុស្សយន្តនេះត្រូវបានបង្កើតឡើងដោយនិស្សិតហុងកុងមួយក្រុមនៅសាលា Diocesan Boys’ School ក្នុងគោលបំណងដើម្បីបំពេញតម្រូវការសម្រាប់កំណត់ត្រា មនុស្សយន្តត្រូវតែអាចដើរជើងពីរ និងបង្វិលស្មា កែងដៃ ត្រគាក និងជង្គង់ដូចទៅនឹងមនុស្សពិតៗ ក៏ដូចជាត្រូវបានរចនាឡើងដើម្បីឱ្យមានតម្លៃសមរម្យតាមដែលអាចធ្វើទៅបាន។ បន្ទាប់ពីការរចនាឧបករណ៍ដ៏តូចមួយដោយប្រើកម្មវិធីដែលផ្តល់ដោយមន្ទីរពិសោធន៍មនុស្សយន្តរបស់សាលារួចហើយនោះ ក្រុមនិស្សិតក៏បានបង្កើតបន្ទះតួអាគ្រីលីក និងសមាសធាតុដែលបោះពុម្ពជា 3D ។World's smallest humanoid robot is more than a toy – it walks, dances and  even kicks a ball - Yanko Design

បន្ទាប់មក ម៉ូទ័រ servo ដែលផលិតដោយរោងចក្រមួយក៏ត្រូវបានដំឡើង ដែលអនុញ្ញាតឱ្យមនុស្សយន្តអាចផ្លាស់ទីដៃ និងជើងបាន។ មនុស្សយន្តដ៏តូចនេះ ដំណើរការដោយថ្មលីចូមអ៊ីយ៉ុង ៧.៤ វ៉ុល ហើយអាចបញ្ជាពីចម្ងាយដោយប្រើកម្មវិធី ឬតាមរយៈប៊ូតុងនៅលើបន្ទះខាងក្រោយរបស់មនុស្សយន្ត។ បច្ចុប្បន្នក្រុមនិស្សិតទាំងនេះ បានទទួលការកោតសរសើរយ៉ាងខ្លាំង ចំពោះការបង្កើតដ៏ប៉ិនប្រសប់របស់ពួកគេក្នុងការផលិតមនុស្សយន្តដ៏តូចបំផុតរបស់ពិភពលោក។Hong Kong students built the world's smallest humanoid robot

ក្រុមនិស្សិតបាននិយាយថា មនុស្សយន្តតូចនេះអាចដើរ លេងបាល់ទាត់ រាំ និងអាចហាត់ក្បាច់គុនកុងហ្វូបានទៀតផង។ លើសពីនេះ បន្ថែមពីលើការទទួលស្គាល់ដោយ Guinness World Records ការលើកទឹកចិត្តរបស់ក្រុមក្នុងការបង្កើតមនុស្សយន្តគឺដើម្បីបង្កើតឧបករណ៍សិក្សាដែលមានតម្លៃទាបសម្រាប់ប្រើប្រាស់ក្នុងការអប់រំ STEAM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា)។The World's Smallest Humanoid Robot Has Limbs That Are Mostly Servos -  SHOUTS

តាមរយៈការរចនាមនុស្សយន្តឱ្យតូចតាមដែលអាចធ្វើបាន ពួកគេបាននិយាយថា ការចំណាយលើការផលិតទ្រង់ទ្រាយធំអាចត្រូវបានកាត់បន្ថយ ដោយហេតុនេះធ្វើឱ្យមនុស្សយន្តកាន់តែមានតម្លៃសមរម្យ និងអាចប្រើប្រាស់បានសម្រាប់គ្រួសារក្រីក្រ។ សមាជិកក្រុម Isaac បានបន្តទៀតថា “យើងក៏មានគម្រោងបើកប្រភពកូដនៃការរចនា និងសរសេរកម្មវិធី ដើម្បីបន្តគោលបំណងរបស់យើងក្នុងការលើកកម្ពស់ការអប់រំ STEAM” ផងដែរ៕

សណ្ឋាគារវៀតណាមចំនួនពីរត្រូវបានគេទទួលស្គាល់ថាល្អបំផុតក្នុងពិភពលោក

0

វៀតណាម៖ សណ្ឋាគារ Sofitel Legend Metropole និង Four Seasons Resort The Nam Hai របស់ប្រទេសវៀតណាមទទួលបានពិន្ទុខ្ពស់បំផុត ផ្កាយ ៥ នៅក្នុងខ្នាតពានរង្វាន់សណ្ឋាគារ Forbes Travel Guide 2024។
នេះបើយោងតាមមគ្គុទ្ទេសក៍ទេសចរណ៍របស់អាមេរិក Forbes Travel Guide ដែលបានប្រកាសបញ្ជីឈ្មោះសណ្ឋាគារឈានមុខគេលើពិភពលោកក្នុងឆ្នាំ ២០២៤ ក្នុងពិធីប្រគល់ពានរង្វាន់ Star Awards កាលពីពេលថ្មីៗនេះ។Sofitel Legend Metropole Hanoi - Wikipedia

ចំណាត់ថ្នាក់ផ្កាយ ៥ គឺជាចំណាត់ថ្នាក់ខ្ពស់បំផុតរបស់ទស្សនាវដ្ដី Forbes សម្រាប់សណ្ឋាគារដែល “ពិតជាល្អឥតខ្ចោះ ជាមួយនឹងសេវាកម្មលំដាប់ជាន់ខ្ពស់ និងបរិក្ខារទំនើបបំផុត”។ អ្នកតំណាងចំនួន ២រូបនៃសណ្ឋាគារ Sofitel Legend Metropole និង Four Seasons Resort The Nam Hai បាននិយាយថា នេះគឺជា “សណ្ឋាគារដ៏ស្រស់ស្អាតបំផុត បង្កប់នូវសញ្ញាណនៃសតវត្សន៍ និងនាំមកនូវបទពិសោធន៍ដ៏អស្ចារ្យបំផុតដល់ភ្ញៀវទេសចរណ៍”។ សណ្ឋាគារទាំងនេះត្រូវបានចាត់ទុកថាជា “កន្លែងសម្រាកលំហែកាយនៅលើឆ្នេរខ្សាច់សស្អាត” សម្រាប់ភ្ញៀវទេសចរដែលចង់គេចពីភាពអ៊ូអរនៃទីក្រុងឆ្នេរសមុទ្រ Da Nang ។Sofitel Legend Metropole, Vietnam | Timbuktu Travel

បើប្រៀបធៀបទៅនឹងអាស៊ីអាគ្នេយ៍ វៀតណាមជាប់ចំណាត់ថ្នាក់ទី ៤ ក្នុងចំនួនសណ្ឋាគារលំដាប់ផ្កាយ ៥ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី (ដែលមានសណ្ឋាគារផ្កាយ៥ ចំនួន៤) សិង្ហបុរី (សណ្ឋាគារចំនួន ៤) និងប្រទេសថៃ (សណ្ឋាគារចំនួន ៣) ។ ដើម្បីទទួលបានរង្វាន់ដ៏កំពូលនេះ បេក្ខជនត្រូវឆ្លងកាត់លក្ខណៈវិនិច្ឆ័យចំនួន ៩០០ ដែលកំណត់ដោយគណៈកម្មាធិការរៀបចំអន្តរជាតិ។ សម្រាប់ប្រភេទសណ្ឋាគារ លក្ខណៈវិនិច្ឆ័យរួមមានប្លង់ដែលជួយភ្ញៀវកែលម្អគុណភាពនៃការគេង និងជ្រើសរើសអាហារ រួមជាមួយភេសជ្ជៈដែលមានសុខភាពល្អ បូករួមនឹងអាកប្បកិរិយារបស់បុគ្គលិក ក៏ដូចជាបទពិសោធន៍របស់អតិថិជនក៏ជាលក្ខខណ្ឌចាំបាច់ផងដែរ។FOUR SEASONS RESORT THE NAM HAI, HOI AN, VIETNAM - Updated 2024 Prices &  Reviews (Dien Duong)

ពិន្ទុសរុបសម្រាប់ចំណាត់ថ្នាក់កន្លែងស្នាក់នៅគឺ ៧០% ផ្អែកលើសេវាកម្ម និង ៣០% អាស្រ័យលើគុណភាព និងលក្ខខណ្ឌនៃគ្រឿងបរិក្ខារ។ ការវាយតម្លៃផ្កាយ ៥ គឺខ្ពស់បំផុតបន្ទាប់មកដោយចំណាត់ថ្នាក់ផ្កាយ ៤ នឹងមិនមានចំណាត់ថ្នាក់ទាបជាងនេះទេ។ ដោយអ្នកជំនាញមកពីជាង ៨០ ប្រទេសបានកក់បន្ទប់ដោយសម្ងាត់ និងស្នាក់នៅពីរយប់ដូចអ្នកទេសចរធម្មតាក្នុងឆ្នាំ ២០២៣ ដើម្បីវាយតម្លៃ និងបោះឆ្នោតលើគោលដៅនានា។Four Seasons Resort The Nam Hai Celebrates Global Success with Two  Prestigious Awards from Condé Nast Traveler and SpaChina

គួរបញ្ជាក់ដែរថា ពានរង្វាន់ប្រចាំឆ្នាំនេះមានតាំងពីឆ្នាំ ១៩៥៨ ដើម្បីផ្តល់កិត្តិយសដល់សណ្ឋាគារ ភោជនីយដ្ឋាន ស្ប៉ា និងទូកក្តោងនៅក្នុងប្រទេសជាង ៨០ ជុំវិញពិភពលោក។ Forbes Travel ក៏ជាស្ថាបនិកនៃប្រព័ន្ធវាយតម្លៃផ្កាយប្រាំសម្រាប់ឧស្សាហកម្មសណ្ឋាគារ ហើយត្រូវបានគេចាត់ទុកថាជាប្រព័ន្ធវាយតម្លៃដ៏មានកិត្យានុភាពបំផុតមួយនៅក្នុងពិភពលោក៕Four Seasons Resort - Nam Hai, Hue : Five Star Alliance

ហេង វិសាល គោរពកោតសរសើរ លីម តិចម៉េង ខ្លាំងទៅលើ៤ចំណុចធំៗ

0

លោក ហេង វិសាល Influencer ដ៏ល្បីល្បាញប្រចាំប្រទេសបានគោរពកោតសរសើរយ៉ាងខ្លាំងទៅកាន់តារាចម្រៀង លីម តិចម៉េង ម្ចាស់ពានលំដាប់ពិភពលោកដោយបានលើកឡើងថា តិចម៉េង ជាមនុស្សមានភាពស្មោះត្រង់ ដឹងគុណ មានភាពសាមញ្ញា និង គុណធម៌។ ការសរសើរនេះបន្ទាប់ពី តិចម៉េង និយាយថាតម្លៃពិតរបស់លោកមិនមែនស្ថិតទៅលើសម្ភារៈនិយមនោះទេតែគឺជាគុណធម៌ជីវិត។No photo description available.

កាលពីថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២៤ តារាចម្រៀង លីម តិចម៉េង បានបង្ហោះរូបពីរសន្លឹកនៅលើបណ្តាញសង្គមភ្ជាប់ជាមួយការរៀបរាប់ពីរឿងរ៉ាវដែលលោកជិះកង់បីទៅផ្ទះ ត្រូវបានអ្នកមួយចំនួនឃើញហើយសើច និងពោលអាណិតលោកព្រោះជាតារាល្បីជិះកង់បីទៅវិញ។May be an image of 1 person and bangs

តារាចម្រៀងពន្លកថ្មីរូបនេះបានសរសេរថា មានបងប្អូនយើងច្រើនឃើញលោកជិះកង់បីទៅផ្ទះស្រាប់តែពួកគាត់សើចបែរមុខចេញហើយទើបសួរលោកថា ហេតុអ្វីមិនជិះឡាន លោកឆ្លើយថាឡានលោកនៅដាក់ធ្វើមិនទាន់ហើយ។ ពួកគាត់សួរបន្តទៀតថា ហេតុអ្វីមិនខ្ចីឡានភិទិ រឺ បងប្អូនTop4 យកមកជិះសិនព្រោះយើងតារាល្បី ដោយលោកឆ្លើយថា នោះមិនមែនជារឿងចាំបាច់សម្រាប់លោកទេ។ តិចម៉េង ថាសំណួរនេះលោកទទួលបាននៅលើផ្លូវ ៣៧១ ដោយពូម្ចាស់កង់បីបើកភ្នែកធំៗមើលមុខលោក អាណិតលោក។No photo description available.

ការទទួលបានក្តីអាណិតនេះដែរ តិចម៉េង ប្រាប់គាត់វិញថា អ្នកដែលគួរឱ្យអាណិតគឺពួកគាត់ទៅវិញទេ មិនមែនលោកទេ ព្រោះតម្លៃពិតប្រាកដដែលលោកមានគឺមិនមែនស្ថិតលើរបស់ថ្លៃៗណាមួយដែលលោកមាននោះទេ លោកបានស្កប់ស្កល់ចំពោះខ្លួនឯងរួចទៅហើយ អ្វីដែលមានតម្លៃសម្រាប់លោកគឺគុណធម៌។No photo description available.

ម្ចាស់ពាន Cambodian Idol រដូវកាលទី៤រូបនេះ បានលើកឡើងចុងក្រោយដែរថា រឿងរ៉ាវជាច្រើនដែលលោកបានជួបផ្ទាល់បានបញ្ជាក់ប្រាប់លោកថា សីលធម៌ គុណធម៌ ការយល់ដឹងរបស់បងប្អូនខ្មែរយើងមួយចំនួននៅមានភាពទន់ខ្សោយ គួរឱ្យសង្វេគ ត្រូវចេះស្កប់ស្កល់ យល់ពីតម្លៃពិតនៃពាក្យថាមនុស្ស ទើបអាចធ្វើជាមនុស្សបាន។No photo description available.

ការលើកឡើងរបស់ លីម តិចម៉េង ទៅលើតម្លៃពិតរបស់មនុស្សមិនមែនស្ថិតនៅលើសម្ភារៈនិយមតែជាគុណធម៌នេះដែរលោក ហេង វិសាល Influencer ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា បានចែករំលែកខ្លឹមសាររបស់ លីម តិចម៉េង ភ្ជាប់ជាមួយនឹងការកោតសរសើរថា «លោកស្រឡាញ់និងគោរព តិចម៉េង ខ្លាំងណាស់កោតសរសើរនៅភាពស្មោះត្រង់ ដឹងគុណ ភាពសាមញ្ញ និងគុណធម៌របស់គាត់។ ដោយក្តីគោរព »។No photo description available.

គួរបញ្ជាក់ថា លីម តិមម៉េង ជារឿយៗត្រូវបានមហាជន អ្នកក្នុងចង្កោមសិល្បៈ កោតសរសើរពីលោកជាមនុស្សមានគុណធម៌ក្នុងខ្លួន ការគោរពដឹងគុណគេជានិច្ច មិនធ្វើខ្លួនឡូយឆាយផ្តោតទៅលើសម្ភារៈជ្រុលពេកនោះទេ ដោយចាប់តាំងពីក្លាយជាម្ចាស់ពានខិតខំសន្សំប្រាក់កាសពីការងារបានទិញរថយន្តទុកជិះទៅបំពេញការងារ និងបានទិញផ្ទះជារបស់ខ្លួនសមល្មមរស់នៅជុំគ្រួសារយ៉ាងមានក្តីសុខ៕

 

លិខិតជូនដំណឹងស្តីអំពីការឈប់ធ្វើអាជីវកម្មជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិ

0

ក្រុមហ៊ុន រ៉ែ ឃែភីថល (ខេមបូឌា) ឯ.ក (RAI CAPITAL (CAMBODIA) CO., LTD.) លេខ ចុះបញ្ជី ០០០៤៦៦៥៧ មានអាស័យដ្ឋានចុះបញ្ជីនៅអគារ Exchange Square លេខ ១៩&២០ ជាន់ទី១៤ ផ្លូវ១០៦ ភូមិ២-សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (ក្រុមហ៊ុន) មានកិត្តិ យលសូមជម្រាបជូនដំណឹងអតិថិជន បុគ្គលពាក់ព័ន្ធក្នុងវិស័យមូលបត្រ និងសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ ក្រុមហ៊ុនសម្រេចឈប់ធ្វើអាជីវកម្មជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ចាប់ពីថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២៣ តទៅ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDVT8mR5NJ04sZPP5z0NkIqUDkbOMlWDmQH4_OEyf9UFV3zm2J8HJoQIqX8rIBwoAKUmx48xXkM69evAsCcGMQIw5X05Z1ik38CNqJf-D1O3Jp2UdbIVnXMqEo6EmWqV9blrTCMWVpWWlksMMjxHZzwszmewtHvDea8YbJ0n_obWp-t_eJiUa8UUdl_Wo/s3510/Signed%20Announcement%20Letters.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMFEzO6VQ0LLj0LCh8qe-JtuuPLcMGiluAR47HU8jwVC3mkOsyR5S-2OiP7jnAxd3hv21TAGqrRF-_K_7zMf7rOnm9A3T65S4oqqwiglGuI7feoi5LNdiaKLBlg_VvHdWrufecxrKjHfhMSsI_RVu8dLSqr60xDUVpQ3tcPjxt42lJLi__7cW2yQiTZTc/s2340/PNG-2.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge3yLFZkeel1wZvDVqais2B8rnEYCDs8mkQl18FhjN4k5DFOEZVCz57Er2xYDnw4557dN6Cr3GcDrVnSQu6z7g9zGWqeTWsoh6JEcV-eE486ejZjWVYGihemui2AHZVGOnzUFKMSZlZz-9A0lixmc7W-gJC5pDyRe9KPUrERvmSEYNrvreB_8gGGcb4LM/s2340/PNG-3.png

ក្តៅគគុក! ជំទាវ ចន ច័ន្ទលក្ខណា និង លោក គួច ខេវិន ផ្លោ.ងពាក្យសម្តីដាក់គ្នាអាចនឹងមានរឿ.ងកាន់តែធំ

0

ជំទាវ ចន ច័ន្ទលក្ខណា ប្រធានសមាគមសិល្បករខ្មែរ និងលោក គួច ខេវិន អ្នកផលិតកម្មវិធីល្បីដែលរយាលពីការងារសិល្បៈបានផ្លោងពាក្យសម្តីយ៉ាងក្តៅគគុក។ រឿងនេះបានកើតឡើងបន្ទាប់ពីប៉ុន្មានថ្ងៃមុនលោក គួច ខេវិន បានបង្ហោះរូបភាពជាមួយគ្រួសារកំពុងស្ថិតនៅប្រទេសថៃនិងបានលើកឡើងពីបញ្ហានិងដំណោះស្រាយទាក់ទងនឹងសមាគមសិល្បៈហើយត្រូវបានជំទាវ ចន ច័ន្ទលក្ខណា ស៊ែរភ្ជាប់ជាមួយអត្ថន័យយ៉ាងចាក់ដោត។ អង្គហេតុនេះបានកើតឡើងកាន់តែក្តៅគគុកដោយអ្នកទាំងពីរផ្លោងពាក្យសម្តីបន្តទៀត ហើយអាចមានរឿងកាន់តែធំ។May be an image of 1 person

នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក គួច ខេវិន បានសរសេររៀបរាប់យ៉ាងដូច្នេះថា«ត្រឡប់មកដល់ស្រុកកំណើតវិញ បើកfacebook មើល? អូហ៍! មានជនអគតិ អត់គំនិត គ្មានកំណើត ចរិតថោកណានោះបានយកpageរបស់ខ្ញុំដែលមានរូបភាពអ្នកម្តាយ បងប្អូនមិត្តភក្តិខ្ញុំដើរកំសាន្តឯស្រុកថៃshareទៅឱ្យក្រុមចចកមាត់ស្អុយគំរង់អាសោចិ៍ហែកហួរបន្ទរប្រមាថមិនស្គាល់សីលធម៌ជាមនុស្ស។ ខ្ញុំមិនដឹងថាពួកគេនោះមានម្តាយឪពុក ទូន្មានប្រៀន ប្រដៅដល់កម្រិតណា?បានរៀនសូត្រត្រឹមណាទើបបានជាគ្មានសតិជាមនុស្សយ៉ាងអីចឹង?»។No photo description available.

លោកបន្តថា «បើយករូបខ្ញុំម្នាក់ឯងដែលជាអ្នកធ្វើការងារសិល្បៈខ្ញុំទៅshareខ្ញុំក៏មិនថា តែនេះវាប៉ះពាល់ដល់កិត្តិយសម្តាយខ្ញុំបងខ្ញុំមិត្តខ្ញុំដែលមិនមែនជាជាជនសាធារណៈអំពើបែបនេះវាបង្ហាញច្បាស់ណាស់ថាពួកនោះគ្មាននរណាអប់រំ ទូន្មានប្រៀនប្រដៅ ខ្លៅមិនបានចូលសាលារៀនទើបមានចរិតមាយាទធូរថ្លៃអ៊ីចឹង។May be an image of 1 person

អ្នកផលិតកម្មវិធីរូបនេះបន្តថា កាលពីដើមខែលោកជំទាវម៉ាក់ ហ៊ុន ស៊ីណាត លោកបានផ្តល់នូវអនុសាសន៍ដ៏ថ្លៃថ្នូរនិងប្រកបដោយគុណធម៌ សីលធម៌ ជាអ្នកចាស់ទុំថាឱ្យអ្នកសិល្បៈទាំងអស់បញ្ឈប់ការជេរប្រមាថ ហែកហួរគ្នាតាម facebook ត្រូវជួបដោះស្រាយគ្នាដោយសន្តិវិធី ឱ្យថ្លៃថ្នូរ—។ ចុះហេតុអ្វីបានជាពួកនោះស្តាប់មិនបាន ដូចក្របីស្តាប់គេផ្លុំខ្លុយ ហើយផ្គើនថែមទៀតអ៊ីចឹង???»។ ខ្ញុំមិនមានចេតនាជ្រលក់មាត់ឲ្យប្រឡាក់សម្តី ជាមួយចចកមាត់ស្អុយគំរង់មហាអាសោចិ៍នោះទេ តែចង់ជំរាបមិត្តៗសិល្បករសិល្បការនី បងប្អូនមហាជនឱ្យបានជ្រាបតែប៉ុណ្ណោះ»។No photo description available.

ការប្រើពាក្យសម្តីធ្ងន់ៗរបស់លោក គួច ខេវិន ខាងលើនេះដែរ ជំទាវ ចន ច័ន្ទលក្ខណា បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនដែរថា « ថ្ងៃនេះជាថ្ងៃសិរីសួស្តីរបស់ខ្ញុំ បងផុសតាមចិត្ត តែខ្ញុំចង់ប្រាប់ថា ជិត6ឆ្នាំដែលខ្ញុំមិនដែលតបបងសោះ ខ្ញុំសូមប្រកាសថា ពេលនេះ ម៉ោងនេះ យើងអាចជួបគ្នាផ្លូវណាក៏បាន ជិត ៦ឆ្នាំដែលខ្ញុំស្ងៀមស្ងាត់ជាមួយមនុស្សប្រុសសំដីស្រីគឺខ្ញុំត្រូវក្លាយជាជនអាក្រក់ កុំរុញឱ្យស្រីម្នាក់នេះដើរដើរបុកជញ្ជាំង ។
គ្មានអ្វីអាក្រក់ជាងសត្វពស់ដែលតាំងខ្លួនជាសត្វពង្រូលទេ គឺខ្ញុំសុំជូនពានរង្វាន់កំពូលតារាសំដែងឈ្នានីសប្រចាំឆ្នាំ ២០២៥ ជូនទៅបង។ To be Continue ជាមួយមនុស្សស្រីខ្ញុំទ្រាំបាន តែបើជាមួយមនុស្សប្រុសដែលតាមខាំរាប់ឆ្នាំគ្មានស្រីណាទ្រាំបានទេ»។

គួរបញ្ជាក់ថា ថ្ងៃទី១៩ កុម្ភៈនេះ ជំទាវ ចន ច័ន្ទលក្ខណា និង ឧកញ៉ា ហេង ឡុង ពួតដៃជាមួយក្រុមហ៊ុនមួយទៀតបានធ្វើពិធីបុកគ្រឹះផ្ទះលំហែជាប់មាត់ព្រែកដោយមានអ្នកសិល្បៈមួយចំនួនទៅចូលរួមអមអរសាទរផងដែរ៕

 

 

ត្រៀមអាវភ្លៀង! ៣ថ្ងៃនេះ កម្ពុជានឹងមានភ្លៀងធ្លាក់

0

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា។

ជ្រលងសម្ពាធទាបមានឥទ្ធិពលអូសបន្លាយពីឈូងសមុទ្របេងហ្គាល់រហូតដល់ឈូងសមុទ្រថៃ និងគ្របដណ្ដប់មកលើប្រទេសកម្ពុជា និងសម្ពាធខ្ពស់នៅសមុទ្រចិនខាងត្បូងបានថយឥទ្ធិពល ដែលស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតំបន់វាលទំនាបនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយគ្រប់ដណ្តប់លើផ្ទៃដី៥% និងមានខ្យល់បក់មកពីទិសបូព៌មានល្បឿន២ម៉ែត្រ/វិនាទី។

ដោយឡែកតំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៤°C (អង្សាសេ) និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C (អង្សាសេ) ផ្ទៃមេឃមានពពកតិច ខ្យល់បក់មកពីទិសបូព៌មានល្បឿន២ម៉ែត្រ/វិនាទី ដោយឡែកនៅខេត្តកំពង់ស្ពឺ មានភ្លៀងធ្លាក់ខ្សោយគ្រប់ដណ្តប់លើផ្ទៃដី៥%។

ខណៈតំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា២៥°C (អង្សាសេ) និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C (អង្សាសេ) ផ្ទៃមេឃមានពពកពីតិចទៅមធ្យម មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយគ្រប់ដណ្តប់លើផ្ទៃដី២០% ខ្យល់បក់មកពីទិសនិរតី មានល្បឿន ៥ម៉ែត្រ/វិនាទី៕

ផ្ទុះការសរសើរទឹកចិត្តដ៏ប្រពៃព្រះនាងតូចនរោត្តមជេនណាជាមួយចុងភៅស្រីផាចធ្វើរឿងមួយនេះ!

0

កាលពីពេលថ្មីៗនេះ វត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះនាងតូចនរោត្តមជេនណាបានបង្កឲ្យការភ្ញាក់ផ្អើលដល់អ្នកស្រុកខេត្តបន្ទាយមានជ័យ ខណៈព្រះនាងបានយាងមកដោយផ្ទាល់សហការជាមួយស្រីផាចធ្វើម្ហូបខ្មែរមួយមុខយ៉ាងមានភាពជិតស្និត។May be an image of 4 people

កាលពីថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២៤ នេះ វីដេអូដែលបានបង្ហោះចែកចាយនៅលើបណ្តាញសង្គមអ៊ីនធើណែតគឺបានបង្ហាញឲ្យឃើញពីវត្តមានរបស់ព្រះនាងតូចនរោត្តមជេនណាក្នុងសម្លៀកបំពាក់យ៉ាងសាមញ្ញ នៅលើទឹកដីខេត្តបន្ទាយមានជ័យ នៅត្រង់បរិវេណផ្ទះស្រីផាច Youtuber និង Influencer ល្បីឈ្មោះ ព្រមទាំងជាចុងភៅដ៏ចំណានចំណាប់ក្នុងការធ្វើម្ហូបខ្មែរគ្រប់ទម្រង់។May be an image of 11 people and text

នៅក្នុងវីដេអូនោះក៏បានបង្ហាញពីសកម្មភាពរបស់ព្រះនាងជេនណានិងស្រីផាចសហការគ្នាធ្វើម្ហូបប្រពៃណីខ្មែរមួយមុខគឺនំបញ្ចុកសម្លរប្រហើរ ដោយព្រះនាងយាងមកបេះបន្លែ ធ្វើគ្រឿងផ្សំផ្សេងៗ ជាមួយនឹងស្រីផាចយ៉ាងរីករាយនិងមានភាពស្និតស្នាលបំផុត។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានចែកចាយម្ហូបដ៏ឈ្ងុយឆ្ងាញ់មួយមុខនេះចែកជូនដល់អ្នកស្រុកភូមិទីនោះបានឆ្អែតគ្រប់ៗគ្នា។ ព្រះនាងតូចក៏បាននាំយកអំណោយបន្តិចបន្តួចមកចែកជូនដល់អ្នកស្រុកនៅទីនោះ ដែលក្រសែចក្ខុរបស់ព្រះនាងបានបញ្ជាក់យ៉ាងច្បាស់ពីទឹកចិត្តដ៏ស្មោះសរនិងសេចក្តីស្រលាញ់ដល់បងប្អូនប្រជាជាពលរដ្ឋខ្មែរគ្រប់ៗរូប។May be an image of 2 people and bicycle

ព្រះនាងជេនណាក៏បានដាក់បង្ហោះនូវរូបថតមួយសន្លឹកជាមួយស្រីផាចដោយសរសេរថា «ខ្ញុំពិតជាគោរពស្រឡាញ់បងស្រីផាចមែនទែន បានឃើញថាការងារបង្កើតវីដេអូរបស់គាត់ម្តងៗ ពិតជាពិបាកណាស់មិនងាយស្រួលដូចដែលយើងធ្លាប់បានឃើញទេ ពិតជាចំណាយទាំងកម្លាំងនិងពេលវេលាច្រើន ខ្ញុំសូមកោតសរសើរគាត់ដោយស្មោះ ចំពោះទឹកចិត្តរបស់គាត់ដែលបានខិតខំជួយលើកកម្ពស់ម្ហូបខ្មែរយើង»។May be an image of 2 people and heart

ព្រះនាងនរោត្តមជេនណា ដែលត្រូវជាចៅស្រីបង្កើតរបស់ព្រះបាទនរោត្តមសីហនុ។ ព្រះនាងក៏តែងតែលេចវត្តមាននៅក្នុងវង្វង់សិល្បៈទាំងការសម្តែង រាំ ច្រៀងនិងបង្ហាញម៉ូតជាច្រើន។ បើទោះបីជាទ្រង់ជាខ្សែស្រឡាយនៃរាជវង្សានុវង្សក្តី ប៉ុន្តែព្រះនាងគឺមិនដែលប្រកាន់ខ្លួននោះទេ ព្រះនាងតែងតែចែករំលែកក្តីស្រលាញ់ ផ្តល់ភាពរីករាយដល់មនុស្សជុំវិញខ្លួនជានិច្ច។ មនុស្សគ្រប់ៗគ្នាគឺតែងតែកោតសរសើរ គោរពស្រលាញ់ពីទឹកចិត្តដ៏ប្រពៃរបស់ព្រះនាង ជាក្មេងស្រីដែលមិនប្រកាន់វណ្ណៈ មានសម្រស់ស្រស់ស្អាត ព្រមទាំងមានទេព្យកោសល្យសិល្បៈ៕