Home Blog Page 1194

សាំងម៉ាស៊ូត និងសាំងធម្មតា បន្តឡើងថ្លៃ

0

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៣៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,៣០០រៀល ក្នុង១លីត្រ។

បើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួចនៅក្នុងនោះ៖

  • ១០ថ្ងៃមុន ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៣០០រៀលក្នុងមួយលីត្រ មានន័យថាឡើង ៥០រៀលក្នុងមួយលីត្រ
  • ១០ថ្ងៃមុន ប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,២៥០រៀល មានន័យថាឡើង ៥០រៀលក្នុងមួយលីត្រ ៕

 

រូបមន្តធម្មជាតិ ៤ យ៉ាងដើម្បីកាត់បន្ថយខ្លាញ់ក្បាលពោះ ដោយមិនចាំបាច់ហាត់ប្រាណ

0

ដុះក្បាលពោះ ឬមានខ្លាញ់ក្បាលពោះ គឺជាបញ្ហាប្រឈមមួយដែលមនុស្សជាច្រើននាពេលបច្ចុប្បន្ននេះកំពុងតែជួបប្រទះ។ ការដុះក្បាលពោះនេះអាចនាំទៅរកហានិភ័យផ្នែកសុខភាពជាច្រើន និងប៉ះពាល់ដល់សោភណ្ឌភាពរបស់មនុស្សម្នាក់ៗយ៉ាងខ្លាំងទៀតផង។ ដើម្បីដោះស្រាយបញ្ហាក្បាលពោះនេះ យើងខ្ញុំសូមណែនាំលោកអ្នកនូវវិធី ៤ យ៉ាង ដែលអាចជួយសម្រកខ្លាញ់ក្បាលពោះបានយ៉ាងមានប្រសិទ្ធភាពដោយមិនចាំបាច់ហាត់ប្រាណនោះទេ។

១.ញ៉ាំខ្ទឹមសស្រស់នៅពេលព្រឹក៖ ការទទួលទានខ្ទឹមសស្រស់នៅពេលព្រឹកនៅលើពោះទទេក៏ជាវិធីដ៏ល្អបំផុតមួយក្នុងការកាត់បន្ថយខ្លាញ់ក្បាលពោះផងដែរ។ ព្រោះខ្ទឹមសជួយជំរុញការបំប្លែងថាមពលបានល្អ ដូច្នេះការសម្រកទម្ងន់នឹងមានប្រសិទ្ធភាព។ លើសពីនេះ ការទទួលទានខ្ទឹមសពេលពោះទទេ ក៏ជួយបន្សាបជាតិពុលក្នុងរាងកាយ ដែលរារាំងដល់ប្រព័ន្ធរំលាយអាហារផងដែរ។What are the benefits of eating raw garlic everyday?

២.ផឹកទឹកក្រូចឆ្មាក្តៅៗនៅពេលព្រឹក៖ ក្រោកពីដំណេកនៅពេលព្រឹក ក្រពះយើងនឹងទទេរ ដូច្នេះយើងណែនាំឱ្យផឹកទឹកក្រូចឆ្មាក្តៅៗ ១ កែវជារៀងរាល់ព្រឹក។ វិធីនេះមានប្រសិទ្ធភាពខ្លាំងក្នុងការកម្ចាត់ជាតិខ្លាញ់ក្បាលពោះ ក៏ដូចជាជួយឱ្យក្បាលពោះអ្នករាបស្មើដោយភាពជឿជាក់។6 Health Benefits of Warm Water with Honey & Lemon - PharmEasy

៣.ផឹកតែរុក្ខជាតិ៖ តែរុក្ខជាតិដូចជា តែខ្ញី តែជីអង្កាម ឬយិនស៊ិនគឺជាភេសជ្ជៈរុក្ខជាតិ ដែលជួយជំរុញការរំលាយអាហារឱ្យដំណើរការប្រកបដោយប្រសិទ្ធភាពពេញលេញ។ លើសពីនេះវាក៏ជួយកាត់បន្ថយជាតិខ្លាញ់នៅតំបន់ក្បាលពោះបានយ៉ាងល្អផងដែរ។Can You Water Plants With Tea? Here Are the Facts! – Do Not Disturb  Gardening

៤.ប្រើប្រេងដូងសម្រាប់ចម្អិនអាហារ៖ ការប្រើប្រាស់ប្រេងដូងដើម្បីរៀបចំអាហារដែលអ្នកញ៉ាំជារៀងរាល់ថ្ងៃក៏មានប្រយោជន៍ក្នុងការកាត់បន្ថយក្បាលពោះផងដែរ។ នេះគឺដោយសារតែប្រេងដូងផ្តល់កំដៅដល់រាងកាយ ជាលទ្ធផលរាងកាយដុតបំផ្លាញជាតិខ្លាញ់បានយ៉ាងល្អ ក៏ដូចជាជួយលើកកម្ពស់ការសម្រកទម្ងន់ផងដែរ៕

កុំភ្លេចចូលរួមទាំងអស់គ្នា! ក្បួនដង្ហែតុក្កតាយក្សដ៏ធំសម្បើមនៅតាមដងវិថីខេត្តសៀមរាបឆ្នាំ២០២៤

0

កាលពីពេលថ្មីៗ យោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានដឹងថា ត្រឹមតែប៉ុន្មានថ្ងៃទៀតនេះខេត្តសៀមរាបទឹកដីអច្ឆរិយៈនៃប្រទេសកម្ពុជាគឺនឹងរៀបចំគម្រោងសិល្បៈសហគមន៍កុមារដ៏ធំបំផុតប្រចាំឆ្នាំ២០២៤។May be an image of 1 person

ក្បួនដង្ហែតុក្កតាយក្សដ៏ធំសម្បើមលើកនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង៦៖៣០នាទីល្ងាចតទៅ ដែលនឹងចាប់ផ្តើមពីវត្តដំណាក់ កាត់តាមបណ្តោយផ្លូវដងស្ទឹងសៀមរាប ក្រុងសៀមរាប។ ក្នុងនោះផងដែរក៏ឃើញថាមានតុក្កតាធំៗជាច្រើនប្រភេទ ដែលបានរៀបចំដំឡើងនិងធ្វើឡើងដោយដៃសុទ្ធសាធប្រកបដោយភាពច្នៃប្រឌិតខ្ពស់។May be an image of 2 people

រីឯគោលបំណងនៅក្នុងការដង្ហែក្បួនតុក្កតាយក្សនេះគឺធ្វើឡើងដើម្បីលើកស្ទួយវិស័យសិល្បៈ ទេសចរណ៍ វិស័យអប់រំ វប្បធម៌ និងបរិស្ថាន ដោយមានការសង្ឃឹមចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋខ្មែរ ជាពិសេសគឺមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សតាមសាលារៀននិងអង្គការនានា ព្រមទាំងភ្ញៀវអន្តរជាតិមកកម្សាន្តព្រឹត្តិការណ៍ដ៏ធំអស្ចារ្យលើកនេះផងដែរ៕May be an image of 1 personMay be an image of 4 people and temple

 

រូបភាព៖ មន្ទីទេសចរណ៍ខេត្តសៀមរាប

VinFast និង BYD រួមគ្នាបញ្ចុះតម្លៃរថយន្តអគ្គិសនី ដើម្បីវាយលុកទីផ្សារអាស៊ីអាគ្នេយ៍

0

បរទេស៖ ក្រុមហ៊ុនផលិតរថយន្ត VinFast របស់វៀតណាម និង BYD របស់ចិនបានរួមគ្នាបញ្ចុះតម្លៃរថយន្តអគ្គិសនីដើម្បីប្រកួតប្រជែងជាមួយប្រទេសឥណ្ឌូណេស៊ីដែលជាទីផ្សាររថយន្តអគ្គិសនីដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍។
កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាម Nikkei Asia បានឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ីកំពុងក្លាយជាទីផ្សារដ៏សំខាន់បំផុតសម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីជាច្រើន ខណៈដែលប្រទេសនេះអះអាងជំហររបស់ខ្លួនថាជាប្រទេសផលិតនីកែលដ៏ធំបំផុតរបស់ពិភពលោក ដែលជាធាតុផ្សំដ៏សំខាន់នៅក្នុងអាគុយរថយន្តអគ្គិសនី។BYD Atto 3 Review 2024 | Top Gear

ជាមួយនឹងប្រជាជនជាង ២៧០ លាននាក់ ឥណ្ឌូនេស៊ីគឺប្រទេសដែលមានប្រជាជនច្រើនជាងគេទី ៤ របស់ពិភពលោកកំពុងឈរឈ្មោះជាទីផ្សាររថយន្តដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍។ នៅឯពិព័រណ៌រថយន្តអន្តរជាតិឥណ្ឌូណេស៊ីដែលកំពុងដំណើរការកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន VinFast បានដាក់បង្ហាញរថយន្ត ៥ កៅអីចំនួន ២ ម៉ូដែលគឺ VFe34 ដែលមានតម្លៃប្រហែល ៣០០ លានរូពី (ប្រមាណ ១៩,០០០ ដុល្លារអាមេរិក) និង VF5 មានតម្លៃ ២៥០ លានរូពី (ប្រមាណ ១៦,០០០ ដុល្លារអាមេរិក)។2024 VinFast VF8 Review, Pricing, and Specs

ចំពោះក្រុមហ៊ុនចិន BYD វិញក៏បានដាក់បង្ហាញនូវរថយន្តអគ្គិសនី Atto 3 របស់ខ្លួនផងដែរនៅឯការតាំងពិព័រណ៌រថយន្តអន្តរជាតិនៅឥណ្ឌូណេស៊ី ដែលមានតម្លៃ ៥១៥ លានរូពី (ប្រមាណ ៣៣,០០០ ដុល្លារអាមេរិក)។ ទោះជាយ៉ាងណាក៏ដោយ បើយោងតាម Nikkei Asia តម្លៃនេះគឺតិចជាងពាក់កណ្តាលនៃមធ្យមភាគសកលសម្រាប់រថយន្តអគ្គិសនី ប៉ុន្តែវានៅតែមានតម្លៃថ្លៃនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយសារតែប្រាក់បៀវត្សរ៍ប្រចាំខែរបស់ប្រជាជននៃប្រទេសនេះជាមធ្យមគឺប្រហែល ៣.១៨ លានរូពី (ប្រមាណជាង ២០០ ដុល្លារអាមេរិកប៉ុណ្ណោះ)។EV Maker BYD's $18 Billion Rout Shows Tesla's Price War Heats Up in China -  Bloomberg

គួរបញ្ជាក់ដែរថា ឥណ្ឌូនេស៊ីគឺជាទីផ្សាររថយន្តដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍។ ដូច្នេះក្រុមហ៊ុន VinFast របស់វៀតណាមគ្រោងនឹងដំឡើងរថយន្តអគ្គិសនីរបស់ខ្លួនចំនួន ៥០,០០០ គ្រឿងនៅឆ្នាំនេះ និង ១០០,០០០ គ្រឿងនៅឆ្នាំក្រោយ។ លោក Zachary Mark Hollis នាយកផ្នែកលក់របស់ VinFast បាននិយាយថា រថយន្តអគ្គិសនីមានអត្ថប្រយោជន៍ជាច្រើនដូចជាមិនចាំបាច់ចាក់សាំង ការថែទាំកាន់តែងាយស្រួល និងស្របតាមនិន្នាការចុងក្រោយបង្អស់៕2024 VinFast VF 7: Review, Trims, Specs, Price, New Interior Features,  Exterior Design, and Specifications | CarBuzz

រថយន្តបើកបរស្វ័យប្រវត្តិនៅអាមេរិកមានគ្រោះថ្នាក់ជាង៦ពាន់លើកក្នុង១ឆ្នាំ

0

សហរដ្ឋអាមេរិក ៖ ការិយាល័យយានយន្តរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានបង្ហាញទិន្នន័យរថយន្តបើកបរដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុនចំនួន៣៨ ដែលបានបើកបរសាកល្បងនៅលើដងផ្លូវជាក់ស្តែងក្នុងរដ្ឋកាលីហ្វ័រញ៉ា ស្មើនឹងចម្ងាយផ្លូវសរុបជិត១៥លានគីឡូម៉ែត្រ ។ គេបានបែងចែកជារថយន្តបើកបរដោយស្វ័យប្រវត្តិទាំងស្រុង ស្មើជាង៥លាន៣សែនគីឡូម៉ែត្រ និងរថយន្តបើកបរដោយស្វ័យប្រវត្តិ ប៉ុន្តែមានភ្នាក់ងារនៅប្រចាំការ ស្មើជាង៩លាន៣សែនគីឡូម៉ែត្រ ។

រថយន្តរបស់ក្រុមហ៊ុនចំនួន៣ រួមមាន ៖ ក្រុមហ៊ុន Cruise, ក្រុមហ៊ុន Waymo និងក្រុមហ៊ុន Apollo បានគ្រប់គ្រងតំណែងជើងឯកកំពូលទាំង៣ ក្នុងចំណោមក្រុមហ៊ុនដែលមានចម្ងាយផ្លូវសាកល្បងច្រើនបំផុត ។ រថយន្តរបស់ក្រុមហ៊ុន Waymo អាចបើកបររហូតដល់៧លាន៨សែនគីឡូម៉ែត្រ បន្ទាប់មក គឺរថយន្តរបស់ក្រុមហ៊ុន Cruise អាចបើកបររហូតដល់៩៣ម៉ឺន៩ពាន់គីឡូម៉ែត្រ និងក្រុមហ៊ុន Zoox អាចបើកបរបាន៧២ម៉ឺន៩ពាន់គីឡូម៉ែត្រ ។GM's autonomous vehicle unit hits Houston streets

ក្រៅពីនេះ នៅមានរថយន្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស គឺក្រុមហ៊ុន Apple បានចូលរួមសាកល្បងបើកបរផងដែរ ដែលមានរថយន្តសាកល្បងចំនួន៦៧គ្រឿង ។ រថយន្តរបស់ក្រុមហ៊ុន Apple បានបើកបរក្នុងចម្ងាយផ្លូវសរុបចំនួន៧២ម៉ឺន៩ពាន់គីឡូម៉ែត្រ ប៉ុន្តែវាជាការបើកបររថយន្តដោយស្វ័យប្រវត្តិ និងមានភ្នាក់ងារចាំត្រួតពិនិត្យ ។Video shows Google self-driving van being hit by car in Arizona

បើទោះជាតួលេខចម្ងាយផ្លូវរបស់រថយន្តបើកបរដោយស្វ័យប្រវត្តិ ស្មើរាប់លានគីឡូម៉ែត្រក្តី ប៉ុន្តែ The Robot Report គឺជាភ្នាក់ងារព័ត៌មានមនុស្សយន្តដ៏ល្បីល្បាញ បានដាស់តឿនថា វាឆាប់រហ័សពេកហើយ ដែលគេសន្និដ្ឋានថា បច្ចេកវិទ្យាបើកបររថយន្តដោយស្វ័យប្រវត្តិនេះមានសុវត្ថិភាព ពីព្រោះរបាយការណ៍នេះមិនបានបង្ខំឱ្យក្រុមហ៊ុននានាបង្ហាញពីចំនួនគ្រោះថ្នាក់ ឬបង្ហាញពីចំណុចដែលរថយន្តមិនអាចសម្រេចចិត្ត ឬរថយន្តសម្រេចចិត្តខុសឆ្គង ។Cruise car involved in San Francisco crash – NBC Bay Area

លើសពីនេះ ការិយាល័យយានយន្តរដ្ឋកាលីហ្វ័រញ៉ា ក៏ពុំបានកំណត់លក្ខខណ្ឌគ្រោះថ្នាក់ឱ្យបានច្បាស់លាស់ ទើបធ្វើឱ្យចំនួនគ្រោះថ្នាក់ស្មើជាង៦.៥៧០លើក នៅឆ្នាំ២០២៣ អាចតិចជាងចំនួនគ្រោះថ្នាក់ពិតប្រាកដ ។

ហេតុនេះ ការិយាល័យយានយន្តរដ្ឋកាលីហ្វ័រញ៉ា គួរតែផ្អាកចេញលិខិតអនុញ្ញាតឱ្យបើកបរសាកល្បងសម្រាប់រថយន្តណា ដែលជារបស់ក្រុមហ៊ុនមិនផ្ញើរបាយការណ៍គ្រោះថ្នាក់ក្នុងពេលបើកបរ ។ នេះឆ្លុះបញ្ចាំងឱ្យឃើញពីសារៈសំខាន់ផ្នែកសុវត្ថិភាព ហើយបច្ចេកវិទ្យាបើកបររថយន្តដោយស្វ័យប្រវត្តិត្រូវតែទទួលបានការអភិវឌ្ឍ និងកែលម្អបន្តទៀត មុនពេលរដ្ឋកាលីហ្វ័រញ៉ា អនុញ្ញាតឱ្យរថយន្តទាំងនេះផ្តល់សេវាកម្មបើកបរនៅតាមផ្លូវជាក់ស្តែង ៕

ភ្ញាក់ផ្អើល! រកឃើញទីតាំងយករ៉ែនិងទីតាំងផលិតលោហៈបុរាណចំនួន ៥ កន្លែងក្នុងខេត្តព្រះវិហារ

0

ក្រុមការងារស្រាវជ្រាវនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសាលាបារាំងចុងបូព៌ាប្រទេស (EFEO) កំពុងបន្តស្រាវជ្រាវទីតាំងយករ៉ែ និងទីតាំងផលិតលោហៈបុរាណ នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ។May be an image of 1 person and climbing

កាលពីថ្ងៃទី១៨ ខែកុម្ភៈកន្លងទៅថ្មីនេះ យោងតាមការបង្ហោះនៅលើគណនីផ្លូវការរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាបានរៀបរាប់ថា ចាប់តាំងពីឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្នក្រុមការងារស្រាវជ្រាវនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសាលាបារាំងចុងបូព៌ាប្រទេស (EFEO) បានសិក្សាស្រាវជ្រាវរកឃើញតំបន់សំខាន់ៗចំនួន៥ ស្ថិតក្នុងតំបន់ស្រុកឆែប ខេត្តព្រះវិហារ។May be an image of 1 person and camping -តំបន់ទី១គឺ ត្រពាំងជាន់សន្លុង ទំហំប្រមាណជាង១០ហិកតា ដែលមានត្រពាំងបុរាណចំនួន២ ទួលអាចម៍ដែក និងទង់ដែងជាង១០០
-តំបន់ទី២គឺ ភ្នំយក្សព្រៅ ទំហំប្រមាណជាង៣៥ហិកតា ដែលមានភ្នំយក្សព្រៅតំបន់រ៉ែទង់ដែកនិងរ៉ែដែក និងមានទួលអាចម៌ដែកនិងទង់ដែងសរុបចំនួន៣០
-តំបន់ទី៣គឺ ឆែប០០១ ទំហំប្រមាណជាង៦ហិកតា ជាទីតាំងយករ៉ែដែក
-តំបន់ទី៤គឺ ត្រពាំងស្វាយទោល ទំហំប្រមាណជាង១០ហិកតា ដែលមានទួលអាចម៍ដែកចំនួន១០ នៅក្បែរត្រពាំងស្វាយទោល
-តំបន់ទី៥គឺ ភ្នំជ្រាប់ផ្តៅ ទំហំ៨,៥ហិកតា ជាទីតាំងយករ៉ែទង់ដែងបុរាណដ៏ធំ ដែលមានបណ្តោយប្រវែង២០០ម៉ែត្រ ទទឹងប្រវែង៦០ម៉ែត្រ និងជម្រៅរហូតដល់២៥ម៉ែត្រ ហើយក៏ជាតំបន់ការដ្ឋានយកថ្មបាយក្រៀមបុរាណផងដែរ។May be an image of 2 people

ក្រសួងបន្ថែមថា តំបន់យករ៉ែនិងតំបន់ផលិតលោហៈក្នុងស្រុកឆែបខេត្តព្រះវិហារនេះ គឺជាតំបន់បេតិកភណ្ឌតែមួយគត់ ដែលមានទាំងកន្លែងយករ៉ែ និងកន្លែងផលិតទង់ដែងដំបូងគេក្នុងចំណោមតំបន់ផ្សេងៗទៀតដែលផលិតទង់ដែងសម្រាប់ផ្គត់ផ្គង់ដល់ចក្រភពអង្គរអំឡុងឆ្នាំ៨០២ដល់១៤៣១នៃគ.ស។ បច្ចុប្បន្ននៅអាស៊ីអាគ្នេយ៍ គេរកឃើញអណ្តូងរ៉ែទង់ដែងបុរាណខ្នាតធំចំនួន៤ប៉ុណ្ណោះ គឺនៅក្នុងប្រទេសថៃ នៅជ្រលងភ្នំ Khao Wong Prachan ខេត្ត Lopburi, ជ្រលងភ្នំPhu Lon ខេត្ត Nong Khai ខេត្ត Savannakhet ក្នុងប្រទេសឡាវ, និងនៅកម្ពុជាស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ៕May be an image of 2 people and treeMay be an image of craterMay be an illustration of map

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន អតីតអ្នកសិល្បៈប្រកាសឈរឈ្មោះជាបេក្ខភាព ប្រធានសមាគមសិល្បៈ

0

នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាអតីតតារាសម្តែងឈ្មោះស្រីតូច ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ប្រកាសឈរឈ្មោះជាបេក្ខភាពបោះឆ្នោត ប្រធានសមាគមសិល្បៈ។ ការប្រកាសនេះក្នុងថ្ងៃនេះគឺចំថ្ងៃខួបកំណើតរបស់លោកជំទាវអ្នកឧកញ៉ាតែម្តង ខណៈអតីតនាយករដ្ឋមន្រ្តីសម្តេចតេជោ ហ៊ុន សែន ក៏ប្រកាសគាំទ្រការឈរឈ្មោះរបស់អតីតតារាសម្តែងរូបនេះផងដែរ។May be an image of 3 people

«ខ្ញុំសូមសំដែងនូវការគាំទ្រចំពោះ បេក្ខភាពលោកជំទាវម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ាគិត ម៉េង ជាប្រធានសមាគមសិល្បៈ។ ប្រសិនលោកជំទាវទទួលបានការគាំទ្រតាមរយៈការបោះឆ្នោតសមាគមនេះមិនមានការលំបាកផ្នែកថវិកាខ្លាំងពេកនោះទេ»។ នេះជាប្រសាសន៍របស់សម្តេចតេជោ ថ្លែងនៅលើបណ្តាញសង្គមព្រឹកថ្ងៃទី២១ ខែកុម្ភៈ នេះ។May be an image of 1 person and dais

គួរបញ្ជាក់ផងដែរថា អតីតតារាសម្តែងល្បីឈ្មោះ ស្រីតូច ចំណាន មានឈ្មោះពិតថា ម៉ៅ សុចំណាន កើតនៅឆ្នាំ១៩៨៣ បច្ចុប្បន្នមានអាយុ៤១ឆ្នាំមានទីកន្លែងកំណើត នៅខេត្តស្វាយរៀង។ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានបោះជំហានចូលប្រឡូកក្នុងវិថីសិល្បៈ ក្នុងអំឡុងឆ្នាំ១៩៩៨ ដោយអាជីពដំបូងជាអ្នកចម្រៀងតាមភោជនីយដ្ឋាន បន្ទាប់មកអតីតអ្នកសិល្បៈរូបនេះមានឱកាសបានចូលសម្តែង ខារ៉ាអូខេ នៅក្នុងផលិតកម្មហង្សមាស ផលិតកម្ម យូធូ និងផលិត ស្ទឹងសង្កែ រហូតបានឡើងកូដក្លាយជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៥ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoimGLvc3hCK9fjyEOLoKsd_39cxqOcEQqYarKtArMo3VNXkG9VS5IOOCyrFVd2bmOW3SsQumogojuUJytg-ZvrdkAz4cmRge6vAVGEAtpzVdCUEEBTnuLQrxR1Ge3W33EtuEGrDcQfN-_lMhPeNmAnVE10B0DlK6Tn0Nw7EcABguOkgYIYurACV3Yd6I/s1024/image_2024-02-21_09-51-39.png

ស្របពេលដែលការងារសិល្បៈរបស់ ស្រីតូច ចំណាន មានភាពរីកចម្រើន មានការគាំទ្រជា លំដាប់ស្រាប់តែអតីតតារាសម្តែង និងជាពិធីការិនី រូបនេះបានជួបរឿងអកុសលអាម៉ាសមុខមួយ គឺត្រូវបានក្រុមការងារ ដើរជាន់ជាយរ៉ូប ធ្វើឱ្យរបូតក្នុងអំឡុងពេលដែលនាងកំពុងតែធ្វើជាពិធីការិនីផ្សាយផ្ទាល់ ក្នុងកម្មវិធីមួយរបស់ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ កាលពីអំឡុងឆ្នាំ២០០២-២០០៣ ដោយកាលនោះ នាងនៅមិនទាន់មានជីវភាពធូរធារប៉ុន្មានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-UorrluP88ZAu-43BoLnKx0dDE_Ypv0f3ZU28Jxed5P4hF02eto3Va6-b-EQsxuQFljcI9p0AR9sPhcBBlgTORas-1aKbLdbUks_e53bjsX343-GDls-lmDG8ww27c6gdmGa4kKb-3GlMIlst5OvPtR5AIkU-JhCfp0M8oRS0zRLn6szGXpOOuiTNw4E/s853/image_2024-02-21_09-51-45.png

ទោះជាយ៉ាងណា ភ័ព្ទព្រេងវាសនារបស់អតីតអ្នកសិល្បៈរូបនេះខ្ពស់ត្រដែងស្ទើរមិនគួរឱ្យជឿកែប្រែវាសនារបស់ខ្លួនយ៉ាងត្រចេះត្រចង់ក្លាយជាឧត្តមភរិយារបស់សេដ្ឋីស្រុកខ្មែរគឺអ្នកឧកញ៉ា គិត ម៉េង ក្រោយពីតស៊ូ អត់ធ្មត់សង្កត់ចិត្តរស់នៅក្នុងស្ថានភាព ជាភរិយាលួចលាក់មិនពេញមុខពេញមាត់ អស់រយៈពេលជាង ១០ឆ្នាំកន្លងមកបានទទួលផ្លែផ្កាដោយអ្នកឧកញ៉ា គិត ម៉េង និងអតីតតារាសម្តែងរូបនេះដឹកដៃគ្នា ចូលរោងការសំពះផ្ទឹម តាមប្រពៃណីខ្មែរ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ បន្ទាប់ពីអ្នកទាំងពីរមានកូន៤នាក់( ប្រុសពីរ ស្រីពីរ) ជាមួយគ្នា៕

 

 

មានគំនិតច្នៃរថយន្តអគ្គីសនីដឹកអ្នកដំណើរផឹកស៊ីចល័ត ប៉ុន្តែក៏ត្រូវបានហាមឃាត់!

0

ថ្មីៗនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខបានធ្វើការហាមឃាត់ដល់អ្នកបើករថយន្តកែច្នៃអគ្គីសនីមួយគ្រឿងដឹកអ្នកដំណើរផឹកស៊ីចល័តតាមដងផ្លូវសាធារណៈ ព្រោះថាបានបង្កភាពអណាធិបតេយ្យនិងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។May be an image of 2 people, child and text

យោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅត្រង់ចំណុចបណ្តោយផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ បានធ្វើការហាមឃាត់អ្នកបើករថយន្តកែច្នៃអគ្គិសនី ដឹកអ្នកដំណើរផឹកស៊ីចល័តតាមដងផ្លូវសាធារណៈមួយគ្រឿង ដោយហេតុថាបានបង្កភាពអណាធិបតេយ្យតាមដងផ្លូវសាធារណៈ និងធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។ កម្លាំងនគរបាលក៏បានអញ្ជើញពួកគេមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីធ្វើការអប់រំណែនាំ និងឱ្យបញ្ឈប់នូវសកម្មភាពដឹកអ្នកដំណើរផឹកស៊ីចល័តតាមផ្លូវសាធារណៈនោះបន្តទៀត។May be an image of 4 people, parking meter, street and text

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីមានការដាក់បង្ហោះខាងលើនេះ ក៏មានបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនបានចូលទៅបញ្ចេញមតិដោយលើកនូវហេតុផលសមស្របមួយចំនួន។ អ្នកខ្លះថា «គួរតែកំណត់ផ្លូវតំបន់បើកបរដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ដូចប្រទេសថៃ»។ ម្នាក់ទៀតបានលើកឡើងថា«ឡានអគ្គិសនី មានន័យថាជា ឡានបៃតង ជួយដល់បរិស្ថាន បូករួមទាំងការដឹកភ្ញៀវបរទេស ឬជាតិកំសាន្ត គឺជារឿងច្នៃប្រឌិតនាំឲ្យបរទេសមានអនុស្សាវរីយ៍ល្អៗពេលមកលេងប្រទេសយើង ថែមទាំងបានជួយរួមចំណែកបង្កើនចំណូលប្រទេសជាតិទៀត មានអ្វីមិនល្អ?»។ ខណៈម្នាក់ទៀតថា«គួរតែណែនាំ ប្រសិនបើបង្កសំឡេងរំខាន អសណ្តាប់ធ្នាប់ជាដើម និងកែតម្រូវលើផ្លូវណាដែលអាចអោយរត់បាន ដើម្បីជាការទាក់ទាញទេសចរណ៍»៕May be an image of 3 people and text

ផ្ទាំងគំនូរសិល្បៈវប្បធម៌ខ្មែរ គូរដោយកូនខ្មែរ បង្ហាញខ្លួននៅលើទឹកដីប្រទេសអូស្រ្តាលីយ៉ាងអស្ចារ្យ!

0

កាលពីពេលថ្មីៗនេះ យោងតាមការបង្ហោះនៅលើគេហទំព័រហ្វេសបុក Fairfield Is Where I Live គឺបានបង្ហាញពីគំនូរសិល្បៈវប្បធម៌ខ្មែរដែលបានគូរជិតរួចរាល់ហើយ នៅលើអគារ PCYC ស្ថិតនៅទីក្រុង McBurney Rd Cabramatta ប្រទេសអូស្រ្តាលី។ កាន់តែពិសេសជាងនេះទៅទៀតគំនូរសិល្បៈនេះគឺបានគូរដោយវិចិត្រករខ្មែរម្នាក់ឈ្មោះ Hun Sopheak។May be an image of 7 people and text

រូបគំនូរនោះទៀតសោតគឺបានឆ្លុះបញ្ចាំងពីវប្បធម៌អរិយធម៌ខ្មែរដ៏ចំណាស់ រួមទាំងរបាំអប្សារានិងប្រាសាទអង្គរវត្តព្រលឹងនៃដូនតាខ្មែរ បានដាក់តាំងបង្ហាញនៅលើផ្ទាំងគំនូរយ៉ាងច្បាស់ៗធំៗស្ថិតនៅចំពីមុខផ្លូវធ្វើដំណើរសាធារណៈនៃប្រទេសអូស្រ្តាលី។ រីឯនៅផ្នែកជំហៀងនៃផ្ទាំងគំនូរជាមួយគ្នានេះ ក៏បានបង្ហាញអំពីគំនូរប្រាសាទព្រះវិហារ ល្ខោនស្បែកធំ រូបរបាំហនុមានសុវណ្ណមច្ឆា ព្រមជាមួយផ្កាតំណាងជាតិខ្មែរគឺផ្ការំដួល។May be an image of 2 people

តាមរយៈស្នាដៃគំនូរទាំងនេះគឺសុទ្ធតែចង្អុលបង្ហាញពីអត្តសញ្ញាណជាតិខ្មែរដែលគេទទួលស្គាល់ជាអន្តរជាតិថា ខ្មែរជាប្រទេសដ៏ចំណាស់រុងរឿង មានវប្បធម៌អរិយធម៌សម្បូរបែបទាំងនៅក្នុងអតីតកាលនិងបច្ចុប្បន្ន ជាពិសេសគឺនឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិដែលចង់មកសិក្សានិងឈ្វែងយល់បន្ថែមទៀតពីសម្បត្តិវប្បធម៌អរិយធម៌ខ្មែរដ៏ថ្កើនថ្កាននៅលើទឹកដីប្រទេសកម្ពុជា។May be art of text that says 'Prasat Thom Vihear Sovann Maccha'

យោងតាមការបង្ហោះដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាក៏បានឲ្យដឹងដែរថា ការគូររូបភាពសិល្បៈវប្បធម៌ខ្មែរ ជាការរួមចំណែកនៃការផ្សព្វផ្សាយសិល្បៈវប្បធម៌ប្រពៃណីខ្មែរយើង ហើយក៏ជាឱកាសមួយក្នុងការអបអរសាទរទិវាវប្បធម៌ជាតិដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃ៣មីនាខាងមុខនេះផងដែរ៕May be an image of 6 people, street and text

ករណីជំងឺដាច់សរសៃឈាមខួរក្បាលកើនឡើងយ៉ាងខ្លាំងក្នុងប្រទេសវៀតណាម

0

វៀតណាម៖ អ្នកជំងឺដាច់សរសៃឈាមក្នុងខួរក្បាលបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១០៨ នាក់ក្នុងឆ្នាំនេះកើនឡើងរហូតដល់ ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត Nguyen Van Tuyen ប្រធាននាយកដ្ឋានជំងឺដាច់សរសៃឈាមខួរក្បាលនៃមន្ទីរពេទ្យយោធាមជ្ឈិម បាននិយាយថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំកាលពីពេលថ្មីៗនេះ អ្នកជម្ងឺដាច់សរសៃឈាមក្នុងគ្រាអាសន្នគឺមានចំនួនច្រើនទ្វេរដង ដែលជាការកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះ។World Stroke Organisation honours three Vietnamese hospitals | Health |  Vietnam+ (VietnamPlus)

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំរយៈពេល ៧ ថ្ងៃ កន្លែងនេះបានទទួលអ្នកជំងឺដាច់សរសៃឈាមខួរក្បាលចំនួន ៦៨ នាក់ទៅបន្ទប់សង្គ្រោះបន្ទាន់ ហើយមនុស្សជាច្រើននាក់ទៀតត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យកម្រិតខ្ពស់ក្នុងតំបន់ភាគខាងជើងដែលមានស្ថានភាពធ្ងន់ធ្ងរខ្លាំង។ នៅទីក្រុងហូជីមិញ មន្ទីរពេទ្យប្រជាជន ១១៥ ក៏បានទទួលករណីជំងឺដាច់សរសៃឈាមខួរក្បាលជាង ៣០០ នាក់ទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំផងដែរ។

យោងតាមក្រសួងសុខាភិបាល ជារៀងរាល់ឆ្នាំមានមនុស្សប្រមាណ ២០០,០០០ នាក់ កើតជំងឺដាច់សរសៃឈាមខួរក្បាល ដែលមានអត្រាស្លាប់ប្រហែល ៤០%។ ជាពិសេសចំនួនយុវជនដែលមានជំងឺដាច់សរសៃឈាមខួរក្បាលមានការកើនឡើង។ មនុស្សវ័យក្មេង និងវ័យកណ្តាលមានប្រហែល ៣០% នៃករណីជំងឺដាច់សរសៃឈាមខួរក្បាលទាំងអស់។ យោងតាមស្ថិតិរបស់មន្ទីរពេទ្យ អត្រាជំងឺដាច់សរសៃឈាមខួរក្បាលជាមធ្យមចំពោះមនុស្សវ័យក្មេងកើនឡើងប្រហែល ២% ក្នុងមួយឆ្នាំ ដោយចំនួនបុរសគឺខ្ពស់ជាងស្ត្រី ៤ ដង។Younger Vietnamese are increasingly suffering from strokes

ជំងឺដាច់សរសៃឈាមខួរក្បាល ភាគច្រើនចំពោះមនុស្សវ័យក្មេង គឺទាក់ទងទៅនឹងកត្តាហានិភ័យដូចជាជំងឺលើសឈាម ជំងឺមេតាប៉ូលីស ជំងឺសរសៃឈាមបេះដូង របៀបរស់នៅដែលមិនមានសុខភាពល្អ ដូចជាការប្រើប្រាស់គ្រឿងញៀន ការសេពគ្រឿងស្រវឹង ភាពអសកម្មរាងកាយជាដើម។ ហេតុនេះហើយ មនុស្សទូទៅ រួមទាំងមនុស្សវ័យក្មេងដែលមានជំងឺមូលដ្ឋាន គួរតែអនុវត្តរបៀបរស់នៅដែលមានសុខភាពល្អ និងជាពិសេសត្រូវអនុវត្តតាមរបបថ្នាំនៅពេលព្យាបាលជំងឺមូលដ្ឋានដូចជាជំងឺលើសឈាម ដើម្បីជៀសវាងផលវិបាកដែលមិនអាចទាយទុកជាមុនបាន។

គួរបញ្ជាក់ដែរថា ដើម្បីដឹងថាតើអ្នកមានជំងឺដាច់សរសៃឈាមខួរក្បាលដែរឬអត់ ចូលអ្នកសម្គាល់សញ្ញាដូចជា៖ មុខមានអារម្មណ៍ស្ពឹកពេលញញឹម, ដៃ និងជើងមានអារម្មណ៍ថាស្ពឹក ឬមិនអាចលើកដៃម្ខាង ឬជើងម្ខាងបាន, ការនិយាយមានភាពស្រពិចស្រពិល ឬនិយាយមិនច្បាស់។ ប្រសិនបើមានរោគសញ្ញាយ៉ាងហោចណាស់មួយក្នុងចំណោមរោគសញ្ញាទាំងបីនេះ ចូលអ្នកទៅមន្ទីពេទ្យឱ្យបានឆាប់តាមដែរអាចធ្វើបាន៕First Vietnam hospital awarded Diamond Status for stroke treatment |  Vietnam Times